លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ នៅក្នុងការជួបប្រជុំមួយជាមួយអ្នកគាំទ្រគណបក្សរបស់លោក។ |
ដោយ ហេង រស្មី VOA Khmer 08.10.2013
ភ្នំពេញ៖ លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិបានស្វះស្វែងរកអន្តរាគមន៍ពីសហគមន៍អន្តរជាតិនិងសហរដ្ឋអាមេរិកឲ្យបណ្តេញលោកនាយករដ្ឋមន្ត្រីហ៊ុន សែនចេញពីមុខតំណែងរបស់អង្គការសហប្រជាជាតិ ក៏ប៉ុន្តែមន្ត្រីគណបក្សប្រជាជនកម្ពុជាបានអះអាងថា នេះជាទង្វើខុសច្បាប់ហើយប្រជាពលរដ្ឋនិងផ្តន្ទាទោស។
ការស្វះស្វែងរកសម្ពាធពីអន្តរជាតិរបស់លោក សម រង្ស៊ី ប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានកើតមានឡើងបន្ទាប់ពីលោកបានចូលកាន់មុខតំណែងដែលគណបក្សសង្គ្រោះជាតិចាត់ទុកថាជារដ្ឋប្រហាររដ្ឋធម្មនុញ្ញប្រមាណតែជាងពីរសប្តាហ៍ប៉ុណ្ណោះ។
ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានពេលលោកទៅចុះឈ្មោះបោះឆ្នោតនៅសង្កាត់បឹងទំពុននៅថ្ងៃចន្ទនេះ លោក សម រង្ស៊ីបានបញ្ជាក់ថា នៅយប់ថ្ងៃចន្ទនេះលោកនឹងចេញទៅបណ្តាប្រទេសសហគមន៍អឺរ៉ុបមួយចំនួននិងសហរដ្ឋអាមេរិកដើម្បីស្វែងរកអន្តរាគមន៍ពីបណ្តាប្រទេសទាំងនោះឲ្យដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាដែលបានកើតឡើងដោយរដ្ឋប្រហាររដ្ឋធម្មរបស់លោកហ៊ុន សែន។
លោកសម រង្ស៊ីបានបញ្ជាក់ថា ដំណើរទស្សនៈកិច្ចរបស់លោកលើកនេះនឹងជំរុញឲ្យមានការបណ្តេញលោកនាយករដ្ឋមន្ត្រីហ៊ុន សែនចេញពីអាសនៈអង្កការសហប្រជាជាតិនិងទទួចដល់ធនាគារពិភពលោក មូលនិធិរូបីយវត្ថុអន្តរជាតិផ្អាកជំនួយមកកម្ពុជា។
«ពីទ្វីបអឺរ៉ុបហើយខ្ញុំនឹងទៅទីក្រុងញូវយ៉កគឺមានទីតាំងអង្គការសហប្រជាជាតិនៅទីនោះគឺយើងសុំឲ្យគេបណ្តេញរដ្ឋាភិបាលលោកហ៊ុន សែនចេញពីអង្គការសហប្រជាជាតិពីព្រោះរដ្ឋាភិបាលខុសច្បាប់ រដ្ឋាភិបាលដែលចេញមកពីរដ្ឋប្រហាររដ្ឋធម្មនុញ្ញ»។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិនឹងចាកចេញទីប្រទេសអង់គ្លេស បារាំង ប្រទេសកិច្ចព្រមព្រៀងទីក្រុងបារីសនិងសហរដ្ឋអាមេរិករយៈពេលពីរសប្តាហ៍ ដោយចាប់ផ្តើមចេញដំណើរនៅយប់ថ្ងៃចន្ទនេះ។
លោក សម រង្ស៊ីបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកលើកនេះ លោកនឹងប្រាប់បណ្តាប្រទេសទាំងនោះអំពីលទ្ធផលនៃការបោះឆ្នោតដោយលួចបន្លំនិងការចូលកាន់កាប់មុខតំណែងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននិងរដ្ឋសភាថា បានធ្វើឡើងដោយខុសច្បាប់និងជារដ្ឋប្រហាររដ្ឋធម្មនុញ្ញ។
«បន្ទាប់ពីលួចប្លន់សន្លឹកឆ្នោត លួចប្លន់អំណាចពីរាស្ត្រ ធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញនេះ ប្រជុំសភាដោយខុសច្បាប់ បង្កើតរដ្ឋាភិបាលដោយខុសច្បាប់ កុំឲ្យអន្តរជាតិទទួលស្គាល់រដ្ឋាភិបាលខុសច្បាប់បែបហ្នឹង ពីព្រោះជាការរំលោភឆន្ទះប្រជារាស្ត្រខ្មែរ។ នេះជាយុទ្ឋនាការដែលយើងខ្ញុំបន្តពីទ្វីបអឺរ៉ុបហើយខ្ញុំនឹងទៅទីក្រុងញូវយ៉ក»។
លោក ឈាង វ៉ុន អ្នកតំណាងរាស្ត្រខាងគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេដែលលោកសម រង្ស៊ីបានចាកចេញទៅក្រៅប្រទេសដើម្បីស្នើសុំឲ្យមានការដាក់សម្ពាធមកលើរដ្ឋាភិបាល។
លោកបានបន្ថែមថា ទង្វើរបស់លោក សម រង្ស៊ីជាការខុសច្បាប់ហើយប្រជាពលរដ្ឋនិងថ្កោលទោស។
«ការដែលទៅកៀងគរអន្តរជាតិមិនឲ្យជួយកម្ពុជាគឹជាអំពើមួយដែលយើងមិនអាចអត់ឱនឲ្យបានទេពីព្រោះប្រជាពលរដ្ឋជាអ្នកទទួលរងគ្រោះ មិនមែនគាត់ទេ»។
លោក បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យបានបញ្ជាក់ថា នៅពេលប្រទេសមួយទទួលរងការរំលោភសិទ្ឋិមនុស្សធ្ងន់ធ្ងរ ភាគីណាមួយអាចស្នើសុំឲ្យអង្កការសហប្រជាជាតិសុំអន្តរាគមន៍អំពីការរំលោភសិទ្ឋិមនុស្សនេះបាន។
៖«បើសិនជាគេយល់ថា រំលោភសិទ្ឋិបោះឆ្នោត សិទ្ឋចូលរួមក្នុងការគ្រប់គ្រងរដ្ឋ សិទ្ឋិចូលរួមចុះឈ្មោះបោះឆ្នោតរបស់មនុស្ស បើតាមសន្លឹកឆ្នោត២លាន៩សែននាក់ហ្នឹងគឺថា ខ្ញុំថា ប្រហែលជាចូលដល់ថ្នាក់ធ្ងន់ធ្ងរដែរ»។
ការចាកចេញរបស់លោកសម រង្ស៊ីទៅសហរដ្ឋអាមេរិកនិងសហគមន៍អឺរ៉ុបលើកនេះបានកើតឡើងចំពេលដែលវិបត្តិយោបាយក្រោយការបោះឆ្នោតមិនអាចដោះស្រាយបានពាក់ព័ន្ឋនឹងការបែងចែកតុល្យភាពនៃអំណាច។ គណបក្សសង្គ្រោះជាតិទាមទារកាន់កាប់មុខតំណែងប្រធានរដ្ឋសភានិងគណៈកម្មការជំនាញមួយចំនួននៃស្ថាប័ននេះ តែត្រូវបានគណបក្សប្រជាជនជំទាស់៕
5 comments:
សូមលោកយាយមេៅ៉ដមហាសក្តិសិទ្ធមេត្តាជួយដាក់ទំនាយ
ពួកក្រុមអាចោរលួចឆ្នោត ពួកអាចោរក្បត់ជាតិទាំងអស់ អោយវាងាប់តៃហោងដោយសារធ្លាក់យន្តហោះនេៅពេលដែលក្រុមរបស់ពួកវាត្រឡប់ពីក្រេៅប្រទេសវិញ។ខ្ញុំព្រមទាំងពលរដ្ធខ្មែរទាំងអស់ដែលស្នេហាជាតិនឹងចងចាំគុណូបការះរបស់លោកយាយមេៅ៉អស់មួយជីវិត។
8:25 PM
I agree with you too !
ខ្ពើមណាស់! អាគណបក្សសង្គ្រោះយួន,
ឆ្កែកន្ទុយខ្វៀន នៅតែខ្វៀន,
បានត្រឹមតែឡែបឡបឡេមឡឺម-ល្បិចឆ្ពិនភ្នែក
អាស៊ី ប្រែមកថា បោកយ៉ាងសម!
អាស៊ី-អាខា ជាឆ្កែបំរើអាសែន
ដែលជាឆ្កែបំរើអាយួនដូចគ្នាយ៉ាងរលូន!
បើអាសីុ អាខា និង អាសែនជាឆ្កែបំរើយួន តើ
អាអ្នកជេរគេ គឺជាអាណាដែរ ? ។ តាមការយល់
ដឹងជាទូទៅ បានយល់ឃើញថាៈ អ្នកដែលមិន
ជឿ ឬ មិនចូលចិត្តសាសនាណាទាំងអស់ គឺពពួក
ទមិឡឥតសាសនា ។ ពួកទមិឡឥតសាសនា គឺ
ជាពួកកុម្មុយនិស្ត បើជាពួកអាកុម្មុយនិស្តទៅហើយ កុំមកឃោសនាធ្វើអី វាគ្មានប្រយោជន៍ទេ គ្មានអ្នក
ណាជឿទៀតទេ ទៅស្លាប់ទៅប្រសើជាង ។
បើអាCNRP បោកបញ្ឆោតខ្មែរ-ក្បត់ជាតិ
ទៅចូលដៃ ជាមួយអាយួន ហ៊ុន សែន
នឹងត្រូរន្ទះបាញ់ងាប់តៃហោងមួយពូជ!
Post a Comment