Wednesday, October 23, 2013

បាតុកម្ម​ថ្ងៃ​ទី១ បក្ស​សង្គ្រោះ​ជាតិ​យក​ញត្តិ​ទៅ​ដាក់​ជូន UN


បាតុករដែលមកចូលរួមមហាបាតុកម្មរបស់
គណបក្សសង្គ្រោះជាតិ។ រូបថត ហេង ជីវ័ន
លាង ផាន់ណារ៉ា ភ្នំពេញប៉ុស្តិ៍ Wednesday, 23 October 2013

ភ្នំពេញៈ មហាបាតុកម្ម​អហិង្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​រយៈពេល​បី​ថ្ងៃ ដែល​ចាប់​ផ្តើម​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​បាតុករ នឹង​ដង្ហែរ​ញត្តិ និង​ស្នាម​មេដៃ​របស់​ពលរដ្ឋ​ដែល​ប្រមូល​បាន ទៅ​ដាក់​ជូន​ការិយា​ល័យ​ឧត្តម​ស្នង​ការ​នៃ​អង្គការ​សហ​ប្រជា​ជាតិ។

មហា​បាតុកម្ម​អហិង្សា​លើក​ទី៣ របស់​គណបក្ស​ប្រឆាំង​នេះ ដែល​គេ​រំពឹងថា មាន​អ្នក​ចូល​រួម​ពី ២​ម៉ឺន ទៅ ៤​ម៉ឺន​នាក់ គឺ​ធ្វើ​ឡើង​ដើម្បី​ទាម​ទារ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ដែល​ជា​ម្ចាស់​ឆ្នោត​ ពាក់​ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី នៃ​ការ​បោះឆ្នោត, ទាមទារ​ឲ្យ​មាន​ការ​បង្កើត​យន្តការ​មួយ​ជឿ​ជាក់​បាន ដើម្បី​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ ស្រប​តាម​អនុសាសន៍​របស់​អង្គការ​សហ​ប្រជាជាតិ សហគមន៍​អឺរ៉ុប អង្គការ NDI អង្គការ Comfrel ​ជា​ពិសេស ទាម​ទារ​ឲ្យ​រាជ​រដ្ឋាភិបាល​បច្ចុប្បន្ន គោរព និង​អនុវត្ត​តាម​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ថ្ងៃ​ទី ២៣ តុលា ឆ្នាំ​១៩៩១ ឲ្យ​បាន​ពេញ​លេញ ព្រម​ទាំង​ធានា​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​គោល​ការណ៍​ប្រជាធិប​តេយ្យ សេរី ពហុបក្ស ដូច​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា។

យ៉ាង​ណា​ក៏​ដោយ ពាក់​ព័ន្ធ​​នឹង​ការ​ដង្ហែរ​ក្បួន​យក​ញាត្តិ​ទៅ​ដាក់​នេះ សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ជា​សាធារណៈ​មួយ ដែល​លើក​ឡើង​ពី​ការ​កក​ស្ទះ​តាម​ផ្លូវ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ត្រូវ​យក​ញាត្តិ​ទៅ​ដាក់​នៅ​តាម​គោល​ដៅ​នានា ចាប់​ពី​ថ្ងៃ​ទី ២៣ ដល់​ទី​២៥ តុលា​។

ផ្លូវ​ដែល​ក្បួន​បាតុករ​ឆ្លង​កាត់​មាន​ដូចជា៖

បាតុកម្មថ្ងៃទី១៖ ថ្ងៃទី ២៣ តុលា ចាប់​ពី​ម៉ោង ២ ដល់​ម៉ោង ៤កន្លះ ផ្លូវ​ឆ្លង​កាត់​មាន​ផ្លូវ​លេខ ៥១ និង​ផ្លូវ​លេខ ៣០២ ដែល​ក្បួន​ត្រូវ​ដង្ហែរ​ទៅ​ការិយា​ល័យ​ឧត្តម​ស្នង​ការ​នៃ​ការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស។

បាតុកម្មថ្ងៃទី២៖ ថ្ងៃទី ២៤ តុលា ចាប់​ពី​ម៉ោង ៨ ព្រឹក ដល់​ម៉ោង ១០​កន្លះ ផ្លូវ​ឆ្លង​កាត់ មាន​ផ្លូវ​លេខ​៦១ ផ្លូវ​លេខ​៤៧ និង​ផ្លូវ​លេខ ៧៦ ក្បួន​ដង្ហែរ​ត្រូវ​យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត អាមេរិក បារាំង និង​អង់គ្លេស។

បាតុកម្មថ្ងៃទី៣៖ ថ្ងៃទី ២៥ តុលា ចាប់​ពី​ម៉ោង ៨ ព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់ ផ្លូវ​ឆ្លង​កាត់ មាន​ផ្លូវ​លេខ​៥១ ផ្លូវ​លេខ​២៩៤ ផ្លូវ​សុធារស មហា​វិថី​ព្រះ​នរោត្តម មហា​វិថី​ម៉ៅ​សេទុង មហាវិថី​ព្រះ​មុនីវង្ស និង​ផ្លូវ​ក្រមូនស ក្បូន​ដង្ហែរ​ត្រូវ​យក​ញត្តិ​ទៅ​ដាក់​នៅ​តាម​ស្ថានទូត នៃ​ប្រទេស​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ដទៃ​ដូចជា អូស្រ្តាលី រុស្ស៊ី ជប៉ុន ឥណ្ឌូនេស៊ី និងចិន។

សាលា​រាជធានី​ភ្នំពេញ ក៏​បាន​អំពាវនាវ​ក្នុង​សេចក្តី​ជូន​ដំណឹង​នោះ​ថា «សូមដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់ សូម​រក្សា​ភាព​ស្ងៀម​ស្ងាត់ អត់ធ្មត់ និង​គួរ​បញ្ចៀស​ការ​ធ្វើ​ចរាចរណ៍ ឆ្លង​កាត់​តាម​កំណាត់​ផ្លូវ​ដែល​បាតុករ ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​កាត់ ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់​ធ្នាប់​របៀប​រៀប​រយ​សាធារណៈ និង​សម្រួល​ការ​កកស្ទះ​ចរាចរណ៍»។





8 comments:

Anonymous said...

ឱ! អនិច្ចំ-ទុក្ខំ-អនត្តា វាសនាបាតុកម្មបង្រ្គប់កិច្ច!

របស់ក្រុមហ៊ុនឯកជន CNRP
របស់អាបុកគល់អន្តរកាប់ សំរាប់​ ស៊ី ,កឹម ទុក្ខា
ដើម្បីឡេមឡឺម អំណាចផ្ទាល់ខ្លួន
មានកម្រិត តែ(៣ថ្ងៃគត់)ប៉ុណ្ណោះ
ហើយក៏ដាច់ខ្យល់ ស្លាប់តៃហោង....ត-ម៉ង!
បាតុកម្មមែនទែនគឺ
-គេធ្វើ​ទូទាំង​ប្រទេសគា្មនកំណត់ពេល
ត្រាតែបានជោគជ័យ!
- អ្នកស្រីទេព វន្នី អ្នកបឹងកក់គេធ្វើបាតុកម្មដើរ!
- បាតុកម្មអ្នកប្រុសសម រង្ស៊ី អង្គុយអេះក្ដលេង។

Anonymous said...

Reply to 9:09 PM,

What you do for Cambodian people?
If you're not to do anything, thank you kindly shut his ugly mug.OK

Anonymous said...

THIS MADE MY DAY!

Anonymous said...

Most of Rainsy supporter are bunches of coward who's blame all wrong to someone else except them self. If they want change, first they should look them self in the mirror.

Anonymous said...

ការចរចាគ្នាណាក្រៅអំពី «ការបង្កេីតគណ:កម្មាធិការឯករាជ្យដេីម្បីត្រួតពិនិត្យមេីលលទ្ធផលឆ្នោត» គឺជា «ការចរចាបែងចែកអំណាច
គ្នា» យ៉ាងពិតប្រាកដណាស់ !! បេីពំុនោះទេ ត្រូវងេីបដេីរចេញ !!
ដោយគោរពរាប់អាន,
លី ឌៀប

Anonymous said...

«ការចរចាបែងចែកអំណាចគ្នា» ក៏ដូចគ្នានិង «ការទាមទារតុល្យភាពអំណាច»
ដែរ... ទង្វេីទាំង២នេះ គឺជាទង្វេី «ក្បត់ឆន្ទ:បាតុករនិងពលរដ្ធខ្មែរ» យ៉ាងពិត
ប្រាកដណាស់ !!
ដោយគោរពរាប់អាន,
លី ឌៀប

Anonymous said...

បាតុកម្មជាទូទៅត្រូវតែធ្វើព្យូរហយាត្រាដោយមានទាំងផ្ទាំងបដារនឹងពាក្យស្លោកព្រោងព្រាត ទៅតាម
ការទាមទារនិងមតិផ្តាល់ខ្លួនរបស់បាតុករម្នាក់ៗ។
មានសំនួរសួរថាហេតុអ្វីនៅលើសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃឥតចុះហត្ថលេខារបស់លោកម្ចាស់ស្ដេចស ខេង ប្រយ័ត្នពួកអាចោរព្រៃមិនព្រមទទួ
លសហគាល់នៅពេលអនាគត។
ដេយស្រឡាញ់និងស្មោះស្ម័គ្រុ!
កែវ​ ភូម៉ារិន្ទ (SD,Ca,USA)

Anonymous said...

៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?

ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ធ្វើមហាតបាតុកម្ម ឬ មហាតបាតុកម្មសូត្រធម៌,,,,, មហាតបាតុកម្មស្មូត្រ, មហាតបាតុកម្មភាវនា, មហាតបាតុកម្មសមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឬ ចង់ប្តឹងទៅអង្គការសហប្រជាជាតិជាមួយស្នាមមេដៃ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!

សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!


បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!

បរាជ័យពួកអាសត្វឆ្កែបរទេស (!!)

បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)

ពីអញ

ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា