Saturday, October 19, 2013

ពលរដ្ឋមិនមែនចាំតែជឿទៅលើការឃោសនាមួយមុខទេ


..............................
Friday, 18 October 2013 ងួន វិឆ័យ PPP
ដោយសារតែ ប្រទេសកម្ពុជា បានឆ្លងកាត់នូវសម័យដ៏ល្វីងជូរចត់ជាង ៣ ទសវត្សរ៍កន្លងមក បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរទទួលរងទុក្ខខ្លោចផ្សាយ៉ាងក្រៃលែង ដោយម្នាក់ៗ ប្រឹងប្រែងយ៉ាងណា ឲ្យតែបានរស់ មិនខ្វាយខ្វល់អំពីបញ្ហាស្រុកទេសឡើយ។ មុនឆ្នាំ ១៩៧០ ប្រជាពលរដ្ឋចាប់ផ្ដើមមានជំនឿរៀងៗខ្លួន ដោយមាននិន្នាការនយោបាយផ្សេងៗគ្នា។ ពួកគេមួយចំនួន មាននិនា្នការស្ដាំនិយម តាមពួក លន់ នល់ មួយចំនួន មាននិន្នាការឆ្វេងនិយម តាមពួកខ្មែរក្រហម ហើយមួយចំនួនមាននិន្នាការអព្យាក្រឹត តាម សម្ដេច សីហនុ។


ចូលមកដល់ឆ្នាំ ១៩៧០ ពួកដែលមានជំនឿលើស្ដាំនិយម ដែលពួកគេគិតថា មានតែពួកសេរីទេ ដែលនាំឲ្យប្រទេសកម្ពុជារីកចម្រើន និងអាចបណ្ដេញជនជាតិ វៀតណាម ពីស្រុកខ្មែរ។ ពេលបានកាន់អំណាច ក្រោយពីបណ្ដេញសម្ដេច សីហនុពីអំណាច ស្រាប់តែនាំគ្នាឈ្លក់វង្វេងនឹងដុល្លាររបស់អាមេរិក រួចនាំគ្នាប្រព្រឹត្តអំពើពុករលួយពាសពេញប្រទេស បង្កើតបក្ខពួកនិយមធ្វើឲ្យប្រជាពលរដ្ឋដែលក្រ កាន់តែក្រទៅៗ ហើយអ្នកមានកាន់តែមានទៅៗ ធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ជំនឿកាន់តែខ្លាំងឡើងៗ នាំគ្នារត់ទៅជឿពួកកុម្មុយនីស្ដភ្លូកទឹកភ្លូកដី ថា មានតែពួកកុម្មុយនីស្ដទេ ដែលអាចនាំនាវាសន្តិភាព មកឲ្យកម្ពុជាបានដោយកម្ចាត់ពួកពុករលួយឲ្យអស់ កសាងប្រទេសជាថ្មីឲ្យរីកចម្រើនដូចសម័យ សម្ដេច សីហនុ។ មានអីស្រាប់តែពួក កុម្មុយនីស្ត បានកាន់កាប់អំណាច ម៉ែអើយសម្លាប់ប្រជាពលរដ្ឋខ្លួនឯង អស់ជិត ២ លាននាក់ និងបានធ្វើឲ្យប្រទេសកម្ពុជារត់ទៅរកអ័ក្សសូន្យ ទាំងធនធានមនុស្ស ទាំងសេដ្ឋកិច្ច និងទាំងវប្បធម៌ អរិយធម៌ ប៉ុន្តែធនធានធម្មជាតិទាំងឡាយ បានអភិរក្សយ៉ាងល្អ។

មកដល់ចំណុចនេះ រឹតតែធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាចាប់ផ្ដើមអស់ជំនឿ មិនដឹងជាជឿខាងណាទៀតទេ ជឿសេរី ក៏ខុស ជឿកុម្មុយនីស្តក៏ខុស មានតែបន់ព្រះ សំពះទេវតាឲ្យមកជួយស្រុកខ្មែរ ដើម្បីឲ្យរួចផុតពីពួកខ្មែរក្រហម។ ស្រាប់តែដូចមាត់ថា មែនមានទេវតាមួយហោះមកពីទិសខាងកើតមកមែនបានតាំងខ្លួនជាអ្នក សង្គ្រោះនាវាកម្ពុជា មកវាយបណ្ដេញពួកខ្មែរក្រហម ឲ្យរត់ខ្ចាត់ខ្ចាយ ទៅភាគខាងលិចអស់ ពេលនោះប្រជាពលរដ្ឋកម្ពុជា មានសង្ឃឹមម្ដងទៀតថាផុតគ្រោះភ័យ។ ដឹងអី ទេវតា មកពីទិសខាងកើតនេះ ក្រោយពីបណ្ដេញពួកខ្មែរក្រហមរួចរាល់ ចាប់ផ្ដើមប្រមូលធនធានធម្មជាតិ និងសម្បត្តិទាំងឡាយដឹកទៅស្រុកគេអស់។

មកដល់ត្រង់នេះ ពលរដ្ឋកម្ពុជា ចាប់ផ្ដើមឆ្កួតវង្វេងដូចនាងផ្ដាចារ ដោយកាន់តែជឿកាន់តែខុស ធ្វើឲ្យម្នាក់ៗប្រឹងរស់តែរៀងៗខ្លួន លែងចង់ខ្វាយខ្វល់ពីបញ្ហាជាតិទៀតហើយ។ រហូតមកដល់ឆ្នាំ ១៩៩១ បន្ទាប់ពីមានសន្ធិសញ្ញាទីក្រុង ប៉ារីស កម្ពុជា បានរៀបចំឲ្យមានការបោះឆ្នោតជាសកលនៅឆ្នាំ ១៩៩៣ ដែលរៀបចំដោយ អ៊ុនតាក់ មានគណបក្សជាច្រើនបានបង្កើតឡើងដើម្បីចូលរួមប្រកួតប្រជែង ពេលនោះអ្នកនយោបាយម្នាក់ៗចាប់ផ្ដើមសូត្រធម៌ដាក់ត្រចៀកប្រជាពលរដ្ឋតាមគ្រប់មធ្យោបាយ ដើម្បីទាក់ទាញប្រជាប្រិយភាព។ ពេលនោះ ប្រជាពលរដ្ឋចាប់ផ្ដើមមានជំនឿឡើងវិញយ៉ាងផុសផុលនាំគ្នារត់ទៅ បោះឆ្នោតជូនគណបក្សនយោបាយរៀងៗខ្លួន ដោយក្នុងនោះ មានគណបក្សចំនួន ០៤ បានទទួលអាសនៈក្នុងសភាហើយគណបក្សដែលទទួលបានជោគជ័យក្នុងការបោះឆ្នោតនោះ គឺគណបក្សដែលដឹកនាំដោយសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រោះតែប្រជាពលរដ្ឋជឿថា និងមានការគ្រប់គ្រងប្រទេស ដូចសម័យសម្ដេច សីហនុ។

ប៉ុន្តែជំនឿទាំងប៉ុន្មានត្រូវរលាយដូចអំបិលត្រូវទឹក ព្រោះពេលនោះគណបក្ស ប្រជាជន មិនសុខចិត្តហើយក្រោយមកក៏មានការសម្របសម្រួលផ្នែកនយោបាយ ដោយព្រះវរបិតាជាតិខ្មែរ ដោយបង្កើតឲ្យមានរចនាសម្ព័នរដ្ឋាភិបាលថ្មីមួយដែលមិនដែលមានទេ នៅលើពិភពលោក គឺសហនាយករដ្ឋមន្ត្រី។ នៅអាណត្តិក្រោយៗទៀតប្រជាពលរដ្ឋចាប់ផ្តើមអស់ជំនឿ លែងចង់ខ្វល់ពីរឿងប្រទេសជាតិទៀតហើយ ដោយម្នាក់ៗ គិតថា អ្នកណាក៏ដូចអ្នកណាដែរបណ្ដោយឲ្យគណបក្សប្រជាជនធ្វើអ្វីៗ តាមតែអំពើចិត្ត។ ក្រោមហេតុផលដើម្បីធ្វើការអភិវឌ្ឍពីមួយអាណត្តិទៅមួយអាណត្តិ បក្សប្រជាជន បានធ្វើឲ្យរាជធានីភ្នំពេញ ក្លាយទៅជាអាងស្តុបទឹក នៅពេលដែលមានភ្លៀង ធ្វើឲ្យក្នុងទឹកអស់ត្រី ក្នុងព្រៃអស់ឈើ ធ្វើឲ្យយុត្តិធម៌សម្រាប់ទាំងអស់គ្នាក្លាយទៅជាយុត្តិធម៌ សម្រាប់តែអ្នកមានលុយ មានអំណាច សង្គមពុករលួយគ្រប់ទីកន្លែង គម្លាតរវាងអ្នកមាននិងអ្នកក្រមានកាន់តែធំឡើងៗ...។

ស្របពេលជាមួយគ្នានេះដែរ មានការបង្រួបបង្រួមបក្សនយោបាយពីរឲ្យក្លាយទៅជាបក្សតែមួយចំពេល ដែលរាស្ត្រកំពុងតែត្រូវការស្រាប់ផងនោះ បានធ្វើឲ្យបក្សប្រជាជន បាត់បង់ប្រជាប្រិយភាព ទោះបីជាបក្សនេះខំឃោសនា ចែកអំណោយយ៉ាងច្រើនយ៉ាងណាក្តីក៏រាស្ត្រ លែងជឿ ពីយុទ្ធសាស្ត្រដដែលៗទៀតហើយ ហើយនាំគ្នាទៅបោះឆ្នោតឲ្យបក្សប្រឆាំង ធ្វើឲ្យបក្សប្រជាជនប៊ិះចាញ់ឆ្នោត នេះបើតាមលទ្ធផលដែលប្រកាសដោយ គ.ជ.ប។

ក្រោយពី គ.ជ.ប ប្រកាសលទ្ធផលជាផ្លូវការ និងក្រោយពេលដែលក្រុមប្រឹក្សាធម្មនុញ្ញដោះស្រាយបណ្ដឹងរួចរាល់ បក្សប្រជាជន រត់ទៅបង្កើតសភាឯកបក្សរដ្ឋាភិបាលឯកបក្ស ដោយមិនខ្វល់ពីបក្សប្រឆាំង មិនខ្វល់ពីមតិជាតិ និងអន្តរជាតិ ហើយបានប្រកាសបន្ដគោលនយោបាយយុទ្ធសាស្ត្រចតុកោណ ដែលគ្មានប្រសិទ្ធភាពដដែលទៀត។ ចាំមើលមើល៍ តើស្ថានការនយោបាយកម្ពុជានឹងវិវត្តទៅយ៉ាងណាទៀត?

ដោយ ងួន វិឆ័យ និសិ្សតច្បាប់នៃសាកលវិទ្យាល័យ មេគង្គកម្ពុជា

14 comments:

Jendhamuni said...


So sad to see this. I love poor lifestyle so much!

Anonymous said...

What we all see here are some pictures of poor Cambodian living under the so-called Hun Sen regime.

My view:

It is all about Indochina Federation of late Ho Chi Minh to exterminate Khmer ethnics.

So what are waiting for Mr. Sam Rainsy and Kem Sokha ?

Why Mr. Sam Rainsy and Kem Sokha so afraid of real massive demonstration ?

What Mr. Sam Rainsy and Kem Sokha done in the past recent months ( 2013 ) are not called real massive demonstration at all?

Wake up Mr. Sam Rainsy and Mr. Kem Sokha, Majority of Khmer have woke up already. So wake up Mr. Sam Rainsy and Mr. Kem Sokha.

Anonymous said...

I HAVE TO ABANDONED SCHOOL TO SURVIVE I!

បញ្ហា​​ប្រឈម​​នៃ​​ការ​​បោះ​​បង់​​ការ​​សិក្សា​​របស់​​សិ​​ស្ស​​ស្រី ក្មេង ស្រី នៅ តាម ជន បទ ងាយ ប្រឈម មុខ នឹងការបោះបង់ការសិក្សា

កំពង់ចាម៖ ការ​អប់​រំ​និង​ការ​យល់​ដឹង​របស់​ក្មេង​ស្រី​នៅ​តាម​ជន​បទ​នៅ​តែ​មាន​កម្រិត​ទាប​នៅ​ឡើយ​ ដែល​ពេល​ខ្លះ​ក្មេង​ស្រី​មួយ​ចំនួន ​បាន​សម្រេច​ចិត្ត​បោះ​បង់​ការ​សិក្សា​រដើម្បី​ជូយ​ធ្វើ​ការ​ឪពុក​ម្តាយ ​។ ស្ត្រី​បាន​ដើរ​តួ​នា​ទី​យ៉ាង​សំ​ខាន់​ក្នុង​ការ​លើក​ស្ទួយ​វិ​ស័យ​សេដ្ឋ​កិច្ច​ជាតិ ដូច​នេះ​ ការ​អវត្ត​មាន​របស់​ស្ត្រី​ដែល​មាន​ចំ​នេះ​ដឹង​ បាន​ធ្វើ​ឲ្យ​បាត់​បង់​ធន​ធាន​មនុស្ស​មួយ​យ៉ាង​សំខាន់​។

កំពុង​សម្រាក​លេង​លើ​គ្រែ​ក្នុង​បរិ​វេណ​ផ្ទះ​របស់​ខ្លួន​ ស្ត្រី​មេ​ម៉ាយ​ម្នាក់​បាន​រៀប​រាប់​ទាំង​ទឹក​ភ្នែក​រលីង​រលោង​ថា​ អ្នក​ស្រី​មិន​ចង់​ឲ្យ​កូន​ស្រី​អ្នក​ស្រី​បញ្ឈប់​ការ​សិក្សា​ររបស់​នាង​ទេ ​តែ​នេះ​ដោយ​សារ​បញ្ហា​គ្រួសារ​ ៖«ខ្ញុំ​ពិត​ជា​ចង់​ឲ្យ​កូន​ទៅ​រៀន​ណាស់​សព្វ​ថ្ងៃ​តែ​វា​ទៅ​មិន​រួច​ព្រោះ​ដោយ​សារ​កត្តា​ជីវ​ភាព​»។

អ្នក​ស្រី​បាន​បន្ត​ថា​អ្នក​ស្រី​ខិត​ខំ​តស៊ូ​ធ្វើ​ស្រែ​ចំការ​ខ្លួន​ឯង​ និង​ទៅ​ស៊ី​ឈ្នូល​ធ្វើ​ឲ្យ​គេ​ទាំង​អ្នក​ស្រី​កំពុង​មាន​ជំងឺ​ប្រ​ចាំ​កាយ​ ដើ​ម្បី​ដោះ​ស្រាយ​ជីវ​ភាព​ប្រចាំ​ថ្ងែ​របស់​គ្រួសារ​អ្នក​ស្រី​។ គាត់​បាន​បន្ថែម​ថា​ក្នុង​មួយ​ថ្ងៃ​អ្នក​ស្រី​ជា​មធ្យម​អាច​រក​ប្រាក់​ចំនូល​បាន​ត្រឹម​ ១៥០០០​រៀល​ ដូច្នេះ​ កូន​របស់​អ្នក​ស្រី​បាន​បង្ខំ​ចិត្ត​ឈប់​រៀន​ដោយ​មើល​ឃើញ​ពី​កង្វះ​ខាត​របស់​គ្រួសារ​។

រុំ​ សុខ​នី​ ក្នុង​វ័យ១៦ឆ្នាំ ​ជា​កូន​ស្រីទោល​របស់​អ្នក​ស្រី​កែវ​ រ៉ុន​ បាន​ឈប់​រៀន​ពី​ឆ្នាំ​ទៅ​ គឺ​ត្រឹម​ថ្នាក់​ទី​៨​ ដើម្បី​មក​ជួយ​មើល​ថែ​ទាំ​ម្តាយ​របស់​នាង ​ហើយ​ពេល​ខ្លះ​នាងត្រូវទៅ​ស៊ីឈ្នួល​ជីក​ដំឡូង​ឲ្យ​គេ​ដើម្បី​បាន​ប្រាក់​ខ្លះ​ដោះ​ស្រាយ​ជីវ​ភាព។

ស្ថិត​ក្នុង​សម្លៀក​បំពាក់​ អាវ​យឺត​ ជា​មួយ​ខោខូវ​ប៉យ​ យុវតី​សុខ​ នី បាន​និ​យាយ​ប្រាប់ ​ទាំង​អៀន​ប្រៀន​ថា« ខ្ញុំ​អត់​ចង់​ឈប់​រៀន​ទេ​ ខ្ញុំ​ចង់​ទៅ​រៀន​ ហើយ​ថ្ងៃ​អនា​គត​ខ្ញុំ​ចង់​បើក​កសិដ្ឋាន​ចិញ្ចឹម​មាន់​មួយ​»។​

នៅ​មាន​ក្មេង​ស្រី​ដទៃ​ទៀត​ដូច​នឹង​យុវតី​ សុនី​ ដែល​ត្រូវ​បាន​បញ្ឈប់​ការ​សិក្សា​ដោយ​សារ​តែ​កត្តា​ជីវ​ភាព​និង ​ភ័យ​ខ្លាច​ចំពោះ​សុវត្ថិ​ភាព​តាម​ផ្លូវ​។

លោក​ម៉ៅ រិន មេ​ភូមិ​ជ័យ​និគម​ បាន​មាន​ប្រសាសន៏​ថា ​ក្មេង​ស្រីៗ​ក្នុង​ភូមិ​របស់​លោក​គឺ​ភាគ​ច្រើន​រៀន​បាន​ត្រឹម​ថ្នាក់​ទី​៥​ឬ​ទី​៦​ប៉ុណ្ណោះ​ដោយ​សារ​ខ្វះ​ខាត​លុយ​កាក់និង​បញ្ហា​សន្តិ​សុខ​តាម​ផ្លូវ​ រួម​ទាំង​សា​លា​ឆ្ងាយពី​ភូមិ​ធ្វើ​ឲ្យ​ក្មេង​ៗ​ភ័យ​ពី​សុវត្ថិ​ភាព។

មិន​ខុស​គ្នា​នឹង​ សុខ​នី នេះ​ដែរ ​យុវតី​ ងួន​ ស៊ី​នៅ ​ក៏​មាន​ក្តី​ស្រមៃ​ចង់​ក្លាយ​ជា​គ្រូ​ពេទ្យម្នាក់ តែ ​ក្តី​ស្រមៃ​របស់​នាង​មិន​អាច​សម្រេច​បាន​ដូច​ក្តី​បំណង​របស់​នាង​ទេ​ព្រោះ​តែ​នាង​មិន​មាន​ឪកាស​បញ្ចប់​ការ​សិក្សា​។

សព្វ​ថ្ងៃ​នេះ​ ស៊ី​នៅ ​បាន​ឈប់​រៀន​មក​ស៊ី​ឈ្នួល​ស្ទូង​ និង​មើល​គោ​ក្របី​ឲ្យ​គេ​ ដែល​ក្នុង​មួយ​ថ្ងៃ ​យុវតី​ ស៊ី​នៅ ​អាច​រក​ប្រាក់​បាន​១៥០០០​រៀល​ផង​ដែរ​ក្នុង​រដូវ​វស្សារ​នេះ​។

ក្មេង​ស្រី​ជា​ច្រើន​បាន​បាត់​បង់​ឪកាស​ទទួល​យក​ចំនេះ​ដឹង​ពី​សាលា​និង​ពី​សង្គម​ខាង​ក្រៅ​ឲ្យ​បាន​ទូ​លំ​ទូ​លាយ ​។​

Anonymous said...

I HAVE TO ABANDONED SCHOOL TO SURVIVE II!

បញ្ហា​​ប្រឈម​​នៃ​​ការ​​បោះ​​បង់​​ការ​​សិក្សា​​របស់​​សិ​​ស្ស​​ស្រី ក្មេង ស្រី នៅ តាម ជន បទ ងាយ ប្រឈម មុខ នឹងការបោះបង់ការសិក្សា

លោក​ កុក​ កត្តា​ នា​យក​រង​បឋម​សិក្សា​សា​លា​ជើងអង ​បាន​មាន​ប្រសាសន៏​ថា ​ឆ្នាំ​ទៅ​សិស្ស​ស្រី​មាន​ចំនួន​តិច​ជាង​សិស្ស​ប្រុស​ដែល​ក្នុង​នោះ​សិស្ស​សរុប​មាន​ចំនួន​ប្រមាណ​ជាង​៣០០​នាក់​ ហើយ​សិស្ស​ស្រី​មាន​តែ​ជាង​១០០​នាក់​ប៉ុណ្ណោះ។

លោក​មេ​ភូមិ​បាន​មាន​ប្រសាសន៏​ថា​អ្នក​ដែល​រស់​នៅ​ក្នុង​ភូមិ​នេះ​ហើយ​រៀន​បាន​ខ្ពស់​នោះ​គឺ​មាន​ចំនួន​តិច​នៅ​ឡើយ​ បើ​មាន​ក៏​សុទ្ធ​តែ​ជា​សិស្សប្រុស​ទាំង​អស់​អត់​មាន​សិស្ស​ស្រី​ទេ​។​ លោក​មេភូមិ​ក៏​កំពុង​មាន​គំ​រោង​ធ្វើ​ការ​ស្នើរ​សុំ​ឲ្យ​មាន​វិទ្យា​ល័យ​នៅ​ក្បែរ​ភូមិ​ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​សិស្ស​ស្រី​ផង​ដែរ​។

ទោះ​បី​ជា​ផ្នត់​គំនិត​ដែល​ថា​កូន​ស្រី​មិន​គួរ​រៀន​ខ្ពង់​ខ្ពស់​ពេក​នោះ​បាន​សាប​រលាប​បន្តិច​ម្តង​ៗ​ក្នុង​សង្គម​ខ្មែរ​ក៏​ដោយ​ តែ​ក្មេង​ស្រី​នៅ​តែ​ទទួល​បាន​ឪកាស​ទាប​ក្នុង​ការ​ក្រេប​យក​ចំនេះ​ដឹង​ហើយ​ថែម​ទាំងត្រូវ​រ៉ាប់​រង​បន្ទុក​ក្នុង​គ្រួសារ​ច្រើន​នៅឡើយ។

លោក ឈុយ​ ម៉ុង​ស្រេង​ ប្រធាន​ការិយា​ល័យ​រដ្ឋ​បាល​ខេត្ត​កំពង់​ចាម​ បាន​មាន​ប្រសាសន៏​ឲ្យ​ដឹង​ថា​ ចម្ងាយ​ផ្លូវ​មិន​បាន​ចោទ​ជា​បញ្ហា​ចំបង​របស់​ប្រជា​ជន​នោះ​ទេ ​បើ​មាន​ក៏​មាន​ចំនួន​តិច​ហើយ​ទៅ​តាម​តំបន់​។ លោក​បាន​បន្ថែម​ថា​ ឪពុក​ម្តាយមួយចំនួន​នៅ​មិន​ទាន់​យល់​ពី​តម្លៃ​ការ​អប់រំ​របស់​កូន​ស្រី​ ហើយ​ទាញ​ពួក​គាត់​ឲ្យ​ទៅ​ធ្វើ​ការ​ជា​មួយ​ខ្លួន​។

លោក​បាន​ប្រាប់​បន្ត​ថា ​វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សង្គម​បើ​សិន​កាល​ណា​ការ​យល់​ដឹង​របស់​ក្មេង​ស្រី​នៅ​មាន​កម្រិត​ទាប​ព្រោះ​ពួក​គាត់​នឹង​អាច​ជួប​ប្រទះ​ភាព​ក្រី​ក្រ​តៗ​គ្នា​ក្នុង​ភូមិ​ផង​ដែរ​។​

លោក​ ម៉ក់ ​មុ​និន្ទ​ ប្រ​ធាន​ផ្នែកស្តីទី​របស់​អង្គ​ការ​ភ្លែន​ តំបន់ប្រតិបត្តិប្រចំា​ខេត្ត​កំពង់​ចាម​បាន​មាន​ប្រសាសន៏​ឲ្យ​ដឹង​ថា​ដើម្បី​លើក​កំពស់​ការ​អប់រំ​របស់​ក្មេង​ស្រី ​ខាង​អង្គ​ការ​របស់​លោក​ក៏​មាន​កម្ម​វិធី​ជា​ច្រើន​ ដូច​ជា​ ការ​ផ្តល់​ជា​អា​ហា​រូបកណ៏ ការ​ផ្តល់​ជា​ជំនាញ​វិជ្ជា​ជីវះ​ផ្សេង​ៗ ​ការ​លើក​កំពស់​វិស័យ​សមភាព​យែន​ឌ័រ​ និង​កម្ម​វិធី​ដ៏ទៃ​ផ្សេង​ទៀត​។

យោង​ទៅ​តាម ​របាយ​ការណ៏​របស់​ក្រសួង​អប់​រំ​ខេត្ត​កំពង់​ចាម​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ សិស្ស​ថ្នាក់អនុ​វិទ្យា​ល័យ​ ដែល​បាន​បោះ​បង់​ការ​សិក្សា​ ក្នុង​ឆ្នាំ​២០១០​-២០១១​មាន​ចំនួន​សិស្ស​សរុប​ ៧១៦៦​នាក់​ សិស្ស​ប្រុស​ ចំនួន​២៧៥៨​នាក់ ​និង​ សិស្ស​ស្រី​មាន​ចំនួន​ ៤៤០៨​នាក់។​

មន្ត្រី​ក្រសួង​អប់​រំ​ខេត្ត​កំពង់​ចាម​បាន​ឲ្យ​ដឹង​ថា​ក្រសួង​តែង​តែ​យក​ចិត្ត​ទុក​ដាក់​លើក​ស្ទួយ​វិស័យ​អប់រំក្នុង​ស្រុក​។

លោក ឈុយ​ ម៉ុង​ស្រេង​ បញ្ជាក់​ថា៖«ខាង​ក្រសួង​បាន​សហ​ការ​ជា​មួយ​អង្គ​ការ​ក្រៅ​រាជ​រដ្ឋា​ភិបាល​ជា​ច្រើន​ដើម្បី​ផ្តល់​ជា​អាហា​រូប​ករណ៏ ​មាន​ដូច​ជា​កង់​ សម្លៀក​បំពាក់​និង​ថវិការ​ខ្លះ​ដល់​សិស្ស​ស្រី​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ពួក​គាត់​ឲ្យ​ចូល​រៀន​ ឲ្យ​បាន​ច្រើន​»៕

Anonymous said...

LIFE WITHOUT HOPE I!
ជីវិត​ដែល​គ្មាន​ទី​ពំនឹង

ផ្ទៃមុខ​ជ្រីវជ្រួញ អង្គុយ​គម​ខ្នង​ជាមួយ​នឹង​សំឡេង​ញ័រ​ៗ ស្ត្រី​ចំណាស់​ម្នាក់​បាន​​ឆ្លៀត​រៀប​រាប់​ប្រាប់​ទាំង​ហូរ​ទឹក​ភ្នែក និង អួ​ល​ដើ​ម-​ក​ថា​​​​”​​យា​​​​​យ​​​​​​នឹ​​ក​​​ផ្នូ​​រ​​​​​​​​​​​​​​​​ខ្មោ​​ចម៉ែយាយណាស់ បីឆ្នាំ​ហើយ​ដែល​យាយ​អត់​បាន​បោស​ម្អាត និងថែ​ទាំ​។”

លោកយាយម្នាក់ស្ថិតនៅក្នុងវ័យ ៧​៩​ឆ្នាំ​កំ​​ពុ​ង​តែ​ហែ​ក​​​​សំបកពោតដើម្បីដាក់អាំងជា​មួ​យ​នឹង​ថា​ស​នំបុ័​ង​តូ​​ច​មួ​យនៅក្បែរនោះដែលមាននំបុ័ងពីរ បីបន្ទះលាប​ទឹកដោះគោ​ច្រកក្នុង​ថង់​ទុក​សម្រាប់លក់ ​។ នេះជាឆាកជីវិតរបស់​លោកយាយ ​ជា រ៉េត​ដែល​រស់​នៅ​ហាក់​បី​ដូច​ជា​ការ​ដាក់​ទណ្ឌ​កម្ម​របស់​ព្រហ្ម​​លិខិត ​គឺ​រស់​នៅ​សម្រាប់​​តែ​ទទួល​រង​នូវ​ភាព​លំបាក​វេទនា​ទី​​​​​ទ័​ល​​ក្រ និង ការខ្វះខាត​ដែល​ខិត​​​ខំ​ប្រឹ​ង​ប្រែ​ង​ត​ស៊ូរ​ក​មួ​​យថ្ងៃ​សម្រាប់​​តែរស់បាន​មួ​យថ្ងៃ​តែ​ប៉ុណ្ណោះ​។​ លោកយាយ ជា រ៉េត មានស្រុកកំណើតនៅខេត្តកំពង់ចាម ស្រុកព្រៃឈរ។​ ​​​​នៅពេ​ល​ដែ​ល​រូ​ប​​គា​ត់​មា​ន​អា​យុ​​ ​១​​​២ឆ្នាំ លោក​យា​យប​ង្កើ​ត​រប​​ស់​គា​ត់​បា​ន​រៀ​ប​រា​ប់ប្រា​ប់គា​ត់​ថា​នៅ​​ពេល​ដែ​ល​គាត់​ ​​កើ​​តមកបា​​ន​រ​យៈ​ពេ​ល៤​​ខែ​ ​ម្តា​យ​រ​ប​ស់​គា​ត់​បា​ន​ស្លា​ប់​​​​​​ដោយសារតែ ឪពុក​រ​ប​ស់​គាត់​មា​ន​ស្រី​ថ្មី​ ​ហើយ​បា​ន​បោះ​​បង់​​ចោ​លគា​ត់​​និង​ម្តា​​យរ​បស់​​គា​ត់​ធ្វើអោ​​យ​ម្តា​យរប​ស់​គាត់​ខឹ​ង​រ​ហូ​ត​ដ​ល់​ទា​ស់​ស្លា​ប់​។​​ លោ​ក​​យា​យ​រ​បស់គា​ត់បា​ន​ដើ​រ​សុំទឹ​ក​ដោះ​រ​បស់​អ្ន​ក​ដទៃ​ដើម្បី​ឲ្យ​​គាត់​បៅ ដោ​យរូប​គា​ត់​​ពុំមាន​សាច់​​ញាតិ រឺបងប្អូន​ឡើ​យ​គឺ​មា​ន​តែ​លោក​យាយ​របស់​គាត់​ម្នាក់តែប៉ុណ្ណោះ។ ពេលដែលលោកយាយ ជា រ៉េត មានអាយុប្រហែល​ ១៣ឆ្នាំលោ​ក​យា​យ​រ​ប​ស់​​គាត់​​បានស្លាប់ដោយ​សារ​តែ​គ្មាន​​​ក​​ន្លែ​ង​សម្រា​ប់​ស្នាក់​អាស្រ័យ​និង​ពឹង​ពាក់​រូប​គាត់​បាន​ដើរ​ស៊ីឈ្នួល​គេ ហើយ​ក៏សុំ​ស្នាក់​អាស្រ័​យ​​ជា​មួ​យ​​គេ​នៅ​​ក្នុ​​​ង​ហាង​​លក់​បាយ​មួយ។ ​

សព្វថ្ងៃនេះ លុះដល់ពេលដែលលោកយាយមានអាយុ ១៤ឆ្នាំ​មាន​ទាហាន​ម្នាក់​ចាប់​ចិត្តម​ក​លើ​​រូ​ប​​គា​ត់​​ហើ​យ​​បា​នសួ​រ​ នាំម្ចាស់ហាងដែលជាឪពុកធម៌របស់គាត់។​ ដោយ​សារ​តែ​រូប​គាត់​នៅវ័យក្មេងពេក ឪពុកធម៌​​រប​ស់​​​គាត់ដែលត្រូវជាម្ចាស់ហាងមា​ន​ការ​ព្រួយ​បារម្ភ​ចំពោះ​រូបគាត់ ហើយមិនទា​ន់​ច​ង់​អោ​យ​គា​ត់​រៀ​ប​កា​រ​​​នៅ​ឡើ​​​យ​​ទេ តែដោយ​សា​​រការទ​ទូ​ច​​ច​ង់​បាន​​រ​ប​​​​ស់​នា​យទា​ហានម្នាក់នោះ រួមជាមួ​យ​នឹ​ង​កា​រ​ខ្លា​ច​រ​អារ​នូ​​វ​សិ​ទ្ធ​អំ​ណា​​ចរបស់ទាហាន​នៅ​ស​ម័​ យ​នោះ​ផង។ ឪពុកធម៌របស់គាត់ក៏​​សម្រេច​ថាឲ្យ​លោ​កយា​យ​រៀ​ប​ការ​នៅ​អា​យុ​​ ​១​៥​ឆ្នាំ​។​​

ក្រោយពីលោកយាយរៀបការបានកូនចំនួនបីអ្នកមក ​សោ​ដ​នា​ថ​ក​ម្ម​ក៏បា​​នជ្រៀ​ត​​ចូ​​​ល​​​ម​​​​ក​ក្នុ​​​ង​​​ជី​​​​វិ​​​ត​ ​​​គា​​​ត់​​សា​​​​​​​​​​​​រ​​​​ជា​​ថ្មី​​​​ទៀត​​។ ​គ្រួ​សារ​រ​បស់លោកយា​​យទាំងមូលត្រូវបានប៉ុលពត​យកទៅវាយសំលា​ប់ចោលនៅ​ក្នុ​ង​ រ​​ណ្តៅ​តែមួយ តែដោយ​សារតែ​ភព្វ័សំណាង​ដ៏កម្រ​របស់​​លោក​យាយគឺគាត់គ្រាន់តែសន្លប់ប៉ុណ្ណោះ ហើយ​ស្រ​ប​ពេ​លជា​មួ​យគ្នានោះផងដែរ ថ្ងៃនោះគឺជាថ្ងៃរំដោះ។​ លោកយា​យ​ក៏​បា​នរ​​ស់​រា​ន​មា​នជី​​វិត​​ម​ក​ដ​ល់ស​ព្វ​ថៃ្ង​នេះ​។​ ភាព​វេទនា​នៅតែបន្តលោកយាយបានកា្លយជាមនុស្សកំព្រា និង ឯកកោសារជាថ្មីម្តងទៀត។​

Anonymous said...

LIFE WITHOUT HOPE II!
ជីវិត​ដែល​គ្មាន​ទី​ពំនឹង

ការរស់នៅ​តែ​ម្នា​​​ក់​​​ ឯងរួមជាមួយនឹងការធ្វើបាបពីជនខិលខូចដែលបានលួចប្លន់ទ្រព្យសម្បត្តិរបស់គាត់ផងដែរនោះ។ ​ លោក​យា​យក៏​សម្រេ​ច​ចិ​ត្តមកសុំធ្វើនៅក្នុងភោជនីយដ្ឋានមួយនៅទីក្រុងភ្នំពេញ។ ក្រោ​យ​មក​ដោ​​យម្ចា​ស់​ហា​ង​ឃើញ​​ថា​គាត់​កា​ន់​ តែជរាមិនអាចធ្វើការងារបានច្រើន។​ ម្ចាស់​ហាង​បា​ន​​សម្រេ​ច​​ចិ​ត្តឲ្យ​​ប្រា​ក់គា​ត់​មួ​​យ​ចំ​នួន​​ត្រឡ​ប់​ទៅ​ សុ្រ​ក​វិញ។

ពេលដែលគាត់ត្រឡប់មកស្រុកវិញ រូបគាត់ពុំមានផ្ទះសម្រាប់ស្នាក់នៅឡើយ គាត់​ក៏បា​ន​សុំ​ដី​រប​​ស់​គេប​ណ្ណោះ​​អាសន្ន​​​​​ ដើម្បីសង់កូនខ្ទមមួយសម្រាប់ស្នាក់នៅ។ ដោយ​សារ​តែ​ភាព​ចាស់​​ជរា និង​ ពុំមានដីស្រែចម្ការ និង ប្រាក់កាសផងដែរនោះ លោកយាយ​អាចរស់​បាន​ដោយ​សារ​តែការដើរបេះបនែ្ល និង បានញាតិ​ជិត​​ខា​ង​ដែ​លចិត្ត​ល្អ​ ឲ្យគាត់​នូវកូន​ត្រីតូចៗ​ខ្លះ​ដែល​គេរកបានប៉ុណ្ណោះ។ ​​​

ភាពខ្វះខាតចេះតែតាមយាយីគាត់ ពីមួយថៃ្ងទៅមួយថ្ងៃ ធ្វឲ្យ​គាត់​មិ​នអា​ច​រ​កអ្វី​សម្រាប់​ហូបបានត​ទៅទៀ​ត​នោះ ​​គាត់​ក៏សម្រេច​ចិត្ត​ត្រឡប់​មកភ្នំពេញ​សារជាថ្មី។​លោកយាយ​ស្នាក់នៅម្តុំផ្សារទួលទំពូង ដោយជួលផ្ទះគេក្នុងមួយថ្ងៃ ៣០០០រៀល ដែ​លគិ​​ត​ជា​​ដុ​​ល្លា​មានចំនួន ២២,៥​ ដុល្លាក្នុងមួយខែ។ កន្លែ​ង​ដែ​ល​គាត់​ស្នា​ក់​​​​​​​​​​នៅនោះគ្រាន់តែជារា​នមួយ​​ដែល​គេលើកខ្ពស់ពី​ដីបន្តិចគឺទំនងជាទុ​ក​ចោ​​ល​សម្រា​ប់​ដាក់​ឥ​វ៉ាន់​តែប៉ុណោ្ណះ។ ដោយគេជួ​ល​​ឲ្យគា​​ត់​នូ​វរា​ន​​ដែល​ជា​ទំ​​នា​បឬ​ស្សី ​​​​មិ​ន​មា​នគ្រែ​​​​ ​ទ្វារ រឺសូម្បីតែជញ្ជាំងឡើយ។​ និយា​យដោ​យ​ត្រ​ង់​នោះ​​មិន​​មែ​ន​ជា​ក​ន្លែង​សា​​កស​​ម​សម្រា​ប់​​​រ​ស់​នៅ​ទេ​​​​​។​ ​

គា​ត់​ពិ​សាបាយតែពីរពេលប៉ុណ្ណោះក្នុងមួយថ្ងៃ ជួនពេលខ្លះគាត់មិនអាចរកលុយគ្រប់គ្រា​ន់ម្រា​ប់​ទិ​ញ​ម្ហូ​បផ​ង​។​ មួយរយៈនេះដៃខាងស្តាំរបស់គាត់មិនអាចកាន់របស់អ្វីនឹង និង​ជា​ប់បានយូរនោះទេ ហើយគាត់​ក៏​មិ​ន​អា​ចដើ​របានឆ្ងាយដែរ ដោយសារតែឈឺជើង។ គាត់បានបញ្ជាក់បន្ថែមថានូវពេលដែលគាត់ធ្លាក់ខ្លួនឈឺម្តងៗ គាត់យក​លុយ​ដែល​គាត់​លក់​បា​ន​ទៅ​ទិ​ញ​ថ្នាំ​​ ​ប​ណ្តាលឲ្យគាត់ខ្វះដើមទុនដើម្បីបន្តការលក់ដូររបស់គាត់។​ ដោយ​សា​រ​តែភា​ព​​​​​​​​​​វេ​ទ​នារ​ប​ស់​គា​ត់​ធ្វើ​អោ​​យអ្នកជិតខាង និង​ អាណា​ព្យា​បា​លរ​​​​​​​​​បស់​សិស្ស​ដែល​តែងតែមកយ​​កកូនរបស់​គេ​មា​ន​ការ​អានិ​ត​អា​សូ​រ​ ​ហើ​យ​ជួនកាល​គេក៏​ជូន​លុយ​គាត់​បន្តិច​បន្តួចដើម្បីជួយម្រាលបន្ទុករបស់គាត់។

តាមរយៈសំដីរបស់កញ្ញា រដ្ឋា ​​ដែ​ល​ជា​អ្ន​ក​ធ្វើ​កា​រ​ស្ម័​​​​​​​​​​គ្រ​ចិ​ត្ត​អោ​យក្រុមជំនុំយេស៊ូ​គ្រឹះ​បា​នប្រាប់ឲ្យដឹងថា​គា​ត់​ទើ​​ប​តែ​បាន​មក​ជួយ​លោក​យាយ​បាន​រយៈ​ពេល​ជិតមួយខែប៉ុណ្ណោះដោយសារតែឃើ​ញ​លោ​ក​យា​យ​មា​ន​ស​ភា​ព​លំបាកវេទនាពេក។ គាត់បានបន្ថែមថា សមាគមរប​ស់គា​ត់អា​ច​ជួ​យ​បាន​ត្រឹ​ម​តែ​ការ​​​លើ​ក​ទឹ​ក​ចិ​ត្ត​ប៉ុណ្ណោះ តែគាត់​ពិ​តជា​ច​ង់​ជួ​យលោកយាយណាស់ បើសិនជាគាត់មានសមត្ថភាព។ គាត់​ពិ​ត​ជា​ស្រលា​ញ់​ ​និ​ង​​អាណិត​​លោក​យា​យ​ណា​​​ស់​ដែលមានចិត្តតស៊ូនឹងការលំបាកដូច្នេះ។ លោកយាយបានបញ្ជាក់ថា “ពេលណាដែលយាយមានលុយមួយចំនួន យាយនឹងត្រល​ប់​ទៅស្រុ​ក​វិ​ញ​ដើ​ម្បី​ទៅស្លាប់នៅឯស្រុកកំណើតរបស់យាយវិញ អោយគេកប់នៅក្បែរនឹងផ្នូរម្តាយរបស់យាយ”។

Anonymous said...

These pictures translate to more money for NGOs but not the needy khmers. Those crooks that run NGOs keep 90% of money in their pockets.

Anonymous said...

The poverty is under ah kwak leadership. He destroys and damages the country into millions pieces. I wonder when he is going to cut his own neck and throw away?

Anonymous said...

$22.50 in a month!
២២,៥​ ដុល្លាក្នុងមួយខែ។

Cureently my long lost cousin made $35 a month with 10% for borrowing $300 from his boss.

Anonymous said...

Cambodian are stupid including their leaders. These Cambodian lack of self discipline and lazy...so their leaders. It is no wonder the world turn their back on them. These Cambodian can live like this for another thousand years and nobody give a fuck about them. These Cambodian live like animal and it is a fact that animal can not change their environment. It is human who can change their environment.

The white people are evolving into angel and these Cambodian are evolving into animal...And animal they will become including their leaders.

Anonymous said...

Cambodian are stupid including their leaders. These Cambodian lack of self discipline and lazy...so their leaders. It is no wonder the world turn their back on them. These Cambodian can live like this for another thousand years and nobody give a fuck about them. These Cambodian live like animal and it is a fact that animal can not change their environment. It is human who can change their environment.

The white people are evolving into angel and these Cambodian are evolving into animal...And animal they will become including their leaders.

Anonymous said...

⬆⬆⬆
Wow! Care to share w/ us what animal kingdom you belong to....troll?
All that name calling is suppose to impress us?
Look yourself in the mirror. Do you resemble an animal that have four legs? In Vietnam, you're also known as delicacy? Then, guess what? You are a domesticated dog.

Anonymous said...

Khmer always love to hate each other, and blame other for their own suffering.

Anonymous said...

to 12:38 am
You talked none sense. you do not know even yourself. Under Sihanouk leadership , youn vietcong invaded Cambodia . China provided weapons to youn vietcong across Cambodia . Ah China wants to expand the communist regime, ah youn Hanoi wants to swallow Cambodia. Both monster and evil countries work together to destroy Cambodia which cause the suffering until now. Tell me ,who fault is it? If ah China and ah youn Hanoi did not create this war, Cambodia would be in peace and has no suffering from that dam war.