Wednesday, October 09, 2013

លោក​សម រង្ស៊ី​សុំ​ឲ្យ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ព្យួរ​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា



ដោយ សុខ ខេមរាVOA Khmer 09.10.2013

វ៉ាស៊ីនតោន៖ មេ​ដឹកនាំ​គណបក្ស​ជំទាស់​ស្នើ​សុំ​ឲ្យ ​ADB ព្យួរ​កិច្ច​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ ​ដោយ​និយាយ​ថា​ រដ្ឋាភិបាល​បច្ចុប្បន្ន​ជា​រដ្ឋាភិបាល​ខុស​ច្បាប់។​

នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើរជូន​លោក​ Takehiko Nakao ​នាយក​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ​លោក​សម រង្ស៉ី​បាន​ថ្លែង​ថា ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ជា​រដ្ឋាភិបាល​ខុសច្បាប់​ មិនអាច​មាន​សិទ្ធិ​ចុះ​កិច្ច​ព្រម​ព្រៀង​ណា​មួយ​ ក្នុង​នាម​ប្រទេស​កម្ពុជា​បាន​ទេ។ ​

លិខិត​របស់​លោក​សម រង្ស៉ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ចុះថ្ងៃទី​៧ ​ខែ​តុលា​ឆ្នាំ​២០១៣​ ដែល​​ត្រូវ​វីអូអេ​ទទួល​បាន​នៅ​ថ្ងៃ​នេះ​ ​បាន​និយាយ​យោង​ទៅលើ​ពហិកា​ សមាជិក​សភា​៥៥​រូប​របស់​ក្រុម​ជំទាស់​ដែល​មិន​បាន​ចូលរួម​ផ្តល់​ភាព​ស្របច្បាប់​ ដល់​សភា​និង​រដ្ឋាភិបាល​ថ្មី​ ដោយសារ​ការ​មិនដោះ​ស្រាយ​រឿង​ភាព​មិន​ប្រក្រតី​ ក្នុងការ​បោះឆ្នោត​ហើយនឹង​មួយ​វិញ​ទៀត​គឺ​កើតឡើង​ផ្ទុយ​ពី​មាត្រាច្បាប់​ចំនួន​ពីរ​នៃ​រដ្ឋ​ធម្មនុញ្ញ​ ជាពិសេស​មាត្រា​៧៦​ដែល​តម្រូវ​ថា ​សភា​ត្រូវ​មាន​សមាជិក​យ៉ាង​តិច​១២០រូប​ ហើយ​នឹង​មាត្រា​ទី​៥១​ដែល​ចែង​ថា​ កម្ពុជា​ប្រកាន់​នូវ​របប​ប្រជាធិបតេយ្យ​ សេរី​និយម​និង​ពហុបក្ស​ មិនមែន​បក្សតែ​មួយ​ទេ។​

«ដូចបាន​ជំរាប​ខាង​លើ​ថា​ នេះ​ជា​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ​ ហើយ​នឹង​ការ​ជាប់​គាំង​ នយោបាយ​នោះ​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ADB ​គួរតែ​ព្យួរ​កិច្ចព្រម​ព្រៀង​នានា​ ជាមួយ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ដែល​ដឹកនាំ​ដោយ​លោក​ហ៊ុន សែន។​ ធនាគារ ADB ​គួរ​កុំ​ចុះ​ហត្ថ​លេខា​លើ​កិច្ចព្រម​ព្រៀង​ថ្មី​ណាមួយ​ជាមួយ​រដ្ឋាភិបាល​ ដែល​ មិន​អាច​តំណាង​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ផង​ដែរ។ ​ដូច្នេះ​ហើយ​រដ្ឋាភិបាល​នេះ​មិន​ អាច​ធ្វើការ​សន្យា​ណាមួយ​ដោយ​ស្របច្បាប់​និង​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​បានទេ»។​

លិខិត​របស់​លោក​ត្រូវ​គេ​គិត​ថា ​ជាផ្នែក​មួយ​នៃ​យុទ្ធនាការ​របស់​លោក​លើ​ឆាក​អន្តរជាតិ​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន។​​

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ផ្តល់​ជំនួយ​និង​កម្ចី​ជា​ច្រើន​លានដុល្លារ​ស.រ.អា.​សម្រាប់​អភិវឌ្ឍ​ប្រទេស​កម្ពុជា ​ជាពិសេស​វិស័យ​ផ្លូវដែក ​និង​ការ​អភិវឌ្ឍ​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ។​ គេ​ពុំទាន់​ឃើញ​មាន​ការឆ្លើយ​តប​ភ្លាមៗ​ទៅ​នឹង​សំណើរ​របស់​លោក​សម រង្ស៉ី​ពី​ធនាគារ​អភិវឌ្ឍ​អាស៊ី​ទេ ​នៅ​ថ្ងៃ​នេះ។​

តែ​លោក​ជាម យៀប​ មន្ត្រីជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច​និង​ជា​ប្រធាន​គណៈ កម្មការ​សេដ្ឋកិច្ច ​និង​ហិរញ្ញ​វត្ថុ​សភា​ បាន​អះអាង​ថា​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​មាន​ អ្នក​តំណាង​របស់​គេ​ប្រចាំ​កម្ពុជា។​ ដូច្នេះ​គេ​មិន​ធ្វើ​តាម​ការ​ស្នើ​របស់​លោក​សម រង្ស៉ី​ទេ។​ លោក​ជាម យៀប​បានបង្ហាញ​ការ​ខឹង​សម្បារ​នឹង​លិខិត​របស់​លោក​សម រង្ស៉ី​ផ្ញើរ​ទៅ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ដោយ​ចាត់​ទុក​ថា ​ជា​ការ​យកដៃ​ទៅ​ច្របាច់​ករ​ ប្រជា​ពលរដ្ឋ​កម្ពុជា​ និង​ប្រទេស​កម្ពុជា​ទាំងមូល។​

«ខ្ញុំ​គ្រាន់តែ​សុំជំរាប​ថា​ លុយ​ដែល​រាជ​ដ្ឋាភិបាល​បាន​មក​ពីក្រៅ​ប្រទេស​ជា​កច្ចី​ ក៏​ដោយ​ ជាជំនួយ​ក៏ដោយ​ គឺយក​ទៅ​ប្រើប្រាស់​ជូន​ដល់​ប្រជា​ពលរដ្ឋ ​ទាំង​អ្នក គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ទាំង​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រជាជន​ ទាំង​អស់​ទូទាំង​ប្រទេស»។​

លោក​ថ្លែង​ថា​ សភា​និង​រដ្ឋាភិបាល​កម្ពុជា​ថ្មី​របស់​គណបក្ស​កាន់​អំណាច​ដែល​ ឈ្នះ​អាសនៈ​៦៨​លើ​១២៣​នោះ​គឺ​ស្រប​ច្បាប់​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ម្នាក់​ឯង​ ហើយ​ថា​ ការ​បង្កើត​សភា​និង​រដ្ឋាភិបាល​ថ្មី​មិនមែន​ជា​រដ្ឋ​ប្រហារ​រដ្ឋធម្មនុញ្ញ​ តែ​ជា ការ​ធ្វើ​កិច្ចការ​ទៅ​តាម​ច្បាប់។​ លោក​បាន​បន្ថែម​ថា ​រដ្ឋ​សភា​ថ្មី​មិនមែន​ឯកបក្ស​ទេ​តែ​ក៏​មិន​អាច​យក​កាំភ្លើង​ទៅ​ភ្ជង់​ឲ្យ​ពួក​គេ​ចូលរួម​បាន​ដែរ។​

ក្នុងលិខិត​ដដែល​​នោះ​ មេដឹកនាំ​គណបក្ស​ជំទាស់​ក៏​បាន​លើក​ឡើង​ផង​ដែរ​ចំពោះ​ការ​ដែល​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​មិន​បាន​ធ្វើ​តាម​ការ​ទទូច​របស់​អង្គការ​សហភាព​អឺរ៉ុប​ ស.រ.អា.  ​NDI ​និង​មន្ត្រី​អ.ស.ប. ​មុន​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៨ ​ខែ​កក្កដា​ឆ្នាំ២០១៣​ ដើម្បីធានា​ភាព​សេរី ​និង​យុត្តិធម៌​មុនការ​បោះឆ្នោត។​

ក្នុងលិខិត​ដដែល​នោះ​ មេដឹកនាំ​គណបក្ស​ជំទាស់​បាន​បេ្តជ្ញា​ថា​ នឹង​ពង្រីក​យុទ្ធនាការ​របស់​លោក​នៅ​លើ​ឆាក​អន្តរជាតិ​ ជា​លិខិត ​ញត្តិ ​និង​ការ​ជួប​សន្ទនា​ផ្ទាល់ៗ ​​ដើម្បី​កុំ​ឲ្យ​បរទេស​គាំទ្រ​ និង​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ លោក​ក៏បាន​ដាក់​គំរោង​ធ្វើ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី២៣​តុលា​ខាងមុខ​ក្នុង​សួន​ប្រជា​ធិបតេយ្យ​នៅ​រាជធានី​ភ្នំពេញ​ដែរ។​ គណបក្ស​កាន់​អំណាច​ដែល​ធ្លាប់​រង​ការ​កៀប​សង្កត់​ជា​អន្តរជាតិ​ជាច្រើន​លើក​ បង្ហាញ​ពីការ​មិន​អើពើ​នឹង​សម្ពាធ​ថ្មីណា​មួយ​របស់​បរទេស​ទេ។​ តែ​បាន​អះអាង​ថា ​ខ្លួន​នៅ​បើក​ទ្វារ​ចំហ​សម្រាប់​​​គណបក្ស​ជំទាស់​ឲ្យ​មាន​ការ​ចរចា​ឡើង​វិញ៕​

4 comments:

Anonymous said...

DO NOT TRUST VIETCONG'S CPP!!!

Anonymous said...

សូមលោកយាយមេៅ៉ដមហាសក្តិសិទ្ធមេត្តាជួយដាក់ទំនាយ
ពួកក្រុមអាចោរលួចឆ្នោត ពួកអាចោរក្បត់ជាតិទាំងអស់ អោយវាងាប់តៃហោងដោយសារធ្លាក់យន្តហោះនេៅពេលដែលក្រុមរបស់ពួកវាត្រឡប់ពីក្រេៅប្រទេសវិញ។ខ្ញុំព្រមទាំងពលរដ្ធខ្មែរទាំងអស់ដែលស្នេហាជាតិនឹងចងចាំគុណូបការះរបស់លោកយាយមេៅ៉អស់មួយជីវិត។

Anonymous said...

ខ្មែរមាន​តែទឹក ជោរជន់លិងលង់
អស់ហើយសព្វសត្វ អនុផលជុំវិញផ្ទះក៏បង់
មណ្ឌុលគីរីខេត្តកើតឆៀងជើង មាន​ព្រឹលធ្លាក់ទៀត
នយោបាយស្រអ័ព្ទ អភ័ព្វជីវិត្តខ្មែរ
នេះហើយឬថាគ្មានយួនទេ ម្ដេចក៏មិនរេគយគន់ឡើយវិញ?
តើថ្ងៃខែឆ្នាំងរដ្ឋាបានគិត​ អព្យាក្រិត្យខេមរភូមិន្ទមានដែរឬទេ?
ខ្មែរជួយខ្មែរពិតមានន័យ លះបង់អ្វីៗជួយដោះលំបាក
មានតែស៊ូររស់កុំស្លាប់កំសាក មានថ្ងៃមកដល់នាំជោគវាសនា!

Anonymous said...

នៅពេលជា​មួយគ្នានេះ ខ្ញុំកំពុងតែស្ដាប់ លោក សាន សូវិត និយាយគ្នាជាមួយនឹង លោក នួន សារ៉ាយ បងប្អូនប្រាកដជាបានឮដែរហើយ! ត្រង់នេះ ខ្ញុំយល់ថា៖ ប្រធាន គណៈបក្សសង្គ្រោះជាតិ គួរតែយកចិត្តទុកដាក់ឲ្យបានដល់កម្រិតផង!
ខ្ញុំសុំមាន​សំណួរខ្លះ៖

តើវាមានដែរឬទេ ដែលថាក្នុងប្រព័ន្ធ គណៈបក្ស គេមាន​រាបជារបៀប ដូចជា បើចង់ជួបមេដឹកនាំកំពូល ទាល់តែមានការអនុញ្ញាតិ ទៅតាមលំដាប់លំដោយទើបបាន? បើមានវិញ តើអាចដែរឬទេដែលថា មនុស្សគ្រ័គ្គៗក្នុងប្រព័ន្ធនិមួយៗ របៀបជាឃុំគ្រងមេដឹកនាំកំពូល ឲ្យស្ដាប់តែពួកគ្នាឯង? ខ្ញុំតែឮជារឿយៗ​ថា "បើចង់ជួបផ្ទាល់នឹងអ្នកធំ នុះវាមិនងាយទេហ្អើយ!"
ជឿដែរឬទេដែលថា​ ក្នុងប្រព័ន្ធនិមួយៗគ្មានមនុស្ស
ព្យាយាមកាត់ខ្សែរយៈពីអ្នកដទៃ រវាងអ្នកធំ ហើយទុកយកគុណសម្បត្តិសម្រាប់តែខ្លួនឯង?

លោក នួន សារ៉ាយ ថា "ត្រូវតែ លោក មេ បក្សសង្គ្រោះជាតិស៊ីញ្ញ៉េកុងត្រា ទើបបានជួយទៀត" តើកុងត្រានោះមានអ្វីខ្លះទៅ?

សួរថាកន្លងមក តិចឬច្រើនពួកយើង សុទ្ធតែពឹង ដង្ហើមមនុស្សខូនខ្លះដក បានវាទៅជាអញ្ចឹង?

តើអស់លោកក្នុងប្រព័ន្ធនិមួយៗ គោរពក្រមសីលធ៌ម បក្សប្រាកដប្រជាទេ?
ថែមពីលើនេះទៀត តើ លោក នួន សារ៉ាយ មានដែលឮដែរទេពាក្យថា "អ្នកធំមើលរំលងអ្នកក្រ ស្រវារកតែអ្នកមាន រីឯអ្នក្រវិញតូចទាបវិញ ហ៊ានបានត្រឹមតែប្រាពលូន នឹងទ្រនាប់"
យើងក៏មិនដឹងច្បាស់ថា អ្នកក្រោមបង្គាប់គ្រប់មេដឹកនាំសុទ្ធតែស្មោះ?

យើងបានឃើញហើយ កាលបោះឆ្នោតមុនៗ អស់លោកគ្រ័គ្គៗខ្លះ រត់ប្រសាច ចេញនឹងចូល បក្សនេះបក្សនោះ ដូចតួរល្ខោន! ខ្ញុំយល់ថាកាលណោះ ប្រហែលជាពលរដ្ឋ មិនទាន់ហ៊ានធ្វើម្ចាស់ខ្លួនឯងប៉ុន្មាននូវឡើយ បានពួកអស់លោកទាំងនោះ គិតតែពីលាភសការៈអញ្ចុងទៅ?
បើប្រជាពលរដ្ឋមិនកម្រើក រឿងចាស់នូវតែមាន លោក សម​ រង្ស៊ី នឹង លោក កឹម​ សុខា អត់មានឥទ្ធិពលលើរឿងត្រូវតែធ្វើអ្វី ឬ មិនត្រូវធ្វើអ្វីនោះទេ បើពួកគាត់ត្រូវតែជៀស មិនឲ្យបាត់បង់ជីវិត្តមនុស្សដែលក្លាហានមានតិចនូវឡើយផង! អ្នកណាជួយមិនជួយ អ្នកណាស៊ីញ្ញ៉េមិនស៊ីញ្ញេវាដូចតែគ្នា​ ទេដឹង?

ម្ដងនេះខុសពីមុន៖
ប្រជាពលរដ្ឋហ៊ានស៊ីញ្ញ៉េប្ដិតមេដៃ ប្ដឹង លោក ហ៊ុន​ សែន ហើយក៏ហ៊ានធ្វើម្ចាស់របស់ខ្លួន ពេញលេញថែមទៀត រួចមើលទៅឯធនធានមនុស្សខ្មែរ ក៏ខុសមុនឆ្ងាយមិនតិច!
ខ្មែរឥឡូវនេះអាចជ្រើសរើសយក គោលនយោយបក្សមួយ ហើយអាចឈនទៅធ្វើជាម្ចាស់បក្សមួយនោះទាំងស្រុងបាន ដោយផ្អែកទៅនឹងធនធានរបស់ពួកគាត់
មានន័យថា៖ បើថ្នាក់ដឹកនាំណាម្នាក់ ប្រព្រឹតប្រាស់ចាក់ពីក្រមសីធ៌មបក្ស អ្នករងអាចជំនួសបានគ្រប់ពេល! ហើយបើបុគ្គលតំណាងរាស្ដ្រណាម្នាក់​ ចេញដើរតួរល្ខោនទៀត បុគ្គលនោះក៏មិនអាចនាំយកសន្លឹកឆ្នោត របស់ប្រជាពលរដ្ឋទៅជាមួយខ្លួនបាន ព្រោះប្រជាពលរដ្ឋបានបោះឆ្នោតអោយគោលនយោបាយបក្ស មិនមែនសម្រាប់បុគ្គលណាទាល់តែសោះ!
បើ​ លោក នួន សារ៉ាយ ពិតជាមានគោលដៅដាច់ខាតត្រូវតែជួយខ្មែរមែន លោក ត្រូវតែរកលទ្ធភាពប្រើជំនួយរបស់លោក ទៅពង្រឹងជំហរអ្នកគាំទ្រ គណៈបក្សសង្គ្រោះជាតិ ក្នុងប្រទេស ទើបមានប្រសិទ្ធិភាព?
ធ្វើបដិវត្តន៍ អហ៊ឹង្សា មានតែពឹងលើកម្លាំងប្រជាពលរដ្ឋជាគោល!
"លួចអត់បាន ទិញអត់លក់" ការស្រេកឃ្លាន លោក នួន​ សារ៉ាយ ត្រូវតែជួយហើយ មែនទេ!