Saturday, October 19, 2013

អ្នក​វិនិយោគទុន​វៀតណាម​ព្រមាន​ឲ្យ​ប្រុង​ប្រយ័ត្ន​មុន​មក​ដាក់​ទុន​នៅ​កម្ពុជា


អ្នក​វិនិយោគ​វៀតណាម នៅ​កម្ពុជា បាន​អំពាវនាវ​អោយ​អ្នក​វិនិយោគ​បរទេស​ផ្សេង​ទៀត​មាន​ការ​ប្រុង​ប្រយ័ត្ន មុន​មក​ធ្វើ​វិនិយោគ​នៅ​កម្ពុជា ប្រសិន​បើ​តុលាការ​មិន​អាច​រក​យុត្តិធម៌​អោយ​ក្រុមហ៊ុន​របស់​គេ​បាន ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​ទាក់ទង​នឹង​ករណី​ក្លែង​បន្លំ​ឯកសារ លួច​យក​ក្រុមហ៊ុន​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ដោយ​ជនជាតិ​វៀតណាម ដូច​គ្នា។

ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ដើម ដាយ ដុង យឿង
 (Dai Dong Duong) លោក ហ្វាម ទៀងយ៉ុង (Pham Tien Dung)
ក្នុង​សន្និសីទ​កាសែត កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៣។ Photo: RFA
ដោយ យាង សុជាមេត្តា 2013-10-19

អ្នក​វិនិយោគ​វៀតណាម ម្នាក់​ឈ្មោះ ហ្វាម ទៀងយ៉ុង (Pham Tien Dung) ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ដើម ដាយ ដុង យឿង (Dai Dong Duong) ដែល​អះអាង​ថា ក្រុមហ៊ុន​លោក​រង​អំពើ​អយុត្តិធម៌​ក្នុង​សំណុំ​រឿង​ក្លែង​បន្លំ​ឯកសារ​ដោយ​ជនជាតិ​វៀតណាម ឈ្មោះ ដាវ វ៉ាន់ទាន់ បាន​សំណូម​ពរ​អោយ​រដ្ឋាភិបាល និង​សាលា​ជម្រះ​ក្តី​កម្ពុជា ស្វែង​រក​យុត្តិធម៌​អោយ​ក្រុមហ៊ុន​លោក​ឡើង​វិញ។ លោក​ថា ភាព​អយុត្តិធម៌​អាច​បង្កើត​អោយ​មាន​ការរិះគន់​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ មក​លើ​គ្រប់​ស្ថាប័ន​នៃ​ប្រទេស​កម្ពុជា ថា​គ្មាន​ការ​ការពារ​ដល់​អ្នក​វិនិយោគ​ស្លូត​ត្រង់។

លោក ហ្វាម ទៀងយ៉ុង បាន​អោយ​ដឹង​នៅ​ក្នុង​សន្និសីទ​កាសែត នា​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៣ ថា ក្រុមហ៊ុន​របស់​លោក​ត្រូវ​បាន​បង្កើត​ឡើង​នៅ​វៀតណាម នៅ​ឆ្នាំ​២០០៨ និង​បាន​បង្កើត​សាខា​ក្រុមហ៊ុន​មួយ​នៅ​កម្ពុជា នៅ​ឆ្នាំ​២០០៩ ដែល​មាន​ឈ្មោះ​ថា ក្រុមហ៊ុន បុត្រ សម្ព័ន្ធ ដាយ ដុង យឿង ដើម្បី​ធ្វើ​វិនិយោគ​លើ​ដំណាំ​កសិឧស្សាហកម្ម តាម​រយៈ​ការ​សុំ​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​កម្ពុជា ប្រមាណ​ជា ៥.០០០​ហិកតារ នៅ​ខេត្ត​រតនគិរី។ លោក​ថា ក្រុមហ៊ុន​លោក​បាន​បោះ​ទុន​វិនិយោគ​សរុប ៥​លាន ៥​សែន​ដុល្លារ​អាមេរិក លើ​អាជីវកម្ម​នេះ ដែល​ក្នុង​នោះ ប្រាក់​ចំនួន ២​លាន ៧​សែន​ដុល្លារ ជា​ដើម​ទុន​ក្រុមហ៊ុន និង ២​លាន ៨​សែន​ដុល្លារ​ផ្សេង​ទៀត ជា​ប្រាក់​ដែល​ខ្ចី​ពី​សមាជិក​ភាគ​ហ៊ុន។

លោក​បន្ត​ថា បន្ទាប់​ពី​បាន​បើក​ក្រុមហ៊ុន បុត្រ សម្ព័ន្ធ ដាយ ដុង យឿង នៅ​កម្ពុជា ក្រុមហ៊ុន​បាន​សម្រេច​តែង​តាំង​ឈ្មោះ ដាវ វ៉ាន់ទាន់ ជនជាតិ​វៀតណាម អោយ​ឈរ​ឈ្មោះ​ជា​នាយក​សាខា​ក្រុមហ៊ុន​នៅ​កម្ពុជា ដោយសារ​បុគ្គល​ឈ្មោះ ដាវ វ៉ាន់ទាន់ នេះ ស្គាល់​ស្ថានភាព​រក​ស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា ច្បាស់​លាស់។ លោក​បន្ថែម​ថា ក្រោយ​មក ស្រាប់​តែ​បុគ្គល ដាវ វ៉ាន់ទាន់ បាន​ធ្វើ​សកម្មភាព​ក្លែង​ហត្ថលេខា​របស់​លោក ធ្វើ​ជា​លិខិត​ក្លែង​បន្លំ​ថា ប្រធាន​ក្រុមហ៊ុន​ដើម​នៅ​ប្រទេស​វៀតណាម យល់ព្រម​ផ្ទេរ​ភាគ​ហ៊ុន​ទាំងអស់ ទៅ​ក្នុង​ក្រុមហ៊ុន បុត្រ សម្ព័ន្ធ នៅ​កម្ពុជា ព្រម​ទាំង​ផ្ទេរ​រាល់​សិទ្ធិ​សម្រេច​ផ្សេងៗ​នៃ​ក្រុមហ៊ុន បុត្រ សម្ព័ន្ធ នៅ​កម្ពុជា អោយ​ទៅ​ឈ្មោះ ដាវ វ៉ាន់ទាន់ ទាំង​ស្រុង។

បន្ទាប់​ពី​បាន​ដឹង​អំពី​ល្បិចកល​របស់​បុគ្គល ដាវ វ៉ាន់ទាន់ ក្រុមហ៊ុន​ដើម ដាយ ដុង យឿង នៅ​វៀតណាម បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ខែ​មីនា ឆ្នាំ​២០១៣។ បន្ទាប់​ពី​ការ​ជំនុំ​ជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សាលក្រម​សម្រេច​ផ្ដន្ទាទោស​ដាក់​គុក​ឈ្មោះ ដាវ វ៉ាន់ទាន់ ចំនួន ២​ឆ្នាំ ៦​ខែ និង​បង្គាប់​អោយ​ចាប់​ខ្លួន​ជន​ជាប់​ចោទ ព្រម​ទាំង​បង្គាប់​អោយ​ប្រគល់​ដី​សម្បទាន​សេដ្ឋកិច្ច​អោយ​ក្រុមហ៊ុន​គ្រប់គ្រង​វិញ និង​បង្គាប់​អោយ​សង​ជំងឺ​ចិត្ត ៨​សែន​ដុល្លារ​អាមេរិក អោយ​ក្រុមហ៊ុន​ដើម។

ក្រុមហ៊ុន ដាយ ដុង យឿង នៅ​ប្រទេស​វៀតណាម បាន​យល់​ស្រប​ចំពោះ​ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ប៉ុន្តែ​ដោយសារ​រឿង​ក្តី​ទាក់ទង​នឹង​ការ​ឃុំ​ខ្លួន​កន្លង​មក ត្រូវ​បាន​សាលា​ឧទ្ធរណ៍​បាន​សម្រេច​ធ្វើ​ការ​ដោះ​លែង ឈ្មោះ ដាវ វ៉ាន់ទាន់ ទើប​ធ្វើ​អោយ​ក្រុមហ៊ុន​ដើម ដាយ ដុង យឿង មាន​ក្តី​បារម្ភ​ចំពោះ​បញ្ហា​នេះ។

លោក ហ្វាម ទៀងយ៉ុង ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ដើម ដាយ ដុង យឿង បាន​និយាយ​ថា ការ​សម្រេច​ដោយ​អយុត្តិធម៌​នេះ អាច​បង្កើត​អោយ​មាន​ភាព​ច្របូកច្របល់ អស្ថិរភាព​ផ្នែក​សេដ្ឋកិច្ច និង​នាំ​អោយ​មាន​ការ​បាត់​បង់​ទំនុក​ចិត្ត​ពី​អ្នក​វិនិយោគ​ក្រៅ​ប្រទេស ហើយ​ជា​ចុង​ក្រោយ ចោរ​ក្លាយ​ទៅ​ជា​ម្ចាស់​ភាគ​ហ៊ុន ចោរ​ក្លាយ​ជា​អ្នក​វិនិយោគ តាម​រយៈ​ទំនាក់ទំនង​ល្អ​រវាង​ចោរ និង​អ្នក​ការពារ​ចោរ។ លោក​ថា លោក​នៅ​តែ​មាន​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ប៉ុន្តែ​លោក​អាច​នឹង​ទៅ​ប្រាប់​អ្នក​វិនិយោគ​បរទេស​ផ្សេង​ទៀត អោយ​មាន​ការ​ប្រុង​ប្រយ័ត្ន​ពេល​ចង់​មក​ធ្វើ​ការ​វិនិយោគ​នៅ​កម្ពុជា។

លោក ហ្វាម ទៀងយ៉ុង៖ «ប្រសិន​បើ​ក្រុមហ៊ុន​យើង​ខ្ញុំ​មិន​ទទួល​បាន​យុត្តិធម៌​ទេ ប្រសិន​ជា​ប្រព័ន្ធ​តុលាការ​មិន​ផ្ដន្ទាទោស ដាវ វ៉ាន់ទាន់ ជា​ជន​ជាប់​ចោទ​នោះ​អោយ​បាន​ត្រឹមត្រូវ​ទេ មិន​ធ្វើ​អោយ​យើង​ខ្ញុំ​មាន​ការ​រារែក​ចិត្ត​នៅ​ស្រុក​ខ្មែរ​ដែរ មិន​តែ​ប៉ុណ្ណោះ យើង​ខ្ញុំ​អាច​និយាយ​ជាមួយ​មិត្តភក្ដិ​អ្នក​វិនិយោគ​ក្នុង និង​ក្រៅ​ប្រទេស អោយ​មាន​ការ​ប្រយ័ត្នប្រយែង​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា ប្រសិន​បើ​អ្នក​វិនិយោគ​សុចរិត​មិន​ទទួល​បាន​ការ​ការពារ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា»។

លោក ហ្វាម ទៀងយ៉ុង សង្ឃឹម​ថា រាជ​រដ្ឋាភិបាល​កម្ពុជា​ថ្មី​នឹង​មាន​ការ​កែ​ទម្រង់​តាម​អ្វី​ដែល​រដ្ឋាភិបាល​សន្យា។ លោក​ក៏​មាន​ជំនឿ​ផង​ដែរ​ថា នឹង​មាន​ការ​កែប្រែ​អោយ​បាន​ល្អ​នូវ​ប្រព័ន្ធ​យុត្តិធម៌​ល្អ​ជាង​មុន ដើម្បី​ធ្វើ​អោយ​អ្នក​វិនិយោគ​ស្មោះត្រង់​ដូច​ពួក​លោក មាន​ក្តី​សង្ឃឹម​ទៅ​ថ្ងៃ​អនាគត៕

5 comments:

Anonymous said...

By 2020 Yuon language is a must in the whole Nambodia even elementary, secondary nor university will charge a minimum fee for rich class and maximum for low class.

Anonymous said...

រួចចុះអាខ្ញុំកញ្ជះយួនកុម្មុយនិស្តវិញ ហេតុអ្វី បាន
ជាមកជ្រោកកោននៅសហរដ្ឋអាមេរិកដែរ ? ហេតុ
អ្វីបានជាមិននៅជ្រកក្នុងខោពួកមីយួនកន្ទបហា
ណូយ ឬ ក្រោមសំពត់មីបីសាចជ្រូក ប៊ុនរានី ខ្មែរ
ក្លែងក្លាយនោះទៅ ? អាជនថោកទាប ។ ពួក
បាតផ្សារ ពួកចៃសង្គមឯងថោកជាងសម្រាម ថោក
រហូតដល់សុខចិត្តទៅធ្វើខ្ញុំកញ្ជះ ជាឆ្កែបំរើពួកអា
យួនកន្ទបហាណូយ ដែលថោកជាងអ្វី ៗ ទាំងអស់
នៅក្នុងលោក ។ កាលពីឆ្នាំ ១៩៧៦/៧៧ ពួក
អាឆ្កែបំរើយួនឯងរត់ទៅធ្វើឆ្កែបំរើយួនរហូតដល់
ពួកអាយួនហាណូយ ចៅហ្វាយនាយពួកអាឯង លើកទ័ពមកឈ្លានពានស្រុកខ្មែរ ទើបរត់តាមយួរ
ស្បែកជើងឲពួកវា ដើម្បីបានត្រឡប់ចូលស្រុកខ្មែរ
វិញ ។​ និយាយរួម ពួកថោកជាងលាមក បានទៅ
ធ្វើខ្ញុំពួកអាយួនហាណូយ បើអ្នកនៅមានតម្លៃ គេមិនទៅធ្វើខ្ញុំពួកអាកន្ទបឡើយ ។ មានអ្វីថោក
ជាងកន្ទបទៀត ? ។

Anonymous said...


One thing to recon with is that the Muslims have succeeded in getting the entire world to change their way of life after the 9-11. Don't you all agree? So here I am, Jendhamuni!!!

Hate me or love me, Jendhamuni!!!

p.s. You can delete this comment, but it will appear somewhere else on this blog with the same content

Heng Soy's spirit!!!

Anonymous said...

Thank you very much for your telling us who you are? ah chea sarun.

fomer KR soldier

Anonymous said...

Okay 'Kayla' aka 'School of Vice',

Why do you keep deleting those comments you don't like? What are you up to?