..............................
Friday, 18 October 2013 ងួន វិឆ័យ PPP
ដោយសារតែ ប្រទេសកម្ពុជា បានឆ្លងកាត់នូវសម័យដ៏ល្វីងជូរចត់ជាង ៣ ទសវត្សរ៍កន្លងមក បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរទទួលរងទុក្ខខ្លោចផ្សាយ៉ាងក្រៃលែង ដោយម្នាក់ៗ ប្រឹងប្រែងយ៉ាងណា ឲ្យតែបានរស់ មិនខ្វាយខ្វល់អំពីបញ្ហាស្រុកទេសឡើយ។ មុនឆ្នាំ ១៩៧០ ប្រជាពលរដ្ឋចាប់ផ្ដើមមានជំនឿរៀងៗខ្លួន ដោយមាននិន្នាការនយោបាយផ្សេងៗគ្នា។ ពួកគេមួយចំនួន មាននិនា្នការស្ដាំនិយម តាមពួក លន់ នល់ មួយចំនួន មាននិន្នាការឆ្វេងនិយម តាមពួកខ្មែរក្រហម ហើយមួយចំនួនមាននិន្នាការអព្យាក្រឹត តាម សម្ដេច សីហនុ។
ចូលមកដល់ឆ្នាំ ១៩៧០ ពួកដែលមានជំនឿលើស្ដាំនិយម ដែលពួកគេគិតថា មានតែពួកសេរីទេ ដែលនាំឲ្យប្រទេសកម្ពុជារីកចម្រើន និងអាចបណ្ដេញជនជាតិ វៀតណាម ពីស្រុកខ្មែរ។ ពេលបានកាន់អំណាច ក្រោយពីបណ្ដេញសម្ដេច សីហនុពីអំណាច ស្រាប់តែនាំគ្នាឈ្លក់វង្វេងនឹងដុល្លាររបស់អាមេរិក រួចនាំគ្នាប្រព្រឹត្តអំពើពុករលួយពាសពេញប្រទេស បង្កើតបក្ខពួកនិយមធ្វើឲ្យប្រជាពលរដ្ឋដែលក្រ កាន់តែក្រទៅៗ ហើយអ្នកមានកាន់តែមានទៅៗ ធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ជំនឿកាន់តែខ្លាំងឡើងៗ នាំគ្នារត់ទៅជឿពួកកុម្មុយនីស្ដភ្លូកទឹកភ្លូកដី ថា មានតែពួកកុម្មុយនីស្ដទេ ដែលអាចនាំនាវាសន្តិភាព មកឲ្យកម្ពុជាបានដោយកម្ចាត់ពួកពុករលួយឲ្យអស់ កសាងប្រទេសជាថ្មីឲ្យរីកចម្រើនដូចសម័យ សម្ដេច សីហនុ។ មានអីស្រាប់តែពួក កុម្មុយនីស្ត បានកាន់កាប់អំណាច ម៉ែអើយសម្លាប់ប្រជាពលរដ្ឋខ្លួនឯង អស់ជិត ២ លាននាក់ និងបានធ្វើឲ្យប្រទេសកម្ពុជារត់ទៅរកអ័ក្សសូន្យ ទាំងធនធានមនុស្ស ទាំងសេដ្ឋកិច្ច និងទាំងវប្បធម៌ អរិយធម៌ ប៉ុន្តែធនធានធម្មជាតិទាំងឡាយ បានអភិរក្សយ៉ាងល្អ។
មកដល់ចំណុចនេះ រឹតតែធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាចាប់ផ្ដើមអស់ជំនឿ មិនដឹងជាជឿខាងណាទៀតទេ ជឿសេរី ក៏ខុស ជឿកុម្មុយនីស្តក៏ខុស មានតែបន់ព្រះ សំពះទេវតាឲ្យមកជួយស្រុកខ្មែរ ដើម្បីឲ្យរួចផុតពីពួកខ្មែរក្រហម។ ស្រាប់តែដូចមាត់ថា មែនមានទេវតាមួយហោះមកពីទិសខាងកើតមកមែនបានតាំងខ្លួនជាអ្នក សង្គ្រោះនាវាកម្ពុជា មកវាយបណ្ដេញពួកខ្មែរក្រហម ឲ្យរត់ខ្ចាត់ខ្ចាយ ទៅភាគខាងលិចអស់ ពេលនោះប្រជាពលរដ្ឋកម្ពុជា មានសង្ឃឹមម្ដងទៀតថាផុតគ្រោះភ័យ។ ដឹងអី ទេវតា មកពីទិសខាងកើតនេះ ក្រោយពីបណ្ដេញពួកខ្មែរក្រហមរួចរាល់ ចាប់ផ្ដើមប្រមូលធនធានធម្មជាតិ និងសម្បត្តិទាំងឡាយដឹកទៅស្រុកគេអស់។
មកដល់ត្រង់នេះ ពលរដ្ឋកម្ពុជា ចាប់ផ្ដើមឆ្កួតវង្វេងដូចនាងផ្ដាចារ ដោយកាន់តែជឿកាន់តែខុស ធ្វើឲ្យម្នាក់ៗប្រឹងរស់តែរៀងៗខ្លួន លែងចង់ខ្វាយខ្វល់ពីបញ្ហាជាតិទៀតហើយ។ រហូតមកដល់ឆ្នាំ ១៩៩១ បន្ទាប់ពីមានសន្ធិសញ្ញាទីក្រុង ប៉ារីស កម្ពុជា បានរៀបចំឲ្យមានការបោះឆ្នោតជាសកលនៅឆ្នាំ ១៩៩៣ ដែលរៀបចំដោយ អ៊ុនតាក់ មានគណបក្សជាច្រើនបានបង្កើតឡើងដើម្បីចូលរួមប្រកួតប្រជែង ពេលនោះអ្នកនយោបាយម្នាក់ៗចាប់ផ្ដើមសូត្រធម៌ដាក់ត្រចៀកប្រជាពលរដ្ឋតាមគ្រប់មធ្យោបាយ ដើម្បីទាក់ទាញប្រជាប្រិយភាព។ ពេលនោះ ប្រជាពលរដ្ឋចាប់ផ្ដើមមានជំនឿឡើងវិញយ៉ាងផុសផុលនាំគ្នារត់ទៅ បោះឆ្នោតជូនគណបក្សនយោបាយរៀងៗខ្លួន ដោយក្នុងនោះ មានគណបក្សចំនួន ០៤ បានទទួលអាសនៈក្នុងសភាហើយគណបក្សដែលទទួលបានជោគជ័យក្នុងការបោះឆ្នោតនោះ គឺគណបក្សដែលដឹកនាំដោយសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រោះតែប្រជាពលរដ្ឋជឿថា និងមានការគ្រប់គ្រងប្រទេស ដូចសម័យសម្ដេច សីហនុ។
ប៉ុន្តែជំនឿទាំងប៉ុន្មានត្រូវរលាយដូចអំបិលត្រូវទឹក ព្រោះពេលនោះគណបក្ស ប្រជាជន មិនសុខចិត្តហើយក្រោយមកក៏មានការសម្របសម្រួលផ្នែកនយោបាយ ដោយព្រះវរបិតាជាតិខ្មែរ ដោយបង្កើតឲ្យមានរចនាសម្ព័នរដ្ឋាភិបាលថ្មីមួយដែលមិនដែលមានទេ នៅលើពិភពលោក គឺសហនាយករដ្ឋមន្ត្រី។ នៅអាណត្តិក្រោយៗទៀតប្រជាពលរដ្ឋចាប់ផ្តើមអស់ជំនឿ លែងចង់ខ្វល់ពីរឿងប្រទេសជាតិទៀតហើយ ដោយម្នាក់ៗ គិតថា អ្នកណាក៏ដូចអ្នកណាដែរបណ្ដោយឲ្យគណបក្សប្រជាជនធ្វើអ្វីៗ តាមតែអំពើចិត្ត។ ក្រោមហេតុផលដើម្បីធ្វើការអភិវឌ្ឍពីមួយអាណត្តិទៅមួយអាណត្តិ បក្សប្រជាជន បានធ្វើឲ្យរាជធានីភ្នំពេញ ក្លាយទៅជាអាងស្តុបទឹក នៅពេលដែលមានភ្លៀង ធ្វើឲ្យក្នុងទឹកអស់ត្រី ក្នុងព្រៃអស់ឈើ ធ្វើឲ្យយុត្តិធម៌សម្រាប់ទាំងអស់គ្នាក្លាយទៅជាយុត្តិធម៌ សម្រាប់តែអ្នកមានលុយ មានអំណាច សង្គមពុករលួយគ្រប់ទីកន្លែង គម្លាតរវាងអ្នកមាននិងអ្នកក្រមានកាន់តែធំឡើងៗ...។
ស្របពេលជាមួយគ្នានេះដែរ មានការបង្រួបបង្រួមបក្សនយោបាយពីរឲ្យក្លាយទៅជាបក្សតែមួយចំពេល ដែលរាស្ត្រកំពុងតែត្រូវការស្រាប់ផងនោះ បានធ្វើឲ្យបក្សប្រជាជន បាត់បង់ប្រជាប្រិយភាព ទោះបីជាបក្សនេះខំឃោសនា ចែកអំណោយយ៉ាងច្រើនយ៉ាងណាក្តីក៏រាស្ត្រ លែងជឿ ពីយុទ្ធសាស្ត្រដដែលៗទៀតហើយ ហើយនាំគ្នាទៅបោះឆ្នោតឲ្យបក្សប្រឆាំង ធ្វើឲ្យបក្សប្រជាជនប៊ិះចាញ់ឆ្នោត នេះបើតាមលទ្ធផលដែលប្រកាសដោយ គ.ជ.ប។
ក្រោយពី គ.ជ.ប ប្រកាសលទ្ធផលជាផ្លូវការ និងក្រោយពេលដែលក្រុមប្រឹក្សាធម្មនុញ្ញដោះស្រាយបណ្ដឹងរួចរាល់ បក្សប្រជាជន រត់ទៅបង្កើតសភាឯកបក្សរដ្ឋាភិបាលឯកបក្ស ដោយមិនខ្វល់ពីបក្សប្រឆាំង មិនខ្វល់ពីមតិជាតិ និងអន្តរជាតិ ហើយបានប្រកាសបន្ដគោលនយោបាយយុទ្ធសាស្ត្រចតុកោណ ដែលគ្មានប្រសិទ្ធភាពដដែលទៀត។ ចាំមើលមើល៍ តើស្ថានការនយោបាយកម្ពុជានឹងវិវត្តទៅយ៉ាងណាទៀត?
ដោយ ងួន វិឆ័យ និសិ្សតច្បាប់នៃសាកលវិទ្យាល័យ មេគង្គកម្ពុជា
14 comments:
So sad to see this. I love poor lifestyle so much!
What we all see here are some pictures of poor Cambodian living under the so-called Hun Sen regime.
My view:
It is all about Indochina Federation of late Ho Chi Minh to exterminate Khmer ethnics.
So what are waiting for Mr. Sam Rainsy and Kem Sokha ?
Why Mr. Sam Rainsy and Kem Sokha so afraid of real massive demonstration ?
What Mr. Sam Rainsy and Kem Sokha done in the past recent months ( 2013 ) are not called real massive demonstration at all?
Wake up Mr. Sam Rainsy and Mr. Kem Sokha, Majority of Khmer have woke up already. So wake up Mr. Sam Rainsy and Mr. Kem Sokha.
I HAVE TO ABANDONED SCHOOL TO SURVIVE I!
បញ្ហាប្រឈមនៃការបោះបង់ការសិក្សារបស់សិស្សស្រី ក្មេង ស្រី នៅ តាម ជន បទ ងាយ ប្រឈម មុខ នឹងការបោះបង់ការសិក្សា
កំពង់ចាម៖ ការអប់រំនិងការយល់ដឹងរបស់ក្មេងស្រីនៅតាមជនបទនៅតែមានកម្រិតទាបនៅឡើយ ដែលពេលខ្លះក្មេងស្រីមួយចំនួន បានសម្រេចចិត្តបោះបង់ការសិក្សារដើម្បីជូយធ្វើការឪពុកម្តាយ ។ ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកស្ទួយវិស័យសេដ្ឋកិច្ចជាតិ ដូចនេះ ការអវត្តមានរបស់ស្ត្រីដែលមានចំនេះដឹង បានធ្វើឲ្យបាត់បង់ធនធានមនុស្សមួយយ៉ាងសំខាន់។
កំពុងសម្រាកលេងលើគ្រែក្នុងបរិវេណផ្ទះរបស់ខ្លួន ស្ត្រីមេម៉ាយម្នាក់បានរៀបរាប់ទាំងទឹកភ្នែករលីងរលោងថា អ្នកស្រីមិនចង់ឲ្យកូនស្រីអ្នកស្រីបញ្ឈប់ការសិក្សាររបស់នាងទេ តែនេះដោយសារបញ្ហាគ្រួសារ ៖«ខ្ញុំពិតជាចង់ឲ្យកូនទៅរៀនណាស់សព្វថ្ងៃតែវាទៅមិនរួចព្រោះដោយសារកត្តាជីវភាព»។
អ្នកស្រីបានបន្តថាអ្នកស្រីខិតខំតស៊ូធ្វើស្រែចំការខ្លួនឯង និងទៅស៊ីឈ្នូលធ្វើឲ្យគេទាំងអ្នកស្រីកំពុងមានជំងឺប្រចាំកាយ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងែរបស់គ្រួសារអ្នកស្រី។ គាត់បានបន្ថែមថាក្នុងមួយថ្ងៃអ្នកស្រីជាមធ្យមអាចរកប្រាក់ចំនូលបានត្រឹម ១៥០០០រៀល ដូច្នេះ កូនរបស់អ្នកស្រីបានបង្ខំចិត្តឈប់រៀនដោយមើលឃើញពីកង្វះខាតរបស់គ្រួសារ។
រុំ សុខនី ក្នុងវ័យ១៦ឆ្នាំ ជាកូនស្រីទោលរបស់អ្នកស្រីកែវ រ៉ុន បានឈប់រៀនពីឆ្នាំទៅ គឺត្រឹមថ្នាក់ទី៨ ដើម្បីមកជួយមើលថែទាំម្តាយរបស់នាង ហើយពេលខ្លះនាងត្រូវទៅស៊ីឈ្នួលជីកដំឡូងឲ្យគេដើម្បីបានប្រាក់ខ្លះដោះស្រាយជីវភាព។
ស្ថិតក្នុងសម្លៀកបំពាក់ អាវយឺត ជាមួយខោខូវប៉យ យុវតីសុខ នី បាននិយាយប្រាប់ ទាំងអៀនប្រៀនថា« ខ្ញុំអត់ចង់ឈប់រៀនទេ ខ្ញុំចង់ទៅរៀន ហើយថ្ងៃអនាគតខ្ញុំចង់បើកកសិដ្ឋានចិញ្ចឹមមាន់មួយ»។
នៅមានក្មេងស្រីដទៃទៀតដូចនឹងយុវតី សុនី ដែលត្រូវបានបញ្ឈប់ការសិក្សាដោយសារតែកត្តាជីវភាពនិង ភ័យខ្លាចចំពោះសុវត្ថិភាពតាមផ្លូវ។
លោកម៉ៅ រិន មេភូមិជ័យនិគម បានមានប្រសាសន៏ថា ក្មេងស្រីៗក្នុងភូមិរបស់លោកគឺភាគច្រើនរៀនបានត្រឹមថ្នាក់ទី៥ឬទី៦ប៉ុណ្ណោះដោយសារខ្វះខាតលុយកាក់និងបញ្ហាសន្តិសុខតាមផ្លូវ រួមទាំងសាលាឆ្ងាយពីភូមិធ្វើឲ្យក្មេងៗភ័យពីសុវត្ថិភាព។
មិនខុសគ្នានឹង សុខនី នេះដែរ យុវតី ងួន ស៊ីនៅ ក៏មានក្តីស្រមៃចង់ក្លាយជាគ្រូពេទ្យម្នាក់ តែ ក្តីស្រមៃរបស់នាងមិនអាចសម្រេចបានដូចក្តីបំណងរបស់នាងទេព្រោះតែនាងមិនមានឪកាសបញ្ចប់ការសិក្សា។
សព្វថ្ងៃនេះ ស៊ីនៅ បានឈប់រៀនមកស៊ីឈ្នួលស្ទូង និងមើលគោក្របីឲ្យគេ ដែលក្នុងមួយថ្ងៃ យុវតី ស៊ីនៅ អាចរកប្រាក់បាន១៥០០០រៀលផងដែរក្នុងរដូវវស្សារនេះ។
ក្មេងស្រីជាច្រើនបានបាត់បង់ឪកាសទទួលយកចំនេះដឹងពីសាលានិងពីសង្គមខាងក្រៅឲ្យបានទូលំទូលាយ ។
I HAVE TO ABANDONED SCHOOL TO SURVIVE II!
បញ្ហាប្រឈមនៃការបោះបង់ការសិក្សារបស់សិស្សស្រី ក្មេង ស្រី នៅ តាម ជន បទ ងាយ ប្រឈម មុខ នឹងការបោះបង់ការសិក្សា
លោក កុក កត្តា នាយករងបឋមសិក្សាសាលាជើងអង បានមានប្រសាសន៏ថា ឆ្នាំទៅសិស្សស្រីមានចំនួនតិចជាងសិស្សប្រុសដែលក្នុងនោះសិស្សសរុបមានចំនួនប្រមាណជាង៣០០នាក់ ហើយសិស្សស្រីមានតែជាង១០០នាក់ប៉ុណ្ណោះ។
លោកមេភូមិបានមានប្រសាសន៏ថាអ្នកដែលរស់នៅក្នុងភូមិនេះហើយរៀនបានខ្ពស់នោះគឺមានចំនួនតិចនៅឡើយ បើមានក៏សុទ្ធតែជាសិស្សប្រុសទាំងអស់អត់មានសិស្សស្រីទេ។ លោកមេភូមិក៏កំពុងមានគំរោងធ្វើការស្នើរសុំឲ្យមានវិទ្យាល័យនៅក្បែរភូមិដើម្បីផ្តល់ភាពងាយស្រួលដល់សិស្សស្រីផងដែរ។
ទោះបីជាផ្នត់គំនិតដែលថាកូនស្រីមិនគួររៀនខ្ពង់ខ្ពស់ពេកនោះបានសាបរលាបបន្តិចម្តងៗក្នុងសង្គមខ្មែរក៏ដោយ តែក្មេងស្រីនៅតែទទួលបានឪកាសទាបក្នុងការក្រេបយកចំនេះដឹងហើយថែមទាំងត្រូវរ៉ាប់រងបន្ទុកក្នុងគ្រួសារច្រើននៅឡើយ។
លោក ឈុយ ម៉ុងស្រេង ប្រធានការិយាល័យរដ្ឋបាលខេត្តកំពង់ចាម បានមានប្រសាសន៏ឲ្យដឹងថា ចម្ងាយផ្លូវមិនបានចោទជាបញ្ហាចំបងរបស់ប្រជាជននោះទេ បើមានក៏មានចំនួនតិចហើយទៅតាមតំបន់។ លោកបានបន្ថែមថា ឪពុកម្តាយមួយចំនួននៅមិនទាន់យល់ពីតម្លៃការអប់រំរបស់កូនស្រី ហើយទាញពួកគាត់ឲ្យទៅធ្វើការជាមួយខ្លួន។
លោកបានប្រាប់បន្តថា វាធ្វើឲ្យប៉ះពាល់ដល់សង្គមបើសិនកាលណាការយល់ដឹងរបស់ក្មេងស្រីនៅមានកម្រិតទាបព្រោះពួកគាត់នឹងអាចជួបប្រទះភាពក្រីក្រតៗគ្នាក្នុងភូមិផងដែរ។
លោក ម៉ក់ មុនិន្ទ ប្រធានផ្នែកស្តីទីរបស់អង្គការភ្លែន តំបន់ប្រតិបត្តិប្រចំាខេត្តកំពង់ចាមបានមានប្រសាសន៏ឲ្យដឹងថាដើម្បីលើកកំពស់ការអប់រំរបស់ក្មេងស្រី ខាងអង្គការរបស់លោកក៏មានកម្មវិធីជាច្រើន ដូចជា ការផ្តល់ជាអាហារូបកណ៏ ការផ្តល់ជាជំនាញវិជ្ជាជីវះផ្សេងៗ ការលើកកំពស់វិស័យសមភាពយែនឌ័រ និងកម្មវិធីដ៏ទៃផ្សេងទៀត។
យោងទៅតាម របាយការណ៏របស់ក្រសួងអប់រំខេត្តកំពង់ចាមបានបង្ហាញឲ្យឃើញថា សិស្សថ្នាក់អនុវិទ្យាល័យ ដែលបានបោះបង់ការសិក្សា ក្នុងឆ្នាំ២០១០-២០១១មានចំនួនសិស្សសរុប ៧១៦៦នាក់ សិស្សប្រុស ចំនួន២៧៥៨នាក់ និង សិស្សស្រីមានចំនួន ៤៤០៨នាក់។
មន្ត្រីក្រសួងអប់រំខេត្តកំពង់ចាមបានឲ្យដឹងថាក្រសួងតែងតែយកចិត្តទុកដាក់លើកស្ទួយវិស័យអប់រំក្នុងស្រុក។
លោក ឈុយ ម៉ុងស្រេង បញ្ជាក់ថា៖«ខាងក្រសួងបានសហការជាមួយអង្គការក្រៅរាជរដ្ឋាភិបាលជាច្រើនដើម្បីផ្តល់ជាអាហារូបករណ៏ មានដូចជាកង់ សម្លៀកបំពាក់និងថវិការខ្លះដល់សិស្សស្រីដើម្បីលើកទឹកចិត្តដល់ពួកគាត់ឲ្យចូលរៀន ឲ្យបានច្រើន»៕
LIFE WITHOUT HOPE I!
ជីវិតដែលគ្មានទីពំនឹង
ផ្ទៃមុខជ្រីវជ្រួញ អង្គុយគមខ្នងជាមួយនឹងសំឡេងញ័រៗ ស្ត្រីចំណាស់ម្នាក់បានឆ្លៀតរៀបរាប់ប្រាប់ទាំងហូរទឹកភ្នែក និង អួលដើម-កថា”យាយនឹកផ្នូរខ្មោចម៉ែយាយណាស់ បីឆ្នាំហើយដែលយាយអត់បានបោសម្អាត និងថែទាំ។”
លោកយាយម្នាក់ស្ថិតនៅក្នុងវ័យ ៧៩ឆ្នាំកំពុងតែហែកសំបកពោតដើម្បីដាក់អាំងជាមួយនឹងថាសនំបុ័ងតូចមួយនៅក្បែរនោះដែលមាននំបុ័ងពីរ បីបន្ទះលាបទឹកដោះគោច្រកក្នុងថង់ទុកសម្រាប់លក់ ។ នេះជាឆាកជីវិតរបស់លោកយាយ ជា រ៉េតដែលរស់នៅហាក់បីដូចជាការដាក់ទណ្ឌកម្មរបស់ព្រហ្មលិខិត គឺរស់នៅសម្រាប់តែទទួលរងនូវភាពលំបាកវេទនាទីទ័លក្រ និង ការខ្វះខាតដែលខិតខំប្រឹងប្រែងតស៊ូរកមួយថ្ងៃសម្រាប់តែរស់បានមួយថ្ងៃតែប៉ុណ្ណោះ។ លោកយាយ ជា រ៉េត មានស្រុកកំណើតនៅខេត្តកំពង់ចាម ស្រុកព្រៃឈរ។ នៅពេលដែលរូបគាត់មានអាយុ ១២ឆ្នាំ លោកយាយបង្កើតរបស់គាត់បានរៀបរាប់ប្រាប់គាត់ថានៅពេលដែលគាត់ កើតមកបានរយៈពេល៤ខែ ម្តាយរបស់គាត់បានស្លាប់ដោយសារតែ ឪពុករបស់គាត់មានស្រីថ្មី ហើយបានបោះបង់ចោលគាត់និងម្តាយរបស់គាត់ធ្វើអោយម្តាយរបស់គាត់ខឹងរហូតដល់ទាស់ស្លាប់។ លោកយាយរបស់គាត់បានដើរសុំទឹកដោះរបស់អ្នកដទៃដើម្បីឲ្យគាត់បៅ ដោយរូបគាត់ពុំមានសាច់ញាតិ រឺបងប្អូនឡើយគឺមានតែលោកយាយរបស់គាត់ម្នាក់តែប៉ុណ្ណោះ។ ពេលដែលលោកយាយ ជា រ៉េត មានអាយុប្រហែល ១៣ឆ្នាំលោកយាយរបស់គាត់បានស្លាប់ដោយសារតែគ្មានកន្លែងសម្រាប់ស្នាក់អាស្រ័យនិងពឹងពាក់រូបគាត់បានដើរស៊ីឈ្នួលគេ ហើយក៏សុំស្នាក់អាស្រ័យជាមួយគេនៅក្នុងហាងលក់បាយមួយ។
សព្វថ្ងៃនេះ លុះដល់ពេលដែលលោកយាយមានអាយុ ១៤ឆ្នាំមានទាហានម្នាក់ចាប់ចិត្តមកលើរូបគាត់ហើយបានសួរ នាំម្ចាស់ហាងដែលជាឪពុកធម៌របស់គាត់។ ដោយសារតែរូបគាត់នៅវ័យក្មេងពេក ឪពុកធម៌របស់គាត់ដែលត្រូវជាម្ចាស់ហាងមានការព្រួយបារម្ភចំពោះរូបគាត់ ហើយមិនទាន់ចង់អោយគាត់រៀបការនៅឡើយទេ តែដោយសារការទទូចចង់បានរបស់នាយទាហានម្នាក់នោះ រួមជាមួយនឹងការខ្លាចរអារនូវសិទ្ធអំណាចរបស់ទាហាននៅសម័ យនោះផង។ ឪពុកធម៌របស់គាត់ក៏សម្រេចថាឲ្យលោកយាយរៀបការនៅអាយុ ១៥ឆ្នាំ។
ក្រោយពីលោកយាយរៀបការបានកូនចំនួនបីអ្នកមក សោដនាថកម្មក៏បានជ្រៀតចូលមកក្នុងជីវិត គាត់សារជាថ្មីទៀត។ គ្រួសាររបស់លោកយាយទាំងមូលត្រូវបានប៉ុលពតយកទៅវាយសំលាប់ចោលនៅក្នុង រណ្តៅតែមួយ តែដោយសារតែភព្វ័សំណាងដ៏កម្ររបស់លោកយាយគឺគាត់គ្រាន់តែសន្លប់ប៉ុណ្ណោះ ហើយស្របពេលជាមួយគ្នានោះផងដែរ ថ្ងៃនោះគឺជាថ្ងៃរំដោះ។ លោកយាយក៏បានរស់រានមានជីវិតមកដល់សព្វថៃ្ងនេះ។ ភាពវេទនានៅតែបន្តលោកយាយបានកា្លយជាមនុស្សកំព្រា និង ឯកកោសារជាថ្មីម្តងទៀត។
LIFE WITHOUT HOPE II!
ជីវិតដែលគ្មានទីពំនឹង
ការរស់នៅតែម្នាក់ ឯងរួមជាមួយនឹងការធ្វើបាបពីជនខិលខូចដែលបានលួចប្លន់ទ្រព្យសម្បត្តិរបស់គាត់ផងដែរនោះ។ លោកយាយក៏សម្រេចចិត្តមកសុំធ្វើនៅក្នុងភោជនីយដ្ឋានមួយនៅទីក្រុងភ្នំពេញ។ ក្រោយមកដោយម្ចាស់ហាងឃើញថាគាត់កាន់ តែជរាមិនអាចធ្វើការងារបានច្រើន។ ម្ចាស់ហាងបានសម្រេចចិត្តឲ្យប្រាក់គាត់មួយចំនួនត្រឡប់ទៅ សុ្រកវិញ។
ពេលដែលគាត់ត្រឡប់មកស្រុកវិញ រូបគាត់ពុំមានផ្ទះសម្រាប់ស្នាក់នៅឡើយ គាត់ក៏បានសុំដីរបស់គេបណ្ណោះអាសន្ន ដើម្បីសង់កូនខ្ទមមួយសម្រាប់ស្នាក់នៅ។ ដោយសារតែភាពចាស់ជរា និង ពុំមានដីស្រែចម្ការ និង ប្រាក់កាសផងដែរនោះ លោកយាយអាចរស់បានដោយសារតែការដើរបេះបនែ្ល និង បានញាតិជិតខាងដែលចិត្តល្អ ឲ្យគាត់នូវកូនត្រីតូចៗខ្លះដែលគេរកបានប៉ុណ្ណោះ។
ភាពខ្វះខាតចេះតែតាមយាយីគាត់ ពីមួយថៃ្ងទៅមួយថ្ងៃ ធ្វឲ្យគាត់មិនអាចរកអ្វីសម្រាប់ហូបបានតទៅទៀតនោះ គាត់ក៏សម្រេចចិត្តត្រឡប់មកភ្នំពេញសារជាថ្មី។លោកយាយស្នាក់នៅម្តុំផ្សារទួលទំពូង ដោយជួលផ្ទះគេក្នុងមួយថ្ងៃ ៣០០០រៀល ដែលគិតជាដុល្លាមានចំនួន ២២,៥ ដុល្លាក្នុងមួយខែ។ កន្លែងដែលគាត់ស្នាក់នៅនោះគ្រាន់តែជារានមួយដែលគេលើកខ្ពស់ពីដីបន្តិចគឺទំនងជាទុកចោលសម្រាប់ដាក់ឥវ៉ាន់តែប៉ុណោ្ណះ។ ដោយគេជួលឲ្យគាត់នូវរានដែលជាទំនាបឬស្សី មិនមានគ្រែ ទ្វារ រឺសូម្បីតែជញ្ជាំងឡើយ។ និយាយដោយត្រង់នោះមិនមែនជាកន្លែងសាកសមសម្រាប់រស់នៅទេ។
គាត់ពិសាបាយតែពីរពេលប៉ុណ្ណោះក្នុងមួយថ្ងៃ ជួនពេលខ្លះគាត់មិនអាចរកលុយគ្រប់គ្រាន់ម្រាប់ទិញម្ហូបផង។ មួយរយៈនេះដៃខាងស្តាំរបស់គាត់មិនអាចកាន់របស់អ្វីនឹង និងជាប់បានយូរនោះទេ ហើយគាត់ក៏មិនអាចដើរបានឆ្ងាយដែរ ដោយសារតែឈឺជើង។ គាត់បានបញ្ជាក់បន្ថែមថានូវពេលដែលគាត់ធ្លាក់ខ្លួនឈឺម្តងៗ គាត់យកលុយដែលគាត់លក់បានទៅទិញថ្នាំ បណ្តាលឲ្យគាត់ខ្វះដើមទុនដើម្បីបន្តការលក់ដូររបស់គាត់។ ដោយសារតែភាពវេទនារបស់គាត់ធ្វើអោយអ្នកជិតខាង និង អាណាព្យាបាលរបស់សិស្សដែលតែងតែមកយកកូនរបស់គេមានការអានិតអាសូរ ហើយជួនកាលគេក៏ជូនលុយគាត់បន្តិចបន្តួចដើម្បីជួយម្រាលបន្ទុករបស់គាត់។
តាមរយៈសំដីរបស់កញ្ញា រដ្ឋា ដែលជាអ្នកធ្វើការស្ម័គ្រចិត្តអោយក្រុមជំនុំយេស៊ូគ្រឹះបានប្រាប់ឲ្យដឹងថាគាត់ទើបតែបានមកជួយលោកយាយបានរយៈពេលជិតមួយខែប៉ុណ្ណោះដោយសារតែឃើញលោកយាយមានសភាពលំបាកវេទនាពេក។ គាត់បានបន្ថែមថា សមាគមរបស់គាត់អាចជួយបានត្រឹមតែការលើកទឹកចិត្តប៉ុណ្ណោះ តែគាត់ពិតជាចង់ជួយលោកយាយណាស់ បើសិនជាគាត់មានសមត្ថភាព។ គាត់ពិតជាស្រលាញ់ និងអាណិតលោកយាយណាស់ដែលមានចិត្តតស៊ូនឹងការលំបាកដូច្នេះ។ លោកយាយបានបញ្ជាក់ថា “ពេលណាដែលយាយមានលុយមួយចំនួន យាយនឹងត្រលប់ទៅស្រុកវិញដើម្បីទៅស្លាប់នៅឯស្រុកកំណើតរបស់យាយវិញ អោយគេកប់នៅក្បែរនឹងផ្នូរម្តាយរបស់យាយ”។
These pictures translate to more money for NGOs but not the needy khmers. Those crooks that run NGOs keep 90% of money in their pockets.
The poverty is under ah kwak leadership. He destroys and damages the country into millions pieces. I wonder when he is going to cut his own neck and throw away?
$22.50 in a month!
២២,៥ ដុល្លាក្នុងមួយខែ។
Cureently my long lost cousin made $35 a month with 10% for borrowing $300 from his boss.
Cambodian are stupid including their leaders. These Cambodian lack of self discipline and lazy...so their leaders. It is no wonder the world turn their back on them. These Cambodian can live like this for another thousand years and nobody give a fuck about them. These Cambodian live like animal and it is a fact that animal can not change their environment. It is human who can change their environment.
The white people are evolving into angel and these Cambodian are evolving into animal...And animal they will become including their leaders.
Cambodian are stupid including their leaders. These Cambodian lack of self discipline and lazy...so their leaders. It is no wonder the world turn their back on them. These Cambodian can live like this for another thousand years and nobody give a fuck about them. These Cambodian live like animal and it is a fact that animal can not change their environment. It is human who can change their environment.
The white people are evolving into angel and these Cambodian are evolving into animal...And animal they will become including their leaders.
⬆⬆⬆
Wow! Care to share w/ us what animal kingdom you belong to....troll?
All that name calling is suppose to impress us?
Look yourself in the mirror. Do you resemble an animal that have four legs? In Vietnam, you're also known as delicacy? Then, guess what? You are a domesticated dog.
Khmer always love to hate each other, and blame other for their own suffering.
to 12:38 am
You talked none sense. you do not know even yourself. Under Sihanouk leadership , youn vietcong invaded Cambodia . China provided weapons to youn vietcong across Cambodia . Ah China wants to expand the communist regime, ah youn Hanoi wants to swallow Cambodia. Both monster and evil countries work together to destroy Cambodia which cause the suffering until now. Tell me ,who fault is it? If ah China and ah youn Hanoi did not create this war, Cambodia would be in peace and has no suffering from that dam war.
Post a Comment