Wednesday, October 30, 2013
តើបាតុកម្មរបស់បក្សប្រឆាំងនឹងបានផលឬទេ?
[ BAD SIGN FOR CPP ]
គណបក្សកាន់អំណាចពិតជាមិនចង់ឃើញឡើយនូវការធ្វើបាតុកម្មជារៀង រាល់ខែនោះទេ ហើយបើសិនជានៅតែមានមនុស្សរាប់ម៉ឺននាក់ចេញមកតវ៉ានោះ ការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលថ្មីនោះ ក៏មិនអាចដើរទៅមុខបានដែរ។
គណបក្សសង្គ្រោះជាតិ បានធ្វើបាតុកម្មចំនួន ៥ដងមកហើយ ចាប់តាំងពីមុនថ្ងៃបោះឆ្នោត រហូតមកដល់បច្ចុប្បន្ន។ បាតុកម្មលើកទី១ និងទី២ នៅមុនពេលបោះឆ្នោត គណបក្សប្រឆាំងបានជំរុញឲ្យមានការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តាមអនុសាសន៍របស់តំណាងពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងទាមទារឲ្យ លោក សម រង្ស៉ី ចូលស្រុក។
ដោយ វណ្ណ វិចារ 2013-10-29
បាតុកម្មបីលើកក្រោយបោះឆ្នោត គឺធ្វើឡើងព្រោះតែមិនសុខចិត្តនឹងលទ្ធផលបោះឆ្នោត។ បន្ទាប់ពីចប់មហាបាតុកម្មលើកចុងក្រោយ មានសំណួរជាច្រើនសួរថា តើគណបក្សកាន់អំណាចអាចយល់ព្រមឲ្យតាមអ្វីដែលបក្សប្រឆាំងស្នើឬទេ?
ពាក្យចាស់លោកពោលថា សេចក្តីព្យាយាមគង់បានសម្រេច។ ក៏ប៉ុន្តែ ការព្យាយាមរបស់គណបក្សសង្គ្រោះជាតិ អាចបានសម្រេច ឬមិនបានសម្រេច មិនមែនស្ថិតលើតួអង្គបក្សប្រឆាំងតែឯកឯងឡើយ។ ក្រៅពីនោះ មានភាគីបីផ្សេងទៀត ដែលមានឥទ្ធិពលក្នុងបញ្ហានេះ ដូចជា ប្រជាពលរដ្ឋម្ចាស់ឆ្នោត គណបក្សកាន់អំណាច និងភាគីអន្តរជាតិ។
គណបក្សសង្គ្រោះជាតិ តស៊ូសម្រេចបំណងរបស់ខ្លួនតាមរយៈបាតុកម្មចំនួនពីរលើក មុនការបោះឆ្នោត។ បាតុកម្មលើកទី១ ធ្វើឡើងនៅថ្ងៃទី២៤ ខែមេសា និងលើកទី២ នៅថ្ងៃទី២០ ខែឧសភា ដោយទាមទារឲ្យបក្សកាន់អំណាចកែទម្រង់ប្រព័ន្ធបោះឆ្នោត និងបើកផ្លូវឲ្យ លោក សម រង្ស៉ី ចូលស្រុកវិញ ដោយគ្មានទោសពៃរ៍។ រាជរដ្ឋាភិបាលបានបដិសេធភ្លាមៗរាល់ការលើកឡើងរបស់បក្សជំទាស់ ដោយចាត់ទុកការទាមទារមិនសមហេតុផល ហើយបក្សកាន់អំណាចមិនអាចធ្វើអ្វីផ្ទុយនឹងច្បាប់ ឬរំលោភការសម្រេចរបស់តុលាការបានឡើយ។
ទន្ទឹមនឹងគ្នានោះ លោក ហ៊ុន សែន ចាប់ផ្ដើមប្រើយុទ្ធសាស្ត្របំបែកបំបាក់កម្លាំងសាមគ្គីរបស់ លោក សម រង្ស៉ី និងលោក កឹម សុខា តាមរយៈការផ្សព្វផ្សាយអាយ៉ៃឆ្លើយឆ្លង ដែលជាខ្សែអាត់រិះគន់គ្នាទៅវិញទៅមករបស់មេបក្សប្រឆាំង។ មិនតែប៉ុណ្ណោះ គណបក្សកាន់អំណាចបានជ្រោមជ្រែង លោក ជុំ ម៉ី ឲ្យធ្វើបាតុកម្មប្រឆាំង លោក កឹម សុខា និងបានបង្កើតច្បាប់ប្រឆាំងនឹងអ្នកដែលនិយាយថា គ្មានរបបខ្មែរក្រហម ដែលសំដៅអនុប្រធានបក្សសង្គ្រោះជាតិ រូបនេះថែមទៀត។
ក្រៅពីនោះ បណ្ដឹងប្រឆាំង លោក កឹម សុខា ទៅកាន់តុលាការបន្តបន្ទាប់គ្នា។ ករណីទី១ ជាបណ្ដឹងរបស់ស្ត្រីម្នាក់ឈ្មោះ សំ ផល្លា ជាម្ដាយរបស់ស្ត្រីដែលអះអាងថា ជាស្រីកំណាន់របស់ លោក កឹម សុខា កាលពីជាង ១០ឆ្នាំមុន ដែលប្ដឹងពីបទប្រើប្រាស់អំពើហិង្សាក្នុងអំឡុងពេល លោក កឹម សុខា ចុះទៅជួបសកម្មជនគណបក្សសង្គ្រោះជាតិ នៅខេត្តព្រៃវែង។ ករណីទី២ ជាបណ្ដឹង លោក ជុំ ម៉ី ប្ដឹងប្រឆាំង លោក កឹម សុខា ពីបទបរិហារកេរ្តិ៍ ទៅសាលាដំបូងរាជធានីភ្នំពេញ នូវពាក្យដែលចោទថា លោក កឹម សុខា បាននិយាយថា គុកទួលស្លែងជាឆាកដែលវៀតណាម បង្កើត។
នៅពេលដែលឃើញគណបក្សប្រជាជនកម្ពុជា វាយបកផ្ទួនៗមកវិញដូចនេះ គណបក្សសង្គ្រោះជាតិ បានដូរយុទ្ធសាស្ត្រពីការធ្វើបាតុកម្ម ទៅជាចលនាឃោសនាចុះជួបពលរដ្ឋតាមមូលដ្ឋាន ដើម្បីស្វែងរកការគាំទ្រវិញ។ ចំណែកឯ លោក សម រង្ស៉ី ក៏បានធ្វើនយោបាយនៅក្រៅប្រទេស រហូតដល់ព្រឹទ្ធសភាសហរដ្ឋអាមេរិក លូកដៃស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើកផ្លូវឲ្យមេបក្សប្រឆាំងចូលស្រុកទៀតផង។ ដោយរងគំនាបពីអន្តរជាតិ និងការបន្ទន់ជំហររបស់ លោក សម រង្ស៉ី ព្រមទាំងចលនារបស់មហាជនផងនោះ លោក ហ៊ុន សែន ក៏បានថ្វាយលិខិតទៅព្រះមហាក្សត្រឲ្យលើកលែងទោសឲ្យមេបក្សប្រឆាំងចូលស្រុកវិញ ដើម្បីចូលរួមបោះឆ្នោត និងធានាភាពស្របច្បាប់នៃដំណើរការបោះឆ្នោត។ ទន្ទឹមនឹងនោះ ការប្រកាសទាមទារឲ្យមានកំណែទម្រង់ការបោះឆ្នោត ក៏ត្រូវបក្សទាំងពីររុញដាក់កៀនជញ្ជាំង ហើយខំតែឃោសនារៀងៗខ្លួន។
លុះដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសលទ្ធផលឆ្នោតបណ្ដោះអាសន្ន គណបក្សប្រឆាំងមិនសុខចិត្តទេ និងថែមទាំងប្រកាសធ្វើបាតុកម្មជាបន្តបន្ទាប់។ បាតុកម្មលើកទី៣ គឺចាប់ផ្ដើមធ្វើនៅថ្ងៃទី៧ ខែកញ្ញា មានមនុស្សរាប់ម៉ឺននាក់ចូលរួម ក្នុងបំណងបដិសេធលទ្ធផលបោះឆ្នោត និងជំរុញឲ្យមានការបង្កើតគណៈកម្មការឯករាជ្យ ស៊ើបអង្កេតលទ្ធផលបោះឆ្នោត។ ទីក្រុងភ្នំពេញ កាលថ្ងៃនោះ ត្រូវបានអាជ្ញាធរដាក់ឲ្យស្ថិតក្នុងគ្រាអាសន្ន ក្រោមការត្រួតពិនិត្យ និងយាមកាមយ៉ាងតឹងរ៉ឹងពីសំណាក់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។ គណបក្សកាន់អំណាចមិនអើពើឡើយចំពោះបាតុកម្មលើកទី១នេះ ហើយថែមទាំងគំរាមបង្ក្រាបបើសិនណាក្រុមបាតុករហ៊ានផ្លាស់ទីចេញពីទីលានប្រជាធិបតេយ្យ។
ទោះជាបែបណាក្តី បាតុកម្មលើកទី១នេះបានប្រាប់បក្សប្រឆាំងថា ប្រជាពលរដ្ឋជាច្រើនគាំទ្រចលនានេះ តាមរយៈការចូលរួមយ៉ាងច្រើនកុះករ ការឧបត្ថម្ភលុយកាក់ ការឧបត្ថម្ភបាយទឹកនាំចំណីសម្រាប់បាតុករជាដើម។ លោក សម រង្ស៉ី និងលោក កឹម សុខា ក៏បានប្រកាសធ្វើបាតុកម្មបន្តទៀតរយៈពេលបីថ្ងៃ គឺថ្ងៃទី១៥ ១៦ និង១៧ ខែកញ្ញា។ បាតុកម្មលើកនេះ មានមនុស្សម្នាចូលរួមច្រើនជាងលើកមុន បណ្ដាលឲ្យអាជ្ញាធរព្រួយបារម្ភ និងដាក់កម្លាំងការពារបិទផ្លូវស្ទើរគ្រប់ទីកន្លែង រហូតដល់បង្កឲ្យកើតមានអំពើហិង្សានៅស្ពានអាកាសក្បាលថ្នល់ រវាងពលរដ្ឋអ្នកគាំទ្របក្សប្រឆាំង និងក្រុមសមត្ថកិច្ចរាប់រយនាក់ ឈានដល់បាញ់សម្លាប់យុវជនម្នាក់ និងចាប់ខ្លួនយុវជនជាច្រើននាក់ដាក់គុក។ ហេតុការណ៍នេះ បានជំរុញឲ្យគណបក្សកាន់អំណាច និងបក្សប្រឆាំង បើកការចរចាភ្លាមៗនៅព្រឹកថ្ងៃទី១៦ និង១៧ ខែកញ្ញា ដើម្បីស្វែងរកច្រកចេញ។ ក៏ប៉ុន្តែ លទ្ធផលនៃការចរចាដែលតំណាងបក្សទាំងពីរប្រាប់អ្នកកាសែតថា ជោគជ័យច្រើននោះ បែរជាអសារបង់ទៅវិញ នៅពេលដែលគណបក្សប្រឆាំងទាមទារឲ្យមានតុល្យភាពអំណាចក្នុងសភា។ គណបក្សប្រជាជនកម្ពុជា បានបង្កើតសភា និងរដ្ឋាភិបាលតែឯកឯង ក្រោមការរិះគន់ពីសំណាក់សង្គមស៊ីវិល និងពលរដ្ឋថា ជានយោបាយគ្មានការឯកភាពជាតិ។
មិនត្រឹមតែមិនចូលប្រជុំសភាជាលើកដំបូងទេ តំណាងរាស្ត្របក្សប្រឆាំងបានប្រមូលគ្នាទៅខេត្តសៀមរាប ហើយប្រកាសថា ការប្រជុំសភាដំបូងដែលរៀបចំដោយបក្សកាន់អំណាច ជាការរំលោភរដ្ឋធម្មនុញ្ញដ៏ធ្ងន់ធ្ងរ។ បន្ទាប់មកទៀត គណបក្សសង្គ្រោះជាតិ បានប្រកាសធ្វើសមាជប្រជាជន និងធ្វើបាតុកម្មនៅក្នុងខែតុលា។ មន្ត្រីគណបក្សប្រជាជន មួយចំនួន បានប្រាប់អ្នកកាសែតថា បាតុកម្មលើកចុងក្រោយរបស់បក្សប្រឆាំង មិនមានមនុស្សចូលរួមច្រើនទេ ព្រោះពលរដ្ឋកំពុងរងការញាំញីដោយទឹកជំនន់។ ផ្ទុយទៅវិញ មនុស្សរាប់ម៉ឺននាក់ បានបន្តចូលរួមបាតុកម្មជាមួយបក្សប្រឆាំង កាលពីថ្ងៃទី២៣ ២៤ និង២៥ ខែតុលា។ មូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនទៀត ដែលពលរដ្ឋតាមជនបទចូលរួមបាតុកម្មនៅទីលានប្រជាធិបតេយ្យ នៅតែមានចំនួនច្រើននោះ គឺបណ្ដាលមកពីមានការឧបត្ថម្ភជាម្ហូបអាហារ និងនំចំណីពីអ្នកគាំទ្រ ដែលជាឈ្មួញមានជីវភាពធូរធារនៅភ្នំពេញ ដែលគេពិបាកស្មានណាស់ថា អ្នកឧបត្ថម្ភម្ហូបចំណីបាតុករនោះ ជាមនុស្សក្នុងជួរគណបក្សកាន់អំណាច ឬអត់?
គណបក្សកាន់អំណាចពិតជាមិនចង់ឃើញឡើយនូវការធ្វើបាតុកម្មជារៀងរាល់ខែនោះទេ ហើយបើសិនជានៅតែមានមនុស្សរាប់ម៉ឺននាក់ចេញមកតវ៉ានោះ ការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលថ្មីនោះ ក៏មិនអាចដើរទៅមុខបានដែរ។ បញ្ច្រាសទៅវិញ វានឹងនាំមកនូវបញ្ហាមួយចំនួនរួមមាន ឈ្មួញរកស៊ីធំៗនឹងចាប់ផ្ដើមដកលុយចេញបន្តិចៗម្តងៗពីស្រុកខ្មែរ អ្នកវិនិយោគខាងក្រៅមិនហ៊ានចូលស្រុក សេវាសាធារណៈមួយចំនួននឹងជួបបញ្ហា ការចំណាយរបស់រដ្ឋនឹងកើនឡើង រាស្ត្រខ្មែរមិនស្ងប់ចិត្តភ័យខ្លាច និងអាចឲ្យកើតវិបត្តិសង្គមនយោបាយទៀតផង។ ពេលដែលបញ្ហារីកកាន់តែធំ គណបក្សទាំងពីរនឹងត្រូវសម្រេចចិត្តថា គួរលើកទ័ពវាយផ្តាច់ព្រ័ត្រ ឬចរចាដើម្បីប្រយោជន៍រួម? បើរដ្ឋាភិបាលវាយបំបែកសម្បុកបាតុករ នោះអាចនឹងនាំឲ្យមានកំហឹងកាន់តែខ្លាំង ការតវ៉ាកាន់តែកញ្ជ្រោល នឹងអាចអន្តរាយដល់សមិទ្ធផលសន្តិភាពដែលខំសាងសង់រាប់ឆ្នាំជាក់ជាមិនខាន។
ចំពោះភាគីអន្តរជាតិវិញ ប្រាកដណាស់ថា គេនឹងមិនគាំទ្រឲ្យគណបក្សប្រជាជនកម្ពុជា ដឹកនាំរដ្ឋសភា និងរដ្ឋាភិបាលតែឯងបានទេ ព្រោះថា បើកម្ពុជា បក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសផ្តាច់មុខ នឹងនាំឲ្យឥទ្ធិពលរបស់ប្រទេសលោកសេរីមកលើកម្ពុជា ធ្លាក់ចុះ ហើយចិន នឹងកើនឥទ្ធិពលតែឯង។ ក៏ប៉ុន្តែ ដង្ហើមរស់នៃសេដ្ឋកិច្ចកម្ពុជា មួយភាគធំ ពឹងផ្អែកលើវិស័យកាត់ដេរ មានចិន ជាម្ចាស់រោងចក្រភាគច្រើន ហើយសហរដ្ឋអាមេរិក និងអឺរ៉ុប ជាទីផ្សារ។ ចុះបើគេបិទផ្សារ តើខ្មែរគិតយ៉ាងម៉េច? នៅដើមខែតុលា នេះ រដ្ឋាភិបាលបានអំពាវនាវឲ្យពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួមក្នុងការកែទម្រង់ការបោះឆ្នោត តើការអំពាវនាវរបស់រាជរដ្ឋាភិបាលនេះ បានគិតពីពលរដ្ឋរាប់ម៉ឺននាក់ដែលឈរតវ៉ានៅទីលានប្រជាធិបតេយ្យឬទេ? ក្រុមបាតុករឮការសន្យាទេ តែប្រាកដណាស់ថា ពួកគេចង់ឃើញដំណោះស្រាយ។
បាតុកម្មបីថ្ងៃចុងក្រោយ បក្សប្រឆាំងបង្រួមចំណុចតវ៉ាមកនៅពីរចំណុច គឺទាមទារឲ្យប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ជំរុញកម្ពុជា គោរពលទ្ធិប្រជាធិបតេយ្យ និងទាមទារឲ្យរដ្ឋាភិបាលបង្កើតគណៈកម្មការឯករាជ្យស្វែងរកយុត្តិធម៌ជូនម្ចាស់ឆ្នោត។ បើផ្អែកតាមការចង់បានរបស់គណបក្សសង្គ្រោះជាតិ នេះ គណបក្សកាន់អំណាចទំនងជាមិនអាចឲ្យបានទេ ព្រោះថា បើសិនជារាប់សន្លឹកឆ្នោតឡើងវិញមែននោះ គឺគណបក្សប្រជាជនកម្ពុជា នឹងទទួលលទ្ធផលត្រឹមតែស្មើ ឬខាតដើមប៉ុណ្ណោះ ហើយរបររកស៊ីបែបនេះ អតីតមេទ័ពខ្លាំង លោក ហ៊ុន សែន ប្រហែលជាមិនលេងចូលឡើយ។
ក៏ប៉ុន្តែ គណបក្សប្រជាជនកម្ពុជា ប្រហែលជាមិនចង្អៀតចិត្តប៉ុន្មានទេ ក្នុងការចែកតំណែងឲ្យមន្ត្រីបក្សប្រឆាំង។ តំណែងប្រធានរដ្ឋសភា និងគណៈកម្មាធិការជំនាញដែលបក្សប្រឆាំងទាមទារពីពេលមុន ហើយបក្សប្រជាជនកម្ពុជា មិនព្រមឲ្យនោះ ក៏មិនប្រាកដថាមិនបាននោះដែរ តែស៊ីសងលើជំហរបក្សប្រឆាំង និងអ្នកគាំទ្រ៕
Subscribe to:
Post Comments (Atom)
45 comments:
Cambodia is a cursed nation bcos of too many idiotic . Cpp build school ah chkout raincy stop them. Ah pler. ah rainsy stop foriegn donation stop investor and burn factory wasn it true? Ah raincy helping the siam thug to destroy khmer wasn't he? now who is the devil then. Raincy is wasn't he ? Khmer rough kill tree millions people. Right ?. And youn save khmere life . Rightlis isn't it ?.may I Ask you why ah lerker raincy recure tov vinh.? .
BRAVO CAMBODIAN ONE NATION FOR ALL!!!!
Currently our country is not the same as before!
ស្រុកយើងឥឡូវនេះមិនដូចពីមន។
Currently our country is not the same as before!
ស្រុកយើងឥឡូវនេះមិនដូចពីមុន។
Currently our country is not the same as before!
ស្រុកយើងឥឡូវនេះមិនដូចពីមុន។
ឥឡូវនេះស្រុកយើងមិនដូចពីមុន។
(CNRP) គឺគ្រាន់តែជាសម្រែក គ្មានបានការ ដែលគ្រាន់តែជាការធ្វើឲ្យគេចាប់ អារម្មណ៍ តែប៉ុណ្ណោះ
ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ធ្វើមហាតបាតុកម្ម ឬ មហាតបាតុកម្មសូត្រធម៌,,,,, មហាតបាតុកម្មស្មូត្រ, មហាតបាតុកម្មភាវនា, មហាតបាតុកម្មសមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឬ ចង់ប្តឹងទៅអង្គការសហប្រជាជាតិជាមួយស្នាមមេដៃ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!
សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!
ជំរាបមកេលោក 10:21PM,
សូមអញ្ជេីញស្តាប់េសចក្តីថ្លែងរបស់លោក អ៊ា គឹមសេង តាម YOUTUBE ៖
http://www.youtube.com/watch?v=g4fEclasIeU
និងYOUTUBE អំពីលោកសម រង្សីអន់ចិត្តជាមួយបារាំង ៖
http://www.youtube.com/watch?v=nZGsRswfK5w
ដោយសេចក្តីគោរពរាប់អាន,
លី ឌៀប
10:57 PM
Stupid is, Stupid talks. !!!
និយាយរួមប្រទេសកម្ពូជា ជាប្រទេសត្រូវបណ្តាសា
មែន គឺត្រូវបណ្តាសារបស់ព្រះឥន្ទកាលសម័យ
ស្តេចគម្លង់ធ្វើខុសនឹងច្បាប់ទេវតា ។ បណ្តាសា
នោះមិនទាន់បានលើកលែងនៅឡើយ ហើយ ត្រូវ
តែនៅតកូន តចៅមកដល់សព្វថ្ងៃនេះ ។ ដូច្នេះ
ហើយ ទើបជាតាំងពីពេលនោះមកប្រទេសកម្ពុជា មិនដែលរកបានអ្នកដឹកនាំល្អត្រឹមត្រូវម្តងណា
ឡើយ ។ រាស្រ្គតែងទទួលរងទុក្ខវេទនាពីមួយជំ
នាន់ទៅមួយជំនាន់ មិនដែលស្រាកស្រាន
ឡើយ ។
ដូច្នេះ នៅពេលបច្ចុប្បន្ននេះ បញ្ហាទាំងឡាយមាន
តែទុកឲទេវតាជាអ្នកសម្រេចទៅចុះ ។ ព្រោះបើ
សិនជាប្រទេសកម្ពុជាអស់កម្ម អស់បណ្តាសា
ហើយ នោះនឹងអាចបណ្តាលឲអង្គការសហប្រជា
ជាតិ សហគមអន្តរៈជាតិទាំងអស់ ព្រមឈរលើជំ
ហរយុត្តិធម៌ មានសុភវិនិច្ឆ័យពិតប្រាកដមិនលំ
អៀង ហើយ ព្រមចូលរួមធ្វើអាជ្ញាកណ្តាល ដើម្បីរកយុត្តិធម៌ឲប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត
ជាក់ជាមិនខាន ។
ប៉ុន្តែ បើប្រសិនជាប្រទេសកម្ពុជានៅមានកម្ម បណ្តាសានៅមិនទាន់បានរំសាយ ឬ លើកលែងពី
ព្រះឥន្ទ ឬ ទេវតាទេ នោះវានឹងបណ្តាលឲអ្នកទាំង
អស់ហ្ហុង លែងស្គាល់ខុសត្រូវ ។ ស្គាល់តែប្រ
យោជន៍ផ្ទាល់ខ្លួន ហើយ គាំទ្រពួកឃាតករព្រៃផ្សៃ ក្បត់ជាតិ លក់ជាតិឯង ឲធ្វើអ្នកដឹកនាំប្រទេសដ៍
អភ័ព្វមួយហ្នឹងបន្តទៅទៀត ។
ម្យ៉ាងវិញទៀត បណ្តាលឲសូម្បីតែខ្មែរគ្នាឯងក៍ខ្វែង
គំនិតគ្នា មិនចុះសម្រុងគ្នា មិនស្តាប់យោបល់គ្នា
ទៅវិញទៅមក មិនជួយគ្នា បែជាទៅជួយគាំទ្រ
ពួកក្បត់ជាតិ លក់ជាតិ ដែលជាឃាតករសម្លាប់
ខ្មែរគា្នឯងទៅវិញ ។ ម្នាក់ ៗ សុទ្ធតែអញពូកែទាំង
អស់ ក្រៅតែពីអញ គឺមានតែអញ ឥតមានអ្នក
ណាអន់ទាល់តែសោះ សុទ្ធតែខ្លាំងទាំងអស់ ។
ប៉ុន្តែខ្លាំងបានតែជាមួយខ្មែរគ្នាឯងប៉ុណ្ណោះ ជាមួយ
សត្រូវបរទេសវិញ ខ្លាចរហូតដល់លុតជង្គង់ ថ្វាយ
បង្គំគេសុំរស់ ។ ដែលបណ្តាលឲប្រទេសកាន់តែ
ខ្សោយទៅ ៗ ប្រជាពលរដ្ឋកាន់តែរងទុក្ខវេទនា
ខ្លាំងទៅ ៗ ជារៀងរាល់ថ្ងៃ ។
សង្ឃឹមថា ប្រទេសកម្ពុជាអស់កម្ម អស់បណ្តាសា
ទៅចុះ ដើម្បីឲប្រទេស និង ប្រជាពលរដ្ឋខ្មែរទាំង
អស់បានត្រូវរំដោះ និង សង្រ្គោះ នៅពេលខាងមុខ
នេះ ។
លោកសយ សុភាព បានជំពាក់ប្រជារាស្ត្រនូវសក់ដែលនៅលើក្បាលគាត់សព្វថ្ងៃនេះ ព្រោះតែ
រឿងភ្នាល់ថា " លោកសម រង្សី មិនអាចចូលស្រុលបាន មុនពេលបោះឆ្នោត " ។
ឥឡូវនេះ មានអ្នកស្រុកផ្អើលភ្នាល់គ្នាពីរឿងមួយទៀត ថា" តើគណបក្សសង្គ្រោះជាតិបានតំណៃង
ប្រធានសភា ឬ អត់ ? " ។ តើលោឈឹម ផលភិរុន ឬ សត្យារក្ស ឬ ជុំ កុសល .. ហានភ្នាល់ កាត់អាអូនតូចរបស់ខ្លួនចោល
ទរ ? នៅឯកំពង់ចាម អ្នកស្រុកកំពុងតែភ្នាល់គ្នាដាក់ស្រាបៀរ ១ សុី ១ ឬ ១ សង ១ ។
To all of you ! At your remarks :
Mr. LY Diep is not un chien méchant !
He barks but He does not bite !
He barks only when he saw SAM Rainsy or CRNP !
លោក 3:07AM,
សូមអរគុណលោកមានប្រសាសន៍ពេលដែលេឃីញខំ្ញុ !
េដាយគោរពរាប់អាន,
លី ឌៀប
3:07 AM Ha,ha,ha chuckle...
បន្ទាប់ពីឆ្កែខាំ តើរោគសញ្ញារបស់ជំងឺឆ្កែឆ្គួតលើមនុស្សមានអ្វីខ្លះ?
បន្ទាប់ពីត្រូវបានសត្វខាំជាលើកដំបូងមក កន្លែងដែលខាំនោះអាចមានរោគសញ្ញជាការរមាស់ ឬហាក់ដូចជាមានម្ជុលចាក់ឆៀបៗ។ លើសពីនេះទៅទៀត អ្នកជំងឺប្រហែលជាមានអាការៈក្តៅខ្លួន និងឈឺក្បាល។ អ្នកស្រាវជ្រាវអោយយោបល់ថា រោគសញ្ញាទាំងនេះប្រហែលជាកើតក្នុងរយៈ ២ថ្ងៃទៅច្រើនសប្តាហ៍ក្រោយសត្វខាំ។ នេះគឺជាដំណាក់កាលស្រួចស្រាវរបស់ជំងឺ។ ជាអកុសល្យ វានៅមានរយៈពេលផ្សេងមួយទៀតមុននឹងកើតមានរោគសញ្ញាថ្មីទៀត។
វិទ្យាស្ថានជាតិសុខាភិបាលអាមេរិកអោយយោបល់ថា មធ្យមភាគនៃរយៈសម្ងំរបស់ជំងឺឆ្កែឆ្គួតប្រហែលជា ៣ទៅ ៧សប្តាហ៍ ថ្វីបើមានសេចក្តីរាយការណ៍ថាជាមធ្យមគឺ ៧ថ្ងៃទៅ ១០ឆ្នាំ ឬយូរជាងនេះក៏ដោយ។
បើយោងទៅតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ ហើយនិងវិទ្យាស្ថានជាតិសុខាភិបាល រោគសញ្ញារបស់ជំងឺឆ្កែឆ្គួតលើមានមនុស្សមានដូចជា៖
· ថប់អារម្មណ៍ ស្ត្រេស និងតឹងតែងក្នុងអារម្មណ៍
· រវើរវាយ
· ហៀរទឹកមាត់
· ប្រកាច់
· ឈឺកាន់តែខ្លាំងនៅកន្លែងសត្វខាំ
· ភ្ញាក់ៗ ឬវាយគេវាយឯង
· មើលឃើញអ្វីដែលគេមើលមិនឃើញ ឬលឺអ្វីដែលគេមិនលឺ
· កន្លែងណាមួយនៃរៀងកាយលែងមានញៀន
· សាច់ដុំលែងធ្វើការកើត
· មិនសូវជាក្តៅខ្លួនទេ
· ឈឺសាច់ដុំ
· ស្ពឹក និងមានអារម្មណ៍ថាដូចមានម្ជុលចាក់
· ឈឺនៅកន្លែងខាំ
· សម្រាកមិនកើត អត់ងងុយដេក
· ពិបាកក្នុងការលេបអាហារ (ការលេបអាហារធ្វើអោយបំពង់កឈឺ និងធ្វើអោយមនុស្សនោះខ្លាចទឹក)
នៅពេលរោគសញ្ញាទាំងនេះកើតមានឡើង អ្នកជំងឺទំនងជានឹងអាចស្លាប់ដោយសារជំងឺនេះបាន។ មានមនុស្សតិជាង ១០នាក់ប៉ុណ្ណោះដែលអាចមានជីវិតរស់ក្រោយពីកើតមានរោគសញ្ញារបស់ជំងឺឆ្កែ ឆ្គួតហើយ និងភាគច្រើនអ្នកមានជីវិតរស់តែពីរបីនាក់ប៉ុណ្ណោះដែលធ្លាប់បានទទួលនូវការព្យាបាល ។ នៅពេលអ្នកជំងឺកើតមានរោគសញ្ញារបស់ជំងឺឆ្កែឆ្គួត ការព្យាបាលដ៏ល្អបំផុតគឺជាការថែទាំជំងឺ។
Some people lost money or some belonging when they
bet on " whether or not Mr Sam Rainsy was able to return to Cambodia befor the 2013 election , including
Mr Soy Sopheap who has failed to shave his head to
pay the betting .
Now for a new bet : " will the. CNRP be the head of
Cambodia National Assemby ? " . Mr Chhim Paul Pirun ,
Mr Satiarak , Chum Kosal ... will chop their ding dong
off , if CNRP get the position ?
Yes you stick always with SAM Rainsy or CRNP !
No one asked you to give the idea…
To all of you ! At your remarks :
If there isn't SAM Rainsy or CRNP ! We don't see LY Diep !
Mr. LY Diep is not un chien méchant !
He barks but He does not bite !
He barks only when he saw SAM Rainsy or CRNP !
Hope to see LY Diep's features in BAYON TV with CHHUM Kosal and SOY Sopheap...
លោក 3:27AM,
សូមអរគុណលោកមានប្រសាសន៍ពេលឃេីញខំ្ញុ !
ចុះលោកមានយោបល់យ៉ាងណាដែរអំពីសេចក្តីថ្លែង
របស់លោកអ៊ា គឹមសេង ?
http://www.youtube.com/watch?v=g4fEclasIeU
េដាយគោរពរាប់អាន,
លី ឌៀប
No one asked you to believe in SAM Rainsy or CRNP ! !
Mr. LY Diep is watching us ! He is around the corner!
He barks only when he saw SAM Rainsy or CRNP ! He does not bite !
Ly diep so jealous with Sam rainsy because he bark for all most his life time and not many people listen to him and look at Sam rainsy How many millions support ?
Ly diep should think what's wrong with him ? stop jealous and seat back and look around you if you're khmer . If you're youn and support hun sen that nothing I can say. go aheard and bark what you want.
Keep collecting thumbprints to submit to the United Nations, the more we CNRP can collect, the better. 4 million thumbprints up.
Hun sen said can't recount because all the ballot was destroy by hun law after the vote was count.Like or not it's Hun law and forget it cnrp no revote either .vote will be 2018 and on that time Hun relative will be 10 millions + than Hun will win win win 50+1 again Ha Ha
Ha Ha
Mr. LY Diep barks when he saw the SAM Rainsy’s shadow !
Hope to see LY Diep's features in BAYON TV with CHHUM Kosal and SOY Sopheap...
Ha Ha
That is either ill judged and ill advised !
Hope to see LY Diep's features in BAYON Tv with CHHUM Kosal and SOY Sopheap... there! he can make lots of money !
Ha Ha
No one asked you to open your mouth too big !
Ha Ha
Mr. LY Diep don't dare sign his name !
He barks when he saw the SAM Rainsy’s shadow !
Hmmmmm....not safe here.
*Run back to my closet super fast*
why are cambodia gov't talks about 50+1 what is it? what kind of a law is that? 50+1 is created by our enemy who is trying to stir things up to destroy khmers country and nation.
There is no such a thing as 50+1. it is to do with votes who has more or less is out. Hun Nal, you have been in power way too long, just look around, every nation has changed their leaderships all the time too e.g in Japan 5 PMs in 6 years. Not only that, they apologie to their people everytime for not being competent enough to run the country and nation. Mr Hun Nal please have some moral ok, why? because do the right thing is very important beco money and power can not save your soul and beco in the end, no one can live past their lifespan e.g 70, 80 90 max 100, thats it! so might as well do good.
លោក 4:53AM,
នៅគ្រប់អត្ថបទរបស់ខំ្ញុសុទ្ធតែមានដាក់ឈ្មោះយ៉ាងត្រឹមត្រូវ ពោលគឺខំ្ញុមាន
ការទទួលខុសត្រូវ រីឯ comment របស់ខំ្ញុក៏ខំ្ញុបានដាក់ឈ្មោះដែរ !! ខំ្ញុ
ពំុបានលបខាំនរណាពីទីងងឹតឡេីយ !! ជាថ្មីម្តងទៀង ខំ្ញុចង់ដឹងថា េតីខំ្ញុ
សរសេរខុសអ្វីឬ ? បេីខុសសូមមេត្តាប្រាប់មក ខំ្ញុពេញចិត្តនឹងធ្វេីការកែ
តម្រូវជូន ។
ដោយគោរពរាប់អាន,
លី ឌៀប
លោក 5:09AM,
ច្បាប់ ៥០+១ ជាច្បាប់ដែលលោកសមរង្សីសំុកែមកពីច្បាប់២ភាគ៣ ។
ច្បាប់នេះពំុមែនជាច្បាប់របស់ហ៊ុនសែនទេ ។ បេីតាមយោបល់ខំ្ញុ ច្បាប់
នេះបានក្លាយជាកាំបិតមុខ២សំរាប់លោកសមរង្សីនៅក្នុងពេលនេះ ៖
វាអាចជួយលោកសមរង្សីផង ប្រសិនបេីលោកសមរង្សីពិតជាឈ្នះ៦៣
កៅអី ។ វាអាចសម្លាប់លោកសមរង្សី បេីមិនបានឈ្នះ៦៣កៅអីទេ ។
េបីច្បាប់២/៣មិនទាន់បានកែ ក្នុងពេលនេះ ហ៊ុនសែនក៏មិនអាចបង្កេីត
រដ្ធាភិបាល និងកាន់កាប់សភាបានទេដែរ ។
ដោយគោរពរាប់អាន,
លី ឌៀប
លោក 4:14AM,
សូមអរគុណលោកណាស់ ដែលមានលោកម្នាក់បានស្តាប់ !
បេីប្រៀបខំ្ញុជាមួយលោកអ៊ា គឹមសេង សម្លេងខំ្ញុនៅស្រាល
ខ្លាំងណាស់ ។ តេីលោកមានបានស្តាប់លោកអ៊ា គឹមសេងឬទេ ?
សូមអញ្ជេីញស្តាប់េសចក្តីថ្លែងរបស់លោក អ៊ា គឹមសេង តាម YOUTUBE ៖
http://www.youtube.com/watch?v=g4fEclasIeU
និងYOUTUBE អំពីលោកសម រង្សីអន់ចិត្តជាមួយបារាំង ៖
http://www.youtube.com/watch?v=nZGsRswfK5w
ដោយសេចក្តីគោរពរាប់អាន,
លី ឌៀប
៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?
ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ធ្វើមហាតបាតុកម្ម ឬ មហាតបាតុកម្មសូត្រធម៌,,,,, មហាតបាតុកម្មស្មូត្រ, មហាតបាតុកម្មភាវនា, មហាតបាតុកម្មសមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឬ ចង់ប្តឹងទៅអង្គការសហប្រជាជាតិជាមួយការ ដង្ហែស្នាមមេដៃ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!
សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!
បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!
បរាជ័យពួកអាសត្វឆ្កែបរទេស (!!)
បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)
ពីអញ
ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា
5:26 AM
Thank you for your explaination. I think just forget about such a law, because there is no such thing as 50+1 around the world really. The truth is, there is no law in Cambodia, because Cambodia is being controlled by both Viets/vc and Chinese and Hun Nal is their puppet, he said so himself.
So far, Cambodians have spoken loud and clear, we have elected our new leaders Sam and Kim to run our country and nation e.g while voting results began to increase up to 68 and continuing Hun Nal/NEC decided to shut all medias outlets down from exposing its true results and then, ordered the tanks of armed forces threatening their opponents at night the 28 july. Hun Nal/NEC then, swaped their results of 68 from CNRP to CPP and said they won, while vote counting was still on.
Now, in the west, if you are caught cheated you are out. It doesn't matter what the results maybe, because it is not legitamite because of cheating plus you could be charged or banned from the service plus have a criminal record to it. So, Mr Hun Nal, you are a criminal by law, ok. So, stop playing smart because no one in this world is above the law. In Aust, no one is above the law, it means no one is above God. The law is like God. The law cover the truth nothing but the truth. The law is about social right and social justice for all.
But you Mr Hun Nal, you are sitting on the law. It means you are sitting on God's head. So, please think Mr Hun Nal, is it right to sit on God almighty's head who have created you?. The law said, 'no one is above the law' so what does this mean to you Mr Hun Nal. So, for now, it is a matter of times, because everything comes with him. It is also said 'fear of no one but God' and as for you don't fear of God but you fear of Viets and Chinese, is that right?
Please think for yourself, family, country and nation. Because at the end of the day, no nation would want us to grow but to fall apart. Cambodia belongs to Cambodians, no VN, China or Hun Nal dynasty ok and you are not their slave either. You are you who supposed to work to protect its country and nation.
So, whatever you signed between the VC and Chinese, it will not be effective because it is illegal because we are being held as their hostages and the international community should not do business that is based on illegal matters. So, be prepared for their lost not ours e.g Koh Tral still remain the property of Cambodia no matter what. VN and China must go home. You have your country and we have ours, ok.
លោក 5:59AM,
គឺហេតុដូច្នេះហេីយបានជានៅក្នុងអត្ថបទរបស់ខំ្ញុ «សំុនិយាយផង» ខំ្ញុបាន
រំលឹកដដែលៗ សំុឲលោកសមរង្សីនិងគណបក្សសង្គ្រោះជាតិត្រូរប្រកាន់
ជំហរឲរឹងមាំ គឺរក្សាពាក្យសន្យាចំពោះបាតុករ គឺត្រូវតែរកយុតិ្តធម៏ជូន
លោកឲទាល់តែបាន ពោលគឺត្រូវតវា៉ទាមទារបង្កេីតគណ:កម្មាធិការឯក
រាជ្យដេីម្បីពិនិត្យមេីលភាពមិនប្រក្រតីនៃការបោះឆ្នោត ។ តែជាអកុសល
លោកសមរង្សីនិងគណបក្សសង្គ្រោះជាតិបែរជាចូលទៅចរចាសំុ
បែងចែកអំណាចគ្នាជាមួយហ៊ុនសែនទៅវិញ !! ។
ដោយគោរពរាប់អាន,
លី ឌៀប
អាតិរិច្ឆានជាម យៀបនិងអាសត្វធាតុឈាងវុននឹងត្រូវរន្ទះបាញ់ងាប់ធ្លាក់នរកទាំងពូជនៅពេលឆាប់ៗនេះហើយ ដូច្នេះកុំប្រកាន់សំដីឆ្កួតរបស់វាអី ម្យាងទៀតក្រុមបក្សពួកលួចបន្លំសន្លឹកឆ្នោតប្លន់ឆន្ទះរាស្រ្ត និងមេកើយរបស់វា កនឹងមានវាសនាដូចវាអព្ចាឹងដែរគឺត្រូវរន្ទះបាញ់ងាប់និងក្រឡាប់ឡានងាប់តៃហោងទាំងពូជ
5:59 AM Most impressive point of view!
Use rock and stick to fight the Viet and take your island back right?
LOTTERY IN CAMBODIA?
ល្បែងកន្ទុយលេខនៅតែជារឿងមួយក្តៅគគុកទោះបីជាសមត្ថកិច្ចហាមឃាត់
ខេត្តសៀមរាប អាជ្ញាធរបានចុះណែនាំច្រើនលើកដល់អ្នកប្រកបរបរកត់ឆ្នោត(សៀម)ឲ្យឈប់លេងយ៉ាងណាក៏ពួកគេនៅតែបន្តលេងឌឺនឹងការបង្រ្កាប
របស់សមត្ថកិច្ច។
ក្រុមអ្នកញៀនល្បែងបានរាយការណ៍យ៉ាងម៉ឺងម៉ាត់ថាក្នុងទីរួមខេត្តសៀមរាប ពួកគាត់តែងតែទៅចាក់ឆ្នោតនៅកន្លែងដូរលុយម្តុំផ្សារលើធំថ្មីនិងទីតាំងផ្សារដើមក្រឡាញ់សរុបមានប្រមាណ ជាជិត២០កន្លែងក្នុងក្រុងសៀមរាប ។ហើយសព្វថ្ងៃនេះគេនាំគ្នា ទៅចាក់ឆ្នោតនៅខាងក្រោយផ្សារលើតាម តូបដូរលុយ ជិត១០កន្លែងជ្រកក្រោមរូបភាពប្តូរប្រាក់តូបលក់ចាប់ហ៊ួយជាដើម។កន្ទុយលេខដែលគេនិយមលេងច្រើនជាងគេគឺឆ្នោតសៀម ដែលបើកឲ្យលេងតែថ្ងៃទី០១ និងថ្ងៃទី១៦ ជារៀងរាល់ខែ។
ល្បែងឆ្នោតនេះសមត្ថកិច្ចបានធ្វើសកម្មភាពបង្រ្កាបបានចាប់យកមកធ្វើកិច្ចសន្យាបញ្ឈប់ជាច្រើននាក់មកហើយតែនៅតែមិនរាងចាល។លោកអធិការក្រុងសៀមរាបបានបន្តឲ្យដឹងទៀតថានៅក្នុងក្រុងទេសចរណ៍សៀមរាបមិនអាចឲ្យលេងល្បែងស៊ីសងភ្នាល់គ្រប់ប្រភេទ។ ដូចនេះលោកអធិការក៍គួរតែមើលសៃវៀនជល់មាន់នៅក្នុងខេត្តសៀមរាបផងដែរ៕
ចោរការចចារតែមិនដែលគោរពកិច្ចសន្យា។
ចោរយួនហាណូយគឺចឹង!តាំងសង្គ្រាមជាមួយ
បារាំង ជាមួយអាមេរិកកាំង រហូតមក.....
មានតែម្យ៉ាងទេគឺកំទេចគណបក្សប្រជានចេញចោលភ្លាម តាមរយៈអន្តរគមន៍នៃអង្គសហប្រជាជាតិ
ជាមួយចលនាមហាជន ទើបឃើញពន្លឺ។
8:30 AM I don't have any money for beer.
Peaceful solution and demonstration will not work with HUN SEN. The brutal demonstration, civil unrest, are the best way to kick out HUN SEN from the power.
Dear ALL Cambodian, you must bring A Cheang Von, Cheam Yeap, Phy See Phan, Soy SO Pheap, Lim Kean Hor, SOK AN, CHORM PRASET to the people court because those people have taken a lot of Cambodian money put in their Bank
I, SAID TOP COMMENT HIS VIETNAMESE LIVE LONG TIME IN CAMBODIA WHAT HE SAID YOUN HIS GOD HELP HIM TO ALIVE LIVE ON LAND THEY WANT LONG TIME,BUT WE WILL CLEAN UP WHEN BY ANTS WHEN WATER DRIES OUT.KRANHUN EASAN
Post a Comment