Tuesday, October 29, 2013
វិយោគិនខេត្តសានទុងនៃប្រទេសចិន ចាប់អារម្មណ៍លើដំណាំម្រេចនៅខេត្តកំពត
[ OK, DON'T GRAB OUR LAND AGAIN...]
AKP ភ្នំពេញ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣
វិនិយោគិនមួយក្រុម រួមនិងគណៈប្រតិភូខេត្តសានទុង នៃប្រទេសចិន ដឹកនាំដោយ ឯកឧត្តម វ៉ាង ជុនមីន លេខាបក្សខេត្តសានទុងនៃ សាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញទៅ បំពេញទស្សនកិច្ចនៅខេត្តកំពត ដើម្បីសិក្សានិងស្វែងយល់ពីសក្តានុពល វិនិយោគ នៅ ខេត្ត ជាប់មាត់សមុទ្រនៃប្រទេសកម្ពុជា។នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ខេត្តកំពតនោះ ប្រតិភូ បានចូលជួបពិភាក្សាជាមួយឯកឧត្តម ខូយ ឃុនហួរ អភិបាលខេត្តកំពត នាថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៣ ។
នៅក្នុងជំនួបនោះ ក្រុមវិនិយោគិនខេត្តសានទុងនៃប្រទេសចិន បានជម្រាបថា គេមាន ចំណាប់អារម្មណ៍លើការបណ្តាក់ទុនវិនិយោគ លើដំណាំម្រេច ព្រមទាំងសូមឲ្យអាជ្ញាធរខេត្ត កំពតជួយខាងបច្ចេកទេស ហើយគេជាអ្នកផ្តល់ដើមទុន ។
ឯកឧត្តមអភិបាលខេត្ត ខូយ ឃុនហួរ បានជម្រាបជូនភ្ញៀវថា ខេត្តកំពត ជាខេត្តមួយជាប់ មាត់សមុទ្រ មានផ្ទៃដីជាង ៤ពាន់គីឡូម៉ែត្រ ក្រឡា មានក្រុង១, ស្រុកចំនួន៧, ឃុំ-សង្កាត់ចំនួន ៩៣, ភូមិចំនួន ៤៨៣ និងមានប្រជា ពលរដ្ឋជាង ៦៣ម៉ឺននាក់។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងបញ្ជាក់ពីសក្តានុពលលើទឹកដីខេត្តកំពត សម្រាប់នអ្នកវិនិយោគ ផងដែរថា ខេត្តកំពត មានអំណោយផល ខ្ពស់លើវិស័យកសិ-ឧស្សាហកម្ម និងទេសចរណ៍ ហើយដីកសិកម្មសម្រាប់ដាំ ម្រេច ធូរ៉េន និងស្រូវ ក្រៅពីនេះ មានដីសម្រាប់ដាំដំណាំ ផ្សេងៗទៀតផងដែរ ។ ឯកឧត្តមបាន បញ្ជាក់ថា វិស័យឧស្សាហកម្មក្នុងខេត្តកំពត មានរោងចក្រ និងមានវ៉ារីអគ្គិសនីកំចាយសម្រាប់ ផ្គត់ផ្គង់ថាមពលអគ្គិសនី ហើយសព្វថ្ងៃរាជរដ្ឋាភិបាលកំពង់សាងសង់ទំនប់យ៉ាងទំនើបមួយ ទៀត សម្រាប់ផ្គត់ផ្គង់ទឹកដល់ប្រជាពល រដ្ឋ ប្រើប្រាស់ និងស្រោចស្រពដំណាំកសិកម្មក្នុងរដូវ ប្រាំងបានផងដែរ ។ ចំណែកវិស័យទេសចរណ៍វិញ មានរមណីយដ្ឋានភ្នំបូកគោ សម្រាប់ទាក់ ទាញភ្ញៀវទេសចរបរទេសទៅកាន់ខេត្តមួយនេះយ៉ាងច្រើនកុះករ ។3
ឯកឧត្តមអភិបាលខេត្តបានថ្លែងថា សហប្រតិបត្តិការរវាងខេត្តកំពតនៃប្រទេសកម្ពុជា និង ខេត្តសានទុងនៃប្រទេសចិន នឹងជួយជំរុញវិ ស័យវិនិយោគរបស់ខេត្តសានទុង ហើយនឹងជួយ លើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋខេត្តកំពត បានកាន់តែប្រសើរឡើងថែមទៀត ។
ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរឲ្យប្រតិភូខេត្តសានទុង ដែលដៃគូសហប្រតិ បត្តិការជាមួយខេត្តកំពតនោះ ជួយជំរុញវិនិយោគ គិនចិនមកវិនិយោគនៅខេត្តកំពតឲ្យបាន ច្រើនបន្ទាប់ពីបំពេញទស្សនកិច្ច និងសិក្សារួចរាល់នោះ ។
ឯកឧត្តម វ៉ាង ជុនមីន ប្រធានគណៈប្រតិភូ បានថ្លែងថា ខេត្តសាទុងជាខេត្តជាប់លំដាប់ ថ្នាក់លេខ៣ ផ្នែកសេដ្ឋកិច្ចនៅប្រទេសចិន មានផ្ទៃដី ១៥ម៉ឺនគីឡូម៉ែត្រការ៉េ មានស្រុកចំនួន ១៣៨ស្រុក មានប្រជាពលរដ្ឋ ១០០លាននាក់។ឯកឧត្តម វ៉ាង ជុនមីន បានថ្លែងបន្តថា ក្នុង ដំណើរទស្សនកិច្ចនាពេលនេះ ឯកឧត្តម នឹងជម្រុញឲ្យអ្នកវិនិយោគិនរបស់ខេត្តសានទុង ចូល មកវិនិយោគក្នុងខេត្តកំពត ដែលជាខេត្ត ដៃគូសហប្រតិបត្តិការជាមួយគ្នាឲ្យបានច្រើន ។ លោកថ្លែងបន្តទៀតថា អ្នកវិនិយោគចិនក្នុងខេត្តសានទុង បច្ចុប្បន្នមកវិនិយោគនៅក្នុង ប្រទេសកម្ពុជា មាន៦៨ក្រុមហ៊ុន និងប្រាកវិនិយោគមានរហូតដល់មួយពាន់លានដុល្លារ ។
ដោយឡែកនៅខេត្តកំពតមិនទាន់មានវិនិយោគិនខេត្តសានទុងមកវិនិយោគនៅឡើយ ទើប តែមានអ្នកវិនិយោគិនមកបំពេញទស្សន កិច្ចសិក្សាលើកដំបូង ប៉ុណ្ណោះ ។ ឯកឧត្តម វ៉ាង ជុនមីន បានសម្តែងការចាប់អារម្មណ៍ទៅលើដំណាំម្រេចក្នុងទឹកដីខេត្តកំពត ហើយ ឯកឧត្តម បានសំណូម ពរឲ្យខាងខេត្តកំពតជួយផ្នែកបច្ចេកទេស ចំណែកខាងឯកឧត្តម ជួយដើមទន់ ហើយការវិនិយោគនេះ ឈរលើ មូលដ្ឋានឈ្នះៗទាំងអស់គ្នា ៕ ដោយ ហ៊ុន យុទ្ធគុណ
Subscribe to:
Post Comments (Atom)
3 comments:
CAMBODIA WILL DISAPPEAR SOON!!!
This Quare rule proposult Hun Xen going to do sales grabs land from people put on tray knee down to both masters for interesting them not Cambodia not kKhmer.His should dies 10 times for his comitments from 1979.
LOTTERY IN CAMBODIA?
ល្បែងកន្ទុយលេខនៅតែជារឿងមួយក្តៅគគុកទោះបីជាសមត្ថកិច្ចហាមឃាត់
ខេត្តសៀមរាប អាជ្ញាធរបានចុះណែនាំច្រើនលើកដល់អ្នកប្រកបរបរកត់ឆ្នោត(សៀម)ឲ្យឈប់លេងយ៉ាងណាក៏ពួកគេនៅតែបន្តលេងឌឺនឹងការបង្រ្កាបរបស់សមត្ថកិច្ច។
ក្រុមអ្នកញៀនល្បែងបានរាយការណ៍យ៉ាងម៉ឺងម៉ាត់ថាក្នុងទីរួមខេត្តសៀមរាប ពួកគាត់តែងតែទៅចាក់ឆ្នោតនៅកន្លែងដូរលុយម្តុំផ្សារលើធំថ្មីនិងទីតាំងផ្សារដើមក្រឡាញ់សរុបមានប្រមាណ ជាជិត២០កន្លែងក្នុងក្រុងសៀមរាប ។ហើយសព្វថ្ងៃនេះគេនាំគ្នា ទៅចាក់ឆ្នោតនៅខាងក្រោយផ្សារលើតាម តូបដូរលុយ ជិត១០កន្លែងជ្រកក្រោមរូបភាពប្តូរប្រាក់តូបលក់ចាប់ហ៊ួយជាដើម។កន្ទុយលេខដែលគេនិយមលេងច្រើនជាងគេគឺឆ្នោតសៀម ដែលបើកឲ្យលេងតែថ្ងៃទី០១ និងថ្ងៃទី១៦ ជារៀងរាល់ខែ។
ល្បែងឆ្នោតនេះសមត្ថកិច្ចបានធ្វើសកម្មភាពបង្រ្កាបបានចាប់យកមកធ្វើកិច្ចសន្យាបញ្ឈប់ជាច្រើននាក់មកហើយតែនៅតែមិនរាងចាល។លោកអធិការក្រុងសៀមរាបបានបន្តឲ្យដឹងទៀតថានៅក្នុងក្រុងទេសចរណ៍សៀមរាបមិនអាចឲ្យលេងល្បែងស៊ីសងភ្នាល់គ្រប់ប្រភេទ។ ដូចនេះលោកអធិការក៍គួរតែមើលសៃវៀនជល់មាន់នៅក្នុងខេត្តសៀមរាបផងដែរ៕
Post a Comment