Monday, October 28, 2013

សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធានា​លើ​ការ​អនុវត្ត​អនុ​ក្រឹត្យ​ស្ដីពី​ការ​គ្រប់គ្រង​អាស៊ីដ


១៦-តុលា-០៩៖ ជន​រង​គ្រោះ​ដោយសារ​​ទឹក​អាស៊ីដ ​
កំពុង​រៀន​អក្សរ​នៅ​ក្នុង​អង្គការ​មួយ​ក្នុង​រាជធានី​ភ្នំពេញ។
RFA/Tin Zakariya
ការ​គ្រប់គ្រង​អាស៊ីដ នៅ​តែ​ជា​ការ​ព្រួយ​បារម្ភ​នៅ​ឡើយ​នៅ​ប្រទេស​កម្ពុជា បើ​ទោះ​បី​ជា​តួលេខ​ជន​រងគ្រោះ​ដោយសារ​អាស៊ីដ​ថយ​ចុះ​ក៏ដោយ។

ដោយ ឡេង ម៉ាលី 2013-10-27

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ស៊ី.ស៊ី.អេច្ឆ.អ័រ (CCHR) និង​អង្គការ​ជួយ​ជន​រង​គ្រោះ​កម្ពុជា ដោយសារ​អាស៊ីដ ចេញ​វិចារណកថា​ព័ត៌មាន​រួម​មួយ ដោយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ធានា​លើ​ការ​អនុវត្ត​អនុក្រឹត្យ​ស្ដីពី​ការ​គ្រប់គ្រង​អាស៊ីដ​ខ្លាំង​ឱ្យ​បាន​ពេញលេញ។

នៅ​ក្នុង​វិចារណកថា​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​អង្គការ​ជួយ​ជន​រង​គ្រោះ​កម្ពុជា ដោយសារ​អាស៊ីដ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៧ តុលា ឆ្នាំ​២០១៣ បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​របស់​ខ្លួន​ អំពី​ការ​ខ្វះ​ខាត​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល ក្នុង​ការ​អនុវត្ត​ឱ្យ​បាន​ពេញលេញ​នូវ​អនុក្រឹត្យ​ស្ដីពី​បែបបទ និង​លក្ខខណ្ឌ​នៃ​ការ​គ្រប់គ្រង​អាស៊ីដ​ខ្លាំង នៅ​កម្ពុជា​បច្ចុប្បន្ន។

អ្នក​ស្រាវជ្រាវ​ក្នុង​គម្រោង​បញ្ឈប់​អំពើ​ហិង្សា​ដោយ​អាស៊ីដ របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា កញ្ញា សន រ៉ាម៉ាណា ថ្លែង​ថា នៅ​ក្នុង​ពេល​ថ្មីៗ​នេះ មាន​មន្ត្រី​ស្ថាប័ន​រដ្ឋាភិបាល​ខ្លះ មិន​បាន​បង្ហាញ​អំពី​កិច្ច​ប្រឹងប្រែង​អនុវត្ត​អនុក្រឹត្យ​ស្ដីពី​ការ​គ្រប់គ្រង​អាស៊ីដ​ខ្លាំង​ទេ ហើយ​មន្ត្រី​ខ្លះ​ទៀត ថ្លែង​ថា​មិន​ដឹង ឬ​មិន​មាន​ការ​ទទួល​ខុសត្រូវ​អនុវត្ត​ទៀត​ផង។


កញ្ញា សន រ៉ាម៉ាណា៖ «អ្វី​ដែល​គាត់​និយាយ ដូច​ថា គាត់​មិន​ទទួល​ខុសត្រូវ​ចំពោះ​ការ​ជំនាញ​អនុវត្តន៍​ច្បាប់ គឺ​គាត់​ថា ស្ថាប័ន​គាត់​ហ្នឹង​មិន​បាន​ទទួល​ខុស​ត្រូវ​ក្នុង​រឿង​ទាក់ទិន​នឹង​ច្បាប់​ហ្នឹង​ទេ ហើយ​សូម្បី​តែ​ក្រសួង​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​អនុក្រឹត្យ​ហ្នឹង​ទៀតសោត ក៏​គាត់​និយាយ​ថា គាត់​អត់​ដឹង​រឿង ហើយ​គាត់​ថា គាត់​អត់​មាន​តួនាទី​ត្រូវ​ចំពោះ​ច្បាប់​ហ្នឹង។ អ៊ីចឹង យើង​គិត​ថា អា​ហ្នឹង​ដូច​ជា​ការ​ផាត់​ចោល​នូវ​ការ​ទទួល​ខុស​ត្រូវ»។

ក្នុង​វិចារណកថា​ព័ត៌មាន អ្នក​គ្រប់គ្រង​គម្រោង​របស់​អង្គការ​ជួយ​ជន​រង​គ្រោះ​កម្ពុជា ដោយសារ​អាស៊ីដ អ្នកស្រី អ៊ែរីន ប៊ួហ្គោស (Erin Bourgois) ថ្លែង​បន្ថែម​លើ​ការ​អនុវត្ត​បទបញ្ជា​អនុក្រឹត្យ​ឱ្យ​បាន​ពេញលេញ រដ្ឋាភិបាល​ត្រូវ​តែ​បរិច្ចាគ​ធនធាន​នានា ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អាស៊ីដ​ខ្លាំង ជា​ពិសេស អាជីវករ​លក់​ទឹក​អាស៊ីដ កម្មករ​ធ្វើ​ការ​នៅ​តាម​ចម្ការ​កៅស៊ូ មន្ត្រី​អនុវត្តន៍​ច្បាប់ មន្ត្រី​តុលាការ អ្នក​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់ និង​បុគ្គល​សំខាន់ៗ​ដទៃ​ទៀត ដែល​ពាក់ព័ន្ធ​​នឹង​ការ​តាក់តែង​ច្បាប់​នេះ។

អ្នកស្រី​ឱ្យ​ដឹង​ថា តួលេខ​ជន​រង​គ្រោះ​ដោយសារ​អាស៊ីដ នៅ​ប្រទេស​កម្ពុជា មាន​ចំនួន ៤១០​នាក់ រាប់​ទាំង​អ្នក​ប៉ុនប៉ង​ធ្វើ​អត្តឃាត ​និង​អ្នក​ប្រើប្រាស់​គ្រោះថ្នាក់​ដោយ​ចៃដន្យ។ ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៣ មក មាន​ករណី​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីដ​ចំនួន ៣​ករណី ដែល​បណ្ដាល​ឱ្យ​មាន​ជន​រងគ្រោះ​ចំនួន ៦​នាក់។ ទន្ទឹម​គ្នា​នេះ មាន​មនុស្ស ៣​រូប បាន​ស្លាប់​នៅ​ក្នុង​ឆ្នាំ​នេះ ដោយសារ​ការ​ប្រើប្រាស់​ទឹក​អាស៊ីដ គឺ​ម្នាក់​ស្លាប់​ដោយសារ​ឧបទ្ទវហេតុ​ចៃដន្យ និង ២​នាក់​ទៀត​ស្លាប់​ដោយសារ​ការ​ធ្វើ​អត្តឃាត។ ទោះ​ជា​ដូច្នេះ​ក្ដី អ្នកស្រី​ រំឭក​ថា អាច​មាន​ករណី​​វាយ​ប្រហារ​ខ្លះ​ទៀត ប៉ុន្តែ​គេ​មិន​បាន​រាយការណ៍។

ករណី​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីដ ត្រូវ​បាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​អង្គការ​ជួយ​ជន​រង​គ្រោះ​កម្ពុជា ដោយសារ​អាស៊ីដ វាយ​តម្លៃ​ថា បាន​ធ្លាក់​ចុះ​ជា​លំដាប់ ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១០ គឺ​មួយ​ចំណែក​ដោយសារ​តែ​មាន​ការ​អនុម័ត​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អាស៊ីដ​ខ្លាំង នៅ​ឆ្នាំ​២០១១។

អ្នកស្រី អ៊ែរីន ប៊ួហ្គោស ថ្លែង​ថា ដើម្បី​ធានា​ដល់​ការ​គោរព និង​អនុវត្តន៍​បទប្បញ្ញត្តិ​នានា នៅ​ក្នុង​អនុក្រឹត្យ ហើយ​ទប់ស្កាត់​អំពើ​ហិង្សា​ដោយ​ទឹក​អាស៊ីដ មធ្យោបាយ​តែ​មួយ​គត់ គឺ​ការ​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អាស៊ីដ​ខ្លាំង​ដល់​សាធារណជន។ បច្ចុប្បន្ន អង្គការ​ជួយ​ជន​រង​គ្រោះ​កម្ពុជា ដោយសារ​អាស៊ីដ កំពុង​ផ្សព្វផ្សាយ​បទប្បញ្ញត្តិ​អនុក្រឹត្យ និង​ផ្ដល់​សេវា​ជួយ​ជន​រងគ្រោះ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​មន្ត្រី​រដ្ឋាភិបាល​បាន​ទេ ជុំវិញ​ការ​អនុវត្ត​អនុក្រឹត្យ​ស្ដីពី​ការ​គ្រប់គ្រង​អាស៊ីដ​នេះ៕

4 comments:

Anonymous said...

JENDHA,

THIS IS THE BEST ONE. IT SHOWS THAT IT'S TIME FOR HUN SEN TO GO:

https://www.facebook.com/photo.php?fbid=439762429479218&set=a.305143252941137.66774.305117772943685&type=1&theater

Anonymous said...

Acid is far more dangerous than controlled substance (addicted drugs) and why Hun Sen government takes the issue of acid attack so lightly! This is unbelievable!

Anonymous said...

Yuon are more welcome to study Khmer language any time because Cambodian government will open arm for all Yuon throughout Vietnam to come to Cambodia and learn Khmer language is free of charge for Yuon to settle in Cambodia without visa, passport and proper identification.

Anonymous said...

សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!