អ្នកវិនិយោគវៀតណាម នៅកម្ពុជា បានអំពាវនាវអោយអ្នកវិនិយោគបរទេសផ្សេងទៀតមានការប្រុងប្រយ័ត្ន មុនមកធ្វើវិនិយោគនៅកម្ពុជា ប្រសិនបើតុលាការមិនអាចរកយុត្តិធម៌អោយក្រុមហ៊ុនរបស់គេបាន ក្នុងសំណុំរឿងព្រហ្មទណ្ឌទាក់ទងនឹងករណីក្លែងបន្លំឯកសារ លួចយកក្រុមហ៊ុនធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដោយជនជាតិវៀតណាម ដូចគ្នា។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនដើម ដាយ ដុង យឿង (Dai Dong Duong) លោក ហ្វាម ទៀងយ៉ុង (Pham Tien Dung) ក្នុងសន្និសីទកាសែត កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៣។ Photo: RFA |
អ្នកវិនិយោគវៀតណាម ម្នាក់ឈ្មោះ ហ្វាម ទៀងយ៉ុង (Pham Tien Dung) ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនដើម ដាយ ដុង យឿង (Dai Dong Duong) ដែលអះអាងថា ក្រុមហ៊ុនលោករងអំពើអយុត្តិធម៌ក្នុងសំណុំរឿងក្លែងបន្លំឯកសារដោយជនជាតិវៀតណាម ឈ្មោះ ដាវ វ៉ាន់ទាន់ បានសំណូមពរអោយរដ្ឋាភិបាល និងសាលាជម្រះក្តីកម្ពុជា ស្វែងរកយុត្តិធម៌អោយក្រុមហ៊ុនលោកឡើងវិញ។ លោកថា ភាពអយុត្តិធម៌អាចបង្កើតអោយមានការរិះគន់ពីមជ្ឈដ្ឋានខាងក្រៅ មកលើគ្រប់ស្ថាប័ននៃប្រទេសកម្ពុជា ថាគ្មានការការពារដល់អ្នកវិនិយោគស្លូតត្រង់។
លោក ហ្វាម ទៀងយ៉ុង បានអោយដឹងនៅក្នុងសន្និសីទកាសែត នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៣ ថា ក្រុមហ៊ុនរបស់លោកត្រូវបានបង្កើតឡើងនៅវៀតណាម នៅឆ្នាំ២០០៨ និងបានបង្កើតសាខាក្រុមហ៊ុនមួយនៅកម្ពុជា នៅឆ្នាំ២០០៩ ដែលមានឈ្មោះថា ក្រុមហ៊ុន បុត្រ សម្ព័ន្ធ ដាយ ដុង យឿង ដើម្បីធ្វើវិនិយោគលើដំណាំកសិឧស្សាហកម្ម តាមរយៈការសុំដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលកម្ពុជា ប្រមាណជា ៥.០០០ហិកតារ នៅខេត្តរតនគិរី។ លោកថា ក្រុមហ៊ុនលោកបានបោះទុនវិនិយោគសរុប ៥លាន ៥សែនដុល្លារអាមេរិក លើអាជីវកម្មនេះ ដែលក្នុងនោះ ប្រាក់ចំនួន ២លាន ៧សែនដុល្លារ ជាដើមទុនក្រុមហ៊ុន និង ២លាន ៨សែនដុល្លារផ្សេងទៀត ជាប្រាក់ដែលខ្ចីពីសមាជិកភាគហ៊ុន។
លោកបន្តថា បន្ទាប់ពីបានបើកក្រុមហ៊ុន បុត្រ សម្ព័ន្ធ ដាយ ដុង យឿង នៅកម្ពុជា ក្រុមហ៊ុនបានសម្រេចតែងតាំងឈ្មោះ ដាវ វ៉ាន់ទាន់ ជនជាតិវៀតណាម អោយឈរឈ្មោះជានាយកសាខាក្រុមហ៊ុននៅកម្ពុជា ដោយសារបុគ្គលឈ្មោះ ដាវ វ៉ាន់ទាន់ នេះ ស្គាល់ស្ថានភាពរកស៊ីនៅក្នុងប្រទេសកម្ពុជា ច្បាស់លាស់។ លោកបន្ថែមថា ក្រោយមក ស្រាប់តែបុគ្គល ដាវ វ៉ាន់ទាន់ បានធ្វើសកម្មភាពក្លែងហត្ថលេខារបស់លោក ធ្វើជាលិខិតក្លែងបន្លំថា ប្រធានក្រុមហ៊ុនដើមនៅប្រទេសវៀតណាម យល់ព្រមផ្ទេរភាគហ៊ុនទាំងអស់ ទៅក្នុងក្រុមហ៊ុន បុត្រ សម្ព័ន្ធ នៅកម្ពុជា ព្រមទាំងផ្ទេររាល់សិទ្ធិសម្រេចផ្សេងៗនៃក្រុមហ៊ុន បុត្រ សម្ព័ន្ធ នៅកម្ពុជា អោយទៅឈ្មោះ ដាវ វ៉ាន់ទាន់ ទាំងស្រុង។
បន្ទាប់ពីបានដឹងអំពីល្បិចកលរបស់បុគ្គល ដាវ វ៉ាន់ទាន់ ក្រុមហ៊ុនដើម ដាយ ដុង យឿង នៅវៀតណាម បានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ នៅខែមីនា ឆ្នាំ២០១៣។ បន្ទាប់ពីការជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមសម្រេចផ្ដន្ទាទោសដាក់គុកឈ្មោះ ដាវ វ៉ាន់ទាន់ ចំនួន ២ឆ្នាំ ៦ខែ និងបង្គាប់អោយចាប់ខ្លួនជនជាប់ចោទ ព្រមទាំងបង្គាប់អោយប្រគល់ដីសម្បទានសេដ្ឋកិច្ចអោយក្រុមហ៊ុនគ្រប់គ្រងវិញ និងបង្គាប់អោយសងជំងឺចិត្ត ៨សែនដុល្លារអាមេរិក អោយក្រុមហ៊ុនដើម។
ក្រុមហ៊ុន ដាយ ដុង យឿង នៅប្រទេសវៀតណាម បានយល់ស្របចំពោះការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែដោយសាររឿងក្តីទាក់ទងនឹងការឃុំខ្លួនកន្លងមក ត្រូវបានសាលាឧទ្ធរណ៍បានសម្រេចធ្វើការដោះលែង ឈ្មោះ ដាវ វ៉ាន់ទាន់ ទើបធ្វើអោយក្រុមហ៊ុនដើម ដាយ ដុង យឿង មានក្តីបារម្ភចំពោះបញ្ហានេះ។
លោក ហ្វាម ទៀងយ៉ុង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនដើម ដាយ ដុង យឿង បាននិយាយថា ការសម្រេចដោយអយុត្តិធម៌នេះ អាចបង្កើតអោយមានភាពច្របូកច្របល់ អស្ថិរភាពផ្នែកសេដ្ឋកិច្ច និងនាំអោយមានការបាត់បង់ទំនុកចិត្តពីអ្នកវិនិយោគក្រៅប្រទេស ហើយជាចុងក្រោយ ចោរក្លាយទៅជាម្ចាស់ភាគហ៊ុន ចោរក្លាយជាអ្នកវិនិយោគ តាមរយៈទំនាក់ទំនងល្អរវាងចោរ និងអ្នកការពារចោរ។ លោកថា លោកនៅតែមានទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ប៉ុន្តែលោកអាចនឹងទៅប្រាប់អ្នកវិនិយោគបរទេសផ្សេងទៀត អោយមានការប្រុងប្រយ័ត្នពេលចង់មកធ្វើការវិនិយោគនៅកម្ពុជា។
លោក ហ្វាម ទៀងយ៉ុង៖ «ប្រសិនបើក្រុមហ៊ុនយើងខ្ញុំមិនទទួលបានយុត្តិធម៌ទេ ប្រសិនជាប្រព័ន្ធតុលាការមិនផ្ដន្ទាទោស ដាវ វ៉ាន់ទាន់ ជាជនជាប់ចោទនោះអោយបានត្រឹមត្រូវទេ មិនធ្វើអោយយើងខ្ញុំមានការរារែកចិត្តនៅស្រុកខ្មែរដែរ មិនតែប៉ុណ្ណោះ យើងខ្ញុំអាចនិយាយជាមួយមិត្តភក្ដិអ្នកវិនិយោគក្នុង និងក្រៅប្រទេស អោយមានការប្រយ័ត្នប្រយែងក្នុងការវិនិយោគនៅកម្ពុជា ប្រសិនបើអ្នកវិនិយោគសុចរិតមិនទទួលបានការការពារប្រព័ន្ធយុត្តិធម៌នៅកម្ពុជា»។
លោក ហ្វាម ទៀងយ៉ុង សង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជាថ្មីនឹងមានការកែទម្រង់តាមអ្វីដែលរដ្ឋាភិបាលសន្យា។ លោកក៏មានជំនឿផងដែរថា នឹងមានការកែប្រែអោយបានល្អនូវប្រព័ន្ធយុត្តិធម៌ល្អជាងមុន ដើម្បីធ្វើអោយអ្នកវិនិយោគស្មោះត្រង់ដូចពួកលោក មានក្តីសង្ឃឹមទៅថ្ងៃអនាគត៕
5 comments:
By 2020 Yuon language is a must in the whole Nambodia even elementary, secondary nor university will charge a minimum fee for rich class and maximum for low class.
រួចចុះអាខ្ញុំកញ្ជះយួនកុម្មុយនិស្តវិញ ហេតុអ្វី បាន
ជាមកជ្រោកកោននៅសហរដ្ឋអាមេរិកដែរ ? ហេតុ
អ្វីបានជាមិននៅជ្រកក្នុងខោពួកមីយួនកន្ទបហា
ណូយ ឬ ក្រោមសំពត់មីបីសាចជ្រូក ប៊ុនរានី ខ្មែរ
ក្លែងក្លាយនោះទៅ ? អាជនថោកទាប ។ ពួក
បាតផ្សារ ពួកចៃសង្គមឯងថោកជាងសម្រាម ថោក
រហូតដល់សុខចិត្តទៅធ្វើខ្ញុំកញ្ជះ ជាឆ្កែបំរើពួកអា
យួនកន្ទបហាណូយ ដែលថោកជាងអ្វី ៗ ទាំងអស់
នៅក្នុងលោក ។ កាលពីឆ្នាំ ១៩៧៦/៧៧ ពួក
អាឆ្កែបំរើយួនឯងរត់ទៅធ្វើឆ្កែបំរើយួនរហូតដល់
ពួកអាយួនហាណូយ ចៅហ្វាយនាយពួកអាឯង លើកទ័ពមកឈ្លានពានស្រុកខ្មែរ ទើបរត់តាមយួរ
ស្បែកជើងឲពួកវា ដើម្បីបានត្រឡប់ចូលស្រុកខ្មែរ
វិញ ។ និយាយរួម ពួកថោកជាងលាមក បានទៅ
ធ្វើខ្ញុំពួកអាយួនហាណូយ បើអ្នកនៅមានតម្លៃ គេមិនទៅធ្វើខ្ញុំពួកអាកន្ទបឡើយ ។ មានអ្វីថោក
ជាងកន្ទបទៀត ? ។
One thing to recon with is that the Muslims have succeeded in getting the entire world to change their way of life after the 9-11. Don't you all agree? So here I am, Jendhamuni!!!
Hate me or love me, Jendhamuni!!!
p.s. You can delete this comment, but it will appear somewhere else on this blog with the same content
Heng Soy's spirit!!!
Thank you very much for your telling us who you are? ah chea sarun.
fomer KR soldier
Okay 'Kayla' aka 'School of Vice',
Why do you keep deleting those comments you don't like? What are you up to?
Post a Comment