វត្តខ្មែរកាណាដាប្រមូលបច្ច័យជួយដល់ជនរងគ្រោះដោយសារទឹកជំនន់ នៅកម្ពុជាវត្តខ្មែរនៅប្រទេសកាណាដា បានធ្វើបុណ្យប្រមូលបច្ច័យពីពុទ្ធបរិស័ទខ្មែរ ក្នុងទីក្រុងម៉ុងរ៉េអាល់ (Montreal) បានចំនួនជាងមួយម៉ឺនដុល្លារ ដើម្បីជួយដល់ជនរងគ្រោះដោយសារទឹកជំនន់ ក្នុងប្រទេសកម្ពុជា។
ព្រះតេជគុណ ហុក សាវណ្ណ ព្រះគ្រូចៅអធិការវត្តខ្មែរ កាណាដា ក្នុងទីក្រុងម៉ុងរ៉េអាល់។ Provided Photo |
ព្រះតេជគុណ ហុក សាវណ្ណ ដែលជាព្រះគ្រូចៅអធិការវត្តខ្មែរកាណាដា មានថេរៈដីកា កាលពីថ្ងៃអាទិត្យថា ថវិកា ដែលពុទ្ធបរិស័ទ ខ្មែរបានបរិច្ចាគនោះ នឹងជួយទៅដល់វត្តអារាមមួយកន្លែង ដែលកំពុងរងគ្រោះធ្ងន់ធ្ងរ ហើយជាពិសេសទៅទៀតនឹងជួយដល់ពលរដ្ឋខ្មែរទូទៅ ដែលកំពុងខ្វះស្បៀងអាហារដោយសារទឹកជំនន់៖ «អាត្មាបានអំពាវនាវដល់ពុទ្ធបរិស័ទចំណុះជើងវត្ត ក្នុងទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា បានពន្យល់ទៅឃើញគេចូលបច្ច័យចាប់កុសល ដើម្បីជួយសង្គ្រោះជាបន្ទាន់ដល់ខ្មែរយើង ដែលកំពុងរងទុក្ខវេទនា គ្មានទីជម្រក ខ្វះស្បៀងអាហារ ធ្វើម៉េចឲ្យតែរស់បានមួយពេលហ្នឹង បានជាងមួយម៉ឺនដុល្លារ។ »
រហូតមកទល់ពេលនេះ មានមនុស្សជាង១រយនាក់ បានបាត់បង់ជីវិត ក្នុងនោះមានកុមារ ៥៥នាក់។ ចំណែកវត្តអារាមជាង៣រយកន្លែង និងស្រែស្រូវរបស់ពលរដ្ឋចំនួន ២សែន ៥ម៉ឺន ហិចតា ក្នុងខេត្តក្រុងចំនួន ២០ បានជន់លិចដោយសារគ្រោះទឹកជំនន់។
ព្រះតេជគុណ ហុក សាវណ្ណ មានថេរៈដីកាបន្តថា ថវិកាជាង១ម៉ឺនដុល្លារ ដែលព្រះអង្គប្រមូលបាននឹងចាត់ចែងប្រគេនដល់ព្រះសង្ឃខ្មែរមួយចំនួន គង់នៅវត្តឧណ្ណាលោម និងវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ ដើម្បីនិមន្តចុះជួយសត្វលោកដែលកំពុងលង់ទឹកដោយគ្មានរើសអើង និន្នាការនយោបាយអ្វីឡើយ៖ «ជំនួយសង្គ្រោះនឹងគួរខ្មែរទាំងអស់ ដែលជាអ្នកកាន់ព្រះពុទ្ធសាសនា ជាពិសេសអ្នកមានធនធានគ្រាន់បើ នៅក្នុងស្រុកក្តីនៅក្រៅស្រុកក្តី គួរបញ្ចេញជួយមួយពេល។ ហើយបើតាមសង្គហទានព្រះពុទ្ធលោក មិនឲ្យគិតថា អ្នកហ្នឹងជាបែបម៉េច គឺអត់ទេ គឺគិតតែសង្គ្រោះឲ្យរស់។ សង្គហធម៌គេអត់គិតថាអ្នកហ្នឹងមានសីលធម៌ ឬ អត់សីលធម៌ គណបក្សណា ឬ សាសនាណាទេ គេអត់ទេ គឺគិតថាធ្វើម៉េចឲ្យតែមនុស្សរស់ប៉ុណ្ណឹង។ អាហ្នឹងគេហៅថាជំនួយសង្គ្រោះ។»
ព្រះតេជគុណបានអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់មេត្តាបង្កើនការជួយឧត្ថម្ភជាសំភារៈ ថវិកា និងថ្នាំសង្កូវផ្សេងៗ ដល់ពលរដ្ឋក្នុងប្រទេសកម្ពុជា ដែលកំពុងជួបគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ។ លើសពីនេះទៅទៀត ព្រះតេជគុណ ហុក សាវណ្ណ ក៏បានក្រើនរំលឹកដល់ពលរដ្ឋទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វមានពិស និងភ្លើងអគ្គីសនី ដែលអាចបំពារបំពានដល់អាយុជីវិតមនុស្ស ក្នុងពេលមានគ្រោះទឹកជំនន់នេះ៕
២២-កញ្ញា-២០១៣៖ ប្រជាពលរដ្ឋនៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ធ្វើដំណើរ តាមទូកចូលគេហដ្ឋានវិញ បន្ទាប់ពីទឹកជំនន់ជន់លិចផ្លូវ។ RFA |
4 comments:
នេះគឺជាយុទ្ធសាស្រ្ត ធារាសាស្រ្ត របស់រដ្ឋាភិបាលអាឆ្កែកញ្ជះយួន ហ៊ុន សែន
It's better to help through CNRP as it helps gain votes for the future. Hun Sen keeps making all the mess and we are picking up all the holes. Helping your countrymen while also advancing the cause of your country's independence, democracy and put an end to irresponsible government. Lauk Ta Hok Savann, needs to encourage people to donate through CNRP because it is political intelligent, period.
ពេលព្រះមានសង្ឃដីកា ពួកវានាំគ្នាជេរ តែដល់ពេលព្រះអង្គរៃអង្គាស
ជំនួយ ពួកវាថាត្រូវធ្វេីចែកទៅតាមបក្សរបស់វា... យីអេី !!
បុគ្គលឈ្មោះហុក សាវ៉ាន៉ ជាចោរកោរក្បាលមកសម្ងំលាក់ខ្លួនពួនអាត្មានៅក្នុងបាវម្សៅរមាតនៅឯប្រទេសកាណាដាធ្វើសកម្មភាពលួចឆក់ប្លន់បោកប្រាស់កែងប្រវាញ៉ប្រាក់កាស់ពីពុទ្ធបរិសត្វយាយតាខ្មែរៗ។
អាត្រងោលឥតសីលនេះ មិនបានជួយសម្រួលដោះស្រាយវីវភាពដល់ពលរដ្ឋខ្មែរទីទាល់ក្រដែលមានទុក្ខលំបាកនៅឯស្រុកខ្មែរម្ដងណាទ្បើយ។
ប្រាក់កាស់ដែលវាឆក់ប្លន់ប្រមូលបានមក វាយកទៅចិញ្ចឹមសង្សា ឬ ស្រ្តីកំណាន់ចិត្តរបស់វា ។
សព្វថ្ងៃនេះសង្សារបស់វារស់នៅជាមួយវាដោយបន្លំខ្លួនធ្វើជាយាយជីដែលខ្មែរឧ្យឈ្មោះថាយាយចុយៗៗៗ
Post a Comment