គណបក្សប្រឆាំង បានឃុបឃិតជាមួយអង្គការក្រៅរដ្ឋាភិបាលចំនួនពីរ គឺខុមហ្វ្រែល និង NDI ក្នុងការបំភ្លៃតួលេខអ្នកចុះឈ្មោះបោះឆ្នោតដោយចោទប្រកាន់ពីការបាត់ឈ្មោះអ្នកបោះឆ្នោត ជិតពីរលាននាក់។តោ ហ៊ាចុះផ្សាយក្នុងខ្លឹមសារនៃសៀវភៅ “ខ្មៅឲ្យទៅជា ស” ជាភាសាខ្មែរ និងភាសាអង់គ្លេស ផលិតដោយអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ដែលជា សេកនិង ឆ្កែព្រុសតាម
(ថ្ងៃទី 1 តុលា 2013, ម៉ោង 03:24:PM) | ដោយ: រិទ្ធី CEN
ភ្នំពេញ: លោក សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី បានឲ្យដឹងថា ក្នុងឱកាសនៃការបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៥ នៃរដ្ឋសភាកន្លងទៅនេះគណបក្សប្រឆាំង បានឃុបឃិតជាមួយអង្គការក្រៅរដ្ឋាភិបាលចំនួនពីរ គឺខុមហ្វ្រែល និង NDI ក្នុងការបំភ្លៃតួលេខអ្នកចុះឈ្មោះបោះឆ្នោតដោយចោទប្រកាន់ពីការបាត់ឈ្មោះអ្នកបោះឆ្នោត ជិតពីរលាននាក់។
លោកឧបនាកយរដ្ឋមន្ត្រី បានលើកឡើងបែបនេះ នៅក្នុងការធ្វើបទបឋកថាដ៏មានសារៈសំខាន់បំផុតអំពីខ្លឹមសារនៃសៀវភៅ “ខ្មៅឲ្យទៅជា ស” ជាភាសាខ្មែរ និងភាសាអង់គ្លេស ផលិតដោយអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ស្ដីពីការបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៥នៃរដ្ឋសភាដោយមានអ្នកចូលរួមស្ដាប់ប្រមាណ ៥០០ នាក់មកពីក្រសួងស្ថាប័ននានារួមមានសមាជិករាជរដ្ឋាភិបាល មន្ដ្រីរាជការ អាជ្ញាធរ សមត្ថ កិច្ច អ្នកអត្ថាធិប្បាយ វិទ្យុ ទូរទស្សន៍ អ្នកសារព័ត៌មាន និង និស្សិតមួយចំនួនផងដែរ។
លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងលោក សុខ អាន ក៏បានលើកឡើងផងដែរអំពីឧបាយកលទុច្ចរិតនានារបស់បក្សប្រឆាំងក្នុងការចោទប្រកាន់ទៅលើនីតិវិធីនៃការបោះឆ្នោត និង ល្បិចកលក្នុងការបដិ សេធលទ្ធផលនៃការបោះឆ្នោតតាំងតែពីដំណាក់កាលមុនការបោះឆ្នោត ពេលយុទ្ធនាការឃោសនាបោះឆ្នោត ពេលបោះឆ្នោត និង ក្រោយពេលបោះឆ្នោតការប្រកាសលទ្ធផលឆ្នោតផ្លូវការ ដោយគណៈកម្មាធិការជាតិរៀប ចំការបោះឆ្នោតមកម្ល៉េះ ។ ក្នុងន័យថាគណបក្សសង្គ្រោះជាតិមិនបានធ្វើចិត្តជាអ្នកកីឡាទេដោយខ្លួនចាញ់ឆ្នោតហើយមិនព្រមទទួលស្គាល់ការពិត ។ មិនត្រឹមតែប៉ុណ្ណោះគណបក្សប្រឆាំងបានឃុបឃិតជាមួយអង្គ ការក្រៅរដ្ឋាភិបាលចំនួនពីរ គឺ ខុមហ្វ្រែល និង NDI ក្នុងការបំភ្លៃតួលេខអ្នកចុះឈ្មោះបោះឆ្នោត ដោយចោទប្រកាន់ពីការបាត់ឈ្មោះអ្នកបោះឆ្នោតជិតពីរលាននាក់។ ប៉ុន្ដែនៅពេលដែល គ.ជ.ប ទាមទាររកបញ្ជីឈ្មោះដែលបាត់នោះគណបក្សប្រឆាំងនិងអង្គការទាំងពីរនេះបានបដិសេធមិនសហការជាមួយក្នុងការផ្ដល់ឈ្មោះដែ លខ្លួនចោទប្រកាន់ថាបានបាត់ពីបញ្ជីបោះឆ្នោតនោះឡើយ។ ក្រៅពីនេះគណបក្សប្រឆាំងក៏បានប្រើប្រាស់ការឃោសនារបស់ខ្លួនផងដែរ ដោយធ្វើការបំផុសហិង្សាពូជសាសន៍ ដើម្បីធ្វើជាវប្បធម៌លាបពណ៌ទៅលើ ប្រជា ពលរដ្ឋខ្មែរ ដែលគាំទ្រគណបក្សប្រជាជនកម្ពុជាថាជាជនជាតិយួនដូចជាការអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរមានការបះបោរ និង បង្កើតនូវអំពើដែលជាការស្អប់ខ្ពើមចំពោះគណបក្សកាន់អំណាចជាដើម។
លោកបានបន្តថាៈ ជាក់ស្តែងមានភស្ដុតាងបញ្ជាក់យ៉ាងច្បាស់នៅតាមការិយាល័យបោះឆ្នោតមួយចំ នួនពួកគេបានរំខានអ្នកបោះឆ្នោត និងរារាំងអ្នកបោះឆ្នោត មិនឲ្យបោះឆ្នោតជាច្រើនការិយាល័យ។ អំពើបែបនេះ គឺជាការរំលោភយ៉ាងកម្រោលទៅលើអនុសញ្ញាអន្ដរជាតិស្ដីពីការលុបបំបាត់ចោលនូវគ្រប់ទម្រង់នៃកា ររើសអើងពូជសាសន៍ ហើយទង្វើនេះត្រូវបានចាត់ទុកថា ជាអំពើខុសច្បាប់ និងត្រូវទទួលទោសព្រហ្មទណ្ឌ ពីព្រោះកម្ពុជាជារដ្ឋភាគីហត្ថលេខីនៃអនុសញ្ញានោះផងដែរ។ ការភូតកុហកមួយចំនួនទៀតរបស់គណបក្សប្រឆាំងតាមរយៈអង្គការក្រៅរដ្ឋាភិបាលជាសម្ព័ន្ធមិត្ត បានបង្កើតបញ្ហាដូចជាទឹកខ្មៅជ្រលក់ដៃ អាចលុបជ្រះ តែការពិតទឹកខ្មៅដែលផលិតនៅប្រទេសឥណ្ឌានោះមានគុណភាពខ្ពស់ពិបាកក្នុងការលាងជម្រះណាស់ ហើ យបញ្ហានេះក៏ត្រូវបានបំភ្លឺផងដែរពីអ្នកសង្កេតការណ៍អន្ដរជាតិមួយចំនួនថាគណបក្សប្រឆាំងនិង អង្គការក្រៅ រដ្ឋាភិបាលទាំងនោះ បានបំភ្លៃរឿងនេះ ខុសពីការពិត ។
ការបង្កចលាចលដ៏ធំមួយទៀតនោះគឺគណបក្សប្រឆាំងបានធ្វើការប្រកាសក្លែងក្លាយអំពីលទ្ធផលនៃ ការបោះឆ្នោតបណ្ដោះអាសន្នថាគណបក្សរបស់ខ្លួនឈ្នះឆ្នោតខណៈដែលគណបក្សប្រជាជនកម្ពុជាបាន ទទួ លសម្លេងឆ្នោតគាំទ្រជាង ៣លាន២សែនសម្លេង ហើយគណបក្សប្រឆាំងបានទទួលត្រឹមតែជាង ២លាន ៩ សែនសម្លេង ។ តាមពិតភាពត្រឹមត្រូវដែលជាលទ្ធផលនៃការបោះឆ្នោតក្នុងអាណត្តិទី ៥ នេះ គឺគណបក្សប្រជាជនកម្ពុជាបានទទួល ៦៨អាសនៈ និង គណបក្សសង្គ្រោះជាតិ ទទួលបានតែ ៥៥អាសនៈតែប៉ុណ្ណោះ ប៉ុន្ដែ ត្រូវបានគណបក្សសង្គ្រោះជាតិនិយាយបំផ្លើសថា បក្សខ្លួន ទទួលបានម្ដងថា ៦៣អាសនៈ ម្ដងថា ៧៣អាសនៈ និងម្ដងថា ៧៦អាសនៈ ដែលគ្មានអ្វីជាមូលដ្ឋានច្បាស់លាស់សោះឡើយ។
ពាក់ព័ន្ធនិងសៀវភៅ “ខ្មៅឲ្យទៅជា ស” លោក សុខ អាន បានមានប្រសាសន៍ថា “សៀវភៅ “ខ្មៅឲ្យទៅជា ស” នេះធ្វើឡើងដើម្បីបូកសរុបអំពីព្រឹត្តិការណ៍បោះឆ្នោតជាតិ ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ២០១៣ ទាំងមូល និង បញ្ជាក់ជូនអំពីការពិតលើគ្រប់ទិដ្ឋភាព និង ដំណាក់កាលនៃការបោះឆ្នោត ។ សៀវភៅ “ខ្មៅឲ្យទៅជា ស” របស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស មានលក្ខណៈខុសគ្នាពីសៀវភៅ“ស”ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។ ខុសគ្នាត្រង់ថាសៀវ ភៅ “ខ្មៅឲ្យទៅជា ស” របស់ គ.ជ.ប គឺសរសេរបូកសរុបអំពីបញ្ហាវិជ្ជាជីវៈ និង បច្ចេកទេសនៃការរៀបចំដំណើរការបោះឆ្នោតដែលកំណត់ដោយរដ្ឋធម្មនុញ្ញ និង ច្បាប់ស្ដីអំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ ។ រីឯសៀវភៅ “ខ្មៅឲ្យទៅជា ស” របស់អង្គភាពព័ត៌មាន និង ប្រតិកម្មរហ័ស គឺជាសៀវភៅដែលឈរលើមូលដ្ឋាននៃទិន្នន័យដែលមាននៅ ក្នុងសៀវភៅ “ខ្មៅឲ្យទៅជា ស” របស់ គ.ជ.ប រួមទាំងសកម្មភាព និង ការចោទ ប្រកាន់ នានារបស់គណបក្សប្រឆាំងនិង អង្គការសង្គមស៊ីវិលដែលមាននិន្នាការប្រឆាំងមួយចំនួនមកធ្វើការបកស្រាយ និងបំភ្លឺការពិត ។ សៀវភៅ “ខ្មៅឲ្យទៅជា ស” នេះបានបកស្រាយយ៉ាងលំអិត ទៅនឹងការចោទប្រកាន់របស់គណបក្សសង្គ្រោះជាតិ ដែលមានលក្ខណៈបំភ្លៃ បន្លំខុសពីការពិតជុំវិញដំណើរការបោះឆ្នោតនៅកម្ពុជា។
លោកបានមានប្រសាសន៍បន្ដថាការភូតកុហករបស់គណបក្សប្រឆាំងបានធ្វើឲ្យប្រជាពលរដ្ឋម្ចាស់ឆ្នោតមួយចំនួនដែលមិនដឹងការពិតបានជឿតាម ។ លោកបានបញ្ជាក់ថាការបោះឆ្នោតនៅកម្ពុជាមានការប្រកួតប្រជែងគ្នាដោយសេរីតាមរយៈការបោះឆ្នោត បែបប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានគណបក្សនយោ បាយចំនួន ៨ បានចូលរួមការបោះឆ្នោតក្នុងអាណត្តិទី ៥ នេះ។
ការចោទប្រកាន់អំពីការលួចសន្លឹកឆ្នោតគឺជារឿងភូតកុហកដែលមិនអាចទទួលយកបាន ពីព្រោះបើគិតអំពីចំនួនភ្នាក់ងារសង្កេតការណ៍ នៅតាមការិយាល័យនីមួយៗ គឺគណបក្សប្រជាជនកម្ពុជា មានចំនួនតែ ២នាក់ រីឯគណបក្សសង្គ្រោះជាតិ មានរហូតដល់ទៅ ៧នាក់ ឯណោះ។ រឹតតែអាក្រក់ជាងនេះទៅទៀត ដោយការអនុវត្តនូវល្បិចកលដែលខ្លួនបានរៀបចំទុកជាមុន និងផ្អែកលើទិន្នន័យដែលទទួលបានពីអង្គការក្រៅរដ្ឋាភិបាលដែលជាសម្ព័ន្ធមិត្ត គណបក្សប្រឆាំងបានយកធ្វើជាលេស ដើម្បីធ្វើពហិការមិនចូលរួមក្នុងដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោត ដំណើរការបោះឆ្នោត និងបានប្រកាសម្ដងហើយម្ដងទៀតថា ខ្លួននឹងមិនចូលរួមក្នុងការបោះឆ្នោត ឬខ្លួននឹងបដិសេធលទ្ធផលនៃការបោះឆ្នោតជាដើម។ ប៉ុន្ដែ គណបក្សសង្គ្រោះជាតិនៅតែចូលរួមក្នុងការបោះឆ្នោតដដែល ការពិតពួកគេធ្វើបែបនេះ គឺដើម្បីបំភាន់សាធារណៈមតិប៉ុណ្ណោះ និងបង្កើតលេសដើម្បីបដិសេធលទ្ធផលប្រសិនបើពួកគេចាញ់ឆ្នោត ប៉ុន្ដែពួកគេនឹងទទួលយកលទ្ធផលនៃការបោះឆ្នោតភ្លាមៗ ប្រសិនបើពួកគេឈ្នះឆ្នោត។ អ្វីដែលគួរឲ្យកត់សម្គាល់ទៀតនោះ គឺអ្នកសង្កេតការណ៍អន្ដរជាតិ មកពីស្ថាប័ន ICAPP និង CAPDI បានវាយតម្លៃខ្ពស់ថា តាមរយៈការបោះឆ្នោតលើកនេះ គឺលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ពិតជាបានចាក់ឫសដ៏រឹងមាំនៅកម្ពុជាមែន។
ដោយឡែក ពាក់ព័ន្ធទៅនឹងការបើកសម័យប្រជុំសភាលើកដំបូងនៃរដ្ឋសភា ត្រូវបានគណបក្សប្រឆាំងព្យាយាមបំភាន់សាធារណៈមតិថា ជាការរំលោភទៅនឹងរដ្ឋធម្មនុញ្ញ ដែលការចោទប្រកាន់បែបនេះ គឺជាការបកស្រាយខុសទាំងស្រុងរបស់គណបក្សសង្គ្រោះជាតិ អំពីខ្លឹមសារនៃរដ្ឋធម្មនុញ្ញ ដែលករណីនេះ ត្រូវបានក្រុមអ្នកច្បាប់មួយចំនួន បានធ្វើការបកស្រាយយ៉ាងច្បាស់លាស់ហើយថា តាមពិត មាត្រា ៨២ ថ្មី នៃរដ្ឋធម្មនុញ្ញ កថាខណ្ឌទី១ បានចែងថា “រដ្ឋសភាបើកសម័យប្រជុំដំបូង ៦០ ថ្ងៃយ៉ាងយូរក្រោយពេលបោះឆ្នោត តាមការកោះប្រជុំរបស់ព្រះមហាក្សត្រ ” ដែលផ្ទុយពីការលើកឡើងរបស់គណបក្សសង្គ្រោះជាតិ ថា ការប្រជុំសភាលើកដំបូង ធ្វើឡើង ៦០ថ្ងៃក្រោយប្រកាសលទ្ធផលឆ្នោតចុងក្រោយ។ ម្យ៉ាងវិញទៀត មាត្រា ៧៦ កថាខណ្ឌទី១ ចែងថា “រដ្ឋសភាមានសមាជិកតំណាងរាស្ដ្រយ៉ាងតិច ១២០រូប ” មានន័យថា តំណាងរាស្ដ្រយ៉ាងតិច ១២០រូប ត្រូវបានជ្រើសរើស នៅរាល់ពេលបោះឆ្នោតសកល។ ដោយឡែកការបោះឆ្នោតសកលនៅឆ្នាំ២០១៣ នេះ សមាជិករដ្ឋសភាមានចំនួន ១២៣រូប។ មាត្រាទាំងពីរនេះ មិនបានចែងថា សម័យប្រជុំលើកដំបូង ក្រោមព្រះរាជាធិបតីភាពរបស់ព្រះមហាក្សត្រ ត្រូវមានវត្តមានសមាជិកសភាយ៉ាងតិច ១២០ រូបនោះទេ។
ជារួម គណបក្សប្រឆាំងគ្មានទឡ្ហីករណ៍ណាមួយច្បាស់លាស់ ក្នុងការបញ្ជាក់ជំហរដ៏ត្រឹមត្រូវរបស់ខ្លួន ឲ្យស័ក្ដិសមជាអ្នកដឹកនាំគណបក្សនយោបាយមួយប្រកបដោយភាពសុចរិតនោះឡើយ គឺមានតែការប្រើប្រាស់អំណាចនៃការបំភ្លៃ ភូតកុហក និងបំភាន់សាធារណៈមតិ តែប៉ុណ្ណោះ។ ប៉ុន្ដែ ទោះបីជាគណបក្សប្រឆាំង និងសម្ព័ន្ធមិត្តរបស់ខ្លួន បានប្រើគ្រប់ល្បិចកលដើម្បីបំផ្លាញលទ្ធផលបោះឆ្នោតក៏ដោយ ក៏ការពិតនៅតែជាការពិតដដែល គឺរដ្ឋសភាជាតិ និងរាជរដ្ឋាភិបាល ត្រូវបានបង្កើតឡើង ហើយបាន និងកំពុងបំពេញកិច្ចការរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញ និង ច្បាប់ជាធរមានរបស់កម្ពុជា ដែលមិនមានអ្វីបង្កជាឧបសគ្គរាំងស្ទះឡើយ៕
10 comments:
A Tor Hear speak a lot. He look like a BIG PIG.
A Sok An is the thief's richest Cambodia
Don't just speak and blaim
you go ahead and open an investigation team to check it .Than you know who was wrong.
It's right Mr SOk An
A Mr Sok An is a Big thief
នេះហើយ ជាល្បិចថោកទាបបំផុតរបស់ពួកអា
រដ្ឋាភិបាលឆ្កែបំរើយួននោះ ។ ពួកវាអូសបន្លាយ
ពេលវេលាក្នុងការដោះស្រាយបញ្ហា មិនប្រក្រតី
តាំងពីពេលហ្នុងមក ដើម្បីវារកគ្រប់ល្បិចមកតតាំង
ចោទប្រកាន់គណៈបក្សជំទាស់វិញ ។ ក្នុងរយៈ
ពេលប៉ុន្មានខែមកនេះ វាសុខចិត្តអង្គុយសរសេរ
ពាក្យចោទប្រកាន់ មួលបង្កាច់ទាំងងងើល ទាំង
ថោកទាប តែមិនសុខចិត្តបង្កើតគណៈកម្មការ
ចម្រុះឯករាជ្យមួយដើម្បីស្វែងរកការពិត ។
ល្បិចថោកទាបទាំងនេះពួកវាធ្លាប់ប្រព្រឹត្តទៅលើ
ទាំងវិស័យនយោបាយ វិស័យពាណិជ្ជកម្ម និង សង្គម ។ ដូច្នេះ គណៈបក្សជំទាស់ទាំងអស់គួរ
តែប្រយ័ត្ន កុំទុកឲពួកវាចេះតែអូសបន្លាយពេលវេ
លា កុំទុកឲពួកវាឆ្លៀតឧកាសប្រើល្បិចថោកទាប
គ្រប់បែបយ៉ាងបានមកលើអ្នកជាតិនិយមបាន ។
ពួកវាជាពួកជនថោកទាប ជាជនពាល ចៃសង្គម
អ្វីក៍ពួកវាធ្វើដែរ ដូច្នេះសូនកុំចាញ់ល្បិចពួកវាឲ
សោះ ។ ពួកវាមិនដែលគោរពពាក្យសន្យា ឬ កិច្ចសន្យាណាមួយឡើយ សូម្បីតែច្បាប់ដែល
មានចែងយ៉ាងច្បាស់ក្រឡែត ក៍វាហ៊ានរំលោភ បំពាន ទម្រាំគ្រាន់តែនិយាយ ឬ កិច្ចសន្យាធម្ម
តា ។ មានកិច្ចសន្យា សន្ធិសញ្ញា និង ច្បាប់ ប៉ុន្មានហើយដែលពួកវាធ្លាប់ ល្មើស និង រំលោភ បំពាន ? ។
I thought this mother F...er Fred Flinstones was going soon. Anyway, I guess it's not soon enough, but it will be soooooooooooon.
Really Free Advice to TOR HEAR aka Sok An:
The book recently released by TOR HEAR's office would be quite meaningful and gain more acceptance if it were to be released after the validation of election result by the independent investigation committee and the book conforms to the findings of the committee.
TOR HEAR would not be so naive not to know that the independent committee can decide what party cheats in the 2013 election.
Come on, TOR HEAR, you are not that dumb, are you?
Being a liar, himself, Hun Sen has managed to surround himself with clowns of his type!
Pissed Off
Heh ah Messier Sok An, Ah Chker youn No 2. If CPP has won the election fair and square why don't ah Sdach kwang and ah Tour Hearh accept a proposal from CNRP to form an Independent committee to probe into the result of the election. It is very simple and peaceful and also very acceptable to all parties involved, but all of you baboons decided to sit on your butts and pretend that nothing has happened, and now you put the blame to CNRP. Enough is enough ah Chker youn. Look back what ah sdach Kwang, and you and all of criminals in your team has done to Cambodia and its people in the past 30 years. Remember your day in the pig pen is numbered ah tour hearh.
This is what you look like as a BLOOD SUCKER.
When you have too much money, you don't know how to take care your health. Ugly Youn clown.
Heart attack is waiting for you.
Oh Lord Jesus Christ, please save us all from evils!!!
Amen!
A message to Ah kbot jeat Sok An. You will go to hell soon and Yoummabal is waiting for you there..
Post a Comment