Sunday, November 03, 2013

កម្មករ​រោងចក្រ​អែស.អិល​គ្រោង​ធ្វើ​បាតុកម្ម​មុខ​រោងចក្រ​នៅ​ថ្ងៃ​ច័ន្ទ


កម្មករ​រោងចក្រ អែស.អិល (SL) តវ៉ា​បិទ​ផ្លូវ​លេខ​២១៧ នៅ​ផ្តុំ​
ស្ពាន​ដែក ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ
នៅ​ថ្ងៃ​ទី២៤ ខែ​សីហា ឆ្នាំ​២០១៣។ Photo: RFA
សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ស៊ីខាវឌូ (CCAWDU) ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​បន្ទាន់ ចំពោះ​ការ​រើសអើង​សហជីព និង​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​កម្មករ​កាត់​ដេរ​នៅ​រោងចក្រ អែស.អិល (SL) ដែល​មាន​ទីតាំង​នៅ​សង្កាត់​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ។

ដោយ ទេព សុរ៉ាវី 2013-11-02

សម្ព័ន្ធ​សហជីព ស៊ីខាវឌូ ប្រកាស​ថា កម្មករ​រោងចក្រ អែស.អិល ប្រមាណ ២​ពាន់​នាក់ គ្រោង​ធ្វើ​បាតុកម្ម​ខាង​មុខ​រោងចក្រ​នៅ​ថ្ងៃ​ច័ន្ទ សប្ដាហ៍​ក្រោយ ហើយ​ព្រមាន​ថា​បាតុកម្ម​នោះ​នឹង​រីក​រាល​ដាល ក្លាយ​ជា​មហា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ទូទាំង​ប្រទេស ដែល​មាន​កម្មករ​រាប់​ម៉ឺន​នាក់​ចូល​រួម ប្រសិន​បើ​រដ្ឋាភិបាល​ក្រុមហ៊ុន និង​ស្ថាប័ន​ពាក់ព័ន្ធ​មិន​ព្រម​ដោះស្រាយ​វិវាទ​នៅ​រោងចក្រ​នេះ។

អនុប្រធាន​សម្ព័ន្ធ​សហជីព ស៊ីខាវឌូ លោក គង់ អាទិត្យ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ថា រយៈពេល​ចុង​ក្រោយ​នេះ អំពើ​ហិង្សា​មក​លើ​កម្មករ​ពី​សំណាក់​ក្រុម​បក្ខពួក​របស់ លោក មាស សុត្ថា ប្រធាន​រដ្ឋបាល ឬ​ទីប្រឹក្សា​រោងចក្រ​កាត់​ដេរ អែស.អិល មាន​ការ​កើន​ឡើង ពិសេស​មាន​ការ​ជួល​ក្រុម​ក្មេង​ពាល​ជាច្រើន មាន​ទាំង​កាំភ្លើង​ច្នៃ​បាញ់​ទៅ​លើ​កម្មករ។


លោក​បញ្ជាក់​ថា សម្ព័ន្ធ​សហជីព ស៊ីខាវឌូ ស៊ើប​ដឹង​ថា ថ្នាក់​ដឹក​នាំ​រោងចក្រ អែស.អិល មាន​ផែន​ការ​មួយ​ច្បាស់​លាស់ ដើម្បី​រំលាយ និង​រំលោភ​សេរីភាព​របស់​សហជីព​នៅ​ក្នុង​រោងចក្រ ព្យាយាម​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​កម្មករ ដោយ​មាន​យក​ចំពាម​កៅស៊ូ និង​កាំភ្លើង​ខ្យល់​បាញ់​ទៅ​លើ​កម្មករ ជាពិសេស បាន​ប្រកាស​ជា​ចំហ​ថា ប្រសិន​បើ​កម្មករ​ណា​ព្រម​ចាក​ចេញ​ពី​សហជីព ស៊ីខាវឌូ និង​ផ្តល់​ថវិកា​លើក​ទឹក​ចិត្ត ៥០​ដុល្លារ។ តាម​ផែន​ការ​ដែល​ខាង​សម្ព័ន្ធ​សហជីព​ដឹង គឺ​ភាគី​រោងចក្រ​មាន​គម្រោង​បញ្ឈប់​កម្មករ ១៩​នាក់ ដែល​ជា​ថ្នាក់​ដឹក​នាំ​សហជីព​ប្រចាំ​រោងចក្រ​នេះ។

ជាទូទៅ ក្រុម​សហជីព​កម្មករ​កាត់​ដេរ ដើរ​តួនាទី​ឃ្លាំ​មើល និង​ទាមទារ​សិទ្ធិ​ឲ្យ​កម្មករ ឬ​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ពី​ថៅកែ​រោងចក្រ​ដែល​បាន​រំលោភ ឬ​មិន​អនុវត្ត​ច្បាប់​ការងារ។ ថៅកែ​រោងចក្រ​មួយ​ចំនួន​មិន​ចង់​ឲ្យ​មាន​ការ​បង្កើត​សហជីព​នៅ​ក្នុង​រោងចក្រ​ទេ។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​តំណាង​រោងចក្រ អែស.អិល បាន​ទេ នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា។

ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​សហព័ន្ធ​សហជីព ស៊ីខាវឌូ ស្នើសុំ ៣​ចំណុច​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព គឺ​ទី​១ ត្រូវ​ដក​កម្លាំង​ការពារ និង​បញ្ឈប់​បន្ទាន់​នូវ​ការ​ប្រើ​ហិង្សា​លើ​កម្មករ​ពី​សំណាក់​ក្រុម​បក្ខពួក​របស់ លោក មាស សុត្ថា។ ទី​២ ត្រូវ​ចាប់​ជន​ដៃ​ដល់​ដែល​មាន​ចំពាម​កៅស៊ូ និង​កាំភ្លើង​ច្នៃ ដែល​បាន​បាញ់​មក​លើ​កម្មករ និង​ជន​ដែល​នៅ​ពី​ក្រោយ​ខ្នង​យក​ទៅ​ដាក់​ទោស​តាម​ច្បាប់។ ទី​៣ ត្រូវ​ធ្វើ​ការ​ដោះស្រាយ​ឲ្យ​មាន​ប្រសិទ្ធភាព​ទៅ​តាម​ចំណុច​ទាមទារ​របស់​កម្មករ។

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​បាន​ចេញ​សេចក្តី​ជូន​ដំណឹង ឬ ស.ជ.ណ មួយ​បញ្ជាក់​ថា ឈ្មោះ មាស សុត្ថា បាន​លាលែង​ឈប់​ពី​ប្រធាន​រដ្ឋបាល​រោងចក្រ អែស.អិល។ អ្នក​នាំ​ពាក្យ​រូប​នេះ បញ្ជាក់​ថា ខាង​សាលា​រាជធានី​ភ្នំពេញ នៅ​មិន​ទាន់​ដឹង​ព័ត៌មាន​ពី​ការ​ប្រើ​អំពើ​ហិង្សា​ពី​បក្ខពួក​របស់ លោក មាស សុត្ថា ទៅ​លើ​កម្មករ​ទេ។ តែ​លោក​បញ្ជាក់​ថា ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​កម្មករ​ជា​ការ​ខុស​ច្បាប់។

កម្មករ​រោងចក្រ អែស.អិល រាប់​ពាន់​នាក់ ធ្លាប់​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ និង​ដង្ហែ​ក្បួន​បាតុករ​ទៅ​មុខ​ក្រសួង​សង្គមកិច្ច មុខ​សាលា​រាជធានី​ភ្នំពេញ ជាច្រើន​លើក រហូត​ថ្មីៗ​នេះ ធ្វើ​បាតុកម្ម​ដង្ហែ​ទៅ​មុខ​ផ្ទះ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្បែរ​វិមាន​ឯករាជ្យ រហូត​មាន​ការ​វាយ​បង្ក្រាប​ជាច្រើន​លើក​ពី​សំណាក់​ក្រុម​សមត្ថកិច្ច ធ្វើ​ឲ្យ​កម្មករ​របួស​ធ្ងន់ និង​ស្រាល៕

1 comment:

Anonymous said...

-អាឆ្កែយួនCPP សម រង្សី!

-អញឥឡូវស្អប់អាសម រង្សី ជាងអាចម៍ទៅទៀត!

-អាយួនមាន់សម្ល សម រង្សី អាមុខអាចម៍រុយ
ល្មមដល់ពេល​ចុះចេញទៅ ទុកឲ្យ
លោកសួន សេរីរដ្ឋា និង ពលរដ្ឋខ្មែរ គេធ្វើ​វិញម្តង។

-ប្រទេសខ្មែរ មិនមែនជារបស់ដាច់មុខ
សំរាប់ អាព្នងយួនសម រង្សីឡើយ ។ល។

កុំញ៉ែច្រើនពេក