Monday, October 14, 2013

លោក កឹម សុខា ឆ្លើយតបរឿង​លោក សម រង្ស៊ី ទូរស័ព្ទប្រា​ប់លោក ស ខេង ឈប់ទាមទារតំ​ណែងប្រធានស​ភា


មានតែមនុស្ស ឆោត​ល្ងង់ទេ ដែលជឿសម្តី ចោរខំស្រែកប្រាប់គេឯងថា ម្ចាស់ទ្រព្យឈប់ទាមទាររបស់ ទ្រព្យដែលចោរលួចនោះហើយ។ លោក កឹម សុខា ឆ្លើយតប​រឿង​លោក សម រង្ស៊ី ទូរស័ព្ទ​ប្រាប់​លោក ស ខេង ឈប់​ទាមទារ​តំណែង​ប្រធានសភា


 (ថ្ងៃទី 14 តុលា 2013, ម៉ោង 04:17:PM) | ដោយ: មុនី​រាជ​ CEN

ភ្នំពេញ: ទាក់ទង​ការលើកឡើង​របស់លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​មន្ត្រីជាន់ខ្ពស់ គណបក្ស​ប្រជាជន​កម្ពុជា ថា លោក សម រង្ស៊ី បាន​ទូរស័ព្ទ​មក​លោ​កថា ឈប់​ទាមទារ​តំណែង​ប្រធានរដ្ឋសភា​នោះ ត្រូវបាន​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​អះអាងថា ខាង​គណបក្ស សង្គ្រោះ​ជាតិ ឥតមាន​អ្វី​ភ្ញាក់ផ្អើល​ទេ​។

​ការបញ្ជាក់​នេះ​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៣ នៅក្នុង​ពិធី​បង្សុកូល​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ នៅ​ទីស្នាក់ការ គណបក្ស​សង្គ្រោះ​ជាតិ នៅ​ផ្លូវ​ត្រឡោកបែក​។

​​ទាក់ទង​ករណី​លោក សម រង្ស៊ី ទូរស័ព្ទ​ឆ្លើយឆ្លង​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង ឈប់​ទាមទារ​តំណែង​ប្រធានរដ្ឋសភា​នោះ ត្រូវបាន លោក​បាន​បញ្ជាក់ថា “ ខ្ញុំ​មិនទាន់​បានទទួល ព័ត៌មាន​ពិត​ទេ ហើយ​យើង​អត់​មាន​ការចរចា​ណាមួយ ជា​ផ្លូវការ​ទេ បើ​យើង​ចាប់យក​ពាក្យ មួយ​កំណាត់ នៅក្នុង​ការទំនាក់ទំនង​ទូរស័ព្ទ​ណាមួយ​។ អាហ្នឹង មិនអាច​យក​ជា​បានការ​ទេ  ​"​។

លោក កឹម សុខា បញ្ជាក់ឡើងវិញថា​៖ “​​ក្នុង​ការចរចា​ថ្មី​ណាមួយ​រវាង គណបក្ស​ប្រជាជន និង គណបក្ស​សង្គ្រោះ​ជាតិ អត់​ទាន់​មាននៅ​ឡើយ​ទេ បន្ទាប់ពី​ចរចា ពីរលើក​រួចមក​អត់​ដែលមាន​ទេ​។ គណបក្ស​សង្គ្រោះ​ជាតិ នៅ​ដដែល​គឺ​ស្វែងរក​ការពិត រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ហើយ​ការដែលយើង​ព្រម​ជជែក​គ្នា​បាន​ដោយសា​មិនទាន់​រក​ការពិត​ឃើញ​ហេតុនេះដើម្បីកុំឲ្យដំណើរការជាតិជាប់គាំង យើង​គិតគូរកដំណោះស្រាយ​ជា​បណ្តោះអាសន្ន​សិន ទម្រាំ​រក​ការពិត​ឃើញ​។ ក្នុងការ​ជជែក​គ្នា រកដំណោះស្រាយបណ្តោះអាសន្ន​នោះ ជំហរ​របស់ គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់ហើយ គឺ​ឈរលើ​មូលដ្ឋាន ថា យើងជាអ្នក​ឈ្នះ​។ យើង​ឈ្នះ​មានន័យថា ទាល់តែ​យើង​ទាមទារ​ឲ្យ មាន​តុល្យភាព អំណាច​តុល្យភាព អំណាច​ទាល់តែ យើងទាំងអស់គ្នា ឈ្នះ​ទាំងអស់គ្នា​។ បើសិនជា​អត់​មាន​តុល្យភាព អំណាច​គឺ​យើង មិនអាច​ទទួលយកបាន​ទេ​”​។

​លោក ស ខេង កន្លងមក​បាន​លាតត្រដាង​អំពី​ការពិត​មួយ​ដែលថា​លោក សម រង្ស៊ី បាន​ទូរស័ព្ទរ​កលោក ហើយ​ប្រាប់ថា លែង​ចង់បាន ប្រធានសភា​ហើយ បន្ទាប់ពី​ស្នើសុំ​មិនបាន​។ ប៉ុន្តែ​លោក សម រង្ស៊ី​ស្នើសុំ​សមាសភាព​ស្មើគ្នា​នៅក្នុង​គណកម្មាធិការ​អចិន្ត្រៃយ៍​។​

ភាពទាល់ច្រក​ក្នុង​ការចរចា​កន្លងមក​ត្រូវបាន​គណបក្ស​ប្រជាជន​ចាត់ទុកថា​ដោយសារតែ​គណបក្ស​សង្គ្រោះ​ជាតិ​ចង់បាន​តំណែង​ប្រធាន​និង​សមាសភាព​ស្មើគ្នា​នៅក្នុង​អចិន្ត្រៃយ៍​។ គណបក្ស​ប្រជាជន​កម្ពុជា​ចាត់ទុកថា នេះ​មិនអាច​ទៅរួច​ទេ ព្រោះ គណបក្ស​ប្រជាជន ជា​គណបក្ស ឈ្នះឆ្នោត​៕​

4 comments:

Anonymous said...


No doubt, that is the dirty lied strategy of the communist regime and the East block has always used where many people have a low education like Cambodia today. This lied strategy will never operated in former East Block anymore because their people have high education more more Cambodian peole.

Anonymous said...

ពួកអាចោរលួចឆ្នោតប្លន់ឆន្ទះរាស្រ្តគង់តែរន្ទះបាញ់ងាប់ទាំងពូជរបស់វាទាំងមេទាំងកូននោះទេ។

Anonymous said...

ត្រូវហើយ ៗ សុំគំាទ្រយោបល់ទាំងពីរខាងលើ ពួកបនកុម្មុយនិស្ត ក្រៅពីនិយាយត្រឡប់ត្រឡិន និងមួលបង្កាច់ បង្ខូចអ្នកផ្សេង តើនៅមានអ្វីដែល
ពួកវាចេះធ្វើធ្វើ ចេះនិយាយទៀត ? ។ នៅក្នុង
លោកនេះ គ្មានអ្វីដែលកំសាកជាងពួកអាកុម្មុយ
និស្តទៀតទេ ។ ការប្រព្រឹត្តរបស់ពួកវាតែងតែ
ទម្លាក់ទោស ឬ កំហុសទៅលើអ្នកផ្សេងទាំង
អស់ ។ ពួកវាគង់តែស្លាប់តៃហោងទាំងពូជមិន
ក្នុងពេលឆាប់ ៗ នេះខាន ។

Anonymous said...

អាចោររន្ទះបាញ់តៃហោងកឹម សុខា លួចឆន្ទះរាស្រ្ត

ទៅចូលដៃជាមួយ អាចោរយួនរន្ទះបាញ់ហ៊ុន សែន!