Monday, October 21, 2013

បក្ស​សង្គ្រោះ​ជាតិ​រក្សា​ជំហរ​​ធ្វើ​​បាតុកម្ម​ទោះ​អាជ្ញាធរ​មិន​អនុញ្ញាត


គណបក្ស​សង្គ្រោះ​ជាតិ​រក្សា​ជំហរ​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​អហិង្សា នៅ​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែ​តុលា ដើម្បី​​ទាមទារ​យុត្តិធម៌​លទ្ធផល​បោះ​ឆ្នោត ទោះ​អាជ្ញាធរ​ក្រសួង ឬ​ស្ថាប័ន​ពាក់ព័ន្ធ​មិន​អនុ​ញ្ញាត​បែប​ណា​ក្តី។

ក្រុម​បាតុករ​ចូល​រួម​មហា​បាតុកម្ម​អហិង្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី២ នា​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី១៦ ខែ​កញ្ញា ឆ្នាំ​២០១៣។ RFA/Den Ayuthyea

ដោយ ដែន អយុធ្យា 2013-10-21

ការ​អះអាង​នេះ កើត​មាន​បន្ទាប់​ពី​កិច្ច​ប្រជុំ​រវាង​មន្ត្រី​បក្ស​ប្រឆាំង​ជាមួយ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ លើ​​​សំណើ​ធ្វើ​មហា​បាតុកម្ម ត្រូវ​រង់ចាំ​ការ​សម្រេច​ពី​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ។

ជំនួប​ពិភាក្សា​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ស្ដីពី​គម្រោង​ដឹកនាំ​ធ្វើ​មហា​​​​បាតុកម្ម​អហិង្សា ៣​ថ្ងៃ​ជាប់ៗ​គ្នា​របស់​គណបក្ស​ខ្លួន​បាន​បញ្ចប់​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២១ ខែ​តុលា ប៉ុន្តែ​អាជ្ញាធរ​ក្រុង​មិន​ទាន់​សម្រេច​បែប​ណា​ទេ។

លោក ឡុង រី បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​បន្ទាយមានជ័យ ​និង​ជា​ប្រធាន​សន្តិសុខ​ផ្ទៃ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​មាន​ប្រសាសន៍​ថា មាន​ការ​ខ្វែង​គំនិត​គ្នា​មួយ​ចំនួន​ក្នុង​ជំនួប​រវាង​មន្ត្រី​បក្ស​សង្គ្រោះ​​​​ជាតិ និង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ ជុំវិញ​គម្រោង​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម។



ចំណុច​ទាំង​នោះ​មាន​ដូចជា អាជ្ញាធរ​មិន​ឲ្យ​បាតុករ​ស្នាក់នៅ​ពេល​យប់​នា​ទីលាន​ប្រជាធិបតេយ្យ និង​បាន​កំណត់​​ចំនួន​មនុស្ស​ចូល​រួម​បាតុកម្ម ឬ​ហាម​ដើរ​ហែ​ក្បួន​ជាដើម៖ «នៅ​ខ្ទាស់ ឬ​ខ្វែង​គ្នា​ចំនួន ៣​ចំណុច គឺ​ទី​១ គេ​កំណត់​ឲ្យ​យើង​ធ្វើ​បាតុកម្ម​មាន​មនុស្ស​ចូល​រួម​ពី ៨​ពាន់ ទៅ ១​ម៉ឺន​នាក់។ ប៉ុន្តែ​យើង​ស្នើ គឺ​មាន​មនុស្ស​ចូល​រួម​ចាប់​ពី ២​ម៉ឺន​នាក់​ឡើង​ទៅ។ ទី​២ គឺ​ការ​ស្នាក់នៅ​ពេល​យប់ គឺ​គេ​អត់​ឲ្យ​យើង​ស្នាក់នៅ​ទេ ប៉ុន្តែ​យើង​ស្នើ​ឲ្យ​មាន​អ្នក​ស្នាក់​នៅ​យ៉ាង​តិច​ក៏​ចំនួន ៥​ពាន់​នាក់​ដែរ នៅ​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៤ ខែ​តុលា និង​ចំណុច​ខ្វែង​ទី​៣ គឺ​ខ្វែង​គំនិត​គ្នា​ចំពោះ​ការ​យក​ញត្តិ​ទៅ​ដាក់​ជូន​ចំណុច ៩​កន្លែង គឺ​នៅ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា និង​ស្ថានទូត​បារាំង អង់គ្លេស សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី ម៉ាឡេស៊ី ចិន និង​រុស្សី»។

លោក ឡុង រី សង្កត់​ធ្ងន់​ថា គម្រោង​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​អហិង្សា ៣​ថ្ងៃ​ជាប់ៗ ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត នៅ​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែ​តុលា មិន​ផ្លាស់ប្ដូរ​ទេ ទោះ​ក្រសួង​មហាផ្ទៃ បដិសេធ​ក៏ដោយ។

លោក ឡុង ឌីម៉ង់ មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​ថា គម្រោង​ដឹក​នាំ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រង់ចាំ​សេចក្ដី​សម្រេច ឬ​ការ​ណែនាំ​ពី​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ ជា​មុន។

លោក​បន្ត​ថា អាជ្ញាធរ​សាលា​រាជធានី​បាន​សរសេរ​លិខិត​ជូន​ក្រសួង​មហាផ្ទៃ​រួច​ហើយ នៅ​រសៀល​ថ្ងៃ​ច័ន្ទ ក្រោយ​ជំនួប​បាន​បញ្ចប់ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា ក្រសួង​មហាផ្ទៃ សម្រេច​បែប​ណា​ទេ៖ «ខាង​គណបក្ស​សង្គ្រោះ​ជាតិ គេ​បាន​លើក​គម្រោង​អំពី​លទ្ធភាព ឬ​កម្មវិធី​ដើរ​ហែ​ក្បួន គឺ​គេ​ធ្វើ​កំរាយ​ផ្លូវ​មក​ឲ្យ​ខាង​អាជ្ញាធរ​ពិនិត្យ​មើល និង​ជួយ​ថែ​រក្សា​ការពារ និង​ជួយ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ ក៏​ដូច​ជា​ចរាចរ​ជាដើម។ ឥឡូវ​នេះ​បាន​ទុក​លទ្ធភាព​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ធ្វើ​លិខិត​ទៅ​ស្នើ​សុំ​ពី​ក្រសួង​មហាផ្ទៃ​សិន»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ដើម្បី​បំភ្លឺ​បាន​ទេ​តាម​ទូរស័ព្ទ នូវ​​​​​គម្រោង​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

​​បញ្ហា​នេះ​ដែរ លោក រ៉ុង ឈុន ក្នុង​នាម​ប្រធាន​សហភាព​សហជីព​កម្ពុជា បាន​ចេញ​សេចក្ដី​អំពាវនាវ​ដល់​មន្ត្រី​រាជការ សិស្ស និស្សិត កម្មករ និង​សមាជិក​ខ្លួន ឲ្យ​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ជាមួយ​គណបក្ស​សង្គ្រោះ​​ជាតិ​ទាំង​អស់​គ្នា។

​លោក រ៉ុង ឈុន ដែល​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ផង​នោះ បាន​បញ្ជាក់​ថា មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែ​តុលា ជា​បាតុកម្ម​ដើម្បី​លើក​ស្ទួយ​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​និង​មន្ត្រី​រាជការ ឲ្យ​ចាក​ផុត​ពី​ភាព​ក្រីក្រ និង​ការ​គំរាម​កំហែង​ផង​ទាំង​ពួង។

លោក រ៉ុង ឈុន៖ «នៅ​ពេល​ដែល​យើង​ទទួល​បាន​យុត្តិធម៌ ពេល​ហ្នឹង​ហើយ​បង​ប្អូន​កម្មករ គ្រូ​បង្រៀន នឹង​ទទួល​បាន​បៀវត្សរ៍ ១​លាន​រៀល​ក្នុង ១​ខែ។ កម្មករ​ចំនួន ៦០​ម៉ឺន​រៀល និង​មនុស្ស​ចាស់ ៤​ម៉ឺន​រៀល​ជា​រៀង​រាល់​ខែ។ ធ្វើ​ម៉េច​លះបង់​មក​ចូល​រួម​ទាំង​អស់​គ្នា។ អ្នក​មិន​បាន​មក​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​ដល់​ទីលាន​ប្រជាធិបតេយ្យ ត្រូវ​ធ្វើ​បាតុកម្ម​នៅ​ទី​កន្លែង​ធ្វើ​ការងារ កុំ​ចូល​ធ្វើ​ការងារ កុំ​ចូល​រៀន ចាប់​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា រហូត​ដល់​មាន​ដំណោះស្រាយ»។

លិខិត​ផ្ញើ​ជូន​លោក ប៉ា សុជាតិវង្ស អភិបាល​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​១៦ ខែ​តុលា របស់​គណបក្ស​សង្គ្រោះ​​ជាតិ បាន​បង្ហាញ​ថា គោលបំណង​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម ៣​ថ្ងៃ គឺ​ដើម្បី​​​ស្វែង​រក​ការ​ពិត និង​​យុត្តិធ៌ម​ជូន​ពលរដ្ឋ ពាក់ព័ន្ធ​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​បោះ​ឆ្នោត​សភា​អាណត្តិ​ទី​៥។

បាតុកម្ម​អហិង្សា​នេះ ក៏​នឹង​ទាមទារ​ឲ្យ​រដ្ឋាភិបាល គោរព​និង​អនុវត្ត​ឲ្យ​បាន​ពេញលេញ​តាម​កិច្ច​ព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ព្រម​ទាំង​ធានា​​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ដូច​មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថែម​ទៀត៕


2 comments:

Anonymous said...

៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?

ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ធ្វើមហាតបាតុកម្ម ឬ មហាតបាតុកម្មសូត្រធម៌,,,,, មហាតបាតុកម្មស្មូត្រ, មហាតបាតុកម្មភាវនា, មហាតបាតុកម្មសមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឬ ចង់ប្តឹងទៅអង្គការសហប្រជាជាតិជាមួយស្នាមមេដៃ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!

សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!


បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!

បរាជ័យពួកអាសត្វឆ្កែបរទេស (!!)

បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)

ពីអញ

ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា

Anonymous said...

CAM ON SAMDACH DECHO HUN SEN 3000!!!