វ៉ាស៊ីនតោន៖ មេដឹកនាំគណបក្សជំទាស់ស្នើសុំឲ្យ ADB ព្យួរកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលកម្ពុជា ដោយនិយាយថា រដ្ឋាភិបាលបច្ចុប្បន្នជារដ្ឋាភិបាលខុសច្បាប់។
នៅក្នុងលិខិតមួយច្បាប់ផ្ញើរជូនលោក Takehiko Nakao នាយកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោកសម រង្ស៉ីបានថ្លែងថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនជារដ្ឋាភិបាលខុសច្បាប់ មិនអាចមានសិទ្ធិចុះកិច្ចព្រមព្រៀងណាមួយ ក្នុងនាមប្រទេសកម្ពុជាបានទេ។
លិខិតរបស់លោកសម រង្ស៉ី ប្រធានគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី៧ ខែតុលាឆ្នាំ២០១៣ ដែលត្រូវវីអូអេទទួលបាននៅថ្ងៃនេះ បាននិយាយយោងទៅលើពហិកា សមាជិកសភា៥៥រូបរបស់ក្រុមជំទាស់ដែលមិនបានចូលរួមផ្តល់ភាពស្របច្បាប់ ដល់សភានិងរដ្ឋាភិបាលថ្មី ដោយសារការមិនដោះស្រាយរឿងភាពមិនប្រក្រតី ក្នុងការបោះឆ្នោតហើយនឹងមួយវិញទៀតគឺកើតឡើងផ្ទុយពីមាត្រាច្បាប់ចំនួនពីរនៃរដ្ឋធម្មនុញ្ញ ជាពិសេសមាត្រា៧៦ដែលតម្រូវថា សភាត្រូវមានសមាជិកយ៉ាងតិច១២០រូប ហើយនឹងមាត្រាទី៥១ដែលចែងថា កម្ពុជាប្រកាន់នូវរបបប្រជាធិបតេយ្យ សេរីនិយមនិងពហុបក្ស មិនមែនបក្សតែមួយទេ។
«ដូចបានជំរាបខាងលើថា នេះជារដ្ឋប្រហាររដ្ឋធម្មនុញ្ញ ហើយនឹងការជាប់គាំង នយោបាយនោះ ធនាគារអភិវឌ្ឍន៍អាស៊ី ADB គួរតែព្យួរកិច្ចព្រមព្រៀងនានា ជាមួយរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នដែលដឹកនាំដោយលោកហ៊ុន សែន។ ធនាគារ ADB គួរកុំចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីណាមួយជាមួយរដ្ឋាភិបាល ដែល មិនអាចតំណាងឲ្យប្រជាពលរដ្ឋកម្ពុជាផងដែរ។ ដូច្នេះហើយរដ្ឋាភិបាលនេះមិន អាចធ្វើការសន្យាណាមួយដោយស្របច្បាប់និងតំណាងឲ្យប្រទេសកម្ពុជាបានទេ»។
លិខិតរបស់លោកត្រូវគេគិតថា ជាផ្នែកមួយនៃយុទ្ធនាការរបស់លោកលើឆាកអន្តរជាតិប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកហ៊ុន សែន។
ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តល់ជំនួយនិងកម្ចីជាច្រើនលានដុល្លារស.រ.អា.សម្រាប់អភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសវិស័យផ្លូវដែក និងការអភិវឌ្ឍដើម្បីកាត់បន្ថយភាពក្រីក្រ។ គេពុំទាន់ឃើញមានការឆ្លើយតបភ្លាមៗទៅនឹងសំណើររបស់លោកសម រង្ស៉ីពីធនាគារអភិវឌ្ឍអាស៊ីទេ នៅថ្ងៃនេះ។
តែលោកជាម យៀប មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចនិងជាប្រធានគណៈ កម្មការសេដ្ឋកិច្ច និងហិរញ្ញវត្ថុសភា បានអះអាងថា ធនាគារអភិវឌ្ឍន៍អាស៊ីមាន អ្នកតំណាងរបស់គេប្រចាំកម្ពុជា។ ដូច្នេះគេមិនធ្វើតាមការស្នើរបស់លោកសម រង្ស៉ីទេ។ លោកជាម យៀបបានបង្ហាញការខឹងសម្បារនឹងលិខិតរបស់លោកសម រង្ស៉ីផ្ញើរទៅធនាគារអភិវឌ្ឍន៍អាស៊ី ដោយចាត់ទុកថា ជាការយកដៃទៅច្របាច់ករ ប្រជាពលរដ្ឋកម្ពុជា និងប្រទេសកម្ពុជាទាំងមូល។
«ខ្ញុំគ្រាន់តែសុំជំរាបថា លុយដែលរាជដ្ឋាភិបាលបានមកពីក្រៅប្រទេសជាកច្ចី ក៏ដោយ ជាជំនួយក៏ដោយ គឺយកទៅប្រើប្រាស់ជូនដល់ប្រជាពលរដ្ឋ ទាំងអ្នក គាំទ្រគណបក្សសង្គ្រោះជាតិ ទាំងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ប្រជាជន ទាំងអស់ទូទាំងប្រទេស»។
លោកថ្លែងថា សភានិងរដ្ឋាភិបាលកម្ពុជាថ្មីរបស់គណបក្សកាន់អំណាចដែល ឈ្នះអាសនៈ៦៨លើ១២៣នោះគឺស្របច្បាប់ក្នុងការបង្កើតរដ្ឋាភិបាលម្នាក់ឯង ហើយថា ការបង្កើតសភានិងរដ្ឋាភិបាលថ្មីមិនមែនជារដ្ឋប្រហាររដ្ឋធម្មនុញ្ញ តែជា ការធ្វើកិច្ចការទៅតាមច្បាប់។ លោកបានបន្ថែមថា រដ្ឋសភាថ្មីមិនមែនឯកបក្សទេតែក៏មិនអាចយកកាំភ្លើងទៅភ្ជង់ឲ្យពួកគេចូលរួមបានដែរ។
ក្នុងលិខិតដដែលនោះ មេដឹកនាំគណបក្សជំទាស់ក៏បានលើកឡើងផងដែរចំពោះការដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនមិនបានធ្វើតាមការទទូចរបស់អង្គការសហភាពអឺរ៉ុប ស.រ.អា. NDI និងមន្ត្រីអ.ស.ប. មុនការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០១៣ ដើម្បីធានាភាពសេរី និងយុត្តិធម៌មុនការបោះឆ្នោត។
ក្នុងលិខិតដដែលនោះ មេដឹកនាំគណបក្សជំទាស់បានបេ្តជ្ញាថា នឹងពង្រីកយុទ្ធនាការរបស់លោកនៅលើឆាកអន្តរជាតិ ជាលិខិត ញត្តិ និងការជួបសន្ទនាផ្ទាល់ៗ ដើម្បីកុំឲ្យបរទេសគាំទ្រ និងធ្វើការជាមួយរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ លោកក៏បានដាក់គំរោងធ្វើមហាបាតុកម្មនៅថ្ងៃទី២៣តុលាខាងមុខក្នុងសួនប្រជាធិបតេយ្យនៅរាជធានីភ្នំពេញដែរ។ គណបក្សកាន់អំណាចដែលធ្លាប់រងការកៀបសង្កត់ជាអន្តរជាតិជាច្រើនលើក បង្ហាញពីការមិនអើពើនឹងសម្ពាធថ្មីណាមួយរបស់បរទេសទេ។ តែបានអះអាងថា ខ្លួននៅបើកទ្វារចំហសម្រាប់គណបក្សជំទាស់ឲ្យមានការចរចាឡើងវិញ៕
4 comments:
DO NOT TRUST VIETCONG'S CPP!!!
សូមលោកយាយមេៅ៉ដមហាសក្តិសិទ្ធមេត្តាជួយដាក់ទំនាយ
ពួកក្រុមអាចោរលួចឆ្នោត ពួកអាចោរក្បត់ជាតិទាំងអស់ អោយវាងាប់តៃហោងដោយសារធ្លាក់យន្តហោះនេៅពេលដែលក្រុមរបស់ពួកវាត្រឡប់ពីក្រេៅប្រទេសវិញ។ខ្ញុំព្រមទាំងពលរដ្ធខ្មែរទាំងអស់ដែលស្នេហាជាតិនឹងចងចាំគុណូបការះរបស់លោកយាយមេៅ៉អស់មួយជីវិត។
ខ្មែរមានតែទឹក ជោរជន់លិងលង់
អស់ហើយសព្វសត្វ អនុផលជុំវិញផ្ទះក៏បង់
មណ្ឌុលគីរីខេត្តកើតឆៀងជើង មានព្រឹលធ្លាក់ទៀត
នយោបាយស្រអ័ព្ទ អភ័ព្វជីវិត្តខ្មែរ
នេះហើយឬថាគ្មានយួនទេ ម្ដេចក៏មិនរេគយគន់ឡើយវិញ?
តើថ្ងៃខែឆ្នាំងរដ្ឋាបានគិត អព្យាក្រិត្យខេមរភូមិន្ទមានដែរឬទេ?
ខ្មែរជួយខ្មែរពិតមានន័យ លះបង់អ្វីៗជួយដោះលំបាក
មានតែស៊ូររស់កុំស្លាប់កំសាក មានថ្ងៃមកដល់នាំជោគវាសនា!
នៅពេលជាមួយគ្នានេះ ខ្ញុំកំពុងតែស្ដាប់ លោក សាន សូវិត និយាយគ្នាជាមួយនឹង លោក នួន សារ៉ាយ បងប្អូនប្រាកដជាបានឮដែរហើយ! ត្រង់នេះ ខ្ញុំយល់ថា៖ ប្រធាន គណៈបក្សសង្គ្រោះជាតិ គួរតែយកចិត្តទុកដាក់ឲ្យបានដល់កម្រិតផង!
ខ្ញុំសុំមានសំណួរខ្លះ៖
តើវាមានដែរឬទេ ដែលថាក្នុងប្រព័ន្ធ គណៈបក្ស គេមានរាបជារបៀប ដូចជា បើចង់ជួបមេដឹកនាំកំពូល ទាល់តែមានការអនុញ្ញាតិ ទៅតាមលំដាប់លំដោយទើបបាន? បើមានវិញ តើអាចដែរឬទេដែលថា មនុស្សគ្រ័គ្គៗក្នុងប្រព័ន្ធនិមួយៗ របៀបជាឃុំគ្រងមេដឹកនាំកំពូល ឲ្យស្ដាប់តែពួកគ្នាឯង? ខ្ញុំតែឮជារឿយៗថា "បើចង់ជួបផ្ទាល់នឹងអ្នកធំ នុះវាមិនងាយទេហ្អើយ!"
ជឿដែរឬទេដែលថា ក្នុងប្រព័ន្ធនិមួយៗគ្មានមនុស្ស
ព្យាយាមកាត់ខ្សែរយៈពីអ្នកដទៃ រវាងអ្នកធំ ហើយទុកយកគុណសម្បត្តិសម្រាប់តែខ្លួនឯង?
លោក នួន សារ៉ាយ ថា "ត្រូវតែ លោក មេ បក្សសង្គ្រោះជាតិស៊ីញ្ញ៉េកុងត្រា ទើបបានជួយទៀត" តើកុងត្រានោះមានអ្វីខ្លះទៅ?
សួរថាកន្លងមក តិចឬច្រើនពួកយើង សុទ្ធតែពឹង ដង្ហើមមនុស្សខូនខ្លះដក បានវាទៅជាអញ្ចឹង?
តើអស់លោកក្នុងប្រព័ន្ធនិមួយៗ គោរពក្រមសីលធ៌ម បក្សប្រាកដប្រជាទេ?
ថែមពីលើនេះទៀត តើ លោក នួន សារ៉ាយ មានដែលឮដែរទេពាក្យថា "អ្នកធំមើលរំលងអ្នកក្រ ស្រវារកតែអ្នកមាន រីឯអ្នក្រវិញតូចទាបវិញ ហ៊ានបានត្រឹមតែប្រាពលូន នឹងទ្រនាប់"
យើងក៏មិនដឹងច្បាស់ថា អ្នកក្រោមបង្គាប់គ្រប់មេដឹកនាំសុទ្ធតែស្មោះ?
យើងបានឃើញហើយ កាលបោះឆ្នោតមុនៗ អស់លោកគ្រ័គ្គៗខ្លះ រត់ប្រសាច ចេញនឹងចូល បក្សនេះបក្សនោះ ដូចតួរល្ខោន! ខ្ញុំយល់ថាកាលណោះ ប្រហែលជាពលរដ្ឋ មិនទាន់ហ៊ានធ្វើម្ចាស់ខ្លួនឯងប៉ុន្មាននូវឡើយ បានពួកអស់លោកទាំងនោះ គិតតែពីលាភសការៈអញ្ចុងទៅ?
បើប្រជាពលរដ្ឋមិនកម្រើក រឿងចាស់នូវតែមាន លោក សម រង្ស៊ី នឹង លោក កឹម សុខា អត់មានឥទ្ធិពលលើរឿងត្រូវតែធ្វើអ្វី ឬ មិនត្រូវធ្វើអ្វីនោះទេ បើពួកគាត់ត្រូវតែជៀស មិនឲ្យបាត់បង់ជីវិត្តមនុស្សដែលក្លាហានមានតិចនូវឡើយផង! អ្នកណាជួយមិនជួយ អ្នកណាស៊ីញ្ញ៉េមិនស៊ីញ្ញេវាដូចតែគ្នា ទេដឹង?
ម្ដងនេះខុសពីមុន៖
ប្រជាពលរដ្ឋហ៊ានស៊ីញ្ញ៉េប្ដិតមេដៃ ប្ដឹង លោក ហ៊ុន សែន ហើយក៏ហ៊ានធ្វើម្ចាស់របស់ខ្លួន ពេញលេញថែមទៀត រួចមើលទៅឯធនធានមនុស្សខ្មែរ ក៏ខុសមុនឆ្ងាយមិនតិច!
ខ្មែរឥឡូវនេះអាចជ្រើសរើសយក គោលនយោយបក្សមួយ ហើយអាចឈនទៅធ្វើជាម្ចាស់បក្សមួយនោះទាំងស្រុងបាន ដោយផ្អែកទៅនឹងធនធានរបស់ពួកគាត់
មានន័យថា៖ បើថ្នាក់ដឹកនាំណាម្នាក់ ប្រព្រឹតប្រាស់ចាក់ពីក្រមសីធ៌មបក្ស អ្នករងអាចជំនួសបានគ្រប់ពេល! ហើយបើបុគ្គលតំណាងរាស្ដ្រណាម្នាក់ ចេញដើរតួរល្ខោនទៀត បុគ្គលនោះក៏មិនអាចនាំយកសន្លឹកឆ្នោត របស់ប្រជាពលរដ្ឋទៅជាមួយខ្លួនបាន ព្រោះប្រជាពលរដ្ឋបានបោះឆ្នោតអោយគោលនយោបាយបក្ស មិនមែនសម្រាប់បុគ្គលណាទាល់តែសោះ!
បើ លោក នួន សារ៉ាយ ពិតជាមានគោលដៅដាច់ខាតត្រូវតែជួយខ្មែរមែន លោក ត្រូវតែរកលទ្ធភាពប្រើជំនួយរបស់លោក ទៅពង្រឹងជំហរអ្នកគាំទ្រ គណៈបក្សសង្គ្រោះជាតិ ក្នុងប្រទេស ទើបមានប្រសិទ្ធិភាព?
ធ្វើបដិវត្តន៍ អហ៊ឹង្សា មានតែពឹងលើកម្លាំងប្រជាពលរដ្ឋជាគោល!
"លួចអត់បាន ទិញអត់លក់" ការស្រេកឃ្លាន លោក នួន សារ៉ាយ ត្រូវតែជួយហើយ មែនទេ!
Post a Comment