Tuesday, October 08, 2013

មេ​បក្ស​ប្រឆាំង​ស្នើ​សហគមន៍​អន្តរជាតិ​ដក​អាសនៈលោក​ហ៊ុន សែន ចេញ​ពី​អ.ស.ប.


លោក​ សម រង្ស៊ី​ មេ​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ នៅ​ក្នុង​ការជួប​ប្រជុំ​មួយ​ជាមួយ​អ្នកគាំទ្រ​គណបក្ស​របស់​លោក។

ដោយ ហេង រស្មី VOA Khmer 08.10.2013

ភ្នំពេញ៖​ លោក​ សម រង្ស៊ី​ មេ​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​បាន​ស្វះ​ស្វែង​រក​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ​និង​សហរដ្ឋ​អាមេរិក​ឲ្យ​បណ្តេញ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ចេញ​ពី​មុខ​តំណែង​របស់​អង្គការ​សហ​ប្រជាជាតិ​​ ក៏ប៉ុន្តែ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា នេះ​ជា​ទង្វើ​ខុស​ច្បាប់​ហើយ​ប្រជា​ពលរដ្ឋ​និង​ផ្តន្ទា​ទោស។

ការ​ស្វះ​ស្វែង​រក​សម្ពាធ​ពី​អន្តរជាតិ​របស់​លោក សម រង្ស៊ី​ ប្រឆាំង​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​លោក​បាន​ចូល​កាន់​មុខ​តំណែង​ដែល​គណបក្ស​សង្គ្រោះជាតិ​ចាត់​ទុក​ថា​ជា​រដ្ឋ​ប្រហារ​រដ្ឋធម្មនុញ្ញ​ប្រមាណ​តែ​ជាង​ពីរ​សប្តាហ៍​ប៉ុណ្ណោះ។

ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ពេល​លោក​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​សង្កាត់​បឹង​ទំពុន​នៅ​ថ្ងៃ​ចន្ទ​នេះ លោក​ សម រង្ស៊ី​បាន​បញ្ជាក់​ថា នៅ​យប់​ថ្ងៃ​ចន្ទ​នេះ​លោក​នឹង​ចេញ​ទៅ​បណ្តា​ប្រទេស​សហគមន៍​អឺរ៉ុប​មួយ​ចំនួន​និង​សហរដ្ឋ​អាមេរិក​ដើម្បី​​ស្វែង​រក​អន្តរាគមន៍​ពី​បណ្តា​ប្រទេស​ទាំង​នោះ​ឲ្យ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​កើត​ឡើង​ដោយ​រដ្ឋ​ប្រហារ​រដ្ឋធម្ម​របស់​លោក​ហ៊ុន សែន។​


 លោក​សម រង្ស៊ី​បាន​បញ្ជាក់​ថា ដំណើរ​ទស្សនៈ​កិច្ច​របស់​លោក​លើក​នេះ​នឹង​ជំរុញ​ឲ្យ​មាន​ការ​បណ្តេញ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ចេញ​ពី​អាសនៈ​អង្កការ​សហ​ប្រជាជាតិ​​និង​ទទួច​ដល់​ធនាគារ​ពិភព​លោក​​ មូលនិធិ​រូបីយវត្ថុ​អន្តរជាតិ​ផ្អាក​ជំនួយ​មក​កម្ពុជា។

«ពី​ទ្វីប​អឺរ៉ុប​ហើយ​ខ្ញុំ​នឹង​ទៅ​ទីក្រុង​ញូវយ៉ក​គឺ​មាន​ទីតាំង​អង្គការ​សហ​ប្រជាជាតិ​នៅទី​នោះ​គឺ​យើង​សុំ​ឲ្យ​គេ​បណ្តេញ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ចេញ​ពី​អង្គការ​សហ​ប្រជាជាតិ​ពី​ព្រោះ​រដ្ឋា​ភិបាល​ខុស​ច្បាប់​ រដ្ឋាភិបាល​ដែល​ចេញ​មក​ពី​រដ្ឋ​ប្រហារ​រដ្ឋធម្មនុញ្ញ»។​

លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​នឹង​ចាក​ចេញ​ទី​ប្រទេស​អង់គ្លេស បារាំង ប្រទេស​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​បារីស​និង​សហរដ្ឋ​អាមេរិក​រយៈពេល​ពីរ​សប្តាហ៍ ​ដោយ​ចាប់​ផ្តើម​ចេញ​ដំណើរ​នៅ​យប់​ថ្ងៃ​ចន្ទ​នេះ។

លោក​ សម រង្ស៊ី​បាន​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​លើក​នេះ លោក​នឹង​ប្រាប់​បណ្តា​ប្រទេស​ទាំង​នោះ​អំពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដោយ​លួច​​បន្លំ​និង​ការ​ចូល​កាន់​កាប់​មុខ​តំណែង​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​និង​រដ្ឋសភា​ថា បាន​ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់​និង​ជា​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ។​

«បន្ទាប់​ពី​លួច​ប្លន់​សន្លឹក​ឆ្នោត លួច​ប្លន់​អំណាច​ពី​រាស្ត្រ​ ធ្វើ​រដ្ឋ​ប្រហារ​រដ្ឋធម្មនុញ្ញ​នេះ ប្រជុំ​សភា​ដោយ​ខុស​ច្បាប់ បង្កើត​រដ្ឋាភិបាល​ដោយ​ខុស​ច្បាប់ កុំ​ឲ្យ​អន្តរជាតិ​ទទួល​ស្គាល់​រដ្ឋាភិបាល​ខុសច្បាប់​បែប​ហ្នឹង ពី​ព្រោះ​ជា​ការ​រំលោភ​ឆន្ទះ​ប្រជារាស្ត្រ​ខ្មែរ។ នេះ​ជា​យុទ្ឋនាការ​ដែល​យើង​ខ្ញុំ​បន្ត​ពី​ទ្វីប​អឺរ៉ុប​ហើយ​ខ្ញុំ​នឹង​ទៅ​ទី​ក្រុង​ញូវយ៉ក»។​

លោក​ ឈាង វ៉ុន​ អ្នក​តំណាង​រាស្ត្រ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ថា នេះ​មិន​មែន​ជា​លើក​ទី១​ទេ​ដែល​លោក​សម រង្ស៊ី​បាន​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​ដើម្បី​ស្នើ​សុំ​ឲ្យ​មាន​ការ​ដាក់​សម្ពាធ​មក​លើ​រដ្ឋា​ភិបាល។

លោក​បាន​បន្ថែម​ថា ទង្វើ​របស់​លោក​ សម រង្ស៊ី​ជាការ​ខុស​ច្បាប់​ហើយ​ប្រជា​ពលរដ្ឋ​និង​ថ្កោល​ទោស។

«ការ​ដែល​ទៅ​កៀង​គរ​អន្តរជាតិ​មិន​ឲ្យ​ជួយ​កម្ពុជា​គឹជា​អំពើ​មួយ​ដែល​យើង​មិន​អាច​អត់​ឱន​ឲ្យ​បាន​ទេ​ពីព្រោះ​ប្រជា​ពលរដ្ឋ​ជាអ្នក​ទទួល​រង​គ្រោះ មិន​មែន​គាត់​ទេ»។​

លោក​ បណ្ឌិត​ ឡៅ ម៉ុង​ហៃ អ្នក​វិភាគ​ឯករាជ្យ​បាន​បញ្ជាក់​ថា នៅ​ពេល​ប្រទេស​មួយ​ទទួល​រង​ការ​រំលោភ​សិទ្ឋិ​មនុស្ស​ធ្ងន់​ធ្ងរ ភាគី​ណាមួយ​​អាច​ស្នើសុំ​ឲ្យ​អង្កការ​សហ​ប្រជាជាតិ​សុំ​អន្តរាគមន៍​​អំពី​ការ​រំលោភ​សិទ្ឋិ​មនុស្ស​នេះបាន។​

៖«បើ​សិន​ជា​គេ​យល់​ថា រំលោភ​សិទ្ឋិ​បោះ​ឆ្នោត សិទ្ឋ​ចូល​រួម​ក្នុង​ការ​គ្រប់​គ្រង​រដ្ឋ​ សិទ្ឋិ​ចូល​រួម​ចុះ​ឈ្មោះ​បោះឆ្នោត​របស់​មនុស្ស បើ​តាម​សន្លឹក​ឆ្នោត​២លាន​៩​សែន​នាក់​ហ្នឹង​គឺ​ថា ខ្ញុំ​ថា ប្រហែល​ជា​ចូល​ដល់​ថ្នាក់​ធ្ងន់​ធ្ងរដែរ»។

ការ​ចាក​​ចេញ​របស់​លោក​សម រង្ស៊ី​ទៅ​សហរដ្ឋ​អាមេរិក​និង​សហគមន៍​អឺរ៉ុប​លើក​នេះ​បាន​កើត​ឡើង​ចំ​ពេល​ដែល​វិបត្តិ​យោបាយ​ក្រោយ​ការ​បោះ​ឆ្នោត​មិន​អាច​ដោះ​ស្រាយ​បាន​ពាក់​ព័ន្ឋ​នឹងការ​បែង​ចែក​​តុល្យភាព​នៃ​អំណាច។ ​គណបក្ស​សង្គ្រោះជាតិ​​ទាម​ទារ​កាន់​កាប់​មុខ​តំណែង​​ប្រធាន​រដ្ឋសភា​និង​គណៈកម្មការ​ជំនាញ​មួយ​ចំនួន​នៃ​ស្ថាប័ន​នេះ តែ​ត្រូវ​បាន​គណបក្ស​ប្រជាជន​ជំទាស់៕

5 comments:

Anonymous said...

សូមលោកយាយមេៅ៉ដមហាសក្តិសិទ្ធមេត្តាជួយដាក់ទំនាយ
ពួកក្រុមអាចោរលួចឆ្នោត ពួកអាចោរក្បត់ជាតិទាំងអស់ អោយវាងាប់តៃហោងដោយសារធ្លាក់យន្តហោះនេៅពេលដែលក្រុមរបស់ពួកវាត្រឡប់ពីក្រេៅប្រទេសវិញ។ខ្ញុំព្រមទាំងពលរដ្ធខ្មែរទាំងអស់ដែលស្នេហាជាតិនឹងចងចាំគុណូបការះរបស់លោកយាយមេៅ៉អស់មួយជីវិត។

Anonymous said...

8:25 PM
I agree with you too !

Anonymous said...

ខ្ពើមណាស់! អាគណបក្សសង្គ្រោះយួន,
ឆ្កែកន្ទុយខ្វៀន នៅតែខ្វៀន,
បានត្រឹមតែឡែបឡបឡេមឡឺម-ល្បិចឆ្ពិនភ្នែក
អាស៊ី ប្រែមកថា បោកយ៉ាងសម!
អាស៊ី-អាខា ជាឆ្កែបំរើអាសែន
ដែលជាឆ្កែបំរើអាយួនដូចគ្នាយ៉ាងរលូន!

Anonymous said...

បើអាសីុ អាខា និង អាសែនជាឆ្កែបំរើយួន តើ
អាអ្នកជេរគេ គឺជាអាណាដែរ ? ។ តាមការយល់
ដឹងជាទូទៅ បានយល់ឃើញថាៈ អ្នកដែលមិន
ជឿ ឬ មិនចូលចិត្តសាសនាណាទាំងអស់ គឺពពួក
ទមិឡឥតសាសនា ។ ពួកទមិឡឥតសាសនា គឺ
ជាពួកកុម្មុយនិស្ត បើជាពួកអាកុម្មុយនិស្តទៅហើយ កុំមកឃោសនាធ្វើអី វាគ្មានប្រយោជន៍ទេ គ្មានអ្នក
ណាជឿទៀតទេ ទៅស្លាប់ទៅប្រសើជាង ។

Anonymous said...

បើអាCNRP បោកបញ្ឆោតខ្មែរ-ក្បត់ជាតិ
ទៅចូលដៃ ជាមួយអាយួន ហ៊ុន សែន
នឹងត្រូរន្ទះបាញ់ងាប់តៃហោងមួយពូជ!