Thursday, October 17, 2013

គណបក្សសង្គ្រោះ​ជាតិប្រមូល​ស្នាមមេដៃពី​ពលរដ្ឋបានជា​ង១លាននាក់ហើ​យ


[ Feel bad for those who cannot read Khmer, like KI team member here :) ]



អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ពុធ 16 តុលា 2013  ដោយ ស៊ុន មេសា rfi

រហូត​មក​ទល់​ពេល​នេះ គណបក្ស​សង្គ្រោះជាតិ​បាន​ប្រមូល​ស្នាម​មេដៃ​ពី​អ្នក​គាំទ្រ​បាន​ជាង ១លាន​នាក់​ហើយ។ គណបក្ស​នេះ​នៅ​តែ​បន្ត​យុទ្ធនាការ​ប្រមូល​ស្នាម​មេ​ដៃ​ឲ្យ​បាន៣​លាន​នាក់​ដើម្បី​ធ្វើ​ញត្តិ​ដាក់​ជូន​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ហត្ថលេខី​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ​ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា។

រហូត​មក​ដល់​ពាក់កណ្តាល​ខែតុលា​នេះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រមូល​ស្នាម​មេដៃ​ពី​អ្នកគាំទ្រ​បាន​ជាង​មួយ​លាន​នាក់​ហើយ។ នេះ​បើ​យោងតាម​ការ​ប្រាប់​ឲ្យ​ដឹង​របស់លោក ​យ៉ែម ប៉ុ​ញ្ញ​ឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ។ អ្នកនាំពាក្យ​បក្សប្រឆាំង​រូបនេះ​បញ្ជាក់ទៀតថា ការប្រមូល​ស្នាម​មេដៃ​កំពុង​បន្តធ្វើ អោយបាន​​រហូតដល់៣លាន​នាក់។

គណបក្ស​សង្គ្រោះ​ជាតិ​នឹង​យក​ស្នាម​មេដៃ​ទាំងនោះ​ដើម្បី​ធ្វើ​ញត្តិ​ដាក់ជូន​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ហត្ថលេខី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ​ក្នុង​បំណង​សុំ​អន្តរាគមន៍​ឲ្យ​ជួយ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា។ លោក យ៉ែម ប៉ុ​ញ្ញ​ឫទ្ធិ បាន​ត្អូញត្អែរ​អំពី​ការរារាំង​របស់​អាជ្ញាធ​រ​មាន​សមត្ថកិច្ច និង​បញ្ហា​ទឹកជំនន់​ដែល​ធ្វើ​ឲ្យ​ការប្រមូល​ស្នាម​មេដៃ​មាន​សភាព​យឺតយ៉ាវ។

អាជ្ញាធរ​រដ្ឋាភិបាល​បាន​ស្តីបន្ទោស​គណបក្ស​សង្គ្រោះ​ជាតិ​ ថា​បានធ្វើ​ឲ្យ​មានការ​បែកបាក់ និង​ការរើសអើង​គ្នា​តាមរយៈ​ការប្រមូល​ស្នាម​​មេ​ដៃ​ឲ្យ​គាំទ្រ​គណបក្សនយោបាយ​ជា​ចំហ។ ដើម្បី​ចៀសវាង​បញ្ហា​នេះ អាជ្ញាធរ​បាន​សុំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមូល​អ្នកគាំទ្រ​របស់ខ្លួន​ទៅ​ផ្តល់​ស្នាម​មេដៃ​នៅ​ទីស្នាក់ការ​គណបក្ស ឬ​នៅផ្ទះ​សកម្មជន​របស់ខ្លួន​ណា​ម្នាក់ ដោយ​ចៀសវាង​ការប្រមូល​ស្នាម​មេដៃ​ក្នុង​ទីសាធារណៈ។ យ៉ាងណាក៏ដោយ គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​បន្ត​ប្រមូល​ស្នាម​មេដៃ​តាម​ផ្ទះ និង​តាម​ទីផ្សារ​នានា​ដដែល។

គណបក្សប្រឆាំង​ក៏​គ្រោង​ធ្វើ​មហា​បាតុកម្ម​ទូទាំងប្រទេស​នៅ​ថ្ងៃទី ២៣ តុលា ខាងមុខនេះ​ផងដែរ។ គឺជា​មហា​បាតុកម្ម​ដើម្បី​ដាក់​សម្ពាធ​លើ​បក្ស​កាន់អំណាច​ឲ្យ​ដោះស្រាយ​វិបត្តិ​នយោបាយ។ ស្នាម​មេដៃ​ទាំងនោះ​នឹងត្រូវ​ដង្ហែ​ពី​បណ្តា​ខេត្ត​ មកកាន់​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​បាតុកម្ម​នោះ។

ស្រប​ពេលដែល​វិបត្តិ​នយោបាយ​កំពុង​កើតមាន គណបក្សកាន់អំណាច​បា​ន​ប្រកាស​ពី​ការធ្វើកំណែទម្រង់​ការបោះ​ឆ្នោត​តាមរយៈ​ការធ្វើ​វិសោធនកម្ម​ច្បាប់ និង​នីតិវិធី​ពាក់ព័ន្ធ​ទាំងឡាយ ដូចជា​ច្បាប់​ស្តីពី​ការបោះឆ្នោត និង​ច្បាប់​ស្តីពី​គណបក្សនយោបាយ ការស្នើ​ឲ្យ​មានច្បាប់​ស្តីពី​ថវិកា​គណបក្សនយោបាយ​ជាដើម។ គណបក្ស​នេះ​ក៏បាន​អះអាង​ទៀតថា ខ្លួន​នឹង​ប្រកាន់យក​គោលការណ៍​បើកចំហ​ដោយ​ទទួលយក​អនុសាសន៍​ពី​សហគមន៍ជាតិ និង​អន្តរជាតិ​ទាក់ទង​នឹង​ការបោះឆ្នោត។

យ៉ាងណាក៏ដោយ វិបត្តិ​នយោបាយ​នៅតែ​មិនទាន់បាន​ដោះស្រាយ​នៅឡើយ​ទេ។ គេ​ក៏​មិនដឹងថា ស្នាម​មេដៃ​ដែល​ប្រមូល​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ​អាចជួយ​អ្វី​បាន​ខ្លះ​ដល់​វិបត្តិ​នយោបាយ​ដែល​កំពុង​កើតមាន​សព្វថ្ងៃនេះ៕


ជំរាបសួរ បងប្អូនរួមជាតិ ប្រីយមិត្ត ដើម្បីទាមទារកយុត្តិធម៌ជូនបងប្អូនខ្មែរម្ចាស់ឆ្នោត និងដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា សូមបងប្អូន ប្រីយមិត្ត ជួយចុះហត្ថលេខាលើញត្ត អេលិចត្រូនិចនេះ ។​ សូមអរគុណ ។ 

I just signed this petition -- will you join me?
Support Democracy in Cambodia
To: Ban Ki-moon UN Secretary General, Catherine Ashton High Representative of the Union for Foreign Affairs and Security Policy for the European Union, Surya Subedi UN Special Rapporteur for human rights in Cambodia
The petition is really important and could use our help. Click here to find out more and sign:
http://www.avaaz.org/en/petition/Support_Democracy_in_Cambodia_1/?email

Thanks so much



No comments: