Monday, October 14, 2013

វត្ត​ខ្មែរ​កាណាដាប្រមូល​បច្ច័យ​ជួយ​ដល់​ជន​រងគ្រោះ​ដោយសារ​ទឹកជំនន់​ នៅ​កម្ពុជា​


វត្ត​ខ្មែរ​កាណាដាប្រមូល​បច្ច័យ​ជួយ​ដល់​ជន​រងគ្រោះ​ដោយសារ​ទឹកជំនន់​ នៅ​កម្ពុជា​វត្ត​ខ្មែរ​នៅ​ប្រទេស​កាណាដា​ បាន​ធ្វើ​បុណ្យ​ប្រមូល​បច្ច័យ​ពី​ពុទ្ធបរិស័ទ​ខ្មែរ​ ក្នុង​ទីក្រុង​ម៉ុងរ៉េអាល់​ (Montreal) បាន​ចំនួន​ជាង​មួយ​ម៉ឺន​ដុល្លារ​ ដើម្បី​ជួយ​ដល់​ជន​រងគ្រោះ​ដោយសារ​ទឹកជំនន់​ ក្នុង​ប្រទេស​កម្ពុជា​។


ព្រះ​តេជ​គុណ​ ហុក​ សាវណ្ណ​ ​ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ខ្មែរ​
កាណាដា ក្នុងទីក្រុង​ម៉ុងរ៉េអាល់។  Provided Photo
តាំង សារ៉ាដា RFA, 2013-10-13

ព្រះ​តេជ​គុណ​ ហុក​ សាវណ្ណ​ ដែល​ជា​ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ខ្មែរ​កាណាដា​ មាន​ថេរៈ​ដីកា​ កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ថវិកា​ ដែល​ពុទ្ធបរិស័ទ​ ខ្មែរ​បាន​បរិច្ចាគ​នោះ​ នឹង​ជួយ​ទៅ​ដល់​វត្ត​អារាម​មួយ​កន្លែង​ ដែល​កំពុង​រងគ្រោះ​ធ្ងន់ធ្ងរ​ ហើយ​ជា​ពិសេស​ទៅ​ទៀត​នឹង​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ទូទៅ​ ដែល​កំពុង​ខ្វះ​ស្បៀង​អាហារ​ដោយសារ​ទឹកជំនន់​៖ «អាត្មា​បាន​អំពាវនាវ​ដល់​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត ​ក្នុង​ទីក្រុង​ម៉ុងរ៉េអាល់​ ប្រទេស​កាណាដា​ បាន​ពន្យល់​ទៅ​ឃើញ​គេ​ចូល​បច្ច័យ​ចាប់​កុសល​ ដើម្បី​ជួយសង្គ្រោះ​ជា​បន្ទាន់​ដល់​ខ្មែរ​យើង​ ដែល​កំពុង​រង​ទុក្ខ​វេទនា​ គ្មាន​ទី​ជម្រក​ ខ្វះ​ស្បៀង​អាហារ​ ធ្វើម៉េច​ឲ្យ​តែ​រស់​បាន​មួយ​ពេល​ហ្នឹង​ បាន​ជាង​មួយ​ម៉ឺន​ដុល្លារ​។​ »​

​រហូត​មក​ទល់​ពេល​នេះ ​មាន​មនុស្ស​ជាង​១រយនាក់​ បាន​បាត់បង់​ជីវិត​ ក្នុង​នោះ​មាន​កុមារ​ ៥៥​នាក់​។  ចំណែក​វត្តអារាម​ជាង​៣រយ​កន្លែង​ និង​ស្រែស្រូវ​របស់​ពលរដ្ឋ​ចំនួន​ ២​សែន​ ៥​ម៉ឺន​ ហិចតា​ ក្នុង​ខេត្ត​ក្រុង​ចំនួន​ ២០​ បាន​ជន់លិច​ដោយសារ​គ្រោះ​ទឹកជំនន់​។

ព្រះតេជគុណ​ ហុក សាវណ្ណ​ មាន​ថេរៈ​ដីកា​បន្ត​ថា​ ថវិកា​ជាង​១ម៉ឺន​ដុល្លារ​ ដែល​ព្រះអង្គ​ប្រមូល​បាន​នឹង​ចាត់ចែង​ប្រគេន​ដល់​ព្រះសង្ឃ​ខ្មែរ​មួយចំនួន​ គង់​នៅ​វត្ត​ឧណ្ណា​លោម​ និង​វត្ត​ស្ទឹង​មានជ័យ​ រាជធានី​ភ្នំពេញ​ ដើម្បី​និមន្ត​ចុះ​ជួយ​សត្វ​លោក​ដែល​កំពុង​លង់​ទឹក​ដោយ​គ្មាន​រើសអើង​ និន្នាការ​នយោបាយ​អ្វី​ឡើយ​៖ «​ជំនួយ​សង្គ្រោះ​នឹង​គួរ​ខ្មែរ​ទាំងអស់​ ដែល​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​ ជាពិសេស​អ្នកមាន​ធនធាន​គ្រាន់បើ​ នៅ​ក្នុង​ស្រុក​ក្តី​នៅ​ក្រៅ​ស្រុកក្តី​​ គួរ​បញ្ចេញ​ជួយ​មួយ​ពេល​។ ហើយ​បើ​តាម​សង្គហទាន​ព្រះពុទ្ធលោក​ មិន​ឲ្យ​គិត​ថា​ អ្នកហ្នឹង​ជា​បែប​ម៉េច​ គឺ​អត់ទេ​ គឺ​គិត​តែ​សង្គ្រោះ​ឲ្យ​រស់​។​ សង្គហធម៌​គេ​អត់​គិត​ថា​អ្នកហ្នឹង​មាន​សីលធម៌​ ឬ ​អត់សីលធម៌​ គណបក្ស​ណា​ ឬ​ សាសនា​ណា​ទេ​ គេ​អត់​ទេ​ គឺ​គិត​ថា​ធ្វើ​ម៉េច​ឲ្យ​តែ​មនុស្ស​រស់​ប៉ុណ្ណឹង​។​ អាហ្នឹង​គេ​ហៅ​ថា​ជំនួយ​សង្គ្រោះ​។​»

ព្រះតេជគុណ​បាន​អំពាវនាវ​ដល់​ពលរដ្ឋខ្មែរ​ទាំងអស់​មេត្តា​បង្កើន​ការជួយ​ឧត្ថម្ភ​ជា​សំភារៈ​ ថវិកា​ និង​ថ្នាំ​សង្កូវ​ផ្សេងៗ​ ដល់​ពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​កំពុង​ជួប​គ្រោះ​ទឹក​ជំនន់​ដ៏​ធ្ងន់ធ្ងរ​។  លើស​ពី​នេះ​ទៅ​ទៀត​ ព្រះតេជគុណ​ ហុក សាវណ្ណ​ ក៏​បាន​ក្រើន​រំលឹក​ដល់​ពលរដ្ឋ​ទាំងអស់​ឱ្យ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​សត្វ​​មាន​ពិស​ និង​ភ្លើង​អគ្គីសនី​ ដែល​អាច​បំពារបំពាន​ដល់​អាយុ​ជីវិត​មនុស្ស​ ក្នុង​ពេល​មាន​គ្រោះ​ទឹកជំនន់​នេះ៕

២២-កញ្ញា-២០១៣៖ ប្រជាពលរដ្ឋ​នៅ​ឃុំ​ទន្លេបិទ ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម ធ្វើ​ដំណើរ​
តាម​ទូក​ចូល​គេហដ្ឋាន​វិញ បន្ទាប់​ពី​ទឹក​ជំនន់​ជន់​លិច​ផ្លូវ។ RFA

4 comments:

Anonymous said...

នេះគឺជាយុទ្ធសាស្រ្ត ធារាសាស្រ្ត របស់រដ្ឋាភិបាលអាឆ្កែកញ្ជះយួន ហ៊ុន សែន

Anonymous said...

It's better to help through CNRP as it helps gain votes for the future. Hun Sen keeps making all the mess and we are picking up all the holes. Helping your countrymen while also advancing the cause of your country's independence, democracy and put an end to irresponsible government. Lauk Ta Hok Savann, needs to encourage people to donate through CNRP because it is political intelligent, period.

Anonymous said...

ពេលព្រះមានសង្ឃដីកា ពួកវានាំគ្នាជេរ តែដល់ពេលព្រះអង្គរៃអង្គាស
ជំនួយ ពួកវាថាត្រូវធ្វេីចែកទៅតាមបក្សរបស់វា... យីអេី !!

Anonymous said...

បុគ្គលឈ្មោះហុក សាវ៉ាន៉ ជាចោរកោរក្បាលមកសម្ងំលាក់ខ្លួនពួនអាត្មានៅក្នុងបាវម្សៅរមាតនៅឯប្រទេសកាណាដាធ្វើសកម្មភាពលួចឆក់ប្លន់បោកប្រាស់កែងប្រវាញ៉ប្រាក់កាស់ពីពុទ្ធបរិសត្វយាយតាខ្មែរៗ​។
អាត្រងោលឥតសីលនេះ មិនបានជួយសម្រួលដោះស្រាយវីវភាពដល់ពលរដ្ឋខ្មែរទីទាល់ក្រដែលមានទុក្ខលំបាកនៅឯស្រុកខ្មែរម្ដងណាទ្បើយ​។
ប្រាក់កាស់ដែលវាឆក់ប្លន់ប្រមូលបានមក វាយកទៅចិញ្ចឹមសង្សា ឬ ស្រ្តីកំណាន់ចិត្តរបស់វា ។
សព្វថ្ងៃនេះសង្សារបស់វារស់នៅជាមួយវាដោយបន្លំខ្លួនធ្វើជាយាយជីដែលខ្មែរឧ្យឈ្មោះថាយាយចុយៗៗៗ