[ NO DOUBT! CPP IS NOT A PURE GOLD....SO THEY FEAR THE FLAME ;) ]
មន្ត្រីអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនានា ខកចិត្តយ៉ាងខ្លាំងចំពោះរដ្ឋាភិបាល ដែលខកខានមិនបានផ្ញើរបាយការណ៍ ស្ដីអំពីសិទ្ធិមនុស្សនៅកម្ពុជា ជូនទៅអង្គការសហប្រជាជាតិ តាមកាលកំណត់ កាលពីថ្ងៃទី២៨តុលា។
ក្រុមអ្នកឃ្លាំមើលផ្នែកសិទ្ធិមនុស្សនៅក្នុងពេលមានមហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃ៧ កញ្ញា ឆ្នាំ២០១៣។ RFA |
ដោយ វោហារ ជាតិ RFA, 2013-10-29
ក្រុមមន្ត្រីអង្គការទាំងនោះបញ្ជាក់ថា ការខកខាននេះអាចនាំឲ្យមានការរំលោភសិទ្ធិមនុស្សបន្តទៅទៀត ក្នុងពេលដែលកម្ពុជាកំពុងជាប់គាំងនយោបាយដូចសព្វថ្ងៃនេះ។ មន្ត្រីអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយចំនួន បានឲ្យដឹងនៅថ្ងៃទី២៩តុលាថា អង្គការមិនមែនរដ្ឋាភិបាលចង់ដឹងអំពីលទ្ធផលនៃរបាយការណ៍សំខាន់មួយ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ ដែលរដ្ឋាភិបាលនឹងត្រូវឡើងបកស្រាយចំពោះមុខអង្គការសហប្រជាជាតិ នៅខែមករាឆ្នាំ២០១៤ ខាងមុខនេះ។
របាយការណ៍សំខាន់នោះ គឺជារបាយការណ៍ត្រួតពិនិត្យសិទ្ធិមនុស្សជាសកល និងទៀងទាត់ ដែលរដ្ឋាភិបាលប្រទេសនីមួយៗ ត្រូវរាយការណ៍អំពីការគោរពសិទ្ធិមនុស្សក្នុងប្រទេសរបស់ខ្លួនជូនអង្គការសហប្រជាជាតិរៀងរាល់៤ឆ្នាំម្ដង។
មន្ត្រីស៊ើបអង្កេតជាត់ខ្ពស់នៃអង្គការលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា ការយឺតយ៉ាវ ដែលរដ្ឋាភិបាលមិនបានផ្ញើរបាយការណ៍សិទ្ធិមនុស្ស ទៅអង្គការសហប្រជាជាតិលើកនេះ ធ្វើឲ្យមតិជាតិ និងអន្តរជាតិមិនបានដឹងអំពីស្ថានភាពរំលោភសិទ្ធិមនុស្សនៅកម្ពុជាកន្លងមក ដែលគេតែងរិះគន់ថាមានសញ្ញាមិនល្អ។
ចំណែកលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏យល់ដូចលោក អំ សំអាត ដែរ តែលោកថា បើទោះបីជារដ្ឋាភិបាលខកខានមិនបានបញ្ជូនរបាយការណ៍សិទ្ធិមនុស្សទៅអង្គការសហប្រជាជាតិក្តី ខាងភាគីអង្គការមិនមែនរដ្ឋាភិបាលនៅកម្ពុជា និងភាគីអង្គការសហប្រជាជាតិក៏នឹងចេញរបាយការណ៍អំពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជាដែរ នាដើមឆ្នាំ២០១៤ ខាងមុខនេះ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលបានទេ នៅថ្ងៃទី២៩ តុលា។ ក៏ប៉ុន្តែអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក ម៉ក់ សម្បត្តិ ត្រូវបានកាសែត ឌឺខេមបូឌៀដែលី (The Cambodia Daily) ស្រង់សំដីថា មូលហេតុយឺតយ៉ាវដូច្នេះ គឺដោយសាររដ្ឋាភិបាលកម្ពុជាចង់ដាក់បញ្ចូលព័ត៌មាន នៃទស្សនវិស័យរបស់រដ្ឋាភិបាលស្ដីអំពីការកែទម្រង់បន្ថែមទៀត ក្នុងអាណត្តិនេះដូចជាការកែទម្រង់ប្រព័ន្ធតុលាការ និងយុត្តិធម៌ជាដើម។
ក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ ភាគីអង្គការសហប្រជាជាតិ បានសុំឲ្យរដ្ឋាភិបាលកម្ពុជាបង្កើនការគោរពសិទ្ធិមនុស្សចំនួន៩១ចំណុច ក្នុងនោះសុំឲ្យរដ្ឋាភិបាលកម្ពុជាធ្វើការកែទម្រង់លើចំណុចសំខាន់មួយចំនួន ដែលជាហេតុធ្វើឲ្យមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដូចជា៖ សុំឲ្យកែទម្រង់ប្រពន្ធតុលាការ និងយុត្តិធម៌ កែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បើកឲ្យមានសិទ្ធិសេរីភាពបញ្ចេញមតិ បញ្ឈប់ការបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅស្ថាន និងបញ្ឈប់ការរំលោភដីធ្លី ជាដើម។ ជាការឆ្លើយតបរដ្ឋាភិបាលបានរិះគន់ភាគីអង្គការសហប្រជាជាតិ រួមទាំងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលតែងតែគាំទ្រអង្គការសហប្រជាជាតិនោះថា មានចេតនាធ្វើការបម្រើឲ្យបក្សប្រឆាំង៕
4 comments:
Currently our country is not the same as before!
ស្រុកយើងឥឡូវនេះមិនដូចពីមុន។
ឥឡូវនេះស្រុកយើងមិនដូចពីមុន។
During the university time you have always told me that you have been loved the justice and now you get your job and never changed your mind at all. With respect, Chariya.
ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ធ្វើមហាតបាតុកម្ម ឬ មហាតបាតុកម្មសូត្រធម៌,,,,, មហាតបាតុកម្មស្មូត្រ, មហាតបាតុកម្មភាវនា, មហាតបាតុកម្មសមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឬ ចង់ប្តឹងទៅអង្គការសហប្រជាជាតិជាមួយស្នាមមេដៃ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!
សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!
ខ្ញុំជូនចំពោះអស់លោក មេដឹកនាំខ្មែរជាទីគោរព!
សូមមេតាក្រឡេកមើល ប្រជាពលរដ្ឋខ្មែរផង បើមុននឹងធ្វើការអភិវឍ្ឍន៍អ្វីៗ៖
លោកឃើញទេ ពេលលោកធ្វើផ្លូវ គ្រប់គ្រងដោយបរទេស បំណុលមិនទាន់សង ផ្លូវក៏ត្រូវរលាយខូចអស់!
ពេលលោកបង្កើតឲ្យមានរោងចក្រ ពលករខ្មែរពុំមានការបច្ចេកទេស ដែលអាចទទួលយកការងារទាំងនោះបាន!
ពេលលោកកាប់ឈើ លោកលក់ទៅឲ្យបរទេស ពុំមានការឆ្នៃប្រឌិត ដែលអាចឲ្យមានការងារ សម្រាប់ពលរដ្ឋខ្មែរ!
ឡោនិសាទ ឧទ្យានជាតិ ដីរ៉ែ ដីសមទាន សម្បត្តិជាតិ ដូចអង្គវត្ត។ល។ សុទ្ធតែគ្រប់គ្រងដោយបរទេស។
អស់លោក គួរតែបណ្ដុះបណ្ដាលពលរដ្ឋរបស់ខ្លួន ហើយអភិវឍ្ឍន៍អ្វីៗដោយប្រើប្រាស់ធនធានមនុស្សខ្មែរទៅតាមសម្រួល មិនមែនធ្វើអ្វីឲ្យខាងតែបានទាំងកំហ៊ុក ហើយអាងដោះសារថា៖ "យកអ្នកបច្ចេកទេសមក ព្រោះមនុស្សខ្មែរពុំមានតាមតម្រូវការ"
សូមមេតាបញ្ឈប់ធ្វើអ្វីៗទាំងបង្ខំ ផលប្រយោជន៍បានទៅបរទេស បំណុលកូនខ្មែរជាអ្នកសងយ៉ាងនេះទៀតទៅ!
Post a Comment