មន្ត្រីគណបក្សសង្គ្រោះជាតិប្រចាំខេត្តរតនគិរី អះអាងថា សមត្ថកិច្ចប៉ូលិសនៅស្រុកចំនួន២ បានដាក់កងកម្លាំងរារាំងសកម្មភាពប្រមូលស្នាមមេដៃគាំទ្រលើញត្តិរបស់គណបក្សសង្គ្រោះជាតិ ដាក់ជូនអគ្គលេខាធិការអង្គការសហប្រជាជាតិពីភាពអយុត្តិធម៌ទាក់ទងលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ កន្លងទៅនេះ។
សកម្មភាពសមត្ថកិច្ចប៉ូលិសស្រុកបរកែវ រារាំងសកម្មភាពប្រជាពលរដ្ឋចូលរូមផ្តិតមេដៃគាំទ្រញត្តិគណបក្សសង្ក្រោះជាតិ នៅខេត្តរតនគិរី កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៣។ Adhoc Photo |
ដោយ រដ្ឋា វិសាល 2013-10-20
តំណាងគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តរតនគិរី លោក អៀម អឿន មានប្រសាសន៍បញ្ជាក់ថា ប៉ូលិសស្រុកបរកែវ និងស្រុកអូរយ៉ាដាវ កាលពីថ្ងៃសៅរ៍ ទី១៩ ខែតុលា បានដកហូតញត្តិហើយដាក់កងកម្លាំងរារាំងមិនឲ្យប្រជាពលរដ្ឋចូលរួមផ្តិតមេដៃ និងកោះហៅសកម្មជនគណបក្សសង្គ្រោះជាតិឲ្យចូលខ្លូននៅកាន់ប៉ុស្តិ៍ប៉ូលិសនៅថ្ងៃច័ន្ទ ទី២១ ខែតុលា ក្នុងរឿងប្រមូលស្នាមមេដៃប្រជាពលរដ្ឋ។
លោកបន្តថា មន្ត្រីប៉ូលិសអះអាងថា នេះជាបញ្ជារបស់អាជ្ញាធរស្រុក ហាមមិនឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិ ប្រមូលស្នាមមេដៃដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន៖ «ជាគោលការណ៍របស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ហើយដល់គេទៅហាមឃាត់អ៊ីចឹងវាមិនដឹងទៅរំលោភសិទ្ធិដល់កម្រិតណា យើងរកលេខដាក់អត់បាន។ បើសិនយើងមិនធ្វើអ៊ីចឹង យើងហៅគាត់មកទីលានប្រជាធិបតេយ្យ ប្រជាពលរដ្ឋគាត់អត់មានពេលវេលាមកទេ»។
សមត្ថកិច្ចប៉ូលិសដែលពាក់ព័ន្ធរារាំងសកម្មភាពប្រមូលស្នាមមេដៃ រួមមានឃុំកិចុង ឃុំស៊ឺង ឃុំកក់ ក្នុងស្រុកបរកែវ និងសមត្ថកិច្ចឃុំយ៉ាសោម ក្នុងស្រុកអូរយ៉ាដាវ។
ឆ្លើយតបសេចក្តីអះអាងនេះ នាយនគរបាលប៉ុស្តិ៍ឃុំស៊ឺង លោក លេង ហេង មានប្រសាសន៍បញ្ជាក់ថា លោកបានចុះល្បាតនៅមូលដ្ឋាន ហើយបានឃើញមានសកម្មភាពប្រមូលស្នាមមេដៃប្រជាពលរដ្ឋដោយមិនបានជូនដំណឹងមកអាជ្ញាធរមូលដ្ឋាន ហេតុនេះលោកសម្រេចឲ្យផ្អាកសកម្មភាពនេះដើម្បីសុំការសម្រេចពីអាជ្ញាធរស្រុក។
លោកបន្តថា ការប្រមូលស្នាមមេដៃប្រជាពលរដ្ឋនេះ ធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈក្នុងភូមិឃុំ៖ «ថាឲ្យគាត់ធ្វើបែបបទសិន កុំឲ្យវាកើតចលាចល។ យើងត្រូវដកទុកសិន ចាំឆ្លងយោបល់»។
ទាក់ទិនករណីនេះដែរ មន្ត្រីផ្នែកអង្កេតសមាគមអាដហុក (ADHOC) ខេត្តរតនគិរី លោក មាន ព្រហ្មមុនី មានប្រសាសន៍បញ្ជាក់ថា ប៉ូលិសមូលដ្ឋានពិតជាបានដាក់កងកម្លាំងរារាំងមិនឲ្យប្រជាពលរដ្ឋចូលរួមផ្តិតមេដៃគាំទ្រញត្តិនោះមែន។
លោកបន្តថា នេះជាការគំរាមកំហែងសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋក្នុងវិស័យនយោបាយ៖ «មានសន្តិសុខភូមិ មានប៉ូលិស ឈរនៅចាំហ្នឹង ហើយខ្ញុំសួរគាត់ថា អត់ឲ្យធ្វើទេ កាលណាអត់លិខិតអនុញ្ញាតពីថ្នាក់លើមក។ គាត់សួរទៅអភិបាលស្រុក គឺហាមដាច់ខាត គឺអត់ឲ្យបន្តប្រមូលស្នាមមេដៃទេ»។
ទោះជាយ៉ាងនេះក៏ដោយ ស្នងការប៉ូលិសខេត្តរតនគិរី លោក រ៉ាយ រ៉ៃ បដិសេធថា អាជ្ញាធរប៉ូលិសមិនបានគំរាមកំហែងសិទ្ធិបញ្ចេញមតិពលរដ្ឋនោះទេ ក៏ប៉ុន្តែមន្ត្រីគណបក្សសង្គ្រោះជាតិ មិនបានជូនដំណឹងស្តីពីសកម្មភាពប្រមូលស្នាមមេដៃជូនអាជ្ញាធរបានដឹង ហេតុនេះមន្ត្រីមានសមត្ថកិច្ចត្រូវតែហាមឃាត់ និងកោះអញ្ជើញសកម្មជនមកសាកសួរបំភ្លឺពីបញ្ហានេះ។
លោក រ៉ាយ រ៉ៃ៖ «បើយើងទៅតាមសាធារណៈ តាមផ្ទះ ចំការ ផ្ទះស្រែរបស់គេ។ ទី១ របៀបយើងមកគាបសង្កត់គាត់ផ្តិតមេដៃ។ ទី២ របៀបថាយើងទៅលួងលោមចិត្តគាត់អ៊ីចឹងណា! វាខុសៗតែប៉ុណ្ណឹង។ បើគាត់ផ្តិតមេដៃនៅទីស្នាក់ការមានស្អី»។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានបើកយុទ្ធនាការប្រមូលស្នាមមេដៃប្រជាពលរដ្ឋអ្នកគាំទ្រញត្តិគណបក្សសង្គ្រោះជាតិ តាំងពីថ្ងៃទី៩ រហូតដល់ថ្ងៃទី២៣ ខែតុលា ដើម្បីដង្ហែញត្តិនេះដាក់ជូនមន្ត្រីការិយាល័យតំណាងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅទីក្រុងភ្នំពេញ និងមន្ត្រីស្ថានទូតបណ្តាប្រទេសធំមួយចំនូននៅកម្ពុជា ខណៈពេលគណបក្សនេះគ្រោងធ្វើបាតុកម្មអហិង្សាលើកទី៣ ចាប់ពីវេលាម៉ោង ៧ព្រឹក ដល់វេលាម៉ោង ៦ល្ងាច ថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា នាទីលានប្រជាធិបតេយ្យ។ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ថា ប្រជាពលរដ្ឋប្រមាណ ២លាននាក់បានផ្តិតមេដៃគាំទ្រញត្តិនេះ៕
1 comment:
៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?
ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ធ្វើមហាតបាតុកម្ម ឬ មហាតបាតុកម្មសូត្រធម៌,,,,, មហាតបាតុកម្មស្មូត្រ, មហាតបាតុកម្មភាវនា, មហាតបាតុកម្មសមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឬ ចង់ប្តឹងទៅអង្គការសហប្រជាជាតិជាមួយស្នាមមេដៃ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!
សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!
បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!
បរាជ័យពួកអាសត្វឆ្កែបរទេស (!!)
បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)
ពីអញ
ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា
Post a Comment