(ថ្ងៃទី 14 កុម្ភៈ 2013, ម៉ោង 02:22:PM) | ដោយ: លី សិលា CEN
ភ្នំពេញ: ក្នុងពិធីសម្ពោធអាគារពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា នៅវត្តស្វាយពពែ កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៣ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបកស្រាយអំពីអភូតហេតុ ដែលបានកើតឡើង នៅថ្ងៃថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៣។ នោះគឺបារមីឫទ្ធីរបស់ព្រះអង្គ នាំឲ្យភ្លើងមិនឆេះ រហូតដល់ត្រូវថ្វាយព្រះភ្លើង ៥ ដង ហើយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នកថ្វាយព្រះភ្លើងចុងក្រោយ ទើបឆេះ។
ចំពោះព្រះភ័ក្ត្រសម្តេចព្រះសង្ឃរាជទាំងពីរគណៈ និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០១៣ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ លើកឡើងពីអភូតហេតុដ៏អស្ចារ្យ នៅថ្ងៃថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះ នរោត្តម សីហនុ នាល្ងាចម៉ោង ៦ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៣។ នោះគឺ ការថ្វាយព្រះភ្លើងព្រះបរមសព ត្រូវបានពន្យារពេល ដោយសារតែព្រះភ្លើង ថ្វាយព្រះបរមសព មិនឆេះ ដោយត្រូវចំណាយពេល ៥ ដង។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា "ការរៀបចំ ត្រូវធ្វើដំណាលគ្នា នៅពេលថ្វាយព្រះភ្លើងភ្លាម ព្រះសង្ឃបង្សុកូល បាគូផ្លុំស័ង្ខ កាំជ្រួចជ្វាលានៅជុំវិញ ត្រូវដុត កាំភ្លើងធំ ត្រូវបាញ់ កាំជ្រួច ត្រូវបាញ់ភ្លាម។ ប៉ុន្តែនេះ ត្រូវប្រើរយៈពេលតាំងពីបាគូផ្លុំស័ង្ខ និងព្រះសង្ឃបង្សុកូល ដែលនៅថ្ងៃនោះ មានតែសម្តេចព្រះសង្ឃតែពីរព្រះអង្គនឹងតើ។ គឺប្រើរយៈពេលប្រមាណជា ១៥ នាទី ទើបអាចបាញ់កាំភ្លើងធំបាន"។
មានប្រសាសន៍ដល់ត្រង់នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាព្រះរាជបុត្រធម៌ របស់សម្តេចព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ក៏បានអះអាងថា សម្តេចព្រឺក្បាល ហើយព្រឺរោម ហើយសម្តេច ហ៊ុន សែន លើកឡើងថា "រឿងនេះ ជារឿងអភូតហេតុដ៏អស្ចារ្យ ហើយគឺចេញមកពីបារមីរបស់អតីតព្រះមហាក្សត្ររបស់យើងតែម្តង។ រឿងដែលមិនគួរកើត តែវាបានកើត ក្នុងពេលនឹង"។
ជាមួយនឹង ប្រសាសន៍ដូច្នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបន្ថែមថា ថ្វាយព្រះភ្លើង បូជាព្រះបរមសពសម្តេចព្រះមហាវីរក្សត្រ នៅល្ងាចថ្ងៃទី៤កុម្ភៈ ឆ្នាំ២០១៣ ត្រូវថ្វាយរហូតដល់ ៥ ដង ដែលមានសម្តេចព្រះមហាក្សត្រ សម្តេចម៉ែ សម្តេចព្រះសង្ឃរាជទាំងពីរគណៈ ហើយសម្តេចផ្ទាល់ ជាអ្នកថ្វាយព្រះភ្លើងចុងក្រោយ ទើបឆេះ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរម្លឹកអំពីព្រឹត្តិការណ៍នៅពេលថ្វាយព្រះភ្លើងយ៉ាងច្រើន ហើយថា នេះជាការបកស្រាយជាក់លាក់ ដោយសម្តេច អំពាវនាវកុំឲ្យមានការបកស្រាយអ្វីផ្សេង។
ជារួម សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា "នេះជាអភូតហេតុ ដែលចេញមកពីបុណ្យបារមី មិនមែនជាបញ្ហាខ្វះបច្ចេកទេសទេ។ អត់ខ្វះបច្ចេកទេសទេ។ ខ្ញុំព្រះករុណាខ្ញុំ ក៏មិនដឹងថា មានរឿងហេតុ កើតឡើងយ៉ាងម៉េចទេ បានជានាំដល់និស្ស័យចុងក្រោយ គឺខ្ញុំព្រះករុណាខ្ញុំ ទៅជាអ្នកថ្វាយព្រះភ្លើង។ មិនមែនខ្ញុំព្រះករុណាខ្ញុំជាអ្នកទី១ទេ តែគឺជាមនុស្សចុងក្រោយ ដែលកាន់តែម្នាក់ឯង ទៅថ្វាយព្រះភ្លើង ទទួល។ ហើយរឿងនេះ វាតជំនាន់មក មិនដឹងថា តើមានរឿងអីកើតឡើង កាលពីជាតិមុន បានជាជាតិនេះ ដង្ហែព្រះអង្គជាប់រហូតដល់នាទីចុងក្រោយ។ រូបភាពបានឃើញហើយថា ដង្ហែពីប៉េកាំងមក ថ្ងៃ១៤វិច្ឆិកា ឆ្នាំ១៩៩១ ថ្វាយសោរ នៅព្រះបរមរាជវាំង ហើយដំណាក់ចុងក្រោយទៀត ដង្ហែព្រះបរមសព ដំណាក់កាលចុងក្រោយទៀត ចាត់ចែង និងថ្វាយព្រះភ្លើង ហើយជាលើកទី១ របស់ខ្ញុំព្រះករុណាខ្ញុំ បានរើសអដ្ឋិធាតុ..."។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានគូសបញ្ជាក់បន្ថែមថា "ឥឡូវ ត្រូវទទួលតំណរ មរតក៌ ដើម្បីការពារព្រះរាជបល្ល័ង្គ ការពារព្រះមហាក្សត្រ ជាបន្តទៀត។ ខ្ញុំព្រះករុណាខ្ញុំ ក៏មិនចង់ធ្វើអត្ថាធិប្បាយតបនឹងការចុះផ្សាយតាមសារព័ត៌មាន ក្នុងពេលកន្លងមក ពីរឿងនេះ រឿងនោះទេ"។
ជាមួយនឹងប្រសាសន៍ខាងលើ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់នាម៉ឺនសព្វមុខមន្ត្រី កងកម្លាំងប្រដាប់អាវុធ ពិសេសសម្តេចចៅហ្វាវាំង គង់ សំអុល ដែលបានចូលរួមរៀបចំព្រះរាជពិធីបុណ្យព្រះបរមសព សម្តេចព្រះមហាវីរក្សត្រ ដោយមិនមានបញ្ហាអ្វីកើតឡើងឡើយ តាំងពីដើម រហូតដល់ចប់៕
7 comments:
ឣ្នកណាមួយជឿថា ហ៊ុន សែន ពិតជាអ្នកការពាររបប រាជានិយមនោះ ឣ្នកនោះប្រាកដ ជាមិនស្គាល់ខ្លួនឯង។ តើ ហ៊ុន សែន ណា ទៅស្រលាញ់ពូជស្តេច ការពារពូជស្តេចនោះ។ មុន១៩៩៣ ហ៊ុន សែន ជេរបញ្ចោរ សម្តេចសីហនុ បែកផ្សែង រហូតបានពានរង្វាន់ពីយួន ដោយយួនលើកបន្តុប ជារដ្ឋមន្ត្រីទី១។ ហ៊ុន សែន បានឋានៈសម្តេច ពីសម្តេចសីហនុ ហើយ វាយឫកជាស្តេច ដោយប្រដូចខ្លួន ទៅនឹងស្តេចកន។
ហ៊ុន សែន កេងប្រវ័ញ្ចប្រជាប្រិយភាព របស់សម្តេចសីហនុម្យ៉ាង និងម្យ៉ាងទៀត បន្លំយកស្នៀតសម្តេចសីហនុ ទិញទឹកចិត្តប្រជារាស្ត្រ ដោយដើរសម្ពោធសាលា ឣាគារ សំណង់ផ្សេងៗ តាមទីក្រុង ខេត្ត ចុងកាត់ មាត់ញក ដើរចែកសញ្ញាប័ត្រ ហើយយកឧិកាស ព្រោកប្រាជ្ញ ជេរគេឯង ជាសាធារណៈ ចាក់ផ្សាយតាមវិទ្យុ និងទូរទស្សន៍ជាតិ និងឯកជន។ នេះជាស្នៀត មហាប្រជាភិថុតិ បែបចាស់ក្រឡះថ្មី ដ៏ឣប្រិយ របស់ហ៊ុន សែន។
កាលធ្វើពិធីថ្វាយព្រះភ្លើង ព្រះសពសម្តេចសីហនុ ហ៊ុន សែន ឣត់ឲ្យមានកូនចៅ ខ្សែស្រឡាយស្តេច ណាម្នាក់ ចូលរួមក្នុងគណៈកម្មការ ពិធីបុណ្យទេ ទាំងខាងនរោត្តម ទាំងខាងស៊ីសុវត្ថិ។ ពេលនោះ រឿងដែលគួរឲ្យចង់សើចចុកពោះ ស្ទើរស្លាប់នោះ គឺពួកហ៊ុន សែន គេលេងល្បែង បាដិហារ តាមទូរទស្សន៍ ធ្វើឲ្យហ៊ុន សែន ឡើងមហាឣស្ចារ្យ ក្នុងប្រវត្តិសាស្ត្រ។
ព្រះមហាក្សត្រសីហមុនី ព្រះសម្តេចមុនីនាថ ព្រះសង្ឃរាជ ប្រទានព្រះភ្លើង ទទួលបរាជ័យទាំងឣស់ ទាល់តែសម្តេចមហាចោរ ប្រទានព្រះភ្លើង ទើបបានជោគជ័យ ទើបព្រះបរម រតនកោដ្ឋ ព្រមទទួល។ ឣ្នកមកប្រទានព្រះភ្លើងមុនៗ ពួកគេឣត់បើកឧស្ម័នឲ្យ ធ្វើម្តេចភ្លើង នឹងឆេះកើត ដល់វេនមហាចោរ ទើបគេបើកឧស្ម័នឲ្យ ទើបភ្លើងឆេះបាន។ នេះចំជា មហាបោកប្រាស់ ដ៏មហាឣស្ចារ្យមួយ។
Heh ah Kwak! Last year you burnt a dead body and this year Khmer people will burn your body alive, make sure you cry out loud as much as you can.
អាឆ្កែយួនហ្នឹងមិនចោលក្បាច់អាខ្មែរក្រហមបង្អែកយួននឹងទេ។ទោះវាមិននិយាយ គ្មាននរណាជឿថាវា គ ឡើយ។
ពួកក្បត់ជាតិទើបដុតពពយកវាឆេះ!
មានអីចំលែកសំរាប់អាស្តេចក្បត់ជាតិបំរើយួននោះ!!!
CNRP អាសំរាំង ស៊ី
-CPP លួចបាន?......CNRP ម៉ាស្រឡាញ់ !
-CPP ទិញ?.........CNRP លក់ឡាយឡូង !
-CPP គំរាម?........CNRP ខ្លាចចុយម្រាយ !
This is the price to pay when you mess up with Sensei Rong Chhun, Karate teacher!
Go to ah Hoon Xen!
Post a Comment