Tuesday, October 29, 2013

វិយោគិនខេត្តសានទុងនៃប្រទេសចិន ចាប់អារម្មណ៍លើដំណាំម្រេចនៅខេត្តកំពត


[ OK, DON'T GRAB OUR LAND AGAIN...]

AKP ភ្នំពេញ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣

វិនិយោគិនមួយក្រុម រួមនិងគណៈប្រតិភូខេត្តសានទុង នៃប្រទេសចិន ដឹកនាំដោយ ឯកឧត្តម វ៉ាង ជុនមីន លេខាបក្សខេត្តសានទុងនៃ សាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញទៅ បំពេញទស្សនកិច្ចនៅខេត្តកំពត ដើម្បីសិក្សានិងស្វែងយល់ពីសក្តានុពល វិនិយោគ នៅ ខេត្ត ជាប់មាត់សមុទ្រនៃប្រទេសកម្ពុជា។នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ខេត្តកំពតនោះ ប្រតិភូ បានចូលជួបពិភាក្សាជាមួយឯកឧត្តម ខូយ ឃុនហួរ អភិបាលខេត្តកំពត នាថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៣ ។

នៅក្នុងជំនួបនោះ ក្រុមវិនិយោគិនខេត្តសានទុងនៃប្រទេសចិន បានជម្រាបថា គេមាន ចំណាប់អារម្មណ៍លើការបណ្តាក់ទុនវិនិយោគ លើដំណាំម្រេច ព្រមទាំងសូមឲ្យអាជ្ញាធរខេត្ត កំពតជួយខាងបច្ចេកទេស ហើយគេជាអ្នកផ្តល់ដើមទុន ។

ឯកឧត្តមអភិបាលខេត្ត ខូយ ឃុនហួរ បានជម្រាបជូនភ្ញៀវថា ខេត្តកំពត ជាខេត្តមួយជាប់ មាត់សមុទ្រ មានផ្ទៃដីជាង ៤ពាន់គីឡូម៉ែត្រ ក្រឡា មានក្រុង១, ស្រុកចំនួន៧, ឃុំ-សង្កាត់ចំនួន ៩៣, ភូមិចំនួន ៤៨៣ និងមានប្រជា ពលរដ្ឋជាង ៦៣ម៉ឺននាក់។


ឯកឧត្តមអភិបាលខេត្ត បានថ្លែងបញ្ជាក់ពីសក្តានុពលលើទឹកដីខេត្តកំពត សម្រាប់នអ្នកវិនិយោគ ផងដែរថា ខេត្តកំពត មានអំណោយផល ខ្ពស់លើវិស័យកសិ-ឧស្សាហកម្ម និងទេសចរណ៍ ហើយដីកសិកម្មសម្រាប់ដាំ ម្រេច ធូរ៉េន និងស្រូវ ក្រៅពីនេះ មានដីសម្រាប់ដាំដំណាំ ផ្សេងៗទៀតផងដែរ ។ ឯកឧត្តមបាន បញ្ជាក់ថា វិស័យឧស្សាហកម្មក្នុងខេត្តកំពត មានរោងចក្រ និងមានវ៉ារីអគ្គិសនីកំចាយសម្រាប់ ផ្គត់ផ្គង់ថាមពលអគ្គិសនី ហើយសព្វថ្ងៃរាជរដ្ឋាភិបាលកំពង់សាងសង់ទំនប់យ៉ាងទំនើបមួយ ទៀត សម្រាប់ផ្គត់ផ្គង់ទឹកដល់ប្រជាពល រដ្ឋ ប្រើប្រាស់ និងស្រោចស្រពដំណាំកសិកម្មក្នុងរដូវ ប្រាំងបានផងដែរ ។ ចំណែកវិស័យទេសចរណ៍វិញ មានរមណីយដ្ឋានភ្នំបូកគោ សម្រាប់ទាក់ ទាញភ្ញៀវទេសចរបរទេសទៅកាន់ខេត្តមួយនេះយ៉ាងច្រើនកុះករ ។3

ឯកឧត្តមអភិបាលខេត្តបានថ្លែងថា សហប្រតិបត្តិការរវាងខេត្តកំពតនៃប្រទេសកម្ពុជា និង ខេត្តសានទុងនៃប្រទេសចិន នឹងជួយជំរុញវិ ស័យវិនិយោគរបស់ខេត្តសានទុង ហើយនឹងជួយ លើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋខេត្តកំពត បានកាន់តែប្រសើរឡើងថែមទៀត ។

ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរឲ្យប្រតិភូខេត្តសានទុង ដែលដៃគូសហប្រតិ បត្តិការជាមួយខេត្តកំពតនោះ ជួយជំរុញវិនិយោគ គិនចិនមកវិនិយោគនៅខេត្តកំពតឲ្យបាន ច្រើនបន្ទាប់ពីបំពេញទស្សនកិច្ច និងសិក្សារួចរាល់នោះ ។

ឯកឧត្តម វ៉ាង ជុនមីន ប្រធានគណៈប្រតិភូ បានថ្លែងថា ខេត្តសាទុងជាខេត្តជាប់លំដាប់ ថ្នាក់លេខ៣ ផ្នែកសេដ្ឋកិច្ចនៅប្រទេសចិន មាន​ផ្ទៃដី ១៥ម៉ឺនគីឡូម៉ែត្រការ៉េ មានស្រុកចំនួន ១៣៨ស្រុក មានប្រជាពលរដ្ឋ ១០០លាននាក់។ឯកឧត្តម វ៉ាង ជុនមីន បានថ្លែងបន្តថា​ ក្នុង ដំណើរទស្សនកិច្ចនាពេលនេះ ឯកឧត្តម នឹងជម្រុញឲ្យអ្នកវិនិយោគិនរបស់ខេត្តសានទុង ចូល មកវិនិយោគក្នុងខេត្តកំពត ដែលជាខេត្ត ដៃគូសហប្រតិបត្តិការជាមួយគ្នាឲ្យបានច្រើន ។ លោកថ្លែងបន្តទៀតថា អ្នកវិនិយោគចិនក្នុងខេត្តសានទុង បច្ចុប្បន្នមកវិនិយោគនៅក្នុង ប្រទេសកម្ពុជា មាន៦៨ក្រុមហ៊ុន និងប្រាកវិនិយោគមានរហូតដល់មួយពាន់លានដុល្លារ ។

ដោយឡែកនៅខេត្តកំពតមិនទាន់មានវិនិយោគិនខេត្តសានទុងមកវិនិយោគនៅឡើយ ទើប តែមានអ្នកវិនិយោគិនមកបំពេញទស្សន កិច្ចសិក្សាលើកដំបូង ប៉ុណ្ណោះ ។ ឯកឧត្តម វ៉ាង ជុនមីន បានសម្តែងការចាប់អារម្មណ៍ទៅលើដំណាំម្រេចក្នុងទឹកដីខេត្តកំពត ហើយ ឯកឧត្តម បានសំណូម ពរឲ្យខាងខេត្តកំពតជួយផ្នែកបច្ចេកទេស ចំណែកខាងឯកឧត្តម ជួយដើមទន់ ហើយការវិនិយោគនេះ ឈរលើ មូលដ្ឋានឈ្នះៗទាំងអស់គ្នា ៕ ដោយ ហ៊ុន យុទ្ធគុណ


3 comments:

Anonymous said...

CAMBODIA WILL DISAPPEAR SOON!!!

Anonymous said...

This Quare rule proposult Hun Xen going to do sales grabs land from people put on tray knee down to both masters for interesting them not Cambodia not kKhmer.His should dies 10 times for his comitments from 1979.

Anonymous said...

LOTTERY IN CAMBODIA?

ល្បែង​ក​ន្ទុយ​លេ​ខ​នៅ​តែ​ជា​រឿ​ង​មួ​យ​ក្តៅគ​គុ​ក​ទោះ​បី​​ជា​ស​​​មត្ថ​កិច្ច​ហាម​ឃា​​ត់​​

ខេត្តសៀ​ម​រា​ប​ ​អាជ្ញា​ធ​រ​បាន​​ចុះ​ណែ​នាំ​ច្រើ​នលើ​ក​​ដ​ល់​អ្នក​ប្រ​កប​រ​ប​​រ​ក​ត់ឆ្នោត​(​សៀ​ម​)ឲ្យឈ​ប់​លេ​ង​យ៉ា​ង​ណា​ក៏​ពួ​ក​គេ​​នៅ​តែ​ប​ន្តលេ​ង​ឌឺ​នឹ​​ង​កា​របង្រ្កាប​រ​ប​ស់​ស​ម​ត្ថ​កិច្ច​។​
ក្រុ​មអ្នក​ញៀ​ន​​ល្បែងបា​ន​រា​យ​កា​រ​ណ៍​យ៉ា​ង​ម៉ឺ​ង​ម៉ា​ត់​ថា​ក្នុង​ទីរួ​ម​ខេត្តសៀ​ម​រា​ប​ ​ពួ​ក​គា​​ត់​តែ​ង​តែ​ទៅ​ចាក់​ឆ្នោត​នៅ​កន្លែង​ដូ​រ​លុ​យ​ម្តុំ​ផ្សារ​លើធំ​ថ្មីនិ​ងទី​តាំ​ង​ផ្សារ​ដើ​ម​ក្រ​ឡា​ញ់​ស​​រុ​ប​មា​ន​ប្រមា​ណ ជាជិ​ត​២​​០​កន្លែង​ក្នុង​ក្រុង​សៀ​ម​រា​ប​ ​​។​ហើ​យ​ស​ព្វ​ថ្ងៃនេះ​គេ​នាំគ្នា ​ទៅចា​ក់​ឆ្នោត​នៅ​ខា​ង​ក្រោយ​ផ្សារលើ​តាម​ ​តូ​ប​ដូ​រ​លុ​យ​ ​ជិ​ត​១​០​កន្លែងជ្រក​ក្រោ​ម​រូ​ប​ភា​ព​ប្តូ​រ​ប្រា​ក់តូ​ប​លក់​ចា​ប់​ហ៊ួ​យ​ជា​ដើ​ម​។​ក​ន្ទុយ​លេ​ខ​ដែ​ល​គេ​និ​យ​ម​លេ​​ង​ច្រើន​ជា​ង​​គេ​គឺឆ្នោត​សៀ​ម ​ដែ​ល​​បើ​កឲ្យលេ​ង​តែ​ថ្ងៃទី​០​១ និ​ង​ថ្ងៃទី​១​៦​ ជា​រៀ​​ង​រា​ល់​ខែ​។​
​ល្បែ​ងឆ្នោត​នេះស​មត្ថ​កិច្ច​បា​នធ្វើ​ស​កម្មភា​ព​បង្រ្កា​ប​បា​ន​ចា​ប់​យ​ក​ម​ក​ធ្វើកិ​ច្ច​សន្យាប​ញ្ឈប់​ជាច្រើន​នា​ក់​ម​ក​ហើ​យ​​តែ​នៅ​តែ​មិ​ន​រា​ង​ចា​ល​។លោ​ក​អ​ធិ​ការក្រុង​សៀ​ម​រា​ប​បាន​​ប​ន្តឲ្យដឹ​ង​ទៀ​ត​ថានៅក្នុ​ងក្រុ​ង​ទេ​ស​ច​រ​ណ៍​សៀ​ម​រា​ប​មិ​ន​អា​ច​ឲ្យលេ​ង​ល្បែង​ស៊ីសង​ភ្នាល់​គ្រប់​ប្រ​ភេ​ទ​។​ ​ដូ​ច​នេះ​លោ​​ក​អ​ធិ​កា​រ​ក៍​គួ​រ​តែ​មើ​ល​សៃ​វៀ​ន​​ជល់​មា​ន់​នៅ​​ក្នុង​ខេត្តសៀ​ម​រា​ប​ផ​ង​ដែ​រ​៕​