Sunday, October 13, 2013

ហ៊ុន សែន បកស្រាយ​ពី​អភូត​ហេតុ នៅ​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង ព្រះ​បរមសព សម្តេច​ព្រះមហាវីរក្សត្រ




(ថ្ងៃទី 14 កុម្ភៈ 2013, ម៉ោង 02:22:PM) | ដោយ: លី សិលា CEN

ភ្នំពេញ: ក្នុង​ពិធី​សម្ពោធ​អាគារ​ពុទ្ធិក​សាកលវិទ្យាល័យ ព្រះ​សីហមុនី​រាជា នៅ​វត្ត​ស្វាយ​ពពែ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​បកស្រាយ​អំពី​អភូត​ហេតុ ដែល​បាន​កើតឡើង នៅ​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព សម្តេច​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ កាលពី​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣​។ នោះ​គឺ​បារមី​ឫទ្ធី​របស់​ព្រះអង្គ នាំ​ឲ្យ​ភ្លើង​មិន​ឆេះ រហូតដល់​ត្រូវ​ថ្វាយ​ព្រះ​ភ្លើង ៥ ដង ហើយ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​អ្នក​ថ្វាយ​ព្រះ​ភ្លើង​ចុង​ក្រោយ ទើប​ឆេះ​។

ចំពោះ​ព្រះភ័ក្ត្រ​សម្តេចព្រះសង្ឃរាជ​ទាំង​ពីរ​គណៈ និង​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល នា​ព្រឹក​ថ្ងៃទី​១៤​កុម្ភៈ ឆ្នាំ​២០១៣ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ លើកឡើង​ពី​អភូតហេតុ​ដ៏​អស្ចារ្យ នៅ​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព សម្តេចព្រះ នរោត្តម សីហនុ នា​ល្ងាច​ម៉ោង ៦ ថ្ងៃទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣​។ នោះ​គឺ ការថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព ត្រូវបាន​ពន្យារពេល ដោយសារ​តែ​ព្រះ​ភ្លើង ថ្វាយ​ព្រះ​បរមសព មិន​ឆេះ ដោយ​ត្រូវ​ចំណាយពេល ៥ ដង​។​

​ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា "​ការរៀបចំ ត្រូវធ្វើ​ដំណាលគ្នា នៅពេល​ថ្វាយ​ព្រះ​ភ្លើង​ភ្លាម ព្រះសង្ឃ​បង្សុកូល បា​គូ​ផ្លុំ​ស័ង្ខ កាំជ្រួច​ជ្វាលា​នៅ​ជុំវិញ ត្រូវ​ដុត កាំភ្លើង​ធំ ត្រូវ​បាញ់ កាំ​ជ្រួច ត្រូវ​បាញ់​ភ្លាម​។ ប៉ុន្តែ​នេះ ត្រូវ​ប្រើ​រយៈពេល​តាំង​ពី​បា​គូ​ផ្លុំស័ង្ខ និង​ព្រះសង្ឃ​បង្សុកូល ដែល​នៅថ្ងៃនោះ មាន​តែ​សម្តេច​ព្រះសង្ឃ​តែ​ពីរ​ព្រះអង្គ​នឹង​តើ​។ គឺ​ប្រើ​រយៈពេល​ប្រមាណ​ជា ១៥ នាទី ទើប​អាច​បាញ់កាំភ្លើង​ធំ​បាន​"​។​


មានប្រសាសន៍​ដល់​ត្រង់នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ព្រះរាជបុត្រ​ធម៌ របស់​សម្តេច​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ក៏​បាន​អះអាង​ថា សម្តេច​ព្រឺក្បាល ហើយ​ព្រឺរោម ហើយ​សម្តេច ហ៊ុន សែន លើកឡើងថា "​រឿងនេះ ជា​រឿង​អភូតហេតុ​ដ៏​អស្ចារ្យ ហើយ​គឺ​ចេញមក​ពី​បារមី​របស់​អតីត​ព្រះមហាក្សត្រ​របស់​យើង​តែ​ម្តង​។ រឿង​ដែល​មិន​គួរ​កើត តែ​វា​បានកើត ក្នុង​ពេល​នឹង​"​។​

​ជាមួយនឹង​ ប្រសាសន៍​ដូច្នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​បន្ថែមថា ថ្វាយ​ព្រះ​ភ្លើង បូជា​ព្រះ​បរមសព​សម្តេច​ព្រះ​មហា​វីរក្សត្រ នៅ​ល្ងាច​ថ្ងៃទី​៤​កុម្ភៈ ឆ្នាំ​២០១៣ ត្រូវ​ថ្វាយ​រហូតដល់ ៥ ដង ដែលមាន​សម្តេច​ព្រះមហា​ក្សត្រ សម្តេចម៉ែ សម្តេចព្រះសង្ឃរាជ​ទាំង​ពីរ​គណៈ ហើយ​សម្តេច​ផ្ទាល់ ជា​អ្នក​ថ្វាយ​ព្រះ​ភ្លើង​ចុង​ក្រោយ ទើប​ឆេះ​។​

​ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រម្លឹក​អំពី​ព្រឹត្តិការណ៍​នៅពេល​ថ្វាយ​ព្រះ​ភ្លើង​យ៉ាងច្រើន ហើយ​ថា នេះ​ជា​ការបកស្រាយ​ជាក់លាក់ ដោយ​សម្តេច អំពាវនាវ​កុំឲ្យ​មាន​ការបកស្រាយ​អ្វី​ផ្សេង​។​
ជារួម សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា "នេះជាអភូតហេតុ ដែលចេញ​មកពីបុណ្យបារមី មិនមែនជាបញ្ហាខ្វះបច្ចេកទេសទេ។ អត់ខ្វះបច្ចេក​ទេស​ទេ។ ខ្ញុំព្រះករុណាខ្ញុំ ក៏មិនដឹងថា មានរឿងហេតុ កើតឡើងយ៉ាងម៉េចទេ បានជានាំ​ដល់​និស្ស័យចុងក្រោយ គឺខ្ញុំព្រះករុណាខ្ញុំ ទៅជាអ្នកថ្វាយព្រះភ្លើង។ មិនមែនខ្ញុំ​ព្រះករុណា​ខ្ញុំ​ជាអ្នកទី១ទេ តែគឺជាមនុស្សចុងក្រោយ ដែលកាន់តែម្នាក់ឯង ទៅថ្វាយ​ព្រះភ្លើង ទទួល។ ហើយរឿងនេះ វាតជំនាន់មក មិនដឹងថា តើមានរឿងអីកើតឡើង កាលពីជាតិមុន បានជាជាតិនេះ ដង្ហែព្រះអង្គជាប់រហូតដល់នាទីចុងក្រោយ។ រូបភាព​បានឃើញ​ហើយថា ដង្ហែពីប៉េកាំងមក ថ្ងៃ១៤វិច្ឆិកា ឆ្នាំ១៩៩១ ថ្វាយសោរ នៅព្រះបរម​រាជវាំង ហើយដំណាក់ចុងក្រោយទៀត ដង្ហែព្រះបរមសព ដំណាក់កាលចុងក្រោយ​ទៀត ចាត់ចែង និងថ្វាយព្រះភ្លើង ហើយជាលើកទី១ របស់ខ្ញុំព្រះករុណាខ្ញុំ បាន​រើស​អដ្ឋិធាតុ..."។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានគូសបញ្ជាក់បន្ថែមថា "ឥឡូវ ត្រូវទទួលតំណរ មរតក៌ ដើម្បីការពារព្រះរាជបល្ល័ង្គ ការពារព្រះមហាក្សត្រ ជាបន្តទៀត។ ខ្ញុំ​ព្រះករុណា​ខ្ញុំ ក៏មិនចង់ធ្វើអត្ថាធិប្បាយតបនឹងការចុះផ្សាយតាមសារព័ត៌មាន ក្នុងពេលកន្លងមក ពីរឿង​នេះ រឿងនោះទេ"។

​ជាមួយនឹង​ប្រសាសន៍​ខាងលើ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ថ្លែង​អំណរ​គុណ​​ដល់​នាម៉ឺន​សព្វ​មុខមន្ត្រី ​កងកម្លាំងប្រដាប់អាវុធ ពិសេសសម្តេចចៅហ្វាវាំង គង់ សំអុល ដែល​បាន​ចូលរួម​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​ព្រះ​បរម​សព សម្តេច​ព្រះមហា​វីរ​ក្សត្រ ដោយ​មិន​មាន​បញ្ហា​អ្វី​កើតឡើង​ឡើយ​ តាំងពីដើម រហូតដល់ចប់៕​​

7 comments:

Anonymous said...

ឣ្នកណាមួយជឿថា ហ៊ុន សែន ពិតជាអ្នកការពាររបប រាជានិយមនោះ ឣ្នកនោះប្រាកដ ជាមិនស្គាល់ខ្លួនឯង។ តើ ហ៊ុន សែន ណា ទៅស្រលាញ់ពូជស្តេច ការពារពូជស្តេចនោះ។ មុន១៩៩៣ ហ៊ុន សែន ជេរបញ្ចោរ សម្តេចសីហនុ បែកផ្សែង រហូតបានពានរង្វាន់ពីយួន ដោយយួនលើកបន្តុប ជារដ្ឋមន្ត្រីទី១។ ហ៊ុន សែន បានឋានៈសម្តេច ពីសម្តេចសីហនុ ហើយ វាយឫកជាស្តេច ដោយប្រដូចខ្លួន ទៅនឹងស្តេចកន។

ហ៊ុន សែន កេងប្រវ័ញ្ចប្រជាប្រិយភាព របស់សម្តេចសីហនុម្យ៉ាង និងម្យ៉ាងទៀត បន្លំយកស្នៀតសម្តេចសីហនុ ទិញទឹកចិត្តប្រជារាស្ត្រ ដោយដើរសម្ពោធសាលា ឣាគារ សំណង់ផ្សេងៗ តាមទីក្រុង ខេត្ត ចុងកាត់ មាត់ញក ដើរចែកសញ្ញាប័ត្រ ហើយយកឧិកាស ព្រោកប្រាជ្ញ ជេរគេឯង ជាសាធារណៈ ចាក់ផ្សាយតាមវិទ្យុ និងទូរទស្សន៍ជាតិ និងឯកជន។ នេះជាស្នៀត មហាប្រជាភិថុតិ បែបចាស់ក្រឡះថ្មី ដ៏ឣប្រិយ របស់ហ៊ុន សែន។

កាលធ្វើពិធីថ្វាយព្រះភ្លើង ព្រះសពសម្តេចសីហនុ ហ៊ុន សែន ឣត់ឲ្យមានកូនចៅ ខ្សែស្រឡាយស្តេច ណាម្នាក់ ចូលរួមក្នុងគណៈកម្មការ ពិធីបុណ្យទេ ទាំងខាងនរោត្តម ទាំងខាងស៊ីសុវត្ថិ។ ពេលនោះ រឿងដែលគួរឲ្យចង់សើចចុកពោះ ស្ទើរស្លាប់នោះ គឺពួកហ៊ុន សែន គេលេងល្បែង បាដិហារ តាមទូរទស្សន៍ ធ្វើឲ្យហ៊ុន សែន ឡើងមហាឣស្ចារ្យ ក្នុងប្រវត្តិសាស្ត្រ។

ព្រះមហាក្សត្រសីហមុនី ព្រះសម្តេចមុនីនាថ ព្រះសង្ឃរាជ ប្រទានព្រះភ្លើង ទទួលបរាជ័យទាំងឣស់ ទាល់តែសម្តេចមហាចោរ ប្រទានព្រះភ្លើង ទើបបានជោគជ័យ ទើបព្រះបរម រតនកោដ្ឋ ព្រមទទួល។ ឣ្នកមកប្រទានព្រះភ្លើងមុនៗ ពួកគេឣត់បើកឧស្ម័នឲ្យ ធ្វើម្តេចភ្លើង នឹងឆេះកើត ដល់វេនមហាចោរ ទើបគេបើកឧស្ម័នឲ្យ ទើបភ្លើងឆេះបាន។ នេះចំជា មហាបោកប្រាស់ ដ៏មហាឣស្ចារ្យមួយ។

Anonymous said...

Heh ah Kwak! Last year you burnt a dead body and this year Khmer people will burn your body alive, make sure you cry out loud as much as you can.

Anonymous said...

អាឆ្កែយួនហ្នឹងមិនចោលក្បាច់អាខ្មែរក្រហមបង្អែកយួននឹងទេ។ទោះវាមិននិយាយ គ្មាននរណាជឿថាវា គ ឡើយ។

Anonymous said...

ពួកក្បត់ជាតិទើបដុតពពយកវាឆេះ!
មានអីចំលែកសំរាប់អាស្តេចក្បត់ជាតិបំរើយួននោះ!!!

Anonymous said...

CNRP អាសំរាំង ស៊ី
-CPP លួចបាន?......CNRP ម៉ាស្រឡាញ់ !
-CPP ទិញ?.........CNRP លក់ឡាយឡូង !
-CPP គំរាម?........CNRP ខ្លាចចុយម្រាយ !

Anonymous said...

This is the price to pay when you mess up with Sensei Rong Chhun, Karate teacher!

Anonymous said...

Go to ah Hoon Xen!