Wednesday, October 30, 2013

NGOs៖ រដ្ឋា​ភិបាល​ខកខាន​មិន​បាន​បញ្ជូន​របាយការណ៍​ ស្តី​ពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ទៅ​UN


[ NO DOUBT! CPP IS NOT A PURE GOLD....SO THEY FEAR THE FLAME  ;) ]
មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាលក្នុង​ស្រុក​​​នានា ​ខក​ចិត្តយ៉ាង​ខ្លាំង​​ចំពោះរដ្ឋាភិបាល ​​ដែល​​ខក​ខាន​មិន​បាន​ផ្ញើ​របាយ​ការ​ណ៍​ ស្ដីអំពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​​ជូន​ទៅ​​អង្គការសហប្រជាជាតិ តាម​កាល​កំណត់​ កាល​ពី​ថ្ងៃ​ទី​២៨តុលា​។

ក្រុម​អ្នក​ឃ្លាំមើល​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ពេល​មាន​មហា​បាតុកម្ម​អហិង្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ
នៅ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​៧ កញ្ញា ឆ្នាំ​២០១៣។ RFA

ដោយ វោហារ ជាតិ RFA, 2013-10-29

ក្រុម​មន្ត្រី​​អង្គការ​ទាំង​នោះ​​បញ្ជាក់​ថា​ ការ​ខក​ខាន​នេះ​អាច​នាំ​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​​បន្ត​ទៅ​ទៀត​ ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​ជាប់​​គាំង​​​នយោបាយ​​ដូច​សព្វ​ថ្ងៃ​នេះ។  មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាលក្នុង​ស្រុក​​​មួយ​ចំនួន ​បាន​ឲ្យ​ដឹង​​នៅ​ថ្ងៃ​​ទី​២៩​តុលា​​ថា​ ​​អង្គការ​មិន​មែនរដ្ឋាភិបាល​​​​​​ចង់​ដឹង​អំពីលទ្ធផល​នៃ​​របាយការណ៍​សំខាន់​មួយ​ ​​​​​ស្ដី​ពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ក្នុង​រយៈ​ពេល​៤​ឆ្នាំ​កន្លង​មក​នេះ​ ​ដែល​រដ្ឋាភិបាល​នឹង​ត្រូវ​ឡើង​​​បក​ស្រាយ​ចំពោះ​មុខ​​​អង្គការ​សហប្រជាជាតិ​ នៅ​​ខែមករា​ឆ្នាំ​២០១៤​ ខាង​មុខ​នេះ។​

របាយការណ៍​សំខាន់​នោះ គឺ​ជារបាយការណ៍​ត្រួត​ពិនិត្យ​សិទ្ធិ​មនុស្ស​​ជាសកល​​ និង​ទៀងទាត់​​ ដែល​​​រដ្ឋាភិបាល​ប្រទេសនីមួយ​ៗ​​ ត្រូវ​រាយការណ៍​អំពី​ការគោរព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​របស់​​ខ្លួន​ជូន​អង្គការ​សហប្រ​ជាជាតិ​រៀង​រាល់​៤​ឆ្នាំ​​ម្ដង។

មន្ត្រី​ស៊ើបអង្កេត​ជាត់​ខ្ពស់​នៃ​អង្គការ​លីកាដូ​ (Licadho) លោក អំ សំអាត ​មាន​ប្រសាសន៍ថា ​​ការយឺត​យ៉ាវ ​ដែល​រដ្ឋាភិបាល​មិន​បាន​ផ្ញើរបាយការណ៍​សិទ្ធិ​មនុស្ស ​ទៅអង្គ​ការសហប្រជាជាតិ​លើក​នេះ ​ធ្វើ​ឲ្យ​មតិ​ជាតិ​ និង​អន្តរជាតិ​មិន​បាន​ដឹង​អំពី​ស្ថាន​ភាព​រំលោភសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កន្លងមក ដែល​គេតែង​រិះគន់ថា​មាន​សញ្ញាមិន​ល្អ។


ចំណែក​លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ក៏​យល់​​ដូច​​លោក​ អំ សំអាត​ ដែរ​ តែ​លោក​ថា​ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​ខក​ខាន​មិន​បាន​បញ្ជូន​របាយការណ៍​សិទ្ធិ​មនុស្ស​ទៅ​អង្គការ​សហប្រជាជាតិក្តី​ ខាង​ភាគី​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​កម្ពុជា​ និង​ភាគី​អង្គការ​សហប្រជាជាតិ​ក៏​នឹង​ចេញ​​របាយការណ៍​​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដែរ​ នា​ដើមឆ្នាំ​២០១៤​ ខាង​មុខនេះ។​


វិទ្យុ​អាស៊ីសេរី​ មិន​អាច​ទាក់​ទង​មន្ត្រី​គណៈកម្មាធិការ​សិទ្ធិមនុស្ស​​របស់​រដ្ឋាភិបាល​បាន​ទេ​ នៅថ្ងៃ​​ទី​២៩​ តុលា​។ ក៏ប៉ុន្តែ​អនុប្រធាន​​​គណៈកម្មាធិការ​សិទ្ធិមនុស្ស​​របស់​រដ្ឋាភិបាល​ លោក​ ម៉ក់ សម្បត្តិ ​ត្រូវ​បាន​កាសែត ឌឺខេមបូឌៀដែលី​ (The Cambodia Daily) ស្រង់​សំដីថា ​មូល​ហេតុ​យឺតយ៉ាវ​ដូច្នេះ​ គឺ​ដោយ​សារ​​រដ្ឋាភិបាល​កម្ពុជា​ចង់​ដាក់​បញ្ចូល​ព័ត៌មាន​ នៃ​​ទស្សន​វិស័យ​របស់​រដ្ឋាភិបាល​ស្ដី​អំពី​ការ​កែទម្រង់​បន្ថែមទៀត ​ក្នុង​អាណត្តិ​នេះ​ដូច​ជា​ការកែទម្រង់​ប្រព័ន្ធ​តុលាការ​ និងយុត្តិធម៌​ជាដើម។​

ក្នុង​រយៈ​ពេល​៤​ឆ្នាំ​កន្លងមក​នេះ ភាគី​អង្គការសហប្រជាជាតិ​ បាន​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បង្កើន​ការគោរព​សិទ្ធិ​​មនុស្ស​ចំនួន​៩១​ចំណុច ក្នុង​នោះ​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ការកែ​ទម្រង់លើ​ចំណុចសំខាន់​មួយ​ចំនួន​ ដែល​ជាហេតុ​ធ្វើ​ឲ្យ​មាន​ការរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរដូច​​ជា៖ សុំ​ឲ្យ​កែ​ទម្រង់​​ប្រពន្ធ​តុលាការ​ និង​យុត្តិធម៌ កែ​ទម្រង់​គណៈកម្មាធិការជាតិ​រៀប​ចំ​ការបោះឆ្នោត​ បើក​ឲ្យ​មាន​សិទ្ធិ​​សេរីភាព​បញ្ចេញមតិ​ បញ្ឈប់​ការបណ្ដេញ​ប្រជាពលរដ្ឋ​ចេញពី​លំនៅស្ថាន​ និង​បញ្ឈប់​ការ​រំលោភដី​ធ្លី ជាដើម។​  ជា​ការ​ឆ្លើយ​តប​រដ្ឋាភិបាល​បានរិះគន់​ភាគីអង្គការ​សហប្រជាជាតិ​ រួម​ទាំង​អង្គការ​មិនមែន​រដ្ឋាភិបាល​​ក្នុង​ស្រុក​ ដែល​តែង​តែ​គាំទ្រ​អង្គការ​សហប្រជាជាតិ​នោះ​ថា ​​មានចេតនា​ធ្វើ​ការ​បម្រើ​ឲ្យបក្ស​ប្រឆាំង​៕

4 comments:

Anonymous said...

Currently our country is not the same as before!

ស្រុកយើងឥឡូវនេះមិនដូចពីមុន។

ឥឡូវនេះស្រុកយើងមិនដូចពីមុន។

Anonymous said...

During the university time you have always told me that you have been loved the justice and now you get your job and never changed your mind at all. With respect, Chariya.

Anonymous said...

ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ធ្វើមហាតបាតុកម្ម ឬ មហាតបាតុកម្មសូត្រធម៌,,,,, មហាតបាតុកម្មស្មូត្រ, មហាតបាតុកម្មភាវនា, មហាតបាតុកម្មសមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឬ ចង់ប្តឹងទៅអង្គការសហប្រជាជាតិជាមួយស្នាមមេដៃ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!

សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!

Anonymous said...

ខ្ញុំជូនចំពោះអស់លោក មេដឹកនាំខ្មែរជាទីគោរព!

សូមមេតាក្រឡេកមើល ប្រជាពលរដ្ឋខ្មែរផង បើមុននឹងធ្វើការអភិវឍ្ឍន៍អ្វីៗ៖
លោកឃើញទេ ពេលលោកធ្វើផ្លូវ គ្រប់គ្រងដោយបរទេស បំណុលមិនទាន់សង ផ្លូវក៏ត្រូវរលាយខូចអស់!
ពេលលោកបង្កើតឲ្យមានរោងចក្រ ពលករខ្មែរពុំមានការបច្ចេកទេស ដែលអាចទទួលយកការងារទាំងនោះបាន!
ពេលលោកកាប់ឈើ លោកលក់ទៅឲ្យបរទេស ពុំមានការឆ្នៃប្រឌិត ដែលអាចឲ្យមានការងារ សម្រាប់ពលរដ្ឋខ្មែរ!
ឡោនិសាទ ឧទ្យានជាតិ ដីរ៉ែ ដីសមទាន សម្បត្តិជាតិ ដូចអង្គវត្ត។ល។ សុទ្ធតែគ្រប់គ្រងដោយបរទេស។
អស់លោក គួរតែបណ្ដុះបណ្ដាលពលរដ្ឋរបស់ខ្លួន ហើយអភិវឍ្ឍន៍អ្វីៗដោយប្រើប្រាស់ធនធានមនុស្សខ្មែរទៅតាមសម្រួល មិនមែនធ្វើអ្វីឲ្យខាងតែបានទាំងកំហ៊ុក ហើយអាងដោះសារថា៖ "យកអ្នកបច្ចេកទេសមក ព្រោះមនុស្សខ្មែរពុំមានតាមតម្រូវការ"
សូមមេតាបញ្ឈប់ធ្វើអ្វីៗទាំងបង្ខំ ផលប្រយោជន៍បានទៅបរទេស បំណុលកូនខ្មែរជាអ្នកសងយ៉ាងនេះទៀតទៅ!