Monday, October 07, 2013

លោក​សម​ រង្ស៊ី​ មាន​ឈ្មោះ​បោះ​ឆ្នោត​​ឡើង​វិញ​​


លោក សម រង្ស៊ី ចុះឈ្មោះបោះឆ្នោត នៅសង្កាត់ចាក់អង្រែលើ​ ថ្ងៃទី០៧ តុលា ២០១៣។ RFI/Siv Channa

អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ចន្ទ 07 តុលា 2013  ដោយ លាង ដឺលុច

ទីបំផុតទៅ ប្រធាន​គណបក្ស​សង្គ្រោះជាតិ គឺ​លោក​ សម រង្ស៊ី​ បាន​មាន​ឈ្មោះ​បោះឆ្នោត​ឡើងវិញ​ហើយ ​នៅ​រសៀល​ថ្ងៃ​ចន្ទទី​៧​តុលា បន្ទាប់​ពី​ឈ្មោះ​លោក​ត្រូវ​បាន​លុប​ចេញ​ពី​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ ដោយ​សារ​​ក្តី​ក្តាំ ក្នុង​សំណុំរឿង​ព្រំដែន​កម្ពុជា-​វៀតណាម​នោះ។ លោក​សម រង្ស៊ី​ បាន​ចុះ​ឈ្មោះ​​បោះឆ្នោត តែ​ប៉ុន្មាន​ម៉ោង​មុន​លោក​ឡើង​យន្តហោះ​ចាកចេញទៅ​បរទេស ​នៅយប់​​ថ្ងៃ​​ចន្ទ​ដដែល។​

លោក សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​​ ត្រូវ​បាន​មន្ត្រី​បោះឆ្នោត​​ក្នុង​សង្កាត់​ចាក់​អង្រែលើ​ ខណ្ឌ​មាន​ជ័យ ​ចុះ​ឈ្មោះ​របស់​លោក​ចូល​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ហើយ កាល​ពី​រសៀល​ថ្ងៃ​ចន្ទ​នេះ។ ​លោក​សម រង្ស៊ី ​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​សា​ជាថ្មី​ បន្ទាប់​ពី​លោក​ត្រូវបាន​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​ លុប​ឈ្មោះ​របស់​លោក​ចោល ក្រោយ​ពី​លោក​ត្រូវបាន​តុលាការ​កាត់ទោស​​ក្នុង​សំណុំរឿង​​ព្រំដែន​។ នេះ​ជា​មូលហេតុ​ដែល​លោក​មិន​បាន​បោះឆ្នោត និង​មិន​អាច​ចុះឈ្មោះ​ជា​បេក្ខជនតំណាងរាស្ត្រ​បាន​សម្រាប់​ការ​បោះឆ្នោត​​នីតិកាល​ទី​៥​នេះ។




នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ លោក​សម រង្ស៊ី​ ត្រូវ​បាន​អម​ដំណើរ​ដោយ​មន្ត្រី​ជាន់ខ្ពស់​ និង​​អង្គរក្ស​​របស់​លោក​ឆ្ពោះ​ទៅ​ការិយា​ល័យ​ចុះ​ឈ្មោះ​បោះឆ្នោត ​​នៃ​ភូមិ​ព្រែក​តាគង់​ទី​១​ សង្កាត់​ចង្រែ​លើ ដែល​ជាស​ង្កាត់​ដែល​លោក​រស់នៅ​ជាអចិន្ត្រៃយ៍​សព្វថ្ងៃនេះ។ ក្រោយ​ពី​បាន​ទទួល​បណ្ណ​សំគាល់​ ថា​លោក​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ហើយ​នោះ ប្រធាន​គណបក្ស​ជំទាស់​រូប​នេះ ត្រូវបាន​ចោម​រោម​ដោយ​អ្នកសារព័ត៌មាន ​ដែល​សួរអំពី​​ចំណាប់អារម្មណ៍​របស់​លោក។ ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​​និយា​យចំអក​ទាំង​ញញឹម​​ថា លោក​បាន​បំពេញ​កាតព្វ​កិច្ច​ជាពលរដ្ឋ​មួយរូប​រួចហើយ ប៉ុន្តែ ​លោក​មិន​ប្រាកដ​ថា ឈ្មោះ​លោក​នឹង​អាច​គេ​លុប​ចោល​វិញ​នៅពេល​ខាង​មុខ​វិញក៏​មិន​ដឹងដែរ ដូច​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ទៀត​ដែល​លោក​ថា បាន​បាត់ឈ្មោះ ឬ​ត្រូវ​គេ​លុប​ចោល​នោះ។

ទោះយ៉ាងណា​ក៏ដោយ ការ​ចុះ​ឈ្មោះ​បោះឆ្នោត​លើក​នេះ គឺជា​ជំហាន​មួយ​ដែល​អនុញ្ញាត​អោយ​លោក​សម រង្ស៊ី ​ឈាន​ជើង​ចូល​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​តំណាងរាស្ត្រ​ តាម​រយៈ​ការ​អនុវត្តន៍​នីតិវិធី​មួយ​ចំនួន​នោះ៕

3 comments:

Anonymous said...

konduoy mer ah satt chkae.

Anonymous said...

ប្លែក,ឆ្លែក,និងចំឡែកមែនដែលថ្វើឲ្យយើងជាប្រ
ជាពលរដ្ឋចង់តាមដាននូវព្រឹត្តការណ័ខ្មែរ ដោយសំ
ដៅលើអ្នកដឹកនាំនយោបាយខ្មែរ ព្រោះជារឿដែល
យើងជាប្រជាពលរដ្ឋចង់បានឲ្យមានការផ្លាស់ប្តូរ
របបនយោបាយ+ផ្លាស់ប្តូរមេដឹកនាំ+ផ្លាស់ប្តូរផ្នត់គំ និត តាមបែបសេរីសាធារណះ និងប្រជាធិបតេយ្យ

ឆ្លែក!​នៅពេលលោកសម រង្សីទៅប្រទេសសិង្គពួរ
ហេតុម្តេចក៏លោកចេញដោយស្ងាត់ៗ?តើទៅក្នុងបំ
ណងអ្វី?តើមានភាពខុសគ្នាយ៉ាងណារវាងការធ្វើដំ
ណើរនៅទ្វឺបអាស៊ី និងទ្វឺបអ៉ីរ៉ុបនិងសហរដ្ឋអាមេរិក

ប្លែក!ហេតុអ្វីក៏លោកសម រង្សីទើបនិងចុះឈ្មោះ
ក្នុងបញ្ជីបោះឆ្នោតបោះឆ្នោត?តើលោកចុះឈ្មោះ នេះទុកសំរាប់បោះឆ្នោតនៅឆ្នាំ២០១៨មែនទេ?
ចំឡែក!យ៉ាងដែរត្រង់ថា បើលោកចុះឈ្មោះនៅ
ថ្នាក់ជាតិយើងមិនចំឡែកទេ តែនេះនៅថ្នាក់ក្រោម
ជាតិគឺនៅត្រឹមថ្នាក់ចៅសង្កាត់ចាក់អង្រែលើ(នេះ ជាទង្វើលោកធ្វើបានងាយគួរឲ្យកុម្មុនិស្តមើលងាយ
បើជាទំនិញលក់ក្នុងថ្លៃទាបគឺ ថោកទាបតែម្តង)។

បើយោងតាមសេចក្តីប្រកាសរបស់សហរដ្ឋអាមេរិក
ក្នុងសេចក្តីសំរេចលេខ៣១០សភាសហរដ្ឋអាមេរិក
គេមិនទទួលស្គាល់រាជរដ្ឋាភិបាលខ្មែរជាឯកបក្សនេះតាំងពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ម្លេះគឺមុន
ការបោះឆ្នោតជាតិខ្មែរ១សប្តាហ៍តើលោកជ្រាបទេ?
ចំពោះកៅអី(អសនះ)ខ្មែរប្រចាំនៅអង្គការសហប្រ
ជាជាតិ ក៏គេព្យួរឲ្យនៅទំនេរសិនដែរ រ់ចាំការដោះ ស្រាយពីពលរដ្ឋជាម្ចាស់ប្រទេស+ជាម្ចាស់អំណាច

បើលោកអ្នកបានអានសេចក្តីប្រកាសជាចំហររបស់
លោកសួន សេរីរដ្ឋាប្រធានចលនាអំណាចពលរដ្ឋ
ខ្មែរចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៣ សូមឲ្យប្រមុខ រាជរដ្ឋភិបាល(ស្តេច)ចាកចេញឲ្យឆ្ងាយពីវិបត្តិន
យោបាយនេះ ទុកឲ្យពលរដ្ឋជាម្ចាស់អំណាចចាត់
ការតាមដំណើរនៃពាក្យប្តឹងនៅតុលាការឧក្រិដ្ឋកម្ម
អន្តរះជាតិ ហៅកាត់ជាភាសាអង់គ្លេស៍ថាI.C.C។

ខ្ញុំសូមភយ័ទោស ដោយសារតែលិខិតចំហរនេះជា
ភាសាអង់គ្លេស៍ខ្ញុំយល់ពុំអស់អាថ៌ តែខ្ញុំអាចយល់ បានថា លោកប្រធានចលនាអំណាចពលរដ្ឋខ្មែរ
ចង់ឲ្យអ្នកដឹកនាំនយោបាយខ្មែរយល់ជាមុនសិន៕

Anonymous said...

ខ្ញុំសូមកែតម្រូវឃ្លាលោកសួន ​សេរីរដ្ឋាប្រធានចល នា អំណាចពលរដ្ឋខ្មែរចុះថ្ងៃទី៦ ខែកក្កដាឆ្នាំ២០១៣មកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៣វិញ៕