Friday, October 25, 2013

បាតុករ​រិះគន់​ក្រុមហ៊ុន​ប្រមូល​សំរាម​ថា​មាន​ចេតនា​មិន​ប្រមូល​សំរាម​ជុំវិញ​ទីលាន


បាតុករ​ម្នាក់​កំពុង​សម្រាន្ត​នៅ​ជិត​ថង់​សំរាម នា​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៣។ RFA/Ouk Savborey

បរិស្ថាន​នា​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​២​នៃ​ការ​ធ្វើ​មហា​បាតុកម្ម គេ​ឃើញ​មាន​សំរាម​ជាច្រើន​ស្បោង​ធំៗ​នៅ​ជុំវិញ​ទីលាន​នោះ។ សំរាម​ខ្លះ បាន​ហើរ​រាយ​ប៉ាយ​នៅ​សួនច្បារ​ក្រៅ​ទីលាន​ប្រជាធិបតេយ្យ និង​គំនរ​សំរាម​ខ្លះ​ទៀត ប្រមូល​ផ្តុំ​នៅ​សួនច្បារ​ជុំវិញ​រមណីយដ្ឋាន​វត្ត​ភ្នំ។ ក្រុម​បាតុករ បាន​ឲ្យ​ដឹង​ថា បញ្ហា​នេះ​បណ្ដាល​មក​ពី​ក្រុមហ៊ុន ស៊ីនទ្រី (CINTRI) ដែល​ជា​អ្នក​ម៉ៅការ​ប្រមូល​សំរាម​នៅ​រាជធានី​ភ្នំពេញ មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​ប្រមូល​សំរាម​នោះ។

ដោយ អ៊ុក សាវបូរី 2013-10-24

ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ និង​បាតុករ​មក​ពី​តាម​បណ្ដា​ខេត្ត​នានា បាន​រិះគន់​ក្រុមហ៊ុន​ម៉ៅការ​ប្រមូល​សំរាម​នៅ​រាជធានី​ភ្នំពេញ ថា​ព្រងើយ​កន្តើយ​ក្នុង​ការ​យក​សំរាម​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ និង​សួនច្បារ​នានា ជុំវិញ​បរិវេណ​ដែល​មាន​ក្រុម​បាតុករ​បាន​សម្រាក។

លោក សាន ស្រ៊ីម មក​ពី​ឃុំ​អំពិលក្រៅ ស្រុក​ស៊ីធរកណ្ដាល ខេត្ត​ព្រៃវែង ថ្លែង​ថា ពួក​គាត់​បាន​មក​ចូល​រួម​បាតុកម្ម ហើយ​បាន​ឃើញ​ទីក្រុង​នៃ​ប្រទេស​ស្អាត គាត់​រឹត​តែ​ជួយ​សម្អាត​បន្ថែម។ ក្រោយ​ទទួល​ទាន​អាហារ​រួច គាត់​យក​សំណល់​ប្លាស្ទិក​រៀប​ចំ​ចង​យក​ទៅ​ដាក់​ក្នុង​ថង់​ខ្មៅ ដែល​មន្ត្រី​សណ្ដាប់​ធ្នាប់​គណបក្ស​សង្គ្រោះ​ជាតិ បាន​រៀប​ចំ​ឲ្យ​បោះ​ក្នុង​នោះ ងាយ​ស្រួល​កើប និង​លើក​ចេញ។ ប៉ុន្តែ ពីរ​ថ្ងៃ​ដែល​គាត់​នៅ​ក្នុង​ទីលាន​ប្រជាធិបតេយ្យ មិន​ឃើញ​រថយន្ត ឬ​រទេះ​ដឹក​សំរាម​នោះ​ចេញ​ទេ។


លោក ប៊ិន រិន មក​ពី​ស្រុក​មេមត់ ខេត្ត​កំពង់ចាម ថ្លែង​បន្ទោស​ថា គាត់​ជា​អ្នក​ជនបទ​ភ័យ​ខ្លាច​គេ​ថា​មិន​ចេះ​រស់​នៅ​ស្អាត។ គាត់​ខំ​ជួយ​សម្អាត ដោយ​រៀប​ចំ​ទុក​ដាក់​សំរាម​ត្រឹមត្រូវ តែ​បែរ​ជា​គ្មាន​អ្នក​ដឹក​សំរាម​ចេញ។ គាត់​ក៏​សម្រាន្ត​កើយ​សំរាម​ពេញ​មួយ​យប់ និង​អង្គុយ​ហិត​ក្លិន​សំរាម​មក​ដល់​ថ្ងៃ​នេះ​ទៀត។

ពលរដ្ឋ​តំបន់​បឹងកក់ លោក ច័ន្ទ ពុទ្ធិស័ក្តិ ថ្លែង​ថា ក្រុមហ៊ុន ស៊ីនទ្រី ដែល​ម៉ៅការ​ប្រមូល​សំរាម​ក្នុង​ទីក្រុង ទំនង​មាន​ចេតនា​មិន​ប្រមូល​សំរាម​នោះ​ចេញ ពីព្រោះ បើ​ហេតុផល​ថា​មាន​ការ​កក​ស្ទះ​ចរាចរណ៍ ឡាន​សំរាម​ចូល​មិន​រួច​នោះ គឺ​មិន​មាន​ទេ។

បំភ្លឺ​តប​នឹង​ការ​លើក​ឡើង​នោះ នាយក​រង​ក្រុមហ៊ុន ស៊ីនទ្រី លោក សេង ចំរើន និយាយ​ថា ចរាចរណ៍​ចង្អៀត​មិន​អាច​ឲ្យ​រថយន្ត​បើក​ចូល​ទៅ​ដឹក​យក​សំរាម​ចេញ​បាន ទើប​ក្រុមហ៊ុន​ឲ្យ​កម្មករ​ដាក់​រទេះ​មួយ​ចំនួន និង​ធុង​សំរាម​ធំ​មួយ ដើម្បី​ឲ្យ​បាតុករ​យក​សំរាម​ទៅ​បោះ​ក្នុង​នោះ ទម្រាំ​ផ្លូវ​ទូលាយ នឹង​ដឹក​សំរាម​យក​ចេញ។ លោក​សន្យា​ថា នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា នេះ សំរាម​នឹង​ដឹក​ចេញ​ឲ្យ​អស់​ពី​ទីលាន​ប្រជាធិបតេយ្យ។

នៅ​ថ្ងៃ​ទី​២ នៃ​ការ​ប្រមូល​ផ្តុំ​របស់​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់ ដែល​មក​ពី​ខេត្ត​នានា ដើម្បី​ទាមទារ​រក​យុត្តិធម៌​នៃ​សំឡេង​ឆ្នោត​កន្លង​ទៅ ដែល​មាន​ការ​សង្ស័យ​ថា បន្លំ​សំឡេង​អ្នក​ចាញ់​ទៅ​ជា​ឈ្នះ ឯ​អ្នក​ឈ្នះ​ទៅ​ជា​ចាញ់ គេ​បាន​ឃើញ​សំរាម​ចង​ដាក់​ក្នុង​ថង់​ច្រើន​គំនរ ជុំវិញ​ទីលាន​ប្រជាធិបតេយ្យ​ផង នៅ​សួនច្បារ​ក្បែរ​ស្ពាន​នាគ​ផង និង​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ ផង គេ​បាន​ឃើញ​អ្នក​ទេសចរ​អន្តរជាតិ​មួយ​ចំនួន បាន​ថត​រូប​សំរាម​នេះ​ទុក។

នៅ​ថ្ងៃ​ទី​២ នៃ​មហា​បាតុកម្ម​អហិង្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្រុម​គ្រូពេទ្យ និង​និស្សិត​ស្ម័គ្រចិត្ត​សង្គ្រោះ​បឋម ឲ្យ​ដឹង​ថា មិន​មាន​បាតុករ​ដួល​សន្លប់​ទេ មាន​តែ​ឈឺ​ក្បាល ខ្វះ​ជាតិ​ស្ករ និង​វិល​មុខ ពិសេស​ជំងឺ​ភ្នែក​ក្រហម ដែល​ពួក​គាត់​ឈឺ​តាំង​ពី​មុន​ពេល​ចាក​ចេញ​ពី​ភូមិ​ស្រុក មក​ធ្វើ​បាតុកម្ម​នា​ពេល​នេះ។ ពួក​គាត់​បាន​កើត​ជំងឺ​ភ្នែក​ច្រើន ដែល​បាន​មក​សុំ​ថ្នាំ​ព្យាបាល៕

5 comments:

Anonymous said...

ជនរួមជាតិ !

បើបងប្អូនគ្រាន់តែនាំគ្នាទៅដេកមើលមេឃ នៅទីលានប្រជាធិបតេយ្យ (ទ្រុងហាលវាល) ដែល ហ៊ុន សែន កសាងអោយ ហើយអាចដេញ ហ៊ុន សែន និងពួកផ្តាច់ការចេញពីអំណាចបាននោះ ដូនតាខ្មែរជំនាន់ មុនមិនបាច់ខំប្រឹងកសាងប្រាសាទអង្គរនិងប្រាសាទថ្មដ៏ទៃទៀតទុក អោយយើងជំនាន់នេះទេ គឺយើងចាំទទួលយកប្រាសាទទិព្ទមកលើ មេឃទៅ ! តើមែនទេ?

ដើម្បីដេញ ប៊េន អាលី ចេញពីអំណាច តើពលរដ្ឋទុយណេស៊ីគេនាំគ្នា ទៅដេកមើលមេឃដែរឬ? ដើម្បីដេញ មួបារ៉ាក់ ចេញពីអំណាចបាន តើពលរដ្ឋអេស៊ីប គេធ្វើ សម រង្ស៊ី និង កឹម សុខា កំពុងដឹកនាំយើងធ្វើ នេះដែរឬ? បើមិនអាចមើលទៅឆ្ងាយ សូមមើលមកជិតវិញ តើជនជាតិ សៀមដេញ ថាក់ស៊ីន, ដេញ ស៊ុមឆៃ ឡុងសាវ៉ាត និងដេញ សាម៉ាក់ ឌីរ៉ាវេដ ចេញពីអំណាចដោយរបៀបណា? ហើយបើមើលនៅខាងក្នុង ប្រទេសយើងវិញ តើសហគមន៍បឹងកក់ និងបុរីកីឡា ពួកគាត់ធ្វើអ្វីខ្លះ ទើបអាចទទួលបានការគាំទ្រពីអន្តរជាតិ?

**ជនរួមជាតិ !

រូបភាពនេះមិនមែនហៅថា មហាបាតុកម្ម ទេ តែគឺជា មហារងកម្ម !

ការហៅពលរដ្ឋមកពីខេត្ត-ក្រុង ហើយដាក់ខ្សែចងព័ទ្ធពលរដ្ឋអោយ នៅមួយកន្លែងយ៉ាងដូច្នោះ តើហៅថាជាមហាបាតុកម្ម ដើម្បីសេរីភាព បានយ៉ាងដូចម្តេច? តាមពិត សម រង្ស៊ី និង កឹម សុខា នៃ គណបក្ស សង្គ្រោះជាតិ គឺគ្រាន់តែប្រមូលពលរដ្ឋយកមកអោយដេករងកម្មនៅ ក្នុងទ្រុងដើម្បីអោយរដ្ឋាភិបាលអាយ៉ងយួន ប្រើកម្លាំងប្រដាប់អាវុធ ព័ទ្ធពិខាងក្រៅ ដោយទុកពលរដ្ឋខ្មែរជាសត្វតិរច្ឆានប៉ុណ្ណោះ ។

យើងជាពលរដ្ឋ ! បើទាមទារដើម្បីសេរីភាព ត្រូវមានមានសិទ្ធិដើរដង្ហែរ ក្បួននៅលើទីសាធារណៈ ទូទាំងប្រទេស ! ។

Anonymous said...

អាយួនសម រង្សី, អាយួនគឹម សុខា
កំពុងតែ ដាក់ទណ្ឌកម្មខ្មែរ អ្នកស្នេហាជាតិ
ឧ្យខាតបង់ពេល​វេលា លក់មាន់-លក់ទា
ទៅដេកហាលវាល-ហាលខ្យល់
ដើម្បី​ជួយខ្លួនវា ទៅរកអំ​ណាចផ្ទាល់ខ្លួន!!!

Anonymous said...

4:16 AM & 4:40 AM and then?

Anonymous said...

ដើម្បីដូរ!!...........ដូរស្អី?

ខ្មែរ ចង់ដូរ-ចង់ដេញ អាយ៉ងយួនហ៊ុន សែន
ចេញពីអំណាចណាស់!...ចង់ណាស់!

* តែអាមេបោកប្រាស់ខ្មែរ
សម រង្សី ,អាគឹម សុខា
វានិយាយ.....ដូរ...បន្លំៗៗៗៗៗៗ
ខ្ញុំ​មិនដឹងថាវា ចង់ដូរពីស្អីទេ?
____________________________
ពេលវានៅក្រៅស្រុក និយាយបោកខ្មែរក្រៅស្រុកថា
- ដេញអាយ៉ងហ៊ុន សែនចេញពីអំណាច!
- ដូរហ៊ុន សែនដាក់ខ្លួនវា
(សម រង្សី,អាគឹម សុខា) វិញ!
- ដេញអាយួនចេញពីស្រុកខ្មែរ ឲ្យតែខាងបាន!
__________________________________

* ដល់នៅក្នុងស្រុក

អត់មានឮពាក្យ ដូរអាយ៉ងហ៊ុន សែន
ដូចនៅក្រៅស្រុកទេ......សូម្បីមួយម៉ាត់!

*និយាយបោករហូតគឺ
និយាយមួយកំណាត់ ទុកមួយកំណាត់ ..មិនច្បាស់លាស់? មិនដែលអស់សេចក្តីទេ។
(ឮតែពាក្យអត់ក្បាល អត់កន្ទុយ រហូត)!

Anonymous said...

៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?

ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ធ្វើមហាតបាតុកម្ម ឬ មហាតបាតុកម្មសូត្រធម៌,,,,, មហាតបាតុកម្មស្មូត្រ, មហាតបាតុកម្មភាវនា, មហាតបាតុកម្មសមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឬ ចង់ប្តឹងទៅអង្គការសហប្រជាជាតិជាមួយស្នាមមេដៃ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!

សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!


បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!

បរាជ័យពួកអាសត្វឆ្កែបរទេស (!!)

បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)

ពីអញ

ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា