Saturday, October 26, 2013

ទូត​អូស្ត្រាលី​ ជម្រុញ​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​​ទាំង​ពីរ​បន្ត​ចរចា​គ្នា​ទៀត


រូបថត ហេង ជីវ័ន
លាង ផាន់ណារ៉ា ភ្នំពេញប៉ុស្តិ៍ FRIDAY, 25 OCTOBER 2013

ភ្នំពេញៈ ក្រោយ​ពី​បាន​ទទួល​ញាត្តិ និង​ពិភាក្សា​ជាមួយ​លោក សម រង្ស៊ី នៅ​ក្នុង​ស្ថានទូត​កាល​ពី​ព្រឹក​មិញ​ ពេល​ដែល​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​យក​ញាត្តិ​មក​ដាក់ ស្ថានទូត​អូស្ត្រាលី​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា ប្រទេស​អូស្ត្រាលី ជម្រុញ​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ បន្តពិភាក្សា ចរចា​គ្នា​បន្ត​ទៀត រួម​ទាំង ការ​ពិភាក្សា​ធ្វើ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត។

លោក​ស្រី Alison Burrows អគ្គរាជ​ទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន នោះ​​​ថា លោកស្រី​បាន​ទទួល​ញាត្តិ​ពី​គណៈប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក សម រង្ស៊ី​ហើយ​។ គឺ​ញាត្តិ​ដែល​សុំ​ឲ្យ​អូស្រ្តាលី ជួយ​ដោះ​ស្រាយ​បញ្ហា​ជាប់​គាំង​នយោបាយ​នៅ​កម្ពុជា ដោយ​ធានា​ឲ្យ​មាន​ការ​គោរព និង​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​នៃ​សន្ធិ​សញ្ញា​សន្តិភាព​ទីក្រុង ប៉ារីស​ ឆ្នាំ ១៩៩១។

នៅ​ក្នុង​ជំនួប​ជាមួយ​មេ​បក្ស​ប្រឆាំង លោក​ស្រី​ អគ្គរាជ​ទូត បាន​មាន​ប្រសាសន៍​​ថា ប្រទេស​អូស្ត្រាលី​ជម្រុញ​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ បន្ត​​ពិភាក្សា ចរចា​បន្ត​ទៀត រួម​ទាំង ការ​ធ្វើ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត ដោយ​ថ្លែង​ថា «វា​សំខាន់​ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទើប​តែ​ប្រកាស​រំសាយ​បិទ​បញ្ចប់ មហា​បាតុកម្ម​អហិង្សា​ចំនួន ៣ ថ្ងៃ នៅ​រសៀល​ថ្ងៃ​នេះ បាន​ដើរ​ដង្ហែរ​ក្បួន​យក​ញាត្តិ និង​ស្នាម​មេដៃ​ជាង ២​លាន​នាក់ ទៅ​ដាក់​ជូន អង្គការ​សហប្រជាជាតិ និង​តំណាង​ស្ថានទូត​ចំនួន ៨ ទៀត​ដែល​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង ប៉ារីស រួម​មាន ស្ថានទូត អាមេរិក​ អង់គ្លេស បារាំង អូស្ត្រាលី រុស្ស៊ី ជប៉ុន ឥណ្ឌូនេស៊ី និងចិន ដើម្បី​ទាម​ទារ​ឲ្យ​ស្ថាប័ន​អន្តរជាតិ​ទាំង​​នេះ ជួយ​អន្តរាគមន៍​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ អំពី​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត និង​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​នូវ​កិច្ច​ព្រម​ព្រៀង​ ទីក្រុង ប៉ារីស ថ្ងៃទី ២៣ តុលា ឆ្នាំ ១៩៩១។



លោក​ស្រី អគ្គរាជទូត បាន​បន្ត​ថា ប្រទេស​អូស្ត្រាលី​មាន​គណៈកម្មា​ការ​​អចិន្ត្រៃយ៍​ដ៏​រឹង​មាំ​ ក្នុង​ការ​ជួយ​ធ្វើ​ឲ្យ​ដំណើរ​ការ​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា។ លោកស្រី​ថ្លែង​ថា «យើង​នឹង​បន្ត​ជួយ​និង​ជម្រុញ​ឲ្យ​មាន​ការ​គោរព​ និង​អង្កេត​ផ្នែក​សិទ្ធិ​មនុស្ស និង​សិទ្ធិ​សេរីភាព​ជា​មូល​ដ្ឋាន​នៅ​កម្ពុជា ហើយ​នឹង​បន្ត​ធ្វើ​ការ​ជា​ដៃគូរ ជាមួយ​កម្ពុជា​ក្នុង​នាម​ជា​មិត្ត ក្នុង​ការ​ជួយ​ស្តារ និង​អភិវឌ្ឍន៍​កម្ពុជា​ជា​បន្ត​ទៀត»។

សូមបញ្ជាក់ថា ស្ថានទូត​អូស្ត្រាលី គឺជា​ស្ថាន​ទូត​ទី​មួយ​ហើយ ដែល​បាន​បញ្ជាក់​ជំហរ​របស់​ខ្លួន ក្រោយ​ពី​ទទួល​យក​ញាត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ខណៈ​ពេល​ដែល​ស្ថានទូត​ផ្សេង​ទៀត​កំពុង​ធ្វើ​ការ​ពិចារណា ចំពោះ​ការ​ស្នើ​សុំ​ឲ្យ​មាន​កិច្ច​អន្តរាគមន៍ និង​ដាក់​សម្ពាធ​ទៅ​លើ​រាជ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​កើត​ចេញ​ពី​សភា​ឯកបក្ស ដែល​គណបក្ស​ប្រឆាំង​នេះ បដិសេធ​មិន​ទទួល​ស្គាល់ រាប់​ទាំង​លទ្ធផល​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី ២៨ កក្កដា។

2 comments:

Anonymous said...

WELL THIS VICTORY FOR CNRP PARTY! I GUEST THIS CAME AFTER THE CNRP PARTY DILVER 2.3 MILLION FINGER PRINT DURING DEMONSTRATE LATELY IT TURN TO OUR VICTORY KEEP ON FIGHTING CNRP! WE WILL WIN! WE WILL WIN! WE WILL WIN! KEEP ON FIGHTING CNRP VICTORY IS IMMINENT. LOVE YOU CNRP! YOU ARE BRAVE, YOU STRONG.

Anonymous said...

សូមសហគមអន្តរៈជាតិ ជាពិសេសទាំងប៉ុន្មាន
ដែលបានទទួលញត្តិហើយនោះ ជួយជម្រុញ
ឲគណៈបក្សកាន់អំណាចផ្តាច់ការ ដែលជារដ្ឋាភិ
បាលខុសច្បាប់បច្ចុប្បន្ននេះឲយល់ព្រមបង្កើត
គណៈការចម្រុះឯករាជ្យមួយសិន មុននឹងឈាន
ទៅ​ដល់កិច្ចការផ្សេងទៀត ។ កុំចេះតែប្រើពាក្យ
ថា ឲគណៈបក្សឈ្នះឆ្នោតទាំងពីរបន្តការពិភាគ្សា និយាយគ្នា ឬ ចរចារគ្នាទៀតវាគ្មានបានប្រយោជន៍
អ្វីទេ ។ បើមិនរកការពិត និង យុត្តិធម៌ឲឃើញ
ទេ វានឹងនៅតែជាប់គាំងជារៀងរហូត មិនអាច
មុខបាន គ្មានផ្លូវដោះស្រាយអ្វីចេញបានឡើយ ។

សូមសហគមអន្តរៈជាតិ ជាពិសេសប្រទេសហត្ថ
លេខី និង អង្គការសហប្រជាជាតិ មេត្តាជួយ
ជម្រុញ ពួកគណៈប្រជាជនឲត្រូវតែព្រមបង្កើត
គណៈកម្មការឯករាជ្យមួយជាបន្ទាន់ កុំឲពន្យាពេល
តទៅទៀត ។​ គាគីដែលពន្យាពេលមិនព្រមបង្កើត
គណៈកម្មការដើម្បីរកយុត្តិធម៌ក្នុងរឿងនេះ សន្មត
ថាជាអ្នកចាញ់ឆ្នោតទៅហើយ ។

សូមជាតិ និង អន្តរៈជាតិវិនិច្ឆួ័យតាមហ្នឹងចុះ ព្រោះ
មានតែអ្នកចាញ់ទេដែលខ្លាចមានការសើុបអង្កេត ។ គ្រាន់តែចំណុចមួយហ្នឹងអាចពញ្ជាក់ការពិត
ហើយ មិនចាំបាច់ធ្វើអ្វីផ្សេងទៀតឡើយ ។ ​​