Thursday, October 24, 2013

មហា​បាតុកម្ម​ លើក​ទី​៣​ របស់ ​បក្ស​សង្គ្រោះ​ជាតិ

មហា​បាតុកម្ម​ លើក​ទី​៣​ របស់ ​បក្ស​សង្គ្រោះ​ជាតិ

នៅ​ទីលាន​ ប្រជាធិបតេយ្យ​ ចាប់​តាំង​ ពី​ព្រឹក​ នៅ​ថ្ងៃ​ ទី​២៣ ខែ​តុលា មាន​ប្រជាពលរដ្ឋ​ រាប់​ម៉ឺន​នាក់ ដែល​ធ្វើ​ដំណើរ​ មក​ពី​ខេត្ត​នានា ដើម្បី​ ចូល​រួម​ ធ្វើ​មហា​បាតុកម្ម​ ដែល​ដឹកនាំ ​ដោយ​គណបក្ស​ សង្គ្រោះ​ជាតិ។  
 
ដោយ ទេព​ សុរ៉ាវី Radio Free Asia | 23 October 2013

បាតុកម្ម សង្គ្រោះ​ជាតិ ៦១០
បាតុករ​ គណបក្ស​ សង្គ្រោះ​ជាតិ ប្រមូល​ផ្ដុំ​គ្នា​ នៅ​ទីលាន ​ប្រជាធិបតេយ្យ នៅ​ព្រឹក​ ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​២០១៣។

ក្រុម​បាតុករ​ មួយ​ចំនួន ​ក៏​បាន​ចូល​រួម ​ដង្ហែ​ក្បួន ​យក​ញត្តិ ​ទៅ​កាន់​ ការិយាល័យ​ ឧត្ដម​ស្នងការ ​អង្គការ​ សហប្រជាជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ប្រចាំ​នៅ​កម្ពុជា។  សមត្ថកិច្ច​ មិន​បាន​រារាំង ​ក្រុម​បាតុករ​ ដែល​មក ​ពី​តាម​បណ្ដា​ខេត្ត​នានា ដូច​កាល​ពី​ធ្វើ​ម ហា​បាតុកម្ម​ លើក​មុន ​របស់ ​គណបក្ស​ សង្គ្រោះ​ជាតិ​ទេ។  ផ្ទុយ​ទៅ​វិញ បាន​សម្រួល​ និង​អនុញ្ញាត ​ឲ្យ​ពួកគាត់​ ធ្វើ​ដំណើរ ​ចូល​ក្រុង, ហើយ​ រក្សា​សុវត្ថិភាព​ ក្នុង​ក្បួន​ដង្ហែ​ នាំ​ញត្តិ​ ថែម​ទៀត។ 
ក្រុម​បាតុករ​ ដែល​ដឹកនាំ​ ដោយ​គណបក្ស ​សង្គ្រោះ​ជាតិ បាន​ដង្ហែ​ញត្តិ​ ដោយ​មាន​ស្នាម​មេដៃ ​ចំនួន​ជាង ២.៣​លាន​ នៅ​ទូទាំង​ប្រទេស​ ទៅ​ប្រគល់ ​ឲ្យ​មន្ត្រី​ការិយាល័យ ​ឧត្ដម​ស្នងការ​ អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក ​សិទ្ធិ​មនុស្ស ​នៅ​រសៀល ​ថ្ងៃ​ទី​២៣ ខែ​តុលា ក្នុង​ថ្ងៃ​បាតុកម្ម​ ដំបូង​ នៃ​មហា​បាតុកម្ម ៣​ថ្ងៃ ​របស់ ​គណបក្ស​ប្រឆាំង។

អនុ​ប្រធាន ​គណបក្ស​ សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​ អ្នក​គាំទ្រ​ រាប់​ម៉ឺន​នាក់​ ថា, ញត្តិ​ ដែល​ទទួល​បាន ​នៅ​នេះ មាន​ឧបសគ្គ​ច្រើន, មាន​ទាំង​ការ​រារាំង ឃាត់ឃាំង​ មិន​ឲ្យ​ពលរដ្ឋ​ ផ្តិត​មេដៃ​, មាន​ការ​គំរាមកំហែង​ ពលរដ្ឋ, និង​មាន​ការ​ដក​ហូត​ ស្នាម​ផ្តិត​មេដៃ ​របស់​ ពលរដ្ឋ​ ដែល​បាន​គំាទ្រ​ គណបក្ស​ សង្គ្រោះ​ជាតិ។

លោក សម រង្ស៊ី ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ បាន​ថ្លែង ​ទៅ​កាន់ ​អ្នក​គាំទ្រ​ដែរ​ ថា, មាន​មនុស្ស​ច្រើន ​នៅ​តែ​ បន្ត​គាំទ្រ និង​ចូល​រួម​ បាតុកម្ម ​របស់ ​គណបក្ស​ប្រឆាំង មិន​ដូច​ការ​ទាយ​ទុក ​របស់​ គណបក្ស​ ប្រជាជន។  លោក ​បន្ត​ថា ពិភពលោក​ កំពុង​តែ​ សម្លឹង​មើល ​មក​ទីលាន ​ប្រជាធិបតេយ្យ ​នៅ​រាជធានី​ ភ្នំពេញ ថា, តើ​ មាន​មនុស្ស ​ចូល​រួម​ ធ្វើ​បាតុកម្ម​ច្រើន​ ឬ​ទេ?

១០-សកម្មភាព​ពលរដ្ឋ​ចូល​រួម​បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ។
  • រូបទី១
  • រូបទី២
  • រូបទី៣
  • រូបទី៤
  • រូបទី៥
  • រូបទី៦
  • រូបទី៧
  • រូបទី៨
  • រូបទី៩
  • រូបទី១០
  • រូបទី១១
  • រូបទី១២
  • រូបទី១៣
  • រូបទី១៤
  • រូបទី១៥
  • រូបទី១៦
  • រូបទី១៧
  • រូបទី១៨
  • រូបទី១៩
  • រូបទី២០
  • រូបទី២១
  • រូបទី២២
  • រូបទី២៣
  • រូបទី១
  • រូបទី២
  • រូបទី៣
  • រូបទី៤
  • រូបទី៥
  • រូបទី៦
  • រូបទី៧
  • រូបទី៨
  • រូបទី៩
  • រូបទី១០
  • រូបទី១១
  • រូបទី១២
  • រូបទី១៣
  • រូបទី១៤
  • រូបទី១៥
  • រូបទី១៦
  • រូបទី១៧
  • រូបទី១៨
  • រូបទី១៩
  • រូបទី២០
  • រូបទី២១
  • រូបទី២២
  • រូបទី២៣
  • រូបទី១
  • រូបទី២
  • រូបទី៣
  • រូបទី៤
  • រូបទី៥
  • រូបទី៦
  • រូបទី៧
  • រូបទី៨
  • រូបទី៩
  • រូបទី១០
  • រូបទី១១
  • រូបទី១២
  • រូបទី១៣
  • រូបទី១៤
  • រូបទី១៥
  • រូបទី១៦
  • រូបទី១៧
  • រូបទី១៨
  • រូបទី១៩
  • រូបទី២០
  • រូបទី២១
  • រូបទី២២
  • រូបទី២៣

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍ ​ថា, គណបក្ស ​ប្រជាជន ​បាន​និយាយ​ចំអក​ ថា, ប្រជាពលរដ្ឋ​ ចង់​បាន​សន្តិភាព, ​ហើយ ​មិន​ចូល​បាតុកម្ម​ទេ។  លោក ​បាន​ហៅ​សន្តិភាព​ បែប​នោះ គឺ ​សន្តិភាព ​ទទេ, ហើយ​ បាន​ប្រដូច​សន្តិភាព ​ដែល​គណបក្ស​ ប្រជាជន​ និយាយ​នោះ ថា ​ជា​សន្តិភាព ​នៅ​ជិត​ផ្នូរ​ខ្មោច។

លោក សម រង្ស៊ី បាន​ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ​គណបក្ស​សង្គ្រោះ​ជាតិ ប្រមូល​ញត្តិ​បាន​ចំនួន​ជាង ២​លាន​ស្នាម​មេដៃ។ តាម​គម្រោង​គណបក្ស​សង្គ្រោះ​ជាតិ នឹង​បន្ត​ស្វែង​រក​ស្នាម​មេដៃ​ឲ្យ​បាន​ជាង ១​លាន​បន្ថែម​ទៀត សរុប​គឺ​ឲ្យ​បាន​ជាង ៣​លាន​ស្នាម​មេដៃ ដើម្បី​បង្ហាញ​ឲ្យ​អន្តរជាតិ​មើល​ឃើញ​ថា គណបក្ស​សង្គ្រោះ​ជាតិ​ជា​អ្នក​ឈ្នះ​ឆ្នោត​ពិត​ប្រាកដ។

ក្រោយ​ពី​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​រួច ក្បួន​ដង្ហែ​នាំ​ញត្តិ​របស់​ក្រុម​បាតុករ​បាន​ដង្ហែ​ចេញ​ពី​ទីលាន​ ប្រជាធិបតេយ្យ​នៅ​វេលា​ម៉ោង​ជាង ៣​រសៀល ឆ្ពោះ​ទៅ​កាន់​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​តាម​បណ្ដោយ​ផ្លូវ​ប៉ាស្ទ័រ។ លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​ដើរ​នាំ​មុខ​រថយន្ត​ដាក់​ញត្តិ ហើយ​ក្រុម​បាតុករ​ច្រើន​ម៉ឺន​នាក់​បាន​ដើរ​ដោយ​ថ្មើរ​ជើង​ប្រវែង​ច្រើន​ គីឡូម៉ែត្រ។

ក្បួន​ដង្ហែ​នេះ​ឃើញ​មាន​សមត្ថកិច្ច ២៤​នាក់ បាន​ដើរ​អម​សង​ខាង​ផ្លូវ​ក្បែរ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ តាំង​ទី​លាន​ប្រជាធិបតេយ្យ​ដើម្បី​ការពារ​សុវត្ថិភាព។

ក្បួន​ដង្ហែ​ធំ​ដ៏​កម្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ លើក​នេះ​ឃើញ​មាន​សមត្ថកិច្ច​ច្រើន​រយ​នាក់ បាន​ដាក់​កម្លាំង​ពង្រាយ​បិទ​ផ្លូវ​រាំង​នៅ​ចំណុច​ជិត​វត្ត​លង្កា ក្នុង​បំណង​មិន​ឲ្យ​ក្រុម​បាតុករ​ដើរ​ឆ្ពោះ​តម្រង់​ទៅ​ផ្លូវ​វិមាន​ឯករាជ្យ។ យ៉ាង​ណា​ក្បួន​ដង្ហែ​នោះ បាន​ធ្វើ​ដំណើរ​យ៉ាង​សន្សឹមៗ ទៅ​ដល់​គោលដៅ​ហើយ​មាន​តែ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមាណ ១០​នាក់​ប៉ុណ្ណោះ ដឹក​ញត្តិ​ប្រគល់​ឲ្យ​មន្រ្តី​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស។

បាតុករ​ម្នាក់​ដែល​បាន​ដើរ​ក្នុង​ក្បួន​ដង្ហែ​នាំ​ញត្តិ​លោកស្រី ឡេង ណារី មាន​ប្រសាសន៍​ថា ការ​ចូល​រួម​របស់​លោកស្រី​នៅ​ពេល​នេះ គឺ​មាន​បំណង​តែ​មួយ​គត់​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ថ្នាក់​ដឹកនាំ​ថ្មី។
មិន​ខុស​គ្នា​ដែរ បាតុករ​ម្នាក់​ទៀត គឺ​លោក សំ រស់ មក​ពី​ខេត្ត​កណ្ដាល ជឿ​ថា គណបក្ស​សង្គ្រោះ​ជាតិ ជា​អ្នក​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ។ លោក​គិត​ថា ការ​បន្លំ​សន្លឹក​ឆ្នោត​ជា​មូលហេតុ​មួយ​ដែល​ក្រឡាស់​ឲ្យ​អ្នក​ឈ្នះ​ឲ្យ​ទៅ​ ជា​ចាញ់ ដូច្នេះ​មាន​តែ​ការ​ទាមទារ​រក​យុត្តិធម៌​ពី​អង្គការ​អន្តរជាតិ​ទេ ទើប​អាច​ធានា​ថា ពលរដ្ឋ​បាន​យុត្តិធម៌​ពិត​ប្រាកដ។

ក្បួន​ដង្ហែ​យក​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ចប់ ហើយ​ក្រុម​បាតុករ​និង​ថ្នាក់​ដឹកនាំ​សង្គ្រោះ​ជាតិ បាន​ដើរ​បក​ក្រោយ​តាម​ផ្លូវ​ប៉ាស្ទ័រ​ដដែល តម្រង់​មក​ទីលាន​ប្រជាធិបតេយ្យ​វិញ បន្ទាប់​មក​ក្រុម​បាតុករ​ក៏​បាន​រំសាយ​នៅ​ម៉ោង​ជាង ៦​យប់។ មាន​ក្រុម​បាតុករ​ប្រមាណ​ជាង ៥​ពាន់​នាក់​ប៉ុណ្ណោះ​នៅ​បន្ត​ស្នាក់នៅ​ទីលាន​ប្រជាធិបតេយ្យ ក្រោម​រោង​កៅស៊ូ​តង់ ដើម្បី​រង់ចាំ​ចូល​រួម​បាតុកម្ម និង​ហែ​យក​ញត្តិ​ទៅ​ស្ថាន​ទូត​នានា​ក្នុង​ទីក្រុង​ភ្នំពេញ បន្ត​ទៀត នៃ​បាតុកម្ម​ថ្ងៃ​ទី​២ របស់​គណបក្ស​ប្រឆាំង។

បាតុកម្ម​លើក​ទី​៣ ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​លើក​នេះ មិន​ឃើញ​មាន​ការ​បិទ​ផ្លូវ​រារាំង​ដំណើរ​ពលរដ្ឋ​ពី​តាម​បណ្ដា​ខេត្ត​នានា ចូល​មក​ក្រុង​ភ្នំពេញ​ខ្លាំងក្លា​នោះ​ទេ។ លើកលែង​តែ​ចំណុច​ភូមិ​ត្រសាំង ឃុំ​ជើងកើប ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល កម្លាំង​នគរបាល​បាន​ស្ទាក់​រថយន្ត​ដែល​ដឹក​បាតុករ​ចូល​មក​រាជធានី​ភ្នំពេញ។

ការ​ស្ទាក់​នៅ​ចំណុច​នោះ​ធ្វើ​ឲ្យ​កក​ស្ទះ​ចរាចរណ៍​ជិត ១​ម៉ោង។ ទី​បំផុត​ក្រុម​បាតុករ​ទាំង​នោះ បាន​នាំ​គ្នា​អង្គុយ​និង​ចង់​ខ្សែ​កាត់​ផ្លូវ ហើយ​អូស​បន្លា​ស្រាស់​កាត់​ផ្លូវ​បិទ ចរាចរណ៍​ទាំង​ស្រុង​តែម្ដង ជា​ការ​គំរាម​សមត្ថកិច្ច​រហូត​ធ្វើ​ឲ្យ​សមត្ថកិច្ច​បង្ខំ​បើក​ផ្លូវ​ឲ្យ​ពួក ​គាត់​ធ្វើ​ដំណើរ​ចូល​ក្រុង​បាន។

រី​ឯ​នៅ​ចំណុច​ឃុំ​ឃ្លាំង​សម្បត្តិ ស្រុក​បាទី ខេត្ត​តាកែវ សមត្ថកិច្ច​បាន​យក​បារ៉ាស់​មក​បិទ​ផ្លូវ​មិន​ឲ្យ រថយន្ត​ក្រុម​បាតុករ​ធ្វើ​ដំណើរ​ចូល​ក្រុង​បាន។ ប៉ុន្តែ​ចុង​ក្រោយ​សមត្ថកិច្ច​បើក​ផ្លូវ​ឲ្យ​ចរាចរណ៍​វិញ ក្រោយ​មាន​ការ​កក​ស្ទះ​ផ្លូវ​ជា​ច្រើន​ម៉ោង។

ប្រធាន​ផ្នែក​អង្កេត​នៃ​សមាគម​អាដហុក លោក នី ចរិយា យល់​ឃើញ​ថា ការ​ដង្ហែ​ក្បួន​នាំ​ញត្តិ​របស់​ពលរដ្ឋ​នៅ​ពេល​នេះ គឺ​បង្ហាញ​ពី​ឆន្ទៈ​ពិត​ប្រាកដ​របស់​ពលរដ្ឋ​ដែល​ចង់​ឲ្យ​អង្គការ​ សហប្រជាជាតិ​ពិនិត្យ​ឡើង​វិញ​នូវ​ការ​អនុវត្ត​សិទ្ធ​សញ្ញា​ទីក្រុង​ប៉ារីស។ លោក​បន្ត​ថា មហា​បាតុកម្ម​ដែល​មាន​មនុស្ស​រាប់​ម៉ឺន​នាក់​ចូល​រួម​កុះករ​នេះ ក៏​បង្ហាញ​ពី​សីលធម៌​ខ្ពស់​ក្នុង​ការ​ធ្វើ​មហា​បាតុកម្ម​អហិង្សា។

មហា​បាតុកម្ម​អហិង្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ តាម​គម្រោង​ថ្ងៃ​ទី​២ នៃ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី​២៤ នឹង​មាន​ការ​ដង្ហែ​ក្បួន​នាំ​ញត្តិ​ទៅ​ស្ថាន​ទូត​បារាំង ស្ថានទូត​អង់គ្លេស និង​ស្ថានទូត​សហរដ្ឋអាមេរិក ហើយ​នៅ​ពេល​យប់​មាន​បញ្ចាំង​ភាពយន្ត​ឯកសារ។ សម្រាប់​ថ្ងៃ​បាតុកម្ម​ចុង​ក្រោយ នឹង​មាន​ការ​ហែ​យក​ញត្តិ​ទៅ​ស្ថានទូត​អូស្ត្រាលី ស្ថានទូត​រុស្ស៊ី ស្ថានទូត​ជប៉ុន ស្ថានទូត​ឥណ្ឌូនេស៊ី និង​ស្ថានទូត​ចិន៕

2 comments:

Anonymous said...

Nov erk krorchess mean krorlan chngag lekmouy heu thmey..thead novmean thy korlang sa-art phorng.Krorchess is a goody place that we can stay quiet,calm,cool!Is a paradis of ours i will go there again on 08/12/13◘◘◘◘

Anonymous said...

ភាសាល្ខោនអាមេបោក
សម រង្សី ,អាគឹម សុខា
និយាយ​ភាសាពីរខុសគ្នា :

* ពេលនៅក្រៅស្រុកប្រាប់ខ្មែរថា៖

- ដេញអាយ៉ងហ៊ុន សែនចេញពីអំណាច!
- ដូរហ៊ុន សែន ដាក់ខ្លួនវិញ!
- ដេញអាយួនចេញពីស្រុកខ្មែរ ឲ្យតែខាងបាន!
_________________________________

* ដល់នៅក្នុងស្រុកនិយាយថា៖
(ឮតែពាក្យអត់ក្បាល អត់កន្ទុយ)
គឺនិយាយមួយកំណាត់ ទុកមួយកំណាត់ ..មិនច្បាស់លាស់?
(អត់ឮពាក្យអាយ៉ងហ៊ុន សែនសូម្បីមួយម៉ាត់!)

-ឮតែផ្លាស់ប្តូរ!....តែមិនដឹង ផ្លាស់ប្តូរស្អី?
-ឮតែដូរ.........តែមិនដឹង ដូរស្អី?
-ឮតែទាមទារយុត្តិធម៌?..តែមិនដឹង យុត្តិធម៌ស្អី?