Thursday, October 10, 2013

ពលរដ្ឋ​ជាង​១​ពាន់​នាក់ ប្រមូលផ្តុំ​អបអរ​ទិវា​សិទ្ធិ​លំនៅដ្ឋាន​​

 កម្មវិធីនយោបោល របស់ "អ្នកស្រែ" បង្ការកុំឲ្យអាជ្ញារធរមកឈូសផ្ទះទាន់


.................................
ដោយ៖​ ណាត សុភាព​ | ថ្ងៃព្រហស្បតិ៍ ទី10 ខែតុលា ឆ្នាំ2013 | 2 ម៉ោង មុន​ VOD
​ពលរដ្ឋ​ជាង​១០០០​នាក់ មកពី​៥០​សហគមន៍ និង​១០​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រមូលផ្តុំ​គ្នា​នៅ​ក្បែរ​វត្តភ្នំ ដើម្បី​អបអរសាទរ​ទិវា​សិទ្ធិ​លំនៅដ្ឋាន​ពិភពលោក​លើក​ទី​២៨​។​
​ពលរដ្ឋ​ទាំង​នោះ ភាគច្រើន​ជា​អតីត​អ្នករងគ្រោះ​ដោយសារ​ការបណ្តេញចេញ និង​អ្នក​កំពុង​រងគ្រោះ​។ ការប្រមូលផ្តុំ​នោះ ក៏​មាន​ព្រះសង្ឃ​ប្រមាណ​ជាង​២០​អង្គ​ផង​ដែរ​។​
​ពលរដ្ឋ ដែល​រងគ្រោះ បានលើកឡើង​ពី​ការលំបាក​នៃ​ការបណ្តេញ​ចេញ​ទៅ​កាន់​អ្នកចូលរួម​។ ពលរដ្ឋ គ្រោង​នឹង​យក​ញត្តិ​ទៅ​ដាក់​នៅ​សាលា​រាជធានី​ភ្នំពេញ និង​ស្ថាប័ន​ពាក់ព័ន្ធ ទាក់ទង​នឹង​ការទាមទារ​សិទ្ធិ និង​អំពាវនាវ​បញ្ឈប់​ការបណ្តេញចេញ​ប្រជាពលរដ្ឋ​។​

​សមត្ថកិច្ច និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ប្រមាណ​ជាង​១០០​នាក់ កំពុងយាមកាម​ការប្រមូលផ្តុំ​របស់ព​ល​រដ្ឋ​ទាំងនោះ​។ អាជ្ញាធរ បាន​ស្នើ​យ៉ាង​ទទូច​ឲ្យ​ពលរដ្ឋ​បញ្ចប់​ការប្រមូលផ្តុំ ដោយ​សំណូមពរ ឲ្យ​រក​កន្លែង​សមរម្យ ដើម្បី​ប្រារព្ធ​ពិធី​នេះ​៕

3 comments:

Anonymous said...

នេះបានចំជាអ្នកយល់ស្ថានការណ័មែនយើងខ្ញុំសូមគោរពដោយស្មោះអំពី​សេចក្តីក្លាហាននេះ(បើប្រៀបនិងរមស់គឺ អេះចំកន្លែងតែម្តង)។ យើងនៅចាំបានថា ភ្នំនេះពីដើមឡើយជាដីទួល តូច តែហេតុការណ៍ដែលគេបានដឹងជាទូទៅថា លោកយាយពេញឃើញដើមគគីអណ្តែតទើនៅមាត់ទន្លេយាយក៏ ហៅ ប្រជាពលរដ្ឋស្រង់ដើមគគី នោះក៏ប្រទះឃើញពុទ្ធបដិមាជាប់និងដើមគគីនោះ
ខ្ញុំបាទសូមស្លេះរឿងនេះត្រឹមនេះ តែបើលោកអ្នក
ចង់ជ្រាបច្បាស់សូមទៅទស្សនា នៅទីនោះនិង បានដឹងច្បាស់នូវរឿងប្រវត្តិភ្នំដូនពេញនោះជាក់ច្បាស់ជាមិនខាន ដូចគ្នានិងប្រវត្តិអេះចំរមស់នេះ។
ហេតុដែលខ្ញុំថាអេះចំរមស់នេះព្រោះកន្លែងធ្វើនោះ ចំមុខមាត់ប្រទេសមហាអំណាចហើយគ្មានគ្រោះ
កាចណាមកបៀតបៀនបាន និងដោយមាន អំណាចលោកយាយពេញជួយកាពារផងដែរ៕

Anonymous said...

មនុស្រឥឡូវមិន​ស្ដាប់តែសម្ដីទេ គេស្ដាប់រួមទាំងភាសា​របស់ការសម្ដែងផងដែរ (Body language) ក៏អាចផ្ដល់តម្រុយឲ្យយើងយល់ជាមុនខ្លះបាន! ដូច្នេះភាពពិតប្រាកដរបស់មនុស្សម្នាក់ ចេញពីការអនុវត្តន៍របស់មនុស្ស! ភាសាអង្គគ្លេស គេតែងនិយាយថា៖ "Action louder than word" បើយើងស្វែងយល់ពីមនុស្សម្នាក់ទៅតាមលក្ខណៈនេះវាយូរបន្តិច តែពេលវេលា វានឹងបញ្ហាញការពិតរបស់វាយ៉ាយជាក់ច្បាស់!

Anonymous said...

Yes, Khmer are doing the right thing!
Keep up, it is yours!