Thursday, October 24, 2013

បាតុករ​ បក្ស​សង្គ្រោះ​ជាតិ ​​ហែ​ញត្តិ ​ទៅ​ដាក់ ​នៅ​ស្ថានទូត​ ៣

បាតុករ​ បក្ស​សង្គ្រោះ​ជាតិ ​​ហែ​ញត្តិ ​ទៅ​ដាក់ ​នៅ​ស្ថានទូត​ ៣

មហា​បាតុកម្ម​ របស់​ គណបក្ស​ សង្គ្រោះ​ជាតិ នៅ​ព្រឹក​ ថ្ងៃ​ទី​២៤ ខែ​តុលា ដែល​ជា​ថ្ងៃ​ បាតុកម្ម​ ទី​២, លោក កឹម សុខា អនុ​ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ បាន​ដឹក​នាំ​ ក្រុម​បាតុករ ​ជា​ច្រើន​ពាន់​នាក់ ដង្ហែ​ញត្តិ​ស្នាម​មេដៃ​ ចេញ​ពី​ទីលាន​ ប្រជាធិបតេយ្យ​ ឆ្ពោះ​ទៅ​ស្ថាន​ទូត​ បារាំង ដែល​មាន​ លោក សម រង្ស៊ី រង់ចាំ​នៅ​ទី​នោះ។
 
ដោយ វិទ្យុ អាស៊ីសេរី
បាតុកម្ម សង្គ្រោះ​ជាតិ ៦១០
ក្បួន​ដង្ហែ​ញត្តិ ​របស់ ​គណបក្ស​ សង្គ្រោះ​ជាតិ ឆ្ពោះ​ទៅ​កាន់​ ស្ថានទូត​ អាមេរិក កាល​ពី​ព្រឹក ​ថ្ងៃ​ទី​២៤ តុលា ឆ្នាំ​២០១៣។
 
RFA / Uon Chhin | 24 October 2013

បន្ទាប់​ពី​ដាក់​ញត្តិ​ នៅ​ស្ថានទូត ​បារាំង ​រួច, ក្បួន​ដង្ហែ​​ បន្ត​ទៅ​ស្ថានទូត ​អង់គ្លេស និង​ស្ថានទូត​ អាមេរិក។  បន្ទាប់​ដាក់​ញត្តិ​រួច, ក្បួន​នេះ ​វឹល​ត្រឡប់​ មក​ជួបជុំ​គ្នា​ នៅ​ទីលាន ​ប្រជាធិបតេយ្យ​វិញ។ 
រី​ឯ ​បញ្ហា​សន្តិសុខ ​សណ្ដាប់ធ្នាប់​ មាន​ភាព​ល្អ ​ប្រសើរ ដោយ​មាន​ក្រុម​សមត្ថកិច្ច​ ជួយ​សម្រួល​ ចរាចរណ៍ ​នៅ​តាម​ផ្លូវ។

សម្រាប់​ថ្ងៃ​បាតុកម្ម​ ចុង​ក្រោយ ថ្ងៃ​២៥ តុលា នឹង​មាន ​ការ​ហែ​យក​ញត្តិ​ ទៅ​ដាក់​ នៅ​ស្ថានទូត​ អូស្ត្រាលី, ស្ថានទូត ​រុស្ស៊ី, ស្ថានទូត ​ជប៉ុន, ស្ថានទូត​ ឥណ្ឌូនេស៊ី, និង​ស្ថានទូត​ ចិន។

2 comments:

Anonymous said...

The sign of winner of idealogies Khmer domocratics going to works on issue what people need the most.Som Ransy should change mind about blaming to Lon Nol regumes coupe power from Sihanook your sound not diferance from Hun Sen repeated every days for patriots honesty to republican are been still stay on my mind.KRANHUN EASAN

Anonymous said...

ភាសាល្ខោនអាមេបោក
សម រង្សី ,អាគឹម សុខា
និយាយ​ភាសាពីរខុសគ្នា :

* ពេលនៅក្រៅស្រុកប្រាប់ខ្មែរថា៖

- ដេញអាយ៉ងហ៊ុន សែនចេញពីអំណាច!
- ដូរហ៊ុន សែន ដាក់ខ្លួនវិញ!
- ដេញអាយួនចេញពីស្រុកខ្មែរ ឲ្យតែខាងបាន!
_________________________________

* ដល់នៅក្នុងស្រុកនិយាយថា៖
(ឮតែពាក្យអត់ក្បាល អត់កន្ទុយ)
គឺនិយាយមួយកំណាត់ ទុកមួយកំណាត់ ..មិនច្បាស់លាស់?
(អត់ឮពាក្យអាយ៉ងហ៊ុន សែនសូម្បីមួយម៉ាត់!)

-ឮតែផ្លាស់ប្តូរ!....តែមិនដឹង ផ្លាស់ប្តូរស្អី?
-ឮតែដូរ.........តែមិនដឹង ដូរស្អី?
-ឮតែទាមទារយុត្តិធម៌?..តែមិនដឹង យុត្តិធម៌ស្អី?