Tuesday, October 01, 2013

គណបក្សប្រឆាំងបានឃុបឃិតជាមួយ ខុមហ្វ្រែល និង NDI ក្នុងការបំភ្លៃតួលេខអ្នកចុះឈ្មោះបោះឆ្នោត




គណបក្សប្រឆាំង បាន​ឃុបឃិត​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​ចំនួន​ពីរ គឺ​ខុមហ្វ្រែល និង NDI ក្នុងការ​បំភ្លៃ​តួលេខ​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ដោយ​ចោទប្រកាន់​ពី​ការបាត់​ឈ្មោះ​អ្នកបោះឆ្នោត ជិត​ពីរលាន​នាក់​។តោ ហ៊ាចុះផ្សាយក្នុងខ្លឹមសារ​នៃ​សៀវភៅ “​ខ្មៅឲ្យទៅជា ស​” ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស ផលិត​ដោយ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស ដែលជា សេក​និង ឆ្កែព្រុសតាម

 

 


(ថ្ងៃទី 1 តុលា 2013, ម៉ោង 03:24:PM) | ដោយ: រិទ្ធី CEN


ភ្នំពេញ: លោក សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ដ្រី បាន​ឲ្យ​ដឹងថា ក្នុងឱកាស​នៃ​ការបោះឆ្នោត​សកល​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៥ នៃ​រដ្ឋសភា​កន្លងទៅនេះ​គណបក្សប្រឆាំង បាន​ឃុបឃិត​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​ចំនួន​ពីរ គឺ​ខុមហ្វ្រែល និង NDI ក្នុងការ​បំភ្លៃ​តួលេខ​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ដោយ​ចោទប្រកាន់​ពី​ការបាត់​ឈ្មោះ​អ្នកបោះឆ្នោត ជិត​ពីរលាន​នាក់​។​
​    ​
​លោក​ឧ​ប​នាក​យ​រដ្ឋមន្ត្រី បានលើកឡើង​បែបនេះ នៅក្នុង​ការធ្វើ​បទ​ប​ឋ​កថា​ដ៏​មាន​សារៈ​សំខាន់បំផុត​អំពី​ខ្លឹមសារ​នៃ​សៀវភៅ “​ខ្មៅឲ្យទៅជា ស​” ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស ផលិត​ដោយ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស ស្ដីពី​ការបោះឆ្នោត​សកល​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ដោយមាន​អ្នកចូលរួម​ស្ដាប់​ប្រមាណ ៥០០ នាក់​មកពី​ក្រសួង​ស្ថាប័ន​នានា​រួមមាន​សមាជិក​រាជរដ្ឋាភិបាល មន្ដ្រីរាជការ អាជ្ញាធរ សមត្ថ កិច្ច អ្នក​អត្ថាធិប្បាយ វិទ្យុ ទូរទស្សន៍ អ្នកសារព័ត៌មាន និង និស្សិត​មួយចំនួន​ផងដែរ​។​
​    ​
​លោក​ឧបនាយករដ្ឋមន្ត្រី​បានលើកឡើង​លោក សុខ អាន ក៏បាន​លើកឡើង​ផងដែរ​អំពី​ឧបាយកល​ទុច្ចរិត​នានា​របស់​បក្សប្រឆាំង​ក្នុងការ​ចោទប្រកាន់​ទៅលើ​នីតិវិធី​នៃ​ការបោះឆ្នោត និង ល្បិចកល​ក្នុងការ​ប​ដិ សេធ​លទ្ធផល​នៃ​ការបោះឆ្នោត​តាំងតែ​ពី​ដំណាក់កាល​មុន​ការបោះឆ្នោត ពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត ពេល​បោះឆ្នោត និង ក្រោយពេល​បោះឆ្នោត​ការប្រកាស​លទ្ធផល​ឆ្នោត​ផ្លូវការ ដោយ​គណៈកម្មាធិការ​ជាតិ​រៀប ចំការ​បោះឆ្នោត​មកម្ល៉េះ ។ ក្នុងន័យ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​មិនបាន​ធ្វើ​ចិត្តជា​អ្នកកីឡា​ទេ​ដោយ​ខ្លួន​ចាញ់ឆ្នោត​ហើយ​មិន​ព្រម​ទទួលស្គាល់​ការពិត ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​គណបក្សប្រឆាំង​បាន​ឃុបឃិត​ជាមួយ​អង្គ ការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​ពីរ គឺ ខុមហ្វ្រែល និង NDI  ក្នុងការ​បំភ្លៃ​តួលេខ​អ្នក​ចុះឈ្មោះ​បោះឆ្នោត ដោយ​ចោទប្រកាន់​ពី​ការបាត់​ឈ្មោះ​អ្នកបោះឆ្នោត​ជិត​ពីរលាន​នាក់​។ ប៉ុន្ដែ​នៅពេលដែល គ​.​ជ​.​ប ទាមទារ​រក​បញ្ជី​ឈ្មោះ​ដែល​បាត់​នោះ​គណបក្សប្រឆាំង​និង​អង្គការ​ទាំងពីរ​នេះ​បាន​បដិសេធ​មិន​សហការ​ជាមួយ​ក្នុងការ​ផ្ដល់​ឈ្មោះ​ដែ ល​ខ្លួន​ចោទប្រកាន់ថា​បាន​បាត់​ពី​បញ្ជី​បោះឆ្នោត​នោះឡើយ​។ ក្រៅពីនេះ​គណបក្សប្រឆាំង​ក៏បាន​ប្រើប្រាស់​ការឃោសនា​របស់​ខ្លួន​ផងដែរ ដោយ​ធ្វើការ​បំផុស​ហិង្សា​ពូជសាសន៍ ដើម្បី​ធ្វើជា​វប្បធម៌​លាប​ពណ៌​ទៅលើ ប្រជា ពលរដ្ឋ​ខ្មែរ ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ជា​ជនជាតិ​យួន​ដូចជា​ការអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មានការ​បះបោរ និង បង្កើត​នូវ​អំពើ​ដែលជា​ការ​ស្អប់ខ្ពើម​ចំពោះ​គណបក្សកាន់អំណាច​ជាដើម​។​




​លោក​បាន​បន្តថាៈ ជាក់ស្តែង​មាន​ភស្ដុតាង​បញ្ជាក់​យ៉ាងច្បាស់​នៅតាម​ការិយាល័យ​បោះឆ្នោត​មួយ​ចំ នួន​ពួកគេ​បាន​រំខាន​អ្នកបោះឆ្នោត និង​រារាំង​អ្នកបោះឆ្នោត មិន​ឲ្យ​បោះឆ្នោត​ជាច្រើន​ការិយាល័យ​។ អំពើ​បែបនេះ គឺជា​ការរំលោភ​យ៉ាង​កម្រោល​ទៅលើ​អនុសញ្ញា​អន្ដរជាតិ​ស្ដីពី​ការលុបបំបាត់ចោល​នូវ​គ្រប់​ទម្រង់​នៃ​កា រ​រើសអើង​ពូជសាសន៍ ហើយ​ទង្វើ​នេះ​ត្រូវបាន​ចាត់ទុកថា ជា​អំពើ​ខុសច្បាប់ និង​ត្រូវ​ទទួលទោស​ព្រហ្មទណ្ឌ ពីព្រោះ​កម្ពុជា​ជា​រដ្ឋ​ភាគី​ហត្ថលេខី​នៃ​អនុសញ្ញា​នោះ​ផងដែរ​។ ការ​ភូតកុហក​មួយចំនួនទៀត​របស់​គណបក្សប្រឆាំង​តាមរយៈ​អង្គការក្រៅរដ្ឋាភិបាល​ជា​សម្ព័ន្ធមិត្ត បាន​បង្កើត​បញ្ហា​ដូចជា​ទឹកខ្មៅ​ជ្រលក់​ដៃ អាច​លុប​ជ្រះ តែ​ការពិត​ទឹកខ្មៅ​ដែល​ផលិត​នៅ​ប្រទេស​ឥណ្ឌា​នោះ​មាន​គុណភាព​ខ្ពស់​ពិបាក​ក្នុងការ​លាងជម្រះ​ណាស់ ហើ យ​បញ្ហា​នេះ​ក៏​ត្រូវបាន​បំភ្លឺ​ផងដែរ​ពី​អ្នកសង្កេតការណ៍​អន្ដរជាតិ​មួយចំនួន​ថា​គណបក្សប្រឆាំង​និង អង្គការ​ក្រៅ រដ្ឋាភិបាល​ទាំងនោះ បាន​បំភ្លៃ​រឿងនេះ ខុសពី​ការពិត ។
​    ​
​ការបង្ក​ចលាចល​ដ៏​ធំ​មួយទៀត​នោះ​គឺ​គណបក្សប្រឆាំង​បានធ្វើ​ការប្រកាស​ក្លែងក្លាយ​អំពី​លទ្ធផល​នៃ ការបោះឆ្នោត​បណ្ដោះអាសន្ន​ថា​គណបក្ស​របស់ខ្លួន​ឈ្នះឆ្នោត​ខណៈដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន ទ​ទួ ល​សម្លេងឆ្នោត​គាំទ្រ​ជាង ៣​លាន​២​សែន​សម្លេង ហើយ​គណបក្សប្រឆាំង​បានទទួល​ត្រឹមតែ​ជាង ២​លាន ៩ សែន​សម្លេង ។ តាមពិត​ភាពត្រឹមត្រូវ​ដែលជា​លទ្ធផល​នៃ​ការបោះឆ្នោត​ក្នុង​អាណត្តិ​ទី ៥ នេះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​បានទទួល ៦៨​អាសនៈ និង គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បានតែ ៥៥​អាសនៈ​តែប៉ុណ្ណោះ ប៉ុន្ដែ ត្រូវបាន​គណបក្ស​សង្គ្រោះ​ជាតិ​និយាយ​បំផ្លើស​ថា បក្ស​ខ្លួន ទទួលបាន​ម្ដងថា ៦៣​អាសនៈ ម្ដងថា ៧៣​អាសនៈ និង​ម្ដងថា ៧៦​អាសនៈ ដែល​គ្មានអ្វី​ជា​មូលដ្ឋាន​ច្បាស់លាស់​សោះឡើយ​។​
 ​    ​
​ពាក់ព័ន្ធ​និង​សៀវភៅ “ខ្មៅឲ្យទៅជា ​ស​” លោក សុខ អាន បាន​មានប្រសាសន៍ថា “​សៀវភៅ “​ខ្មៅឲ្យទៅជា ស​” នេះ​ធ្វើឡើង​ដើម្បី​បូកសរុប​អំពី​ព្រឹត្តិការណ៍​បោះឆ្នោតជាតិ ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ​២០១៣ ទាំងមូល និង បញ្ជាក់ជូន​អំពី​ការពិត​លើ​គ្រប់​ទិដ្ឋភាព និង ដំណាក់កាល​នៃ​ការបោះឆ្នោត ។ សៀវភៅ “​ខ្មៅឲ្យទៅជា ស​” របស់​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស មាន​លក្ខណៈ​ខុសគ្នា​ពី​សៀវភៅ​“​ស​”​ដែល​រៀបចំឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ។ ខុសគ្នា​ត្រង់​ថា​សៀវ ភៅ “​ខ្មៅឲ្យទៅជា ស​” របស់ គ​.​ជ​.​ប គឺ​សរសេរ​បូកសរុប​អំពី​បញ្ហា​វិជ្ជាជីវៈ និង បច្ចេកទេស​នៃ​ការរៀបចំ​ដំណើរការ​បោះឆ្នោត​ដែល​កំណត់ដោយ​រដ្ឋធម្មនុញ្ញ និង ច្បាប់​ស្ដីអំពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ ។ រីឯ​សៀវភៅ “​ខ្មៅឲ្យទៅជា ស​” របស់​អង្គភាព​ព័ត៌មាន និង ប្រតិកម្ម​រហ័ស គឺជា​សៀវភៅ​ដែល​ឈរលើ​មូលដ្ឋាន​នៃ​ទិន្នន័យ​ដែលមាន​នៅ ក្នុង​សៀវភៅ “​ខ្មៅឲ្យទៅជា ស​” របស់ គ​.​ជ​.​ប រួមទាំង​សកម្មភាព និង ការ​ចោទ ប្រកាន់ នានា​របស់​គណបក្សប្រឆាំង​និង អង្គការ​សង្គម​ស៊ីវិល​ដែលមាន​និន្នាការ​ប្រឆាំង​មួយចំនួន​មក​ធ្វើការ​បកស្រាយ និង​បំភ្លឺ​ការពិត ។ សៀវភៅ “​ខ្មៅឲ្យទៅជា ស​” នេះ​បាន​បកស្រាយ​យ៉ាង​លំអិត ទៅនឹង​ការចោទប្រកាន់​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ដែលមាន​លក្ខណៈ​បំភ្លៃ បន្លំ​ខុសពី​ការពិត​ជុំវិញ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​។
​លោក​បាន​មានប្រសាសន៍​បន្ដថា​ការ​ភូតកុហក​របស់​គណបក្ស​ប្រឆាំង​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​មួយចំនួន​ដែល​មិនដឹង​ការពិត​បាន​ជឿ​តាម ។ លោក​បាន​បញ្ជាក់ថា​ការបោះឆ្នោត​នៅ​កម្ពុជា​មានការ​ប្រកួតប្រជែង​គ្នា​ដោយ​សេរី​តាមរយៈ​ការបោះឆ្នោត បែប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ដែលមាន​គណបក្ស​ន​យោ បាយ​ចំនួន ៨ បាន​ចូលរួម​ការបោះឆ្នោត​ក្នុង​អាណត្តិ​ទី ៥ នេះ​។​
 ​    ​
​ ការចោទប្រកាន់​អំពី​ការ​លួច​សន្លឹកឆ្នោត​គឺជា​រឿង​ភូតកុហក​ដែល​មិនអាច​ទទួលយកបាន ពីព្រោះ​បើ​គិត​អំពី​ចំនួន​ភ្នាក់ងារ​សង្កេតការណ៍ នៅតាម​ការិយាល័យ​នីមួយៗ គឺ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ចំនួន​តែ ២​នាក់ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ មាន​រហូតដល់​ទៅ ៧​នាក់ ឯណោះ​។ រឹតតែ​អាក្រក់​ជាងនេះទៅទៀត ដោយ​ការអនុវត្ត​នូវ​ល្បិចកល​ដែល​ខ្លួន​បានរៀបចំ​ទុកជាមុន និង​ផ្អែកលើ​ទិន្នន័យ​ដែល​ទទួលបាន​ពី​អង្គការក្រៅរដ្ឋាភិបាល​ដែលជា​សម្ព័ន្ធមិត្ត គណបក្សប្រឆាំង​បាន​យក​ធ្វើជា​លេស ដើម្បី​ធ្វើពហិការ​មិន​ចូលរួម​ក្នុង​ដំណើរ​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ដំណើរការ​បោះឆ្នោត និង​បានប្រកាស​ម្ដង​ហើយ​ម្ដង​ទៀតថា ខ្លួន​នឹងមិន​ចូលរួម​ក្នុងការ​បោះឆ្នោត ឬ​ខ្លួន​នឹង​បដិសេធ​លទ្ធផល​នៃ​ការបោះឆ្នោត​ជាដើម​។ ប៉ុន្ដែ គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ចូលរួម​ក្នុងការ​បោះឆ្នោត​ដដែល ការពិត​ពួកគេ​ធ្វើបែបនេះ គឺ​ដើម្បី​បំភាន់​សាធារណៈមតិ​ប៉ុណ្ណោះ និង​បង្កើត​លេស​ដើម្បី​បដិសេធ​លទ្ធផល​ប្រសិនបើ​ពួកគេ​ចាញ់ឆ្នោត ប៉ុន្ដែ​ពួកគេ​នឹង​ទទួលយក​លទ្ធផល​នៃ​ការបោះឆ្នោត​ភ្លាមៗ ប្រសិនបើ​ពួកគេ​ឈ្នះឆ្នោត​។​    ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ទៀត​នោះ គឺ​អ្នកសង្កេតការណ៍​អន្ដរជាតិ មកពី​ស្ថាប័ន ICAPP និង  CAPDI  បាន​វាយតម្លៃ​ខ្ពស់​ថា តាមរយៈ​ការបោះឆ្នោត​លើក​នេះ គឺ​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស ពិតជា​បាន​ចាក់ឫស​ដ៏​រឹងមាំ​នៅ​កម្ពុជា​មែន​។​
 ​    ​
​ដោយឡែក ពាក់ព័ន្ធ​ទៅនឹង​ការបើក​សម័យប្រជុំ​សភា​លើកដំបូង​នៃ​រដ្ឋសភា ត្រូវបាន​គណបក្សប្រឆាំង​ព្យាយាម​បំភាន់​សាធារណៈមតិ​ថា ជាការ​រំលោភ​ទៅនឹង​រដ្ឋធម្មនុញ្ញ ដែល​ការចោទប្រកាន់​បែបនេះ គឺជា​ការបកស្រាយ​ខុស​ទាំងស្រុង​របស់​គណបក្ស​សង្គ្រោះ​ជាតិ អំពី​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ ដែល​ករណីនេះ ត្រូវបាន​ក្រុមអ្នកច្បាប់​មួយចំនួន បានធ្វើការ​បកស្រាយ​យ៉ាងច្បាស់​លាស់​ហើយ​ថា តាមពិត មាត្រា ៨២ ថ្មី នៃ​រដ្ឋធម្មនុញ្ញ កថាខណ្ឌ​ទី​១ បាន​ចែងថា “​រដ្ឋសភា​បើក​សម័យប្រជុំ​ដំបូង ៦០ ថ្ងៃ​យ៉ាងយូរ​ក្រោយពេល​បោះឆ្នោត តាម​ការកោះប្រជុំ​របស់​ព្រះមហាក្សត្រ ”  ដែល​ផ្ទុយ​ពី​ការលើកឡើង​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ថា ការប្រជុំ​សភា​លើកដំបូង ធ្វើឡើង ៦០​ថ្ងៃក្រោយ​ប្រកាស​លទ្ធផល​ឆ្នោត​ចុងក្រោយ​។ ម្យ៉ាងវិញទៀត មាត្រា ៧៦ កថាខណ្ឌ​ទី​១ ចែងថា “​រដ្ឋសភា​មាន​សមាជិក​តំណាងរាស្ដ្រ​យ៉ាងតិច ១២០​រូប ”  មានន័យថា តំណាងរាស្ដ្រ​យ៉ាងតិច ១២០​រូប ត្រូវបាន​ជ្រើសរើស នៅ​រាល់ពេល​បោះឆ្នោត​សកល​។ ដោយឡែក​ការបោះឆ្នោត​សកល​នៅ​ឆ្នាំ​២០១៣ នេះ សមាជិក​រដ្ឋសភា​មាន​ចំនួន ១២៣​រូប​។ មាត្រា​ទាំងពីរ​នេះ មិនបាន​ចែងថា សម័យប្រជុំ​លើកដំបូង ក្រោម​ព្រះរាជាធិបតីភាព​របស់​ព្រះមហាក្សត្រ ត្រូវមាន​វត្តមាន​សមា​ជិ​ក​សភា​យ៉ាងតិច ១២០ រូប​នោះទេ​។
​    ​
​ជារួម គណបក្សប្រឆាំង​គ្មាន​ទឡ្ហីករណ៍​ណាមួយ​ច្បាស់លាស់ ក្នុងការ​បញ្ជាក់​ជំហរ​ដ៏​ត្រឹមត្រូវ​របស់ខ្លួន ឲ្យ​ស័ក្ដិ​សមជា​អ្នកដឹកនាំ​គណបក្សនយោបាយ​មួយ​ប្រកបដោយ​ភាព​សុចរិត​នោះឡើយ គឺមាន​តែ​ការប្រើប្រាស់​អំណាច​នៃ​ការ​បំភ្លៃ ភូតកុហក និង​បំភាន់​សាធារណៈមតិ តែប៉ុណ្ណោះ​។ ប៉ុន្ដែ ទោះបីជា​គណបក្សប្រឆាំង និង​សម្ព័ន្ធមិត្ត​របស់ខ្លួន បាន​ប្រើ​គ្រប់​ល្បិចកល​ដើម្បី​បំផ្លាញ​លទ្ធផល​បោះឆ្នោត​ក៏ដោយ ក៏​ការពិត​នៅតែ​ជាការ​ពិត​ដដែល គឺ​រដ្ឋសភាជាតិ និង​រាជរដ្ឋាភិបាល ត្រូវបាន​បង្កើតឡើង ហើយ​បាន និង​កំពុង​បំពេញ​កិច្ចការ​របស់ខ្លួន​ស្របតាម​រដ្ឋធម្មនុញ្ញ និង ច្បាប់​ជា​ធរមាន​របស់​កម្ពុជា ដែល​មិនមាន​អ្វី​បង្ក​ជា​ឧ​ប​សគ្គ​រាំងស្ទះ​ឡើយ​៕


10 comments:

Anonymous said...

A Tor Hear speak a lot. He look like a BIG PIG.

A Sok An is the thief's richest Cambodia

Anonymous said...

Don't just speak and blaim
you go ahead and open an investigation team to check it .Than you know who was wrong.
It's right Mr SOk An

Anonymous said...

A Mr Sok An is a Big thief

Anonymous said...

នេះហើយ ជាល្បិចថោកទាបបំផុតរបស់ពួកអា
រដ្ឋាភិបាលឆ្កែបំរើយួននោះ ។ ពួកវាអូសបន្លាយ
ពេលវេលាក្នុងការដោះស្រាយបញ្ហា មិនប្រក្រតី
តាំងពីពេលហ្នុងមក ដើម្បីវារកគ្រប់ល្បិចមកតតាំង
ចោទប្រកាន់គណៈបក្សជំទាស់វិញ ។ ក្នុងរយៈ
ពេលប៉ុន្មានខែមកនេះ វាសុខចិត្តអង្គុយសរសេរ
ពាក្យចោទប្រកាន់ មួលបង្កាច់ទាំងងងើល ទាំង
ថោកទាប តែមិនសុខចិត្តបង្កើតគណៈកម្មការ
ចម្រុះឯករាជ្យមួយដើម្បីស្វែងរកការពិត ។

ល្បិចថោកទាបទាំងនេះពួកវាធ្លាប់ប្រព្រឹត្តទៅលើ
ទាំងវិស័យនយោបាយ វិស័យពាណិជ្ជកម្ម និង សង្គម ។ ដូច្នេះ គណៈបក្សជំទាស់ទាំងអស់គួរ
តែប្រយ័ត្ន កុំទុកឲពួកវាចេះតែអូសបន្លាយពេលវេ
លា កុំទុកឲពួកវាឆ្លៀតឧកាសប្រើល្បិចថោកទាប
គ្រប់បែបយ៉ាងបានមកលើអ្នកជាតិនិយមបាន ។

ពួកវាជាពួកជនថោកទាប ជាជនពាល ចៃសង្គម
អ្វីក៍ពួកវាធ្វើដែរ ដូច្នេះសូនកុំចាញ់ល្បិចពួកវាឲ
សោះ ។ ពួកវាមិនដែលគោរពពាក្យសន្យា ឬ កិច្ចសន្យាណាមួយឡើយ សូម្បីតែច្បាប់ដែល
មានចែងយ៉ាងច្បាស់ក្រឡែត ក៍វាហ៊ានរំលោភ បំពាន ទម្រាំគ្រាន់តែនិយាយ ឬ កិច្ចសន្យាធម្ម
តា ។ មានកិច្ចសន្យា សន្ធិសញ្ញា និង ច្បាប់ ប៉ុន្មានហើយដែលពួកវាធ្លាប់ ល្មើស​ និង រំលោភ បំពាន ? ។

Anonymous said...

I thought this mother F...er Fred Flinstones was going soon. Anyway, I guess it's not soon enough, but it will be soooooooooooon.

Anonymous said...

Really Free Advice to TOR HEAR aka Sok An:

The book recently released by TOR HEAR's office would be quite meaningful and gain more acceptance if it were to be released after the validation of election result by the independent investigation committee and the book conforms to the findings of the committee.

TOR HEAR would not be so naive not to know that the independent committee can decide what party cheats in the 2013 election.

Come on, TOR HEAR, you are not that dumb, are you?

Being a liar, himself, Hun Sen has managed to surround himself with clowns of his type!

Pissed Off

Anonymous said...

Heh ah Messier Sok An, Ah Chker youn No 2. If CPP has won the election fair and square why don't ah Sdach kwang and ah Tour Hearh accept a proposal from CNRP to form an Independent committee to probe into the result of the election. It is very simple and peaceful and also very acceptable to all parties involved, but all of you baboons decided to sit on your butts and pretend that nothing has happened, and now you put the blame to CNRP. Enough is enough ah Chker youn. Look back what ah sdach Kwang, and you and all of criminals in your team has done to Cambodia and its people in the past 30 years. Remember your day in the pig pen is numbered ah tour hearh.

Anonymous said...

This is what you look like as a BLOOD SUCKER.

When you have too much money, you don't know how to take care your health. Ugly Youn clown.

Heart attack is waiting for you.

Anonymous said...

Oh Lord Jesus Christ, please save us all from evils!!!

Amen!

Anonymous said...

A message to Ah kbot jeat Sok An. You will go to hell soon and Yoummabal is waiting for you there..