Wednesday, October 30, 2013

តើ​​បាតុកម្ម​របស់​បក្ស​ប្រឆាំង​​នឹង​បាន​ផល​ឬ​ទេ?


[ BAD SIGN FOR CPP ]
គណបក្ស​កាន់​អំណាច​ពិត​ជា​មិន​ចង់​ឃើញ​ឡើយ​នូវ​ការ​ធ្វើ​បាតុកម្ម​ជា​រៀង​ រាល់​ខែ​នោះ​ទេ ហើយ​បើ​សិន​ជា​នៅ​តែ​មាន​មនុស្ស​រាប់​ម៉ឺន​នាក់​ចេញ​មក​តវ៉ា​នោះ ការ​អនុវត្ត​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ថ្មី​នោះ ក៏​មិន​អាច​ដើរ​ទៅ​មុខ​បាន​ដែរ។



គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​បាតុកម្ម​ចំនួន ៥​ដង​មក​ហើយ ចាប់​តាំង​ពី​មុន​ថ្ងៃ​បោះ​ឆ្នោត រហូត​មក​ដល់​បច្ចុប្បន្ន។ បាតុកម្ម​លើក​ទី​១ និង​ទី​២ នៅ​មុន​ពេល​បោះ​ឆ្នោត គណបក្ស​ប្រឆាំង​បាន​ជំរុញ​ឲ្យ​មាន​ការ​កែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) តាម​អនុសាសន៍​របស់​តំណាង​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ និង​ទាមទារ​ឲ្យ លោក សម រង្ស៉ី ចូល​ស្រុក។

ដោយ វណ្ណ វិចារ 2013-10-29
បាតុកម្ម​បី​លើក​ក្រោយ​បោះ​ឆ្នោត គឺ​ធ្វើ​ឡើង​ព្រោះ​តែ​មិន​សុខ​ចិត្ត​នឹង​លទ្ធផល​បោះ​ឆ្នោត។ បន្ទាប់​ពី​ចប់​មហា​បាតុកម្ម​លើក​ចុង​ក្រោយ មាន​សំណួរ​ជាច្រើន​សួរ​ថា តើ​គណបក្ស​កាន់​អំណាច​អាច​យល់​ព្រម​ឲ្យ​តាម​អ្វី​ដែល​បក្ស​ប្រឆាំង​ស្នើ​ឬ​ទេ?

ពាក្យ​ចាស់​លោក​ពោល​ថា សេចក្តី​ព្យាយាម​គង់​បាន​សម្រេច។ ក៏ប៉ុន្តែ ការ​ព្យាយាម​របស់​គណបក្ស​សង្គ្រោះ​ជាតិ អាច​បាន​សម្រេច ឬ​មិន​បាន​សម្រេច មិន​មែន​ស្ថិត​លើ​តួអង្គ​បក្ស​ប្រឆាំង​តែ​ឯកឯង​ឡើយ។ ក្រៅ​ពី​នោះ មាន​ភាគី​បី​ផ្សេង​ទៀត ដែល​មាន​ឥទ្ធិពល​ក្នុង​បញ្ហា​នេះ ដូច​ជា ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត គណបក្ស​កាន់​អំណាច និង​ភាគី​អន្តរជាតិ។


គណបក្ស​សង្គ្រោះ​ជាតិ តស៊ូ​សម្រេច​បំណង​របស់​ខ្លួន​តាម​រយៈ​បាតុកម្ម​ចំនួន​ពីរ​លើក មុន​ការ​បោះ​ឆ្នោត។ បាតុកម្ម​លើក​ទី​១ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា និង​លើក​ទី​២ នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ដោយ​ទាមទារ​ឲ្យ​បក្ស​កាន់​អំណាច​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត និង​បើក​ផ្លូវ​ឲ្យ លោក សម រង្ស៉ី ចូល​ស្រុក​វិញ ដោយ​គ្មាន​ទោសពៃរ៍។ រាជ​រដ្ឋាភិបាល​បាន​បដិសេធ​ភ្លាមៗ​រាល់​ការ​លើក​ឡើង​របស់​បក្ស​ជំទាស់ ដោយ​ចាត់​ទុក​ការ​ទាមទារ​មិន​សម​ហេតុផល ហើយ​បក្ស​កាន់​អំណាច​មិន​អាច​ធ្វើ​អ្វី​ផ្ទុយ​នឹង​ច្បាប់ ឬ​រំលោភ​ការ​សម្រេច​របស់​តុលាការ​បាន​ឡើយ។

ទន្ទឹម​នឹង​គ្នា​នោះ លោក ហ៊ុន សែន ចាប់​ផ្ដើម​ប្រើ​យុទ្ធសាស្ត្រ​បំបែក​បំបាក់​កម្លាំង​សាមគ្គី​របស់ លោក សម រង្ស៉ី និង​លោក កឹម សុខា តាម​រយៈ​ការ​ផ្សព្វផ្សាយ​អាយ៉ៃ​ឆ្លើយឆ្លង ដែល​ជា​ខ្សែ​អាត់​រិះគន់​គ្នា​ទៅ​វិញ​ទៅ​មក​របស់​មេ​បក្ស​ប្រឆាំង។ មិន​តែ​ប៉ុណ្ណោះ គណបក្ស​កាន់​អំណាច​បាន​ជ្រោមជ្រែង លោក ជុំ ម៉ី ឲ្យ​ធ្វើ​បាតុកម្ម​ប្រឆាំង លោក កឹម សុខា និង​បាន​បង្កើត​ច្បាប់​ប្រឆាំង​នឹង​អ្នក​ដែល​និយាយ​ថា គ្មាន​របប​ខ្មែរ​ក្រហម ដែល​សំដៅ​អនុប្រធាន​បក្ស​សង្គ្រោះ​ជាតិ រូប​នេះ​ថែម​ទៀត។


ក្រៅ​ពី​នោះ បណ្ដឹង​ប្រឆាំង លោក កឹម សុខា ទៅ​កាន់​តុលាការ​បន្តបន្ទាប់​គ្នា។ ករណី​ទី​១ ជា​បណ្ដឹង​របស់​ស្ត្រី​ម្នាក់​ឈ្មោះ សំ ផល្លា ជា​ម្ដាយ​របស់​ស្ត្រី​ដែល​អះអាង​ថា ជា​ស្រី​កំណាន់​របស់ លោក កឹម សុខា កាល​ពី​ជាង ១០​ឆ្នាំ​មុន ដែល​ប្ដឹង​ពី​បទ​ប្រើប្រាស់​អំពើ​ហិង្សា​ក្នុង​អំឡុង​ពេល លោក កឹម សុខា ចុះ​ទៅ​ជួប​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​ព្រៃវែង។ ករណី​ទី​២ ជា​បណ្ដឹង លោក ជុំ ម៉ី ប្ដឹង​ប្រឆាំង លោក កឹម សុខា ពី​បទ​បរិហារកេរ្តិ៍ ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នូវ​ពាក្យ​ដែល​ចោទ​ថា លោក កឹម សុខា បាន​និយាយ​ថា គុក​ទួលស្លែង​ជា​ឆាក​ដែល​វៀតណាម បង្កើត។

នៅ​ពេល​ដែល​ឃើញ​គណបក្ស​ប្រជាជន​កម្ពុជា វាយ​បក​ផ្ទួនៗ​មក​វិញ​ដូច​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ដូរ​យុទ្ធសាស្ត្រ​ពី​ការ​ធ្វើ​បាតុកម្ម ទៅ​ជា​ចលនា​ឃោសនា​ចុះ​ជួប​ពលរដ្ឋ​តាម​មូលដ្ឋាន ដើម្បី​ស្វែង​រក​ការ​គាំទ្រ​វិញ។ ចំណែក​ឯ លោក សម រង្ស៉ី ក៏​បាន​ធ្វើ​នយោបាយ​នៅ​ក្រៅ​ប្រទេស រហូត​ដល់​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក លូក​ដៃ​ស្នើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បើក​ផ្លូវ​ឲ្យ​មេ​បក្ស​ប្រឆាំង​ចូល​ស្រុក​ទៀត​ផង។ ដោយ​រង​គំនាប​ពី​អន្តរជាតិ និង​ការ​បន្ទន់​ជំហរ​របស់ លោក សម រង្ស៉ី ព្រម​ទាំង​ចលនា​របស់​មហា​ជន​ផង​នោះ លោក ហ៊ុន សែន ក៏​បាន​ថ្វាយ​លិខិត​ទៅ​ព្រះមហាក្សត្រ​ឲ្យ​លើក​លែង​ទោស​ឲ្យ​មេ​បក្ស​ប្រឆាំង​ចូល​ស្រុក​វិញ ដើម្បី​ចូល​រួម​បោះ​ឆ្នោត និង​ធានា​ភាព​ស្រប​ច្បាប់​នៃ​ដំណើរ​ការ​បោះ​ឆ្នោត។ ទន្ទឹម​នឹង​នោះ ការ​ប្រកាស​ទាមទារ​ឲ្យ​មាន​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត ក៏​ត្រូវ​បក្ស​ទាំង​ពីរ​រុញ​ដាក់​កៀន​ជញ្ជាំង ហើយ​ខំ​តែ​ឃោសនា​រៀងៗ​ខ្លួន។

លុះ​ដល់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ប្រកាស​លទ្ធផល​ឆ្នោត​បណ្ដោះ​អាសន្ន គណបក្ស​ប្រឆាំង​មិន​សុខ​ចិត្ត​ទេ និង​ថែម​ទាំង​ប្រកាស​ធ្វើ​បាតុកម្ម​ជា​បន្តបន្ទាប់។ បាតុកម្ម​លើក​ទី​៣ គឺ​ចាប់​ផ្ដើម​ធ្វើ​នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា មាន​មនុស្ស​រាប់​ម៉ឺន​នាក់​ចូល​រួម ក្នុង​បំណង​បដិសេធ​លទ្ធផល​បោះ​ឆ្នោត និង​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ឯករាជ្យ ស៊ើប​អង្កេត​លទ្ធផល​បោះ​ឆ្នោត។ ទីក្រុង​ភ្នំពេញ កាល​ថ្ងៃ​នោះ ត្រូវ​បាន​អាជ្ញាធរ​ដាក់​ឲ្យ​ស្ថិត​ក្នុង​គ្រា​អាសន្ន ក្រោម​ការ​ត្រួត​ពិនិត្យ និង​យាមកាម​យ៉ាង​តឹងរ៉ឹង​ពី​សំណាក់​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ។ គណបក្ស​កាន់​អំណាច​មិន​អើពើ​ឡើយ​ចំពោះ​បាតុកម្ម​លើក​ទី​១​នេះ ហើយ​ថែម​ទាំង​គំរាម​បង្ក្រាប​បើ​សិន​ណា​ក្រុម​បាតុករ​ហ៊ាន​ផ្លាស់​ទី​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ។

ទោះ​ជា​បែប​ណា​ក្តី បាតុកម្ម​លើក​ទី​១​នេះ​បាន​ប្រាប់​បក្ស​ប្រឆាំង​ថា ប្រជាពលរដ្ឋ​ជាច្រើន​គាំទ្រ​ចលនា​នេះ តាម​រយៈ​ការ​ចូល​រួម​យ៉ាង​ច្រើន​កុះករ ការ​ឧបត្ថម្ភ​លុយ​កាក់ ការ​ឧបត្ថម្ភ​បាយ​ទឹក​នាំ​ចំណី​សម្រាប់​បាតុករ​ជាដើម។ លោក សម រង្ស៉ី និង​លោក កឹម សុខា ក៏​បាន​ប្រកាស​ធ្វើ​បាតុកម្ម​បន្ត​ទៀត​រយៈពេល​បី​ថ្ងៃ គឺ​ថ្ងៃ​ទី​១៥ ១៦ និង​១៧ ខែ​កញ្ញា។ បាតុកម្ម​លើក​នេះ មាន​មនុស្សម្នា​ចូល​រួម​ច្រើន​ជាង​លើក​មុន បណ្ដាល​ឲ្យ​អាជ្ញាធរ​ព្រួយ​បារម្ភ និង​ដាក់​កម្លាំង​ការពារ​បិទ​ផ្លូវ​ស្ទើរ​គ្រប់​ទី​កន្លែង រហូត​ដល់​បង្ក​ឲ្យ​កើត​មាន​អំពើ​ហិង្សា​នៅ​ស្ពាន​អាកាស​ក្បាល​ថ្នល់ រវាង​ពលរដ្ឋ​អ្នក​គាំទ្រ​បក្ស​ប្រឆាំង និង​ក្រុម​សមត្ថកិច្ច​រាប់​រយ​នាក់ ឈាន​ដល់​បាញ់​សម្លាប់​យុវជន​ម្នាក់ និង​ចាប់​ខ្លួន​យុវជន​ជាច្រើន​នាក់​ដាក់​គុក។ ហេតុការណ៍​នេះ បាន​ជំរុញ​ឲ្យ​គណបក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង បើក​ការ​ចរចា​ភ្លាមៗ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ និង​១៧ ខែ​កញ្ញា ដើម្បី​ស្វែង​រក​ច្រក​ចេញ។ ក៏ប៉ុន្តែ លទ្ធផល​នៃ​ការ​ចរចា​ដែល​តំណាង​បក្ស​ទាំង​ពីរ​ប្រាប់​អ្នក​កាសែត​ថា ជោគជ័យ​ច្រើន​នោះ បែរ​ជា​អសារបង់​ទៅ​វិញ នៅ​ពេល​ដែល​គណបក្ស​ប្រឆាំង​ទាមទារ​ឲ្យ​មាន​តុល្យភាព​អំណាច​ក្នុង​សភា។ គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្កើត​សភា និង​រដ្ឋាភិបាល​តែ​ឯកឯង ក្រោម​ការ​រិះគន់​ពី​សំណាក់​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ថា ជា​នយោបាយ​គ្មាន​ការ​ឯកភាព​ជាតិ។

មិន​ត្រឹម​តែ​មិន​ចូល​ប្រជុំ​សភា​ជា​លើក​ដំបូង​ទេ តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​បាន​ប្រមូល​គ្នា​ទៅ​ខេត្ត​សៀមរាប ហើយ​ប្រកាស​ថា ការ​ប្រជុំ​សភា​ដំបូង​ដែល​រៀប​ចំ​ដោយ​បក្ស​កាន់​អំណាច ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​ដ៏​ធ្ងន់ធ្ងរ។ បន្ទាប់​មក​ទៀត គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ធ្វើ​សមាជ​ប្រជាជន និង​ធ្វើ​បាតុកម្ម​នៅ​ក្នុង​ខែ​តុលា។ មន្ត្រី​គណបក្ស​ប្រជាជន មួយ​ចំនួន បាន​ប្រាប់​អ្នក​កាសែត​ថា បាតុកម្ម​លើក​ចុង​ក្រោយ​របស់​បក្ស​ប្រឆាំង មិន​មាន​មនុស្ស​ចូល​រួម​ច្រើន​ទេ ព្រោះ​ពលរដ្ឋ​កំពុង​រង​ការ​ញាំញី​ដោយ​ទឹក​ជំនន់។ ផ្ទុយ​ទៅ​វិញ មនុស្ស​រាប់​ម៉ឺន​នាក់ បាន​បន្ត​ចូល​រួម​បាតុកម្ម​ជាមួយ​បក្ស​ប្រឆាំង កាល​ពី​ថ្ងៃ​ទី​២៣ ២៤ និង​២៥ ខែ​តុលា។ មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ជាច្រើន​ទៀត ដែល​ពលរដ្ឋ​តាម​ជនបទ​ចូល​រួម​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​តែ​មាន​ចំនួន​ច្រើន​នោះ គឺ​បណ្ដាល​មក​ពី​មាន​ការ​ឧបត្ថម្ភ​ជា​ម្ហូប​អាហារ និង​នំ​ចំណី​ពី​អ្នក​គាំទ្រ ដែល​ជា​ឈ្មួញ​មាន​ជីវភាព​ធូរធារ​នៅ​ភ្នំពេញ ដែល​គេ​ពិបាក​ស្មាន​ណាស់​ថា អ្នក​ឧបត្ថម្ភ​ម្ហូប​ចំណី​បាតុករ​នោះ ជា​មនុស្ស​ក្នុង​ជួរ​គណបក្ស​កាន់​អំណាច ឬ​អត់?

គណបក្ស​កាន់​អំណាច​ពិត​ជា​មិន​ចង់​ឃើញ​ឡើយ​នូវ​ការ​ធ្វើ​បាតុកម្ម​ជា​រៀង​រាល់​ខែ​នោះ​ទេ ហើយ​បើ​សិន​ជា​នៅ​តែ​មាន​មនុស្ស​រាប់​ម៉ឺន​នាក់​ចេញ​មក​តវ៉ា​នោះ ការ​អនុវត្ត​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ថ្មី​នោះ ក៏​មិន​អាច​ដើរ​ទៅ​មុខ​បាន​ដែរ។ បញ្ច្រាស​ទៅ​វិញ វា​នឹង​នាំ​មក​នូវ​បញ្ហា​មួយ​ចំនួន​រួម​មាន ឈ្មួញ​រក​ស៊ី​ធំៗ​នឹង​ចាប់​ផ្ដើម​ដក​លុយ​ចេញ​បន្តិចៗ​ម្តងៗ​ពី​ស្រុក​ខ្មែរ អ្នក​វិនិយោគ​ខាង​ក្រៅ​មិន​ហ៊ាន​ចូល​ស្រុក សេវា​សាធារណៈ​មួយ​ចំនួន​នឹង​ជួប​បញ្ហា ការ​ចំណាយ​របស់​រដ្ឋ​នឹង​កើន​ឡើង រាស្ត្រ​ខ្មែរ​មិន​ស្ងប់​ចិត្ត​ភ័យ​ខ្លាច និង​អាច​ឲ្យ​កើត​វិបត្តិ​សង្គម​នយោបាយ​ទៀត​ផង។ ពេល​ដែល​បញ្ហា​រីក​កាន់​តែ​ធំ គណបក្ស​ទាំង​ពីរ​នឹង​ត្រូវ​សម្រេច​ចិត្ត​ថា គួរ​លើក​ទ័ព​វាយ​ផ្តាច់ព្រ័ត្រ ឬ​ចរចា​ដើម្បី​ប្រយោជន៍​រួម? បើ​រដ្ឋាភិបាល​វាយ​បំបែក​សម្បុក​បាតុករ នោះ​អាច​នឹង​នាំ​ឲ្យ​មាន​កំហឹង​កាន់​តែ​ខ្លាំង ការ​តវ៉ា​កាន់​តែ​កញ្ជ្រោល នឹង​អាច​អន្តរាយ​ដល់​សមិទ្ធផល​សន្តិភាព​ដែល​ខំ​សាងសង់​រាប់​ឆ្នាំ​ជាក់​ជា​មិន​ខាន។

ចំពោះ​ភាគី​អន្តរជាតិ​វិញ ប្រាកដ​ណាស់​ថា គេ​នឹង​មិន​គាំទ្រ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដឹក​នាំ​រដ្ឋសភា និង​រដ្ឋាភិបាល​តែ​ឯង​បាន​ទេ ព្រោះ​ថា បើ​កម្ពុជា បក្ស​ប្រជាជន​កម្ពុជា ដឹក​នាំ​ប្រទេស​ផ្តាច់​មុខ នឹង​នាំ​ឲ្យ​ឥទ្ធិពល​របស់​ប្រទេស​លោក​សេរី​មក​លើ​កម្ពុជា ធ្លាក់​ចុះ ហើយ​ចិន នឹង​កើន​ឥទ្ធិពល​តែ​ឯង។ ក៏ប៉ុន្តែ ដង្ហើម​រស់​នៃ​សេដ្ឋកិច្ច​កម្ពុជា មួយ​ភាគ​ធំ ពឹង​ផ្អែក​លើ​វិស័យ​កាត់​ដេរ មាន​ចិន ជា​ម្ចាស់​រោងចក្រ​ភាគ​ច្រើន ហើយ​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប ជា​ទីផ្សារ។ ចុះ​បើ​គេ​បិទ​ផ្សារ តើ​ខ្មែរ​គិត​យ៉ាង​ម៉េច? នៅ​ដើម​ខែ​តុលា នេះ រដ្ឋាភិបាល​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ចូល​រួម​ក្នុង​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត តើ​ការ​អំពាវនាវ​របស់​រាជ​រដ្ឋាភិបាល​នេះ បាន​គិត​ពី​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ដែល​ឈរ​តវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ឬ​ទេ? ក្រុម​បាតុករ​ឮ​ការ​សន្យា​ទេ តែ​ប្រាកដ​ណាស់​ថា ពួក​គេ​ចង់​ឃើញ​ដំណោះស្រាយ។

បាតុកម្ម​បី​ថ្ងៃ​ចុង​ក្រោយ បក្ស​ប្រឆាំង​បង្រួម​ចំណុច​តវ៉ា​មក​នៅ​ពីរ​ចំណុច គឺ​ទាមទារ​ឲ្យ​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ជំរុញ​កម្ពុជា គោរព​លទ្ធិប្រជាធិបតេយ្យ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ឯករាជ្យ​ស្វែង​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត។ បើ​ផ្អែក​តាម​ការ​ចង់​បាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ នេះ គណបក្ស​កាន់​អំណាច​ទំនង​ជា​មិន​អាច​ឲ្យ​បាន​ទេ ព្រោះ​ថា បើ​សិន​ជា​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​មែន​នោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ទទួល​លទ្ធផល​ត្រឹម​តែ​ស្មើ ឬ​ខាត​ដើម​ប៉ុណ្ណោះ ហើយ​របរ​រក​ស៊ី​បែប​នេះ អតីត​មេ​ទ័ព​ខ្លាំង លោក ហ៊ុន សែន ប្រហែល​ជា​មិន​លេង​ចូល​ឡើយ។

ក៏ប៉ុន្តែ គណបក្ស​ប្រជាជន​កម្ពុជា ប្រហែល​ជា​មិន​ចង្អៀត​ចិត្ត​ប៉ុន្មាន​ទេ ក្នុង​ការ​ចែក​តំណែង​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង។ តំណែង​ប្រធាន​រដ្ឋសភា និង​គណៈកម្មាធិការ​ជំនាញ​ដែល​បក្ស​ប្រឆាំង​ទាមទារ​ពី​ពេល​មុន ហើយ​បក្ស​ប្រជាជន​កម្ពុជា មិន​ព្រម​ឲ្យ​នោះ ក៏​មិន​ប្រាកដ​ថា​មិន​បាន​នោះ​ដែរ តែ​ស៊ី​សង​លើ​ជំហរ​បក្ស​ប្រឆាំង និង​អ្នក​គាំទ្រ៕

45 comments:

Anonymous said...

Cambodia is a cursed nation bcos of too many idiotic . Cpp build school ah chkout raincy stop them. Ah pler. ah rainsy stop foriegn donation stop investor and burn factory wasn it true? Ah raincy helping the siam thug to destroy khmer wasn't he? now who is the devil then. Raincy is wasn't he ? Khmer rough kill tree millions people. Right ?. And youn save khmere life . Rightlis isn't it ?.may I Ask you why ah lerker raincy recure tov vinh.? .

Anonymous said...

BRAVO CAMBODIAN ONE NATION FOR ALL!!!!

Anonymous said...

Currently our country is not the same as before!

ស្រុកយើងឥឡូវនេះមិនដូចពីមន។

Anonymous said...

Currently our country is not the same as before!

ស្រុកយើងឥឡូវនេះមិនដូចពីមុន។

Anonymous said...

Currently our country is not the same as before!

ស្រុកយើងឥឡូវនេះមិនដូចពីមុន។

ឥឡូវនេះស្រុកយើងមិនដូចពីមុន។

Anonymous said...

(CNRP) គឺគ្រាន់តែជាសម្រែក គ្មានបានការ ដែលគ្រាន់តែជាការធ្វើឲ្យគេចាប់ អារម្មណ៍ តែប៉ុណ្ណោះ

Anonymous said...

ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ធ្វើមហាតបាតុកម្ម ឬ មហាតបាតុកម្មសូត្រធម៌,,,,, មហាតបាតុកម្មស្មូត្រ, មហាតបាតុកម្មភាវនា, មហាតបាតុកម្មសមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឬ ចង់ប្តឹងទៅអង្គការសហប្រជាជាតិជាមួយស្នាមមេដៃ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!

សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!

Anonymous said...

ជំរាបមកេលោក 10:21PM,

សូមអញ្ជេីញស្តាប់េសចក្តីថ្លែងរបស់លោក អ៊ា គឹមសេង តាម YOUTUBE ៖

http://www.youtube.com/watch?v=g4fEclasIeU

និងYOUTUBE អំពីលោកសម រង្សីអន់ចិត្តជាមួយបារាំង ៖

http://www.youtube.com/watch?v=nZGsRswfK5w

ដោយសេចក្តីគោរពរាប់អាន,
លី ឌៀប

Anonymous said...

10:57 PM


Stupid is, Stupid talks. !!!

Anonymous said...

និយាយរួមប្រទេសកម្ពូជា ជាប្រទេសត្រូវបណ្តាសា
មែន គឺត្រូវបណ្តាសារបស់ព្រះឥន្ទកាលសម័យ
ស្តេចគម្លង់ធ្វើខុសនឹងច្បាប់ទេវតា ។ បណ្តាសា
នោះមិនទាន់បានលើកលែងនៅឡើយ ហើយ ត្រូវ
តែនៅតកូន តចៅមកដល់សព្វថ្ងៃនេះ ។ ដូច្នេះ
ហើយ ទើបជាតាំងពីពេលនោះមកប្រទេសកម្ពុជា មិនដែលរកបានអ្នកដឹកនាំល្អត្រឹមត្រូវម្តងណា
ឡើយ ។ ​​រាស្រ្គតែងទទួលរងទុក្ខវេទនាពីមួយជំ
នាន់ទៅមួយជំនាន់ មិនដែលស្រាកស្រាន
ឡើយ​​ ។

ដូច្នេះ នៅពេលបច្ចុប្បន្ននេះ បញ្ហាទាំងឡាយមាន
តែទុកឲទេវតាជាអ្នកសម្រេចទៅចុះ ។ ព្រោះបើ
សិនជាប្រទេសកម្ពុជាអស់កម្ម អស់បណ្តាសា
ហើយ នោះនឹងអាចបណ្តាលឲអង្គការសហប្រជា
ជាតិ សហគមអន្តរៈជាតិទាំងអស់ ព្រមឈរលើជំ
ហរយុត្តិធម៌ មានសុភវិនិច្ឆ័យពិតប្រាកដ​មិនលំ
អៀង ហើយ ព្រមចូលរួមធ្វើអាជ្ញាកណ្តាល ដើម្បីរកយុត្តិធម៌ឲប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត
ជាក់ជាមិនខាន ។

ប៉ុន្តែ បើប្រសិនជាប្រទេសកម្ពុជានៅមានកម្ម បណ្តាសានៅមិនទាន់បានរំសាយ ឬ លើកលែងពី
ព្រះឥន្ទ ឬ ទេវតាទេ នោះវានឹងបណ្តាលឲអ្នកទាំង
អស់ហ្ហុង លែងស្គាល់ខុសត្រូវ ។ ស្គាល់តែប្រ
យោជន៍ផ្ទាល់ខ្លួន ហើយ គាំទ្រពួកឃាតករព្រៃផ្សៃ ក្បត់ជាតិ លក់ជាតិឯង ឲធ្វើអ្នកដឹកនាំប្រទេសដ៍
អភ័ព្វមួយហ្នឹងបន្តទៅទៀត ។

ម្យ៉ាងវិញទៀត បណ្តាលឲសូម្បីតែខ្មែរគ្នាឯងក៍ខ្វែង
គំនិតគ្នា មិនចុះសម្រុងគ្នា មិនស្តាប់យោបល់គ្នា
ទៅវិញទៅមក ​មិនជួយគ្នា បែជាទៅជួយគាំទ្រ
ពួកក្បត់ជាតិ លក់ជាតិ ដែលជាឃាតករសម្លាប់
ខ្មែរគា្នឯងទៅវិញ ។ ម្នាក់ ៗ សុទ្ធតែអញពូកែទាំង
អស់ ក្រៅតែពីអញ គឺមានតែអញ ឥតមានអ្នក
ណាអន់ទាល់តែសោះ សុទ្ធតែខ្លាំងទាំងអស់ ។
ប៉ុន្តែខ្លាំងបានតែជាមួយខ្មែរគ្នាឯងប៉ុណ្ណោះ ជាមួយ
សត្រូវបរទេសវិញ ខ្លាចរហូតដល់លុតជង្គង់ ថ្វាយ
បង្គំគេសុំរស់ ។ ដែលបណ្តាលឲប្រទេសកាន់តែ
ខ្សោយទៅ ៗ ប្រជាពលរដ្ឋកាន់តែរងទុក្ខវេទនា
ខ្លាំងទៅ ៗ ជារៀងរាល់ថ្ងៃ ។

សង្ឃឹមថា ប្រទេសកម្ពុជាអស់កម្ម អស់បណ្តាសា
ទៅចុះ ដើម្បីឲប្រទេស និង ប្រជាពលរដ្ឋខ្មែរទាំង
អស់បានត្រូវរំដោះ និង សង្រ្គោះ នៅពេលខាងមុខ
នេះ ។


Anonymous said...

លោកសយ សុភាព បានជំពាក់ប្រជារាស្ត្រនូវសក់ដែលនៅលើក្បាលគាត់សព្វថ្ងៃនេះ ព្រោះតែ
រឿងភ្នាល់ថា " លោកសម រង្សី មិនអាចចូលស្រុលបាន មុនពេលបោះឆ្នោត " ។
ឥឡូវនេះ មានអ្នកស្រុកផ្អើលភ្នាល់គ្នាពីរឿងមួយទៀត ថា" តើគណបក្សសង្គ្រោះជាតិបានតំណៃង
ប្រធានសភា ឬ អត់ ? " ។ តើលោឈឹម ផលភិរុន ឬ សត្យារក្ស ឬ ជុំ កុសល .. ហានភ្នាល់ កាត់អាអូនតូចរបស់ខ្លួនចោល
ទរ ? នៅឯកំពង់ចាម អ្នកស្រុកកំពុងតែភ្នាល់គ្នាដាក់ស្រាបៀរ ១ សុី ១  ឬ ១ សង ១ ។

Anonymous said...


To all of you ! At your remarks :

Mr. LY Diep is not un chien méchant !
He barks but He does not bite !
He barks only when he saw SAM Rainsy or CRNP !

Anonymous said...

លោក 3:07AM,
សូមអរគុណលោកមានប្រសាសន៍ពេលដែលេឃីញខំ្ញុ !
េដាយគោរពរាប់អាន,
លី ឌៀប

Anonymous said...

3:07 AM Ha,ha,ha chuckle...

បន្ទាប់​ពី​ឆ្កែ​ខាំ តើ​រោគសញ្ញា​របស់​ជំងឺ​ឆ្កែឆ្គួត​លើ​មនុស្ស​មាន​អ្វីខ្លះ​?

​បន្ទាប់ពី​ត្រូវ​បាន​សត្វ​ខាំ​ជា​លើក​ដំបូង​មក កន្លែង​ដែល​ខាំ​នោះ​អាច​មាន​រោគ​សញ្ញជា​ការរមាស់ ឬ​ហាក់ដូចជា​មាន​ម្ជុលចាក់​ឆៀបៗ​។ លើសពីនេះទៅទៀត អ្នកជំងឺ​ប្រហែលជា​មាន​អាការៈ​ក្តៅខ្លួន និង​ឈឺក្បាល​។ អ្នក​ស្រាវជ្រាវ​អោយ​យោបល់​ថា រោគសញ្ញា​ទាំងនេះ​ប្រហែល​ជា​កើត​ក្នុង​រយៈ ២​ថ្ងៃ​ទៅ​ច្រើន​សប្តាហ៍​ក្រោយ​សត្វ​ខាំ​។ នេះ​គឺជា​ដំណាក់កាល​ស្រួចស្រាវ​របស់​ជំងឺ​។ ជា​អ​កុសល្យ វា​នៅ​មាន​រយៈពេល​ផ្សេង​មួយទៀត​មុន​នឹង​កើតមាន​រោគ​សញ្ញា​ថ្មី​ទៀត​។​

វិទ្យាស្ថាន​ជាតិ​សុខាភិបាល​អាមេរិក​អោយ​យោបល់​ថា មធ្យមភាគ​នៃ​រយៈ​សម្ងំ​របស់​ជំងឺ​ឆ្កែឆ្គួត​ប្រហែលជា ៣​ទៅ ៧​សប្តាហ៍ ថ្វីបើ​មាន​សេចក្តីរាយការណ៍​ថា​ជា​មធ្យម​គឺ ៧​ថ្ងៃ​ទៅ ១០​ឆ្នាំ ឬ​យូរ​ជាង​នេះ​ក៏ដោយ​។​

​បើ​យោង​ទៅតាម​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ ហើយ​និង​វិទ្យាស្ថាន​ជាតិ​សុខាភិបាល រោគសញ្ញា​របស់​ជំងឺ​ឆ្កែឆ្គួត​លើ​មាន​មនុស្ស​មាន​ដូច​ជា​៖

· ថប់​អារម្មណ៍ ស្ត្រេ​ស និង​តឹងតែង​ក្នុង​អារម្មណ៍​

· រវើរវាយ​

· ហៀរ​ទឹកមាត់​

· ប្រកាច់​

· ឈឺ​កាន់តែខ្លាំង​នៅ​កន្លែង​សត្វ​ខាំ​

· ភ្ញាក់ៗ ឬ​វាយ​គេ​វាយ​ឯង​

· មើលឃើញ​អ្វី​ដែល​គេ​មើល​មិនឃើញ ឬលឺ​អ្វីដែល​គេ​មិនលឺ​

· កន្លែង​ណាមួយ​នៃ​រៀងកាយ​លែង​មាន​ញៀន​

· សាច់ដុំ​លែង​ធ្វើ​ការកើត​

· មិនសូវ​ជា​ក្តៅខ្លួន​ទេ​

· ឈឺ​សាច់ដុំ​

· ស្ពឹក និង​មាន​អារម្មណ៍​ថា​ដូច​មាន​ម្ជុលចាក់​

· ឈឺ​នៅ​កន្លែង​ខាំ​

· សម្រាក​មិនកើត អត់​ងងុយដេក​

· ពិបាក​ក្នុង​ការ​លេប​អាហារ (​ការ​លេប​អាហារ​ធ្វើអោយ​បំពង់ក​ឈឺ និង​ធ្វើអោយ​មនុស្ស​នោះ​ខ្លាច​ទឹក​)
​នៅពេល​រោគសញ្ញា​ទាំងនេះ​កើតមានឡើង អ្នកជំងឺ​ទំនងជា​នឹង​អាច​ស្លាប់​ដោយសារ​ជំងឺ​នេះ​បាន​។ មាន​មនុស្សតិ​ជាង ១០​នាក់​ប៉ុណ្ណោះ​ដែល​អាច​មាន​ជីវិត​រស់​ក្រោយពី​កើតមាន​រោគសញ្ញា​របស់​ជំងឺ​ឆ្កែ ឆ្គួត​ហើយ និង​ភាគច្រើន​អ្នក​មាន​ជីវិត​រស់​តែ​ពីរ​បី​នាក់​ប៉ុណ្ណោះ​ដែល​ធ្លាប់បាន​ទទួល​នូវ​ការព្យាបាល ។ នៅពេល​អ្នកជំងឺ​កើតមាន​រោគសញ្ញា​របស់​ជំងឺ​ឆ្កែ​ឆ្គួត ការព្យាបាល​ដ៏​ល្អ​បំផុត​គឺជា​ការថែទាំ​ជំងឺ​។

Anonymous said...

Some people lost money or some belonging when they
bet on " whether or not Mr Sam Rainsy was able to return to Cambodia befor the 2013 election , including
Mr Soy Sopheap who has failed to shave his head to
pay the betting .
Now for a new bet : " will the. CNRP be the head of
Cambodia National Assemby ? " . Mr Chhim Paul Pirun ,
Mr Satiarak , Chum Kosal ... will chop their ding dong
off , if CNRP get the position ?

Anonymous said...

Yes you stick always with SAM Rainsy or CRNP !
No one asked you to give the idea…

Anonymous said...


To all of you ! At your remarks :

If there isn't SAM Rainsy or CRNP ! We don't see LY Diep !

Mr. LY Diep is not un chien méchant !
He barks but He does not bite !
He barks only when he saw SAM Rainsy or CRNP !

Hope to see LY Diep's features in BAYON TV with CHHUM Kosal and SOY Sopheap...

Anonymous said...

លោក 3:27AM,
សូមអរគុណលោកមានប្រសាសន៍ពេលឃេីញខំ្ញុ !
ចុះលោកមានយោបល់យ៉ាងណាដែរអំពីសេចក្តីថ្លែង
របស់លោកអ៊ា គឹមសេង ?

http://www.youtube.com/watch?v=g4fEclasIeU

េដាយគោរពរាប់អាន,
លី ឌៀប

Anonymous said...

No one asked you to believe in SAM Rainsy or CRNP ! !

Anonymous said...


Mr. LY Diep is watching us ! He is around the corner!

He barks only when he saw SAM Rainsy or CRNP ! He does not bite !

Anonymous said...

Ly diep so jealous with Sam rainsy because he bark for all most his life time and not many people listen to him and look at Sam rainsy How many millions support ?
Ly diep should think what's wrong with him ? stop jealous and seat back and look around you if you're khmer . If you're youn and support hun sen that nothing I can say. go aheard and bark what you want.

Anonymous said...

Keep collecting thumbprints to submit to the United Nations, the more we CNRP can collect, the better. 4 million thumbprints up.

Anonymous said...

Hun sen said can't recount because all the ballot was destroy by hun law after the vote was count.Like or not it's Hun law and forget it cnrp no revote either .vote will be 2018 and on that time Hun relative will be 10 millions + than Hun will win win win 50+1 again Ha Ha

Anonymous said...

Ha Ha

Mr. LY Diep barks when he saw the SAM Rainsy’s shadow !

Hope to see LY Diep's features in BAYON TV with CHHUM Kosal and SOY Sopheap...

Anonymous said...


Ha Ha

That is either ill judged and ill advised !

Hope to see LY Diep's features in BAYON Tv with CHHUM Kosal and SOY Sopheap... there! he can make lots of money !

Anonymous said...


Ha Ha

No one asked you to open your mouth too big !

Anonymous said...

Ha Ha

Mr. LY Diep don't dare sign his name !

He barks when he saw the SAM Rainsy’s shadow !

Jendhamuni said...


Hmmmmm....not safe here.
*Run back to my closet super fast*

Anonymous said...

why are cambodia gov't talks about 50+1 what is it? what kind of a law is that? 50+1 is created by our enemy who is trying to stir things up to destroy khmers country and nation.

There is no such a thing as 50+1. it is to do with votes who has more or less is out. Hun Nal, you have been in power way too long, just look around, every nation has changed their leaderships all the time too e.g in Japan 5 PMs in 6 years. Not only that, they apologie to their people everytime for not being competent enough to run the country and nation. Mr Hun Nal please have some moral ok, why? because do the right thing is very important beco money and power can not save your soul and beco in the end, no one can live past their lifespan e.g 70, 80 90 max 100, thats it! so might as well do good.

Anonymous said...

លោក 4:53AM,
នៅគ្រប់អត្ថបទរបស់ខំ្ញុសុទ្ធតែមានដាក់ឈ្មោះយ៉ាងត្រឹមត្រូវ ពោលគឺខំ្ញុមាន
ការទទួលខុសត្រូវ រីឯ comment របស់ខំ្ញុក៏ខំ្ញុបានដាក់ឈ្មោះដែរ !! ខំ្ញុ
ពំុបានលបខាំនរណាពីទីងងឹតឡេីយ !! ជាថ្មីម្តងទៀង ខំ្ញុចង់ដឹងថា េតីខំ្ញុ
សរសេរខុសអ្វីឬ ? បេីខុសសូមមេត្តាប្រាប់មក ខំ្ញុពេញចិត្តនឹងធ្វេីការកែ
តម្រូវជូន ។
ដោយគោរពរាប់អាន,
លី ឌៀប

Anonymous said...

លោក 5:09AM,
ច្បាប់ ៥០+១ ជាច្បាប់ដែលលោកសមរង្សីសំុកែមកពីច្បាប់២ភាគ៣ ។
ច្បាប់នេះពំុមែនជាច្បាប់របស់ហ៊ុនសែនទេ ។ បេីតាមយោបល់ខំ្ញុ ច្បាប់
នេះបានក្លាយជាកាំបិតមុខ២សំរាប់លោកសមរង្សីនៅក្នុងពេលនេះ ៖
វាអាចជួយលោកសមរង្សីផង ប្រសិនបេីលោកសមរង្សីពិតជាឈ្នះ៦៣
កៅអី ។ វាអាចសម្លាប់លោកសមរង្សី បេីមិនបានឈ្នះ៦៣កៅអីទេ ។
េបីច្បាប់២/៣មិនទាន់បានកែ ក្នុងពេលនេះ ហ៊ុនសែនក៏មិនអាចបង្កេីត
រដ្ធាភិបាល និងកាន់កាប់សភាបានទេដែរ ។
ដោយគោរពរាប់អាន,
លី ឌៀប

Anonymous said...

លោក 4:14AM,
សូមអរគុណលោកណាស់ ដែលមានលោកម្នាក់បានស្តាប់ !
បេីប្រៀបខំ្ញុជាមួយលោកអ៊ា គឹមសេង សម្លេងខំ្ញុនៅស្រាល
ខ្លាំងណាស់ ។ តេីលោកមានបានស្តាប់លោកអ៊ា គឹមសេងឬទេ ?
សូមអញ្ជេីញស្តាប់េសចក្តីថ្លែងរបស់លោក អ៊ា គឹមសេង តាម YOUTUBE ៖

http://www.youtube.com/watch?v=g4fEclasIeU

និងYOUTUBE អំពីលោកសម រង្សីអន់ចិត្តជាមួយបារាំង ៖

http://www.youtube.com/watch?v=nZGsRswfK5w

ដោយសេចក្តីគោរពរាប់អាន,
លី ឌៀប

Anonymous said...

៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?

ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ធ្វើមហាតបាតុកម្ម ឬ មហាតបាតុកម្មសូត្រធម៌,,,,, មហាតបាតុកម្មស្មូត្រ, មហាតបាតុកម្មភាវនា, មហាតបាតុកម្មសមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឬ ចង់ប្តឹងទៅអង្គការសហប្រជាជាតិជាមួយការ ដង្ហែស្នាមមេដៃ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!

សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!


បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!

បរាជ័យពួកអាសត្វឆ្កែបរទេស (!!)

បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)

ពីអញ

ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា

Anonymous said...

5:26 AM

Thank you for your explaination. I think just forget about such a law, because there is no such thing as 50+1 around the world really. The truth is, there is no law in Cambodia, because Cambodia is being controlled by both Viets/vc and Chinese and Hun Nal is their puppet, he said so himself.

So far, Cambodians have spoken loud and clear, we have elected our new leaders Sam and Kim to run our country and nation e.g while voting results began to increase up to 68 and continuing Hun Nal/NEC decided to shut all medias outlets down from exposing its true results and then, ordered the tanks of armed forces threatening their opponents at night the 28 july. Hun Nal/NEC then, swaped their results of 68 from CNRP to CPP and said they won, while vote counting was still on.

Now, in the west, if you are caught cheated you are out. It doesn't matter what the results maybe, because it is not legitamite because of cheating plus you could be charged or banned from the service plus have a criminal record to it. So, Mr Hun Nal, you are a criminal by law, ok. So, stop playing smart because no one in this world is above the law. In Aust, no one is above the law, it means no one is above God. The law is like God. The law cover the truth nothing but the truth. The law is about social right and social justice for all.

But you Mr Hun Nal, you are sitting on the law. It means you are sitting on God's head. So, please think Mr Hun Nal, is it right to sit on God almighty's head who have created you?. The law said, 'no one is above the law' so what does this mean to you Mr Hun Nal. So, for now, it is a matter of times, because everything comes with him. It is also said 'fear of no one but God' and as for you don't fear of God but you fear of Viets and Chinese, is that right?

Please think for yourself, family, country and nation. Because at the end of the day, no nation would want us to grow but to fall apart. Cambodia belongs to Cambodians, no VN, China or Hun Nal dynasty ok and you are not their slave either. You are you who supposed to work to protect its country and nation.

So, whatever you signed between the VC and Chinese, it will not be effective because it is illegal because we are being held as their hostages and the international community should not do business that is based on illegal matters. So, be prepared for their lost not ours e.g Koh Tral still remain the property of Cambodia no matter what. VN and China must go home. You have your country and we have ours, ok.

Anonymous said...

លោក 5:59AM,
គឺហេតុដូច្នេះហេីយបានជានៅក្នុងអត្ថបទរបស់ខំ្ញុ «សំុនិយាយផង» ខំ្ញុបាន
រំលឹកដដែលៗ សំុឲលោកសមរង្សីនិងគណបក្សសង្គ្រោះជាតិត្រូរប្រកាន់
ជំហរឲរឹងមាំ គឺរក្សាពាក្យសន្យាចំពោះបាតុករ គឺត្រូវតែរកយុតិ្តធម៏ជូន
លោកឲទាល់តែបាន ពោលគឺត្រូវតវា៉ទាមទារបង្កេីតគណ:កម្មាធិការឯក
រាជ្យដេីម្បីពិនិត្យមេីលភាពមិនប្រក្រតីនៃការបោះឆ្នោត ។ តែជាអកុសល
លោកសមរង្សីនិងគណបក្សសង្គ្រោះជាតិបែរជាចូលទៅចរចាសំុ
បែងចែកអំណាចគ្នាជាមួយហ៊ុនសែនទៅវិញ !! ។
ដោយគោរពរាប់អាន,
លី ឌៀប

Anonymous said...

អាតិរិច្ឆានជាម យៀបនិងអាសត្វធាតុឈាងវុននឹងត្រូវរន្ទះបាញ់ងាប់ធ្លាក់នរកទាំងពូជនៅពេលឆាប់ៗនេះហើយ ដូច្នេះកុំប្រកាន់សំដីឆ្កួតរបស់វាអី ម្យាងទៀតក្រុមបក្សពួកលួចបន្លំសន្លឹកឆ្នោតប្លន់ឆន្ទះរាស្រ្ត និងមេកើយរបស់វា កនឹងមានវាសនាដូចវាអព្ចាឹងដែរគឺត្រូវរន្ទះបាញ់ងាប់និងក្រឡាប់ឡានងាប់តៃហោងទាំងពូជ

Anonymous said...

5:59 AM Most impressive point of view!

Anonymous said...

Use rock and stick to fight the Viet and take your island back right?

Anonymous said...

LOTTERY IN CAMBODIA?

ល្បែង​ក​ន្ទុយ​លេ​ខ​នៅ​តែ​ជា​រឿ​ង​មួ​យ​ក្តៅគ​គុ​ក​ទោះ​បី​​ជា​ស​​​មត្ថ​កិច្ច​ហាម​ឃា​​ត់​​

ខេត្តសៀ​ម​រា​ប​ ​អាជ្ញា​ធ​រ​បាន​​ចុះ​ណែ​នាំ​ច្រើ​នលើ​ក​​ដ​ល់​អ្នក​ប្រ​កប​រ​ប​​រ​ក​ត់ឆ្នោត​(​សៀ​ម​)ឲ្យឈ​ប់​លេ​ង​យ៉ា​ង​ណា​ក៏​ពួ​ក​គេ​​នៅ​តែ​ប​ន្តលេ​ង​ឌឺ​នឹ​​ង​កា​របង្រ្កាប

​រ​ប​ស់​ស​ម​ត្ថ​កិច្ច​។​
ក្រុ​មអ្នក​ញៀ​ន​​ល្បែងបា​ន​រា​យ​កា​រ​ណ៍​យ៉ា​ង​ម៉ឺ​ង​ម៉ា​ត់​ថា​ក្នុង​ទីរួ​ម​ខេត្តសៀ​ម​រា​ប​ ​ពួ​ក​គា​​ត់​តែ​ង​តែ​ទៅ​ចាក់​ឆ្នោត​នៅ​កន្លែង​ដូ​រ​លុ​យ​ម្តុំ​ផ្សារ​លើធំ​ថ្មីនិ​ងទី​តាំ​ង​ផ្សារ​ដើ​ម​ក្រ​ឡា​ញ់​ស​​រុ​ប​មា​ន​ប្រមា​ណ ជាជិ​ត​២​​០​កន្លែង​ក្នុង​ក្រុង​សៀ​ម​រា​ប​ ​​។​ហើ​យ​ស​ព្វ​ថ្ងៃនេះ​គេ​នាំគ្នា ​ទៅចា​ក់​ឆ្នោត​នៅ​ខា​ង​ក្រោយ​ផ្សារលើ​តាម​ ​តូ​ប​ដូ​រ​លុ​យ​ ​ជិ​ត​១​០​កន្លែងជ្រក​ក្រោ​ម​រូ​ប​ភា​ព​ប្តូ​រ​ប្រា​ក់តូ​ប​លក់​ចា​ប់​ហ៊ួ​យ​ជា​ដើ​ម​។​ក​ន្ទុយ​លេ​ខ​ដែ​ល​គេ​និ​យ​ម​លេ​​ង​ច្រើន​ជា​ង​​គេ​គឺឆ្នោត​សៀ​ម ​ដែ​ល​​បើ​កឲ្យលេ​ង​តែ​ថ្ងៃទី​០​១ និ​ង​ថ្ងៃទី​១​៦​ ជា​រៀ​​ង​រា​ល់​ខែ​។​
​ល្បែ​ងឆ្នោត​នេះស​មត្ថ​កិច្ច​បា​នធ្វើ​ស​កម្មភា​ព​បង្រ្កា​ប​បា​ន​ចា​ប់​យ​ក​ម​ក​ធ្វើកិ​ច្ច​សន្យាប​ញ្ឈប់​ជាច្រើន​នា​ក់​ម​ក​ហើ​យ​​តែ​នៅ​តែ​មិ​ន​រា​ង​ចា​ល​។លោ​ក​អ​ធិ​ការក្រុង​សៀ​ម​រា​ប​បាន​​ប​ន្តឲ្យដឹ​ង​ទៀ​ត​ថានៅក្នុ​ងក្រុ​ង​ទេ​ស​ច​រ​ណ៍​សៀ​ម​រា​ប​មិ​ន​អា​ច​ឲ្យលេ​ង​ល្បែង​ស៊ីសង​ភ្នាល់​គ្រប់​ប្រ​ភេ​ទ​។​ ​ដូ​ច​នេះ​លោ​​ក​អ​ធិ​កា​រ​ក៍​គួ​រ​តែ​មើ​ល​សៃ​វៀ​ន​​ជល់​មា​ន់​នៅ​​ក្នុង​ខេត្តសៀ​ម​រា​ប​ផ​ង​ដែ​រ​៕​

Anonymous said...

ចោរការចចារតែមិនដែលគោរពកិច្ចសន្យា។
ចោរយួនហាណូយគឺចឹង!តាំងសង្គ្រាមជាមួយ
បារាំង ជាមួយអាមេរិកកាំង រហូតមក.....

Anonymous said...

មានតែម្យ៉ាងទេគឺកំទេចគណបក្សប្រជានចេញចោលភ្លាម តាមរយៈអន្តរគមន៍នៃអង្គសហប្រជាជាតិ
ជាមួយចលនាមហាជន ទើបឃើញពន្លឺ។

Anonymous said...

8:30 AM I don't have any money for beer.

Anonymous said...

Peaceful solution and demonstration will not work with HUN SEN. The brutal demonstration, civil unrest, are the best way to kick out HUN SEN from the power.

Anonymous said...

Dear ALL Cambodian, you must bring A Cheang Von, Cheam Yeap, Phy See Phan, Soy SO Pheap, Lim Kean Hor, SOK AN, CHORM PRASET to the people court because those people have taken a lot of Cambodian money put in their Bank

Anonymous said...

I, SAID TOP COMMENT HIS VIETNAMESE LIVE LONG TIME IN CAMBODIA WHAT HE SAID YOUN HIS GOD HELP HIM TO ALIVE LIVE ON LAND THEY WANT LONG TIME,BUT WE WILL CLEAN UP WHEN BY ANTS WHEN WATER DRIES OUT.KRANHUN EASAN