Thursday, October 31, 2013

លោក សម រង្ស៊ី ៖ ការចរចា នៅតែចរចា ឥតមាននិយាយពីការចូលប្រជុំសភាទេ


ដោយ: មុនីរាជ CEN ថ្ងៃទី 31 តុលា 2013

ភ្នំពេញ:  លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បានធ្វើ​សន្និសីទ កាសែត​មួយ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៣​នេះ នៅ​ទីស្នាក់ការ​ចាក់អង្រែ ដើម្បីធ្វើ​ទំនាក់ទំនង​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង  អំពី​ការចរចារ រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​។​

​លោក សម រង្ស៊ី បាន​មានប្រសាសន៍ថា ៖ គោលជំហ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ចរចា ដើម្បី​រក​ដំណោះស្រាយ ចំពោះ​ភាពទាល់ច្រក​។ គណបក្ស​ប្រកាន់​ជំហ អហិង្សា សន្តិវិធី ហើយ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការចរចា និង​ដាក់អំពីគោលបំណងរបស់ ​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ឲ្យ​គណបក្ស​ប្រជាជន យកទៅ​ធ្វើការ​ពិចារណា​។​

​នៅថ្ងៃនេះ លោក សម រង្ស៊ី នឹងធ្វើ​ការទំនាក់ទំនង ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង ដើម្បី​ជួបចរចា រវាង​ថ្នាក់ដឹកនាំ គណបក្ស​ទាំងពីរ​។ ចំពោះ​ការចរចា​នេះ គឺ​គណបក្ស​សង្គ្រោះ​ជាតិ មាន​សុទិដ្ឋិនិយម ចង់​ឲ្យ​មានការ​ចរចា​ឡើងវិញ ហើយ​ការចរចា គឺ​ជួបគ្នា​ដោយផ្ទាល់ ល្អ​ជាង​ជួបគ្នា តាម​ទូរស័ព្ទ និង​និយាយ​គ្នា​ត្រង់ៗ ដើម្បី​រក​ផ្លូវកណ្តាល ដែល​អាច​ទទួលបាន​ផ្លែផ្កា​។​

​ចំណែក​លោក កឹម សុខា បាន​និយាយថា ការចរចា គឺ​មិនមែន​ការបោះបង់​ការតស៊ូ​មតិ​នោះទេ​។ ការចរចា គឺមាន​របៀបវារៈ ចំនួន​៣  ដែល​ត្រូវធ្វើ​ការចរចា រួមមាន​៖

ទី​១. ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​។

ទី​២. ទាមទារ​ឲ្យ គ​.​ជ​.​ប ត្រូវចុះ​ចេញពី​តំណែង និង

​ទី​៣. ឲ្យ​មានការ​កំណែទម្រង់ ការបោះឆ្នោត​។​


​លោក សម រង្ស៊ី បាន​បញ្ជាក់ថា ៖ “​ការចរចា នៅតែ​ចរចា យើងឥតមាន​និយាយ​ពី​ការចូល​ប្រជុំ​សភា​ទេ​”៕​


4 comments:

Anonymous said...

ឥឡូវប្រជាជនខ្មែរខ្លាចស្រុកខ្មែរក្លាយទៅជាស្រុកយួន!!!

Anonymous said...

All Khmer for the democracy must also be firm along with the leaders, in order for overcoming the aggression of the today unfair society, that's formed organized by the lawlessness colonized government!

Stimulated ourselves, as we all Khmer!
Stay firm!
Stand firm!
Stick with our goal!
Start with our present and future plan!
Stage by stage performing, the new constitutional disposal move nearer!
Strike by strike for our achievement!

Anonymous said...

បើពួកវាមិនព្រមពិភាគ្សាលើរបៀបវិរៈទាំងបីហ្នឹងទេ មានន័យថា ពួកវាពិតជាចោរមែនហើយ មិនចាំ
បាច់យកលេសថា ជាការខុសនឹងរដ្ឋធម្មនុញ្ញអ្វីទាំង
អស់ ។ បញ្ហាហ្នឹង ទាំងអស់គ្នា ទាំងជាតិ និង​អន្តរៈជាតិ គួរតែយល់ហើយ ថាមានតែចោរពិតប្រា
កដ ទើបខ្លាចប៉ូលិស ខ្លាចការឆែកឆេរ ឬការសើុប
អង្កេត ។ ដូច្នេះត្រូវរកកវិធានការផ្សេងដើម្បី
ចាត់ការរឿងហ្នឹងឲមានប្រសិទ្ធភាពជាងមិនអាចនៅតែចរចារបានទេ ។

Anonymous said...

ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!