Wednesday, October 30, 2013

ពស់វែក​៣​ក្បាល​ត្រូវ​គេ​បោះ​ចូល​ក្នុង​ផ្ទះ​​ពលរដ្ឋ​មាន​ទំនាស់​ដី​នៅ​​បឹងកក់


RFA/Van Vichar
ប្រជាពលរដ្ឋ​មាន​បញ្ហា​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ឃុន សៀ នៅ​សង្កាត់​បឹងកក់១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ បាន​សម្ដែង​ក្តី​បារម្ភ​ជា​ថ្មី​ថា ពួកគាត់​នឹង​ត្រូវ​ឃាតក​សម្លាប់​ទាំង​គ្រួសារ បើ​សិន​ជា​អាជ្ញាធរ​មិន​ជួយ​អន្តរាគមន៍​ឲ្យ​ទាន់​ពេល​វេលា​ទេ​នោះ។

ដោយ វណ្ណ វិចារ 2013-10-30

ការ​ប្រកាស​ឲ្យ​ដឹង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មនុស្ស​ប្រុស​ម្នាក់ បាន​យក​ពស់​វែក ៣​ក្បាល បោះ​ចូល​ក្នុង​ផ្ទះ​របស់​គាត់​កាល​ពី​យប់​ថ្ងៃ​ទី​២៩ ខែ​តុលា វេលា​ម៉ោង​ជាង ១​រំលង​អធ្រាត្រ។

ប្រជាពលរដ្ឋ​បី​គ្រួសារ​ដែល​កំពុង​មាន​ជម្លោះ​ដីធ្លី បាន​ដង្ហោយ​ហៅ​រក​អន្តរាគមន៍​ជា​លើក​ទី​២​ហើយ បន្ទាប់​ពី​ពលរដ្ឋ​ទាំង​បី​គ្រួសារ កាល​ពី​ខែ​មិថុនា បាន​ធ្វើ​សន្និសីទ​កាសែត​ប្រកាស​ថា ពួកគាត់​អាច​នឹង​ត្រូវ​ឃាតក​លប​សម្លាប់ ព្រោះ​តែ​មិន​ព្រម​ទទួល​សំណង​ពី​ក្រុមហ៊ុន​ជា​ថ្នូរ​នឹង​ការ​ចាក​ចេញ​ពី​ផ្ទះសំបែង។

ក្រុម​ពលរដ្ឋ​ទាំង​បី​គ្រួសារ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ឯកជន ឃុន សៀ អភិវឌ្ឍន៍ ដែល​ជា​ក្រុមហ៊ុន​ទទួល​ទិញ​អគារ​សាលា​សង្កាត់ និង​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា សង្កាត់​បឹង​កក់១ តាំង​ពី​ខែ​មេសា ឆ្នាំ​២០១៣។ ក្រុមហ៊ុន​ព្រម​ផ្ដល់​ប្រាក់​សំណង​ចំនួន ១៥.០០០​ដុល្លារ​ក្នុង​មួយ​គ្រួសារ​ជា​ថ្នូរ​នឹង​ការ​ចាកចេញ តែ​ពលរដ្ឋ​ទាំង​នោះ​មិន​ព្រម​យក។

កន្លង​ទៅ​ក្រុម​អ្នក​ភូមិ ធ្លាប់​ត្រូវ​បាន​ក្រុមហ៊ុន​ឯក​ជន​មួយ​នេះ ប្ដឹង​ប៉ូលិស​ចាប់​បញ្ជូន​ទៅ​តុលាការ​ក្នុង​បទ​ចោទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ក្រុមហ៊ុន។ បុគ្គលិក​ក្រុមហ៊ុន​វាយ​ដំ ជះ​ទឹក​លូ​សំអុយ​ដាក់​ផ្ទះ ជន​មិន​ស្គាល់​មុខ​បំពុល​ឆ្កែ​ឲ្យ​ងាប់ គេ​យក​ពូថៅ​កាប់ និង​ចុង​ក្រោយ​គឺ​នៅ​យប់​ថ្ងៃ​ទី​២៩ ខែ​តុលា មាន​មនុស្ស​មិន​ស្គាល់​មុខ​បាន​បោះ​ពស់​វែក​ចូល​ក្នុង​ផ្ទះ​គាត់​ទៀត។

លោកស្រី ម៉ក់ សៀវហួង៖​ «ឮ​សំឡេង​ឆែតៗ ខ្ញុំ​ក៏​ហៅ​កូន​ឲ្យ​ក្រោក​ឡើង ខ្ញុំ​ក៏​ហៅ​ប៉ូលិស​ហៅ​អី​មក​ជួយ​ចាប់ ជួយ​វ៉ៃ​ជាង ១​ម៉ោង ហើយ​ចាប់​និង​វ៉ៃ។ ...វា​រុល​ចេញ​ក្រៅ ហើយ​អា​មួយ​រត់​ទៅ​កៀន​ជញ្ជាំង ហើយ​អា​ក្នុង​ថង់​ហ្នឹង​នៅ​ហ្នឹង​ស្រាប់​ទេ។ ពូ​មួយ​គាត់​ចង​មាត់​ថង់ ក៏​ត្រូវ​ពស់​ព្រួស​ពិស​ដាក់​ឡើង​ហើម។ ប៉ុនប៉ង​ធ្វើ​ឃាត​ហើយ ពស់​ហ្នឹង​បើ​សិន​ជា​អត់​ដឹង​ទេ ស្លាប់​ទាំង​អស់​ហើយ»។

RFA/Van Vichar
លោកស្រី​គិត​ថា ទាំង​ការ​បំពុល​ឆ្កែ​និង​ពន្លែង​ពស់​វែក​ចូល​ផ្ទះ​នេះ សុទ្ធ​ជា​អំពើ​គំរាមកំហែង​ដើម្បី​ប្លន់​ដីធ្លី​តែប៉ុណ្ណោះ ព្រោះ​ថា ពួក​គាត់​មិន​ធ្លាប់​មាន​ទំនាស់​ជាមួយ​អ្នក​ណា​ក្រៅ​ពី​ក្រុមហ៊ុន​ទិញ​សាលា​សង្កាត់​នេះ​ឡើយ។ លោកស្រី​បញ្ជាក់​ថា ពលរដ្ឋ​ទាំង ៣​គ្រួសារ កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត ព្រោះ​តែ​ការពារ​ផ្ទះសំបែង​របស់​ខ្លួន។

ពស់វែក​ទាំង​បី​ក្បាល​នោះ ជា​ប្រភេទ​ពស់វែក​ដំបូក​១​ក្បាល និង​ពស់​វែក​ក្របី​ពីរ​ក្បាល ដែល​មាន​ទំហំ​ប៉ុន​កដៃ​មនុស្ស​ចាស់ និង​ប្រវែង​ជិត ១​ម៉ែត្រ។ ពស់​វែក​ដំបូក​ត្រូវ​បាន​ពលរដ្ឋ​វាយ​ងាប់​ទាំង​យប់ ហើយ​ពស់​វែក​ក្របី ត្រូវ​បាន​គេ​ចាប់​ដាក់​ក្នុង​ថង់​ទុក​ជា​ភស្តុតាង។

ក្រុមហ៊ុន ឃុន សៀ ជា​អ្នក​ទទួល​ទិញ​ដី​ទំនាស់​នេះ យក​លក់​បន្ត​ឲ្យ​ប្រធាន​អង្គរក្ស​លោក ជា ស៊ីម គឺ​ឧត្ដមសេនីយ៍ឯក យឹម លាង ដែល​ត្រូវ​ជា​កូន​បង្កើត​របស់​លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ហើយ​ជា​កូនប្រសា​របស់​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ លោក ជា សុផារ៉ា។ តំណាង​ក្រុមហ៊ុន ឃុន សៀ ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ក្រុមហ៊ុន ឃុន សៀ ចង់​ដោះស្រាយ​ជាមួយ​ពលរដ្ឋ​ដោយ​សន្តិវិធី​តាម​ការ​សម្របសម្រួល ហើយ​ក្រុមហ៊ុន​មិន​មាន​បំណង​បង្ក​គ្រោះថ្នាក់ ឬ​គំរាមកំហែង​ចំពោះ​ពលរដ្ឋ​ឡើយ។


ទោះ​ជា​បែប​ណា​ក្ដី មន្ត្រី​ផ្នែក​ច្បាប់​របស់​អង្គការ​ក្រុម​ការងារ​ពិសេស​ការពារ​សិទ្ធិ​លំនៅឋាន លោក ណន អូនី មាន​ប្រសាសន៍​ថា ករណី​នេះ​ពិត​ជា​ប្រការ​គួរ​ឲ្យ​ព្រួយ​បារម្ភ។ លោក​បន្ត​ថា អាជ្ញាធរ​ត្រូវ​តែ​ចាត់​វិធានការ​ជា​បន្ទាន់​ដើម្បី​ការពារ​អាយុ​ជីវិត​របស់​ពលរដ្ឋ និង​ត្រូវ​ស្វែង​រក​ជន​ដៃដល់ និង​អ្នក​បញ្ជា​ដែល​ប៉ុនប៉ង​សម្លាប់​មនុស្ស​នោះ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់៕

4 comments:

Anonymous said...

Sooner or later they going to take without pay,this is communist rule CORP grab land for last owner used to be Viet or Chinese.Khmer no longer own in Cambodia it become minority own Country.Look at Chinese Vietnamese new year or Khmer wich is crowd than?KRANHUN EASAN.

Anonymous said...

That is no doubt, the killer are the number of CPP, that is Youn trick.

Anonymous said...

៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?

ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ធ្វើមហាតបាតុកម្ម ឬ មហាតបាតុកម្មសូត្រធម៌,,,,, មហាតបាតុកម្មស្មូត្រ, មហាតបាតុកម្មភាវនា, មហាតបាតុកម្មសមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឬ ចង់ប្តឹងទៅអង្គការសហប្រជាជាតិជាមួយការ ដង្ហែស្នាមមេដៃ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!

សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!


បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!

បរាជ័យពួកអាសត្វឆ្កែបរទេស (!!)

បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)

ពីអញ

ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា

Anonymous said...

អាកំពូជសហាវបែបហ្នឹង ទើបប្រជាបលរដ្ឋចេះតែ
ទាមទារឲទមា្លក់អាដឹកនាំបច្ចុប្បន្នចេញ​ ធម្មតា បើអ្នកដឹកនាំល្អពិតប្រាកដមែន ប្រជាបលរដ្ឋមាន
តែស្រឡាញ់ និង គាំទ្រអស់ពីដួងចិត្ត ។ គេមិន
ដែលមានបំណងទាមទារឲផ្លាស់ប្តូរឡើយ ហេតុអ្វី
បានជាមានអ្នកខ្លះនៅតែមិនយល់ ? តើខួរក្បាល
ធ្វើអ្វីដែរ ? ។