លោក សម រង្ស៊ី ចុះឈ្មោះបោះឆ្នោត នៅសង្កាត់ចាក់អង្រែលើ ថ្ងៃទី០៧ តុលា ២០១៣។ RFI/Siv Channa |
អត្ថបទចុះផ្សាយនៅថ្ងៃ ចន្ទ 07 តុលា 2013 ដោយ លាង ដឺលុច
ទីបំផុតទៅ ប្រធានគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី បានមានឈ្មោះបោះឆ្នោតឡើងវិញហើយ នៅរសៀលថ្ងៃចន្ទទី៧តុលា បន្ទាប់ពីឈ្មោះលោកត្រូវបានលុបចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ដោយសារក្តីក្តាំ ក្នុងសំណុំរឿងព្រំដែនកម្ពុជា-វៀតណាមនោះ។ លោកសម រង្ស៊ី បានចុះឈ្មោះបោះឆ្នោត តែប៉ុន្មានម៉ោងមុនលោកឡើងយន្តហោះចាកចេញទៅបរទេស នៅយប់ថ្ងៃចន្ទដដែល។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានមន្ត្រីបោះឆ្នោតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ចុះឈ្មោះរបស់លោកចូលក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតហើយ កាលពីរសៀលថ្ងៃចន្ទនេះ។ លោកសម រង្ស៊ី បានចុះឈ្មោះបោះឆ្នោតសាជាថ្មី បន្ទាប់ពីលោកត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លុបឈ្មោះរបស់លោកចោល ក្រោយពីលោកត្រូវបានតុលាការកាត់ទោសក្នុងសំណុំរឿងព្រំដែន។ នេះជាមូលហេតុដែលលោកមិនបានបោះឆ្នោត និងមិនអាចចុះឈ្មោះជាបេក្ខជនតំណាងរាស្ត្របានសម្រាប់ការបោះឆ្នោតនីតិកាលទី៥នេះ។
នៅរសៀលថ្ងៃចន្ទនេះ លោកសម រង្ស៊ី ត្រូវបានអមដំណើរដោយមន្ត្រីជាន់ខ្ពស់ និងអង្គរក្សរបស់លោកឆ្ពោះទៅការិយាល័យចុះឈ្មោះបោះឆ្នោត នៃភូមិព្រែកតាគង់ទី១ សង្កាត់ចង្រែលើ ដែលជាសង្កាត់ដែលលោករស់នៅជាអចិន្ត្រៃយ៍សព្វថ្ងៃនេះ។ ក្រោយពីបានទទួលបណ្ណសំគាល់ ថាលោកបានចុះឈ្មោះបោះឆ្នោតហើយនោះ ប្រធានគណបក្សជំទាស់រូបនេះ ត្រូវបានចោមរោមដោយអ្នកសារព័ត៌មាន ដែលសួរអំពីចំណាប់អារម្មណ៍របស់លោក។ ប្រធានគណបក្សសង្គ្រោះជាតិនិយាយចំអកទាំងញញឹមថា លោកបានបំពេញកាតព្វកិច្ចជាពលរដ្ឋមួយរូបរួចហើយ ប៉ុន្តែ លោកមិនប្រាកដថា ឈ្មោះលោកនឹងអាចគេលុបចោលវិញនៅពេលខាងមុខវិញក៏មិនដឹងដែរ ដូចពលរដ្ឋខ្មែរជាច្រើនទៀតដែលលោកថា បានបាត់ឈ្មោះ ឬត្រូវគេលុបចោលនោះ។
ទោះយ៉ាងណាក៏ដោយ ការចុះឈ្មោះបោះឆ្នោតលើកនេះ គឺជាជំហានមួយដែលអនុញ្ញាតអោយលោកសម រង្ស៊ី ឈានជើងចូលក្នុងបញ្ជីឈ្មោះអ្នកតំណាងរាស្ត្រ តាមរយៈការអនុវត្តន៍នីតិវិធីមួយចំនួននោះ៕
3 comments:
konduoy mer ah satt chkae.
ប្លែក,ឆ្លែក,និងចំឡែកមែនដែលថ្វើឲ្យយើងជាប្រ
ជាពលរដ្ឋចង់តាមដាននូវព្រឹត្តការណ័ខ្មែរ ដោយសំ
ដៅលើអ្នកដឹកនាំនយោបាយខ្មែរ ព្រោះជារឿដែល
យើងជាប្រជាពលរដ្ឋចង់បានឲ្យមានការផ្លាស់ប្តូរ
របបនយោបាយ+ផ្លាស់ប្តូរមេដឹកនាំ+ផ្លាស់ប្តូរផ្នត់គំ និត តាមបែបសេរីសាធារណះ និងប្រជាធិបតេយ្យ
ឆ្លែក!នៅពេលលោកសម រង្សីទៅប្រទេសសិង្គពួរ
ហេតុម្តេចក៏លោកចេញដោយស្ងាត់ៗ?តើទៅក្នុងបំ
ណងអ្វី?តើមានភាពខុសគ្នាយ៉ាងណារវាងការធ្វើដំ
ណើរនៅទ្វឺបអាស៊ី និងទ្វឺបអ៉ីរ៉ុបនិងសហរដ្ឋអាមេរិក
ប្លែក!ហេតុអ្វីក៏លោកសម រង្សីទើបនិងចុះឈ្មោះ
ក្នុងបញ្ជីបោះឆ្នោតបោះឆ្នោត?តើលោកចុះឈ្មោះ នេះទុកសំរាប់បោះឆ្នោតនៅឆ្នាំ២០១៨មែនទេ?
ចំឡែក!យ៉ាងដែរត្រង់ថា បើលោកចុះឈ្មោះនៅ
ថ្នាក់ជាតិយើងមិនចំឡែកទេ តែនេះនៅថ្នាក់ក្រោម
ជាតិគឺនៅត្រឹមថ្នាក់ចៅសង្កាត់ចាក់អង្រែលើ(នេះ ជាទង្វើលោកធ្វើបានងាយគួរឲ្យកុម្មុនិស្តមើលងាយ
បើជាទំនិញលក់ក្នុងថ្លៃទាបគឺ ថោកទាបតែម្តង)។
បើយោងតាមសេចក្តីប្រកាសរបស់សហរដ្ឋអាមេរិក
ក្នុងសេចក្តីសំរេចលេខ៣១០សភាសហរដ្ឋអាមេរិក
គេមិនទទួលស្គាល់រាជរដ្ឋាភិបាលខ្មែរជាឯកបក្សនេះតាំងពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ម្លេះគឺមុន
ការបោះឆ្នោតជាតិខ្មែរ១សប្តាហ៍តើលោកជ្រាបទេ?
ចំពោះកៅអី(អសនះ)ខ្មែរប្រចាំនៅអង្គការសហប្រ
ជាជាតិ ក៏គេព្យួរឲ្យនៅទំនេរសិនដែរ រ់ចាំការដោះ ស្រាយពីពលរដ្ឋជាម្ចាស់ប្រទេស+ជាម្ចាស់អំណាច
បើលោកអ្នកបានអានសេចក្តីប្រកាសជាចំហររបស់
លោកសួន សេរីរដ្ឋាប្រធានចលនាអំណាចពលរដ្ឋ
ខ្មែរចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៣ សូមឲ្យប្រមុខ រាជរដ្ឋភិបាល(ស្តេច)ចាកចេញឲ្យឆ្ងាយពីវិបត្តិន
យោបាយនេះ ទុកឲ្យពលរដ្ឋជាម្ចាស់អំណាចចាត់
ការតាមដំណើរនៃពាក្យប្តឹងនៅតុលាការឧក្រិដ្ឋកម្ម
អន្តរះជាតិ ហៅកាត់ជាភាសាអង់គ្លេស៍ថាI.C.C។
ខ្ញុំសូមភយ័ទោស ដោយសារតែលិខិតចំហរនេះជា
ភាសាអង់គ្លេស៍ខ្ញុំយល់ពុំអស់អាថ៌ តែខ្ញុំអាចយល់ បានថា លោកប្រធានចលនាអំណាចពលរដ្ឋខ្មែរ
ចង់ឲ្យអ្នកដឹកនាំនយោបាយខ្មែរយល់ជាមុនសិន៕
ខ្ញុំសូមកែតម្រូវឃ្លាលោកសួន សេរីរដ្ឋាប្រធានចល នា អំណាចពលរដ្ឋខ្មែរចុះថ្ងៃទី៦ ខែកក្កដាឆ្នាំ២០១៣មកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៣វិញ៕
Post a Comment