Wednesday, October 30, 2013

សហ​ព្រះរាជអាជ្ញា​រក្សា​ជំហរ​ឲ្យ​ដាក់​ទោស នួន ជា និង​ខៀវ សំផន អស់​មួយ​ជីវិត


Photo courtesy of ECCC

ក្រុម​សហ​ព្រះរាជអាជ្ញា នៅ​ថ្ងៃ​ទី​៣០ តុលា រក្សា​ជំហរ​របស់​ខ្លួន​ស្នើសុំ​ឱ្យ​តុលាការ​ផ្ដន្ទាទោស​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ដោយ​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត។ មុន​នឹង​បញ្ចប់​សេចក្ដី​សន្និដ្ឋាន​របស់​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ គឺ​លោក តារីក អាប់ឌុលហាក់ (Tarik Abdulhak) ជម្រាប​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ថា គ្មាន​ទោស​ណា​មួយ​ស្រាល​ជាង​ហ្នឹង​ទេ សម្រាប់​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន។

ដោយ ឡេង ម៉ាលី 2013-10-30

លោក តារីក អាប់ឌុលហាក់៖ «ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​នេះ គឺ​វា​សមស្រប​សមាមាត្រ​ទៅ​នឹង​ទំហំ​នៃ​ឧក្រិដ្ឋកម្ម​ដែល​បាន​កើត​ឡើង។ ដូច្នេះ យើង​ខ្ញុំ​ស្នើសុំ​ឱ្យ​អង្គ​ជំនុំ​ជម្រះ​ធ្វើ​ការ​ជំនុំ​ជម្រះ​លើ​ជន​ជាប់​ចោទ​ឱ្យ​មាន​ភាព​យុត្តិធម៌។ ហើយ​យើង​ខ្ញុំ​សុំ​ឱ្យ​ដាក់​ទោស​ជន​ជាប់​ចោទ​ទាំង ២​រូប ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ នេះ​ជា​សេចក្ដី​សន្និដ្ឋាន​របស់​យើង​ខ្ញុំ​ដាក់​ជូន​អង្គ​ជំនុំ​ជម្រះ លើក​លែង​តែ​លោក​លោកស្រី​ចៅក្រម​មាន​ចំណុច​ណា​មួយ មាន​ការ​ស្នើសុំ​ឱ្យ​យើង​ខ្ញុំ​ជួយ​បង្ហាញ​បន្ថែម»។


កា​ស្នើសុំ​នេះ គឺ​បន្ទាប់​ពី​សហ​ព្រះរាជ​អាជ្ញា​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ថា ជន​ជាប់​ចោទ​ទាំង​ពីរ​រូប បាន​ដឹក​នាំ​ប្រទេស​កម្ពុជា ឱ្យ​ក្លាយ​ប្រទេស​ទាសករ​មួយ តាម​រយៈ​ការ​ក្ដាប់​រចនាសម្ព័ន្ធ​ពី​មជ្ឈិម និង​បាន​ទទួល និង​បញ្ជូន​របាយការណ៍​ពី​គណៈ​មជ្ឈិម​បក្ស។ ពួក​គាត់​បាន​ទទួល​ព័ត៌មាន​ពី​ឧក្រិដ្ឋកម្ម ដែល​បាន​ប្រព្រឹត្ត​នៅ​ពេល​នោះ ហើយ​ជា​អ្នក​ធានា​ឱ្យ​ឧក្រិដ្ឋកម្ម​ទាំង​នោះ​កើត​ឡើង។ សហ​ព្រះរាជ​អាជ្ញា​បញ្ជាក់​ថា ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន មាន​ពិរុទ្ធភាព​ក្នុង​បទ​ចោទ ដោយសារ​តែ​ពួក​គាត់​ចូល​រួម​ក្នុង​សហ​ឧក្រិដ្ឋកម្ម​រួម ហើយ​គ្រប់​ឧក្រិដ្ឋកម្ម​ទាំងអស់​ដែល​បាន​ប្រព្រឹត្ត​ឡើង គឺ​ដើម្បី​សម្រេច​តាម​គោល​បំណង​ឧក្រិដ្ឋ​របស់​ពួក​គាត់។

តាម​ការ​ប្រកាស​របស់​មេធាវី ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន នឹង​ឡើង​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ផ្ទាល់ តប​សហ​ព្រះរាជ​អាជ្ញា​វិញ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៣៕

5 comments:

Anonymous said...

the KR top leadership deserved to die in prison for what they allowed to happen in cambodia from 1975 to 1979. that's the justice for the victims of that regime!

Anonymous said...

And Hanoi's criminal hands behind
Khmer Killing Fields are free of charges, and continue to COLONIZE Cambodia for Vietnamese Federation of Indochina.

Sithan

Anonymous said...

សូមអស់លោករកការពិតនេះឲ្យឃើញជាមុនសិន
ការដាក់ទោសទណ្ឌនោះជាពេលធ្វើចុងក្រោយ..
ព្រោះថាសេចក្តិសន្និស្ថានសំណុំរឿង០០២វគ្គទិ១
នេះមិនទាន់គ្រប់គ្រាន់ទេ។ បើពិនិត្យមើលវគ្កនេះ
មានមនុស្សតែ៩២រូបទេ..រាប់បញ្ចូលសាក្សី,ដើម
បណ្តឹងនិងអ្នកជំនាញ។ ប្រសិនបើតុលាការនេះរក
ដំណោះស្រាយថវិការបានដោយគ្មានបញ្ហាហើយ
ត្រូវតែធ្វើឲ្យប្រាកដ ដើម្បីខ្មែររងគ្រោះ និងអ្នកដែល
បានស្លាប់ទទួលបាននូវយុត្តិធម៌ពិតឥតក្លែងក្លាយ៕

Anonymous said...

4:11am, nobody who was responsible should get away for what happened. the youn issue, you need evidence; don't just sounded racist. accuse but have concrete evidence with it if you want to court to look at it. with no evidence, i don't think the court cares to look at your case. that's how all courts of law operates. people are trying to minimize the problem in cambodia, not enlarge the problem like some political who always politicize racism. the fact is no khmer people in their right mind cares about vietnam or youn. we just want to do what is right and just in the name of democracy, if you haven't understood already.

Anonymous said...

I prefer to have both of them be free to walk around with a piece
of coconut shell bowl begging for food at central market . No more state spending for their free medical care , free food ,
free WI-FI .... given what he did to million of Khmers .