កម្មវិធីនយោបោល របស់ "អ្នកស្រែ" បង្ការកុំឲ្យអាជ្ញារធរមកឈូសផ្ទះទាន់
.................................
ដោយ៖ ណាត សុភាព | ថ្ងៃព្រហស្បតិ៍ ទី10 ខែតុលា ឆ្នាំ2013 | 2 ម៉ោង មុន VOD
ពលរដ្ឋជាង១០០០នាក់ មកពី៥០សហគមន៍ និង១០ខេត្ត នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រមូលផ្តុំគ្នានៅក្បែរវត្តភ្នំ ដើម្បីអបអរសាទរទិវាសិទ្ធិលំនៅដ្ឋានពិភពលោកលើកទី២៨។
ពលរដ្ឋទាំងនោះ ភាគច្រើនជាអតីតអ្នករងគ្រោះដោយសារការបណ្តេញចេញ និងអ្នកកំពុងរងគ្រោះ។ ការប្រមូលផ្តុំនោះ ក៏មានព្រះសង្ឃប្រមាណជាង២០អង្គផងដែរ។
ពលរដ្ឋ ដែលរងគ្រោះ បានលើកឡើងពីការលំបាកនៃការបណ្តេញចេញទៅកាន់អ្នកចូលរួម។ ពលរដ្ឋ គ្រោងនឹងយកញត្តិទៅដាក់នៅសាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ ទាក់ទងនឹងការទាមទារសិទ្ធិ និងអំពាវនាវបញ្ឈប់ការបណ្តេញចេញប្រជាពលរដ្ឋ។
សមត្ថកិច្ច និងអាជ្ញាធររាជធានីភ្នំពេញ ប្រមាណជាង១០០នាក់ កំពុងយាមកាមការប្រមូលផ្តុំរបស់ពលរដ្ឋទាំងនោះ។ អាជ្ញាធរ បានស្នើយ៉ាងទទូចឲ្យពលរដ្ឋបញ្ចប់ការប្រមូលផ្តុំ ដោយសំណូមពរ ឲ្យរកកន្លែងសមរម្យ ដើម្បីប្រារព្ធពិធីនេះ៕
3 comments:
នេះបានចំជាអ្នកយល់ស្ថានការណ័មែនយើងខ្ញុំសូមគោរពដោយស្មោះអំពីសេចក្តីក្លាហាននេះ(បើប្រៀបនិងរមស់គឺ អេះចំកន្លែងតែម្តង)។ យើងនៅចាំបានថា ភ្នំនេះពីដើមឡើយជាដីទួល តូច តែហេតុការណ៍ដែលគេបានដឹងជាទូទៅថា លោកយាយពេញឃើញដើមគគីអណ្តែតទើនៅមាត់ទន្លេយាយក៏ ហៅ ប្រជាពលរដ្ឋស្រង់ដើមគគី នោះក៏ប្រទះឃើញពុទ្ធបដិមាជាប់និងដើមគគីនោះ
ខ្ញុំបាទសូមស្លេះរឿងនេះត្រឹមនេះ តែបើលោកអ្នក
ចង់ជ្រាបច្បាស់សូមទៅទស្សនា នៅទីនោះនិង បានដឹងច្បាស់នូវរឿងប្រវត្តិភ្នំដូនពេញនោះជាក់ច្បាស់ជាមិនខាន ដូចគ្នានិងប្រវត្តិអេះចំរមស់នេះ។
ហេតុដែលខ្ញុំថាអេះចំរមស់នេះព្រោះកន្លែងធ្វើនោះ ចំមុខមាត់ប្រទេសមហាអំណាចហើយគ្មានគ្រោះ
កាចណាមកបៀតបៀនបាន និងដោយមាន អំណាចលោកយាយពេញជួយកាពារផងដែរ៕
មនុស្រឥឡូវមិនស្ដាប់តែសម្ដីទេ គេស្ដាប់រួមទាំងភាសារបស់ការសម្ដែងផងដែរ (Body language) ក៏អាចផ្ដល់តម្រុយឲ្យយើងយល់ជាមុនខ្លះបាន! ដូច្នេះភាពពិតប្រាកដរបស់មនុស្សម្នាក់ ចេញពីការអនុវត្តន៍របស់មនុស្ស! ភាសាអង្គគ្លេស គេតែងនិយាយថា៖ "Action louder than word" បើយើងស្វែងយល់ពីមនុស្សម្នាក់ទៅតាមលក្ខណៈនេះវាយូរបន្តិច តែពេលវេលា វានឹងបញ្ហាញការពិតរបស់វាយ៉ាយជាក់ច្បាស់!
Yes, Khmer are doing the right thing!
Keep up, it is yours!
Post a Comment