Monday, November 11, 2013

Analysts talk about ruling of Preah Vihear temple




អ្នក​វិភាគ៖ កម្ពុជា​អាច​មាន​ប្រៀប​លើថៃ ក្នុងរឿងក្តី​ ប្រាសាទ​ព្រះវិហារ

នៅ​ថ្ងៃ​ទី​ច័ន្ទ​ទី១១ ខែ វិច្ឆិកានេះ​ម៉ោង​ប្រមាណ៤​រសៀល ម៉ោង​នៅ​កម្ពុជា​ តុលាការ​យុត្តិធម៌​អន្តរជាតិ​នឹង​ធ្វើ​សេចក្ដី​សម្រេច​លើ​សំណើ​សុំ​ឲ្យ​បកស្រាយ​សាលក្រម​ឆ្នាំ១៩៦២​ឡើង​វិញ​របស់​កម្ពុជា​ ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​ប្រាសាទ​ព្រះវិហារ​។

ម៉ម មុនីរតន៍ RFA 2013-11-10

កម្ពុជា​បាន​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​កំពូល​មួយ​នេះ​ ជា​ថ្មី​ឡើង​វិញ​ កាល​ពី​ខែ​មេសា​ ឆ្នាំ២០១១​ ក្រោយ​ពី​ប្រាសាទ​ព្រះវិហារ​មាន​ជម្លោះ​ដោយ​យោធា​​ម្ដង​ទៀត​ កាល​ពី​ឆ្នាំ២០០៨​។

គិត​មក​ដល់​ពេល​នេះ​ ជម្លោះ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ជាង​ ៥០​ ឆ្នាំ​មក​ហើយ​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ ភាព​តានតឹង​នេះ បាន​កក្រើក​ជា​ថ្មី​ឡើងវិញ ដែល​បណ្ដាល​ឲ្យ ភាគី​ទាំងពីរ ឈាន​ដល់​ការ​ប្រើប្រាស់​អាវុធ រហូត​មាន​ស្លាប់ និង​របួស​ជា​បន្តបន្ទាប់។  ដើម្បី​ដោះស្រាយ​ការ​ប្រឈម​មុខ​ដោយ​យោធា​នេះ នៅ​នាទី​ចុង​ក្រោយ​ ភាគី​កម្ពុជា​សម្រេច​ ស្នើ​ឲ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ បកស្រាយ​សាលក្រម​ ឆ្នាំ​១៩៦២​ ដែល​មាន​ជម្លោះ​ដ៏​តានតឹង​នេះ​ ឡើង​វិញ។

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​កិច្ចការ​បរទេស​ចាត់​ទុក​ថា ជម្លោះ​នេះ​ផ្ដើម​ចេញ​ពី​ចំណុច​តួច​មួយ​ គឺ​ភាគី​ថៃ​ប្រឆាំង​កម្ពុជា​ ដែល​សម្រេច​ដាក់​ប្រាសាទ​ព្រះវិហារ​ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។  ភ្លាម​ៗ​ក្រោយ​ពី​កម្ពុជា​ដាក់​ប្រាសាទ​ព្រះវិហារ​ ក្នុង​បញ្ជី​របស់​អង្គការ​ យូណេស្កូ​ (UNESCO) កាល​ពី​ឆ្នាំ២០០៨​ កាល​ណោះ​ភាគី​ថៃ ដែល​មាន​លោក​ អាភីស៊ីត វេចាជីវ៉ា ​ជា​នាយករដ្ឋមន្ត្រី​ក៏​បាន​បញ្ជូន​យោធា​របស់​ខ្លួន ឡើង​ប្រាសាទ​ព្រះវិហារ​ដែរ។  ផ្ដើម​ពី​បញ្ហា​នេះ​ហើយ​ ដែល​បណ្ដាល​ឲ្យ​កម្ពុជា​ និង​ថៃ ប្រើប្រាស់​អាវុធ​ ដើម្បី​ដោះស្រាយ​បញ្ហា​ ក្រោយ​ឆ្នាំ២០០៨​ រហូត​ដល់​ឆ្នាំ២០១១​។

កាល​ពីឆ្នាំ១៩៦២​ សាលក្រម​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​កាត់​ឲ្យ​កម្ពុជា​ឈ្នះ​ក្ដី​លើ​ប្រទេស​ថៃ​ រឿង​ប្រាសាទ​ព្រះវិហារ​នេះ​ម្ដង​រួច​មក​ហើយ។ អ្វី​ដែល​តុលាការ​យុត្តិធម៌​ពិភពលោក​នេះ សម្រេច​ឲ្យ​កម្ពុជា ឈ្នះ​ក្ដី​លើ​ប្រទេស​ថៃ នៅ​គ្រា​នោះ គឺដោយ​សំអាង​ជាពិសេស លើ​ផែនទី ដែល​បារាំង គូរ​នៅ​ឆ្នាំ១៩០៧ ដោយ​ចាត់​ទុក​ថា ប្រទេស​កម្ពុជា គឺ​ជា​ម្ចាស់​ស្របច្បាប់​នៃ​ប្រាសាទ​ព្រះវិហារ។ ទន្ទឹម​នឹង​នោះ សាលក្រម​ កាល​ពី​ថ្ងៃទី​១៥​ ខែ​មិថុនា​ ឆ្នាំ១៩៦២​ តុលាការ​ក្រុង​ឡាអេ​ តម្រូវ​ឲ្យ​ប្រទេស​ថៃ ដែល​កាល​ណោះ​ហៅ​ថា​សៀម​ ប្រគល់​ឲ្យ​កម្ពុជា​វិញ​ នូវ​វត្ថុបុរាណ​ទាំងអស់​ ដែល​សៀម​បាន​យក​ទៅ​ នៅ​ពេល​សៀម​កាន់កាប់​ប្រាសាទ​ព្រះវិហារ។

ទាំង​ផែន​ទី​ដែល​បារាំង​គូរ ដែល​ហៅ​ថា​អនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និង​សាលក្រម​ ឆ្នាំ១៩៦២​ គឺ​ជា​តឹកតាង​ បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ប្រាសាទ​ព្រះវិហារ​ គឺ​ជា​របស់​ខ្មែរ​ តាំង​ពី​សម័យ​នោះ​មក​។ បី​ឆ្នាំ​ក្រោយ​ពោល​គឺ នៅ​ឆ្នាំ១៩០៧ ពេល​ដែល​បារាំង​គូរ​ផែនទី​ថ្មី បែងចែក​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​សៀម​រួច។ ចំណែក​ប្រាសាទ​ព្រះវិហារ​ និង​តំបន់​ជុំវិញ​ប្រាសាទ​ កាល​ណោះ ប្រគល់​មក​ឲ្យ​ខាង​កម្ពុជា​។ ចាប់​តាំង​ពី​ពេល​នោះ​មក ថៃ​មិន​ដែល​តវ៉ា​អ្វី​ឡើយ​ អស់​ពេល​ជាង​ពាក់កណ្ដាល​មួយ​សតវត្សរ៍​មក​នេះ។

ទើប​តែ​នៅ​ឆ្នាំ២០០៨​ ក្រោយ​ពី​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​កម្ពុជា​សម្រេច​ដាក់បញ្ចូល​ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ ដែល​ជ្រោមជ្រែង​ដោយ​ អង្គការ​ យូណេស្កូ (UNESCO) ភាគី​ថៃ​ក៏​ផ្ដើម​ជំទាស់​ និង​បង្ក​ជម្លោះ​យោធា នៅ​តាម​ព្រំដែន​ឡើង។  ដោយ​គ្មាន​អ្វី​សេសសល់ ថៃ​បាន​បង្កើត​សេនា​រីយោ​ថ្មី​មួយ​ទៀត​គឺ​បង្កើត តំបន់​៤.៦ គីឡូម៉ែត្រ​ការ៉េ ដី​ក្បែរ​ប្រាសាទ​ព្រះវិហារ​ ថា​ជា​របស់​ខ្លួន។  ដោយ​មើល​ឃើញ​ថា​ប្រាសាទ​ព្រះវិហារ បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ហើយ កាល​ពី​ថ្ងៃ​ទី ៧ កក្កដា ឆ្នាំ២០០៨​ហើយ​នោះ។ ម្យ៉ាង​វិញ​ទៀត ដោយ​មាន​សម្ពាធ ពី​ក្រុម​ជ្រុលនិយម​អាវ​លឿង​ថៃ​ផង​ កាលណោះ​ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់​ (Thaksin Shinawatra) អតីត​នាយករដ្ឋមន្ត្រី​ថៃ ត្រូវ​បាន​ក្រុម​អាវ​លឿង​ថៃ ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ កាល​ពី​ឆ្នាំ២០០៦​ ដោយ​ចោទ​ថា បាន​ធ្វើឲ្យ​បាត់បង់​ទឹកដី​មក​ខាង​កម្ពុជា។

ក្រោយ​ពី​អតីត​នាយករដ្ឋមន្ត្រី​ថ្មី​ឡើង​កាន់​អំណាច គឺ​លោក​ អាភីស៊ីត វេចាជីវ៉ា (Abhisit Vejjajiva) ក៏​បាន​បញ្ជូន​កងយោធា​ភ្លាម​ៗ​ ឡើង​មក​កាន់​វត្ត​កែវ​សិក្ខា​គិរីស្វារៈ ក្នុង​បំណង​គ្រប់គ្រង​ ប្រាសាទ​ព្រះវិហារ។ នៅ​ក្នុង​ចន្លោះ​ឆ្នាំ២០០៨ មក​ដល់​ឆ្នាំ២០១១​ កម្ពុជា​ និង​ថៃ បាន​ផ្ទុះ​អាវុធ​ជា​ច្រើន​លើក​ច្រើន​សារ រហូត​ធ្វើ​ឲ្យ​តួប្រាសាទវត្ត​ក្បែរ​ប្រាសាទ មនុស្ស និង សត្វ ត្រូវ​ជម្លៀសរក​ទី​សុវត្ថិភាព​។ ក្នុង​នោះ​យោធា ទាំង​សង្ខាង​មាន​ស្លាប់ និង​របួស​។ ស្រប​ពេល​តំណាង​រដ្ឋាភិបាល​ របស់​ប្រទេស​ទាំងពីរ​ បាន​បើក​កិច្ច​ប្រជុំ ដើម្បី​ទម្លុះទម្លាយ​ភាព​ជាប់​គាំង​នេះ ម្ដង​ជា​ពីរ​ម្ដង មិន​បាន​សម្រេច ទើប​កម្ពុជា បង្ខំ​ដាក់​ពាក្យ​ទៅ​តុលាការ យុត្តិធម៌​អន្តរជាតិ​ម្ដង​ទៀត កាល​ពី​ថ្ងៃ​ទី ២៨ ខែ មេសា ឆ្នាំ២០១១ ឲ្យ​បកស្រាយ​ឡើងវិញ អំពី​កាល​ក្រម​ឆ្នាំ១៩៦២។

នៅ​មុន​ការ​ប្រកាស​សាលដីកា ចាប់ផ្ដើម ប៉ុន្មាន​ថ្ងៃ​មុន ភាគី​ថៃ បាន​បង្កើត​ចលនា​ផ្សេង​ៗ ដោយ​រួម​ទាំង​បង្កើន​កម្លាំង​យោធា នៅ​តាម​ព្រំដែន និង ចោទ​កម្ពុជា​ថា មិន​បាន​គោរព​កិច្ចព្រមព្រៀង ដែល​សន្យា​មិន​ឲ្យ​មាន​ចល័ត​ទ័ព នៅ​ទី​ដែល​មាន​ជម្លោះ​ថែម​ទៀត។  ទោះបី​មេដឹកនាំ​កំពូល របស់​ប្រទេស​ទាំងពីរ បាន​អំពាវនាវ ឲ្យ​ពលរដ្ឋ និង យោធា បន្ត​ស្ងប់ស្ងៀម ក៏ដោយ​ចុះ ក៏​កម្លាំង​យោធា ត្រូវ​បាន​ពង្រឹង និង ប្រុង​ជើង​ការ​រៀង​ៗ​ខ្លួន​ដែរ​នៅ​ពេល​នេះ។

កាល​ពី​ថ្ងៃទី៨ វិច្ឆិកា កន្លង​ទៅ​នេះ មន្ត្រី​រាជទូត​ថៃ ប្រចាំ​ប្រទេស​ហូល្លង់ដ៍ (Netherlands) លោក វីរ៉ាឆៃ ផ្លាសៃ (Virakchai Plasai ) ត្រូវ​បាន​កាសែត បាងកក​ប៉ុស្តិ៍ ដកស្រង់​សំដី ដោយ​និយាយ តុលាការ​យុត្តិធម៌ អន្តរជាតិ​ទីក្រុង​ឡាអេ ទំនង​នឹង​ធ្វើ​សេចក្ដី​សន្និដ្ឋាន របស់​ខ្លួន ទៅ​លើ​លទ្ធផល ចំនួន​៤នៅ​ថ្ងៃទី១១ វិច្ឆិកា គឺ​ទី​មួយ តុលាការ​កំពូល​ពិភព​លោក​នេះ នឹង​ពុំ​មាន​យុត្តាធិការ ណា​មួយ នៅ​ក្នុង​ជម្លោះ​នេះ​ឡើយ ទីពីរ ផ្ទៃដី​ដែល​ជុំវិញ​ទីតាំង ដែល​មាន​ជម្លោះ​នោះ អាច​ជា​កម្មសិទ្ធិ របស់​កម្ពុជា ទីបី ទីតាំង​ដែល​មាន​ជម្លោះ​នោះ អាច​ត្រូវ​បាន​កំណត់ តាម​ការ​គូរវាស របស់​ថៃ និង ទី​បួន តុលាការ​នឹង​ទុក​ឲ្យ​ភាគី​ជម្លោះ​ទាំងពីរ បន្ត​ការ​ចរចា ទ្វេភាគី​ក្នុង​តំបន់​ជា​ថ្មី​ទៀត។

បើ​ទោះ​ជា​ទឡ្ហីករណ៍ ដែល​ភាគី​ថៃទាញ​យក ដើម្បី​ធ្វើ​សេចក្ដី​សន្និដ្ឋាន​នេះ ហាក់​មាន​ការ​ប្រទង់ប្រទាញ​គ្នាបន្តិច​ក្ដី សម្រាប់​​ក្រុម​អ្នកវិភាគ​កម្ពុជាគិតថា ឥទ្ធិពល​ណា​មួយ​នៃសេចក្ដី​សម្រេច​នៅ​នាទីចុងក្រោយ​នេះ កម្ពុជាក៏​ទទួល​បាន​ជ័យជម្នះ​លើ​ភាគី​ថៃ​ដែរ។

ចំណែក លោក សុក សំអឿន នាយក​អង្គការ ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា ពន្យល់​ថា ផ្អែក​តាម គោលការណ៍​ច្បាប់ បើ​ភាគី​ណា​មួយ មិន​គោរព​តាម​អំណាច សាលដីកា របស់​តុលាការ​កំពូល​ពិភព​លោក​នេះ​ទេ ក្រុម​ប្រឹក្សា​សន្តិសុខ អង្គការ​សហប្រជាជាតិ អាច​មាន​សិទ្ធិ​ចាប់​បង្ខំ​ភាគី ដែល​មាន​ជម្លោះ​នោះ ឲ្យ​អនុវត្ត​តាម។ លោក​បន្តថា៖ «មិន​គោរព​អង្គការ​សហប្រជាជាតិ​គេ​អាច​បង្ខំ។អា​ហ្នឹង​ត្រូវ​ទៅ​ដល់​ក្រុមប្រឹក្សា​គេ​អាច​ធ្វើ​អ្វី​មួយ​ហើយ សម្រាប់​ឲ្យ​ភាគី​ដែល​មិន​គោរព​ហ្នឹង ឲ្យ​គោរព​អ្ហា»។

លោក សុខ ទូច បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ ចាត់​ទុក​ថា ការ​ព្យាយាម​ម្ដង​ហើយ​ម្ដង ដោយ​បង្កើត​យុទ្ធសាស្ត្រ ផ្ទុយ​ពី​គោលការណ៍ ច្បាប់ គឺ​ជា​របៀប​ធ្វើ​នំ​អត់​ស្មៅ​ប៉ុណ្ណោះ របស់​ថៃ។លោក សុខ ទូច គិត​ថា កម្ពុជា​នឹង​មិន​បរាជ័យ ចំពោះ​មុខ​នេះ​ឡើយ។លោក បញ្ជាក់​ថា ព្រោះ​កម្ពុជា​មាន​លក្ខណៈ គ្រប់គ្រាន់​តាម​ផ្លូវ​ច្បាប់។លោក​បន្តថា៖ «គ្រាន់​តែ​បកស្រាយ ដែល​ថៃ វង្វេង​ប្រវត្តិសាស្ត្រ កាល​ពី​ឆ្នាំពីឆ្នាំ១៩៦២ ហ្នឹង​មក​បង្ហាញ​សារ​ជាថ្មី​ទេ។ តាម​ពិត​នេះ​បង្ហាញ​អំពី​ភាព​ខ្សោយ​របស់​ខ្មែរ​ទេ ។បើ​ខ្មែរ​ខ្លាំង​វិញ ខ្មែរ​អាច​ប្រើប្រាស់​កម្លាំង​កងទ័ព ឲ្យ​ថៃ​គោរព​សាលដីកា ឆ្នាំ១៩៦២។ ប៉ុន្តែ​ដោយសារ​យើង​ទេ ដែល​ខ្វះ​សមត្ថភាព មិន​គ្រប់គ្រាន់ ទី​មួយ ទីពីរ​ឬក៏​គឺ​ដោយ​សារ​យើង​មិន​ចង់​ធ្វើ​សង្គ្រាម​ហ្នឹង បាន​យើង​រុញ​បញ្ហា​នេះ ទៅ​ឡាអេ ដើម្បី​ឲ្យ​ឡាអេ បកស្រាយ​សា​ដើម​ឡើងវិញ។នៅ​ឆ្នាំ១៩៦២ មាន​បី​ចំណុច ទី​មួយ​ប្រាសាទ​ព្រះវិហារ ស្ថិត​នៅ​ក្នុង​ទឹកដី​ខ្មែរ អា​ហ្នឹង​ច្បាស់​ណាស់។ហើយ​ទីពីរ សូម​ឲ្យ​ទាហាន​ថៃ ឬក៏​ឆ្មាំ​ថៃ​ហ្នឹង ដកចេញ​ចេញ​ពី​ប្រាសាទ​ព្រះវិហារ ។ទីបី​សូម​ឲ្យ​ថៃ​ដែល​ចូល​លួច​បេតិកភណ្ឌ ទាំងអស់​ហ្នឹង​ចេញ​ពី​ប្រាសាទ ឲ្យ​វិល​ត្រឡប់​មក​វិញ។ ថៃ​មិន​ធ្វើ​ទាន់​ធ្វើ​អា​ចំណុច​ទីបី​ហ្នឹង​ផង។អញ្ចឹង​ទេ ខ្ញុំ​បាន​ជំ រាប់​ម្ដង​ហើយ​ម្ដង​ទៀត​ថា ប្រទេស​ថៃ​ហ្នឹង​សូម្បី​តែ​រាំ​អប្ប រា រាំ​រាជ្យ​ទ្រព្យ រាំ​ឲ្យ​បាន​ដូច ដែល​មាន​នៅ​ក្នុង​អប្ប រា​ហ្នឹង គឺ​រាំ​មិន​កើត​ផង »។

ទ្វារ​ដែល​កំពុង​តែ​ចំហ គឺ​កម្ពុជាចង់​បិទ ឬ​បើក​នៅ​ពេល​ណា​ក៏​បាន មិន​ចាំបាច់​ត្រូវ​រង់ចាំភាគី​ថៃ​ឡើយ ព្រោះ​ថា​កូន​សោទ្វារនៅ​ពេល​នេះ គឺ​ស្ថិត​នៅ​ក្នុង​ដៃ​របស់​កម្ពុជា ៕

7 comments:

Anonymous said...

Pourquoi hun sen et les autres d esclaves youn n ont parlent que le problem de pres vihear? Et le problem que youn en train envahise le cambodge actuellement à kampongcham pourquoi il n'y a pas dans actualité?

Anonymous said...

If Cambodian lost territory around Preah Vehea temple, HUN SEN must be hanged because HUN SEN the one must be answer all of Cambodian land has been lost to Thailand and Vietnam ?

Anonymous said...

I appeal to all Cambodian, not spend too much time to think Cambodian territory has been lost to Thailand must be think Cambodian territory has been lost to Vietnam on the East especially Koh Tral, it is huge island the same size to Singapore country ?

Anonymous said...

នេះជាការរៀបចំនយោបាយរបស់យួនទេ សូមកុំចាប់អារម្មណ៏ពេក
យើង នឹងស្នើរ អោយតុលាការ យកករណី ចោរ លួចសន្លឹកឆ្នោត ទៅឡាអេ និង សើររើរឿងឧក្រឹតកម្ម របស់ រដ្ឋាភិបាលអាយ៉ងយួនបរទេស
សូម ងាកមករកជំងឺពិតរប​ស់កម្ពុជា រឿងដីមួយដុំតូច(៤.៦ គីឡូម៉ែត្រការេ)នៅក្បែរប្រសាទ
វាមិនសំខាន់ទេ សំខាន់យួនមានបំណងលេបយក កម្ពុជានៅជំនាន់នេះ ដូចជា
កោះ ត្រល់ ជាដើម ។

Anonymous said...

Stop dreaming that Rainsy could do anything, this weak freak going to let you down, he led all his supporters to nowhere but corner with that smeung smath joke Demo. His supporters will be less and less as the last demo. all the youth already disappeared.

CNRP USELESS...USELESS...LOSER.

Anonymous said...

Dear arsehole 11:02 PM

This is exactly what I told you: Hun $en is cheating the people with Preach Vihear, while it closes its mouth with the Viets or Yuon who are really taking our territory.

Anonymous said...

Ah asshole 4:37 AM

Stop dreaming that Rainsy could do anything, this weak freak going to let you down, he led all his supporters to nowhere but corner with that smeung smath joke Demo. His supporters will be less and less as the last demo. all the youth already disappeared.

CNRP USELESS...USELESS...LOSER.

CNRP ដូចជាទាល់ច្រកហើយមើលទៅ បើនិយាយនឹងគេៗមិនខ្វល់អញ្ចឹង បើធ្វើប៉ាតិកម្ម ក៍គេមិនខ្វល់ ព្រោះវាបាតដៃទទេអញ្ចឹង ប្រជាជនខំគំទ្រតែដូចជាអត់ យូអិន ដូចផ្កាយលើមេឃ
ហុន សែន ដឹងទាំងអស់បានជាគេធ្វើដូច្នេះ ឥឡូវដូចដើរទាត់ខ្យល់អញ្ចឹង បើចូលជាមូយ ហុន សែន គ្រាន់តែបានប្រាក់ខែ តែដូចកាន់ក្តឱ្យ អា ឈាង វុឌ វាជេរឱ្យ ឌឿដងឱ្យរាល់ថ្ងៃ ធ្វើម្តេចកាំភើងនៅលើគេ
ច្បាប់នៅលើគេ គុកនៅលើគេ គ្រាន់តែនិយាយក៍គេដាក់គុកបានដែរ មើលទៅដូចអស់ច្រកដើរហើយដឹង?
តើអស់លោកយល់យ៉ាងណាដែរ?យើងឃើញអ្នកស្នេហាជាតិច្រើនហើយដែលត្រូវនាក់មានអំណាច
ចាត់ទុក្ខដូចកូនក្មេង ខ្លះគេសម្លាប់ចោល ហើយចោទថាក្បត់ជាតិទៀតផង។

អាអន្ទិតសម រង្សី ,
អាខ្ទើយក្តទន់ល្វក់-បាក់កងាប់
ជាប់ស្នេហ៍កូនឆ្កែញី CPP យួន!

* សូមលោកប្រធាន កុំសាប់ប្រពន្ធខ្លាំងពេក!!!
* សម រង្ស៊ី ឣ្នកធ្វើ ប្រពន្ធឣ្នកស្រែក !!!
* កុំប្រដៅអាមនុស្សនៅលើបង្គង ថាកុំឲ្យសាប់!
* កុំប្រដៅអាមនុស្សបំរើផ្លូវភេទ ថាកុំឲ្យស្រែក!
* កុំប្រដៅអាល្ងង់ទូរថា កុំឲ្យអាសែនវាសាប់!
* កុំប្រដៅអាស៊ីឆ្កែជើងពីរ ថាកុំឲ្យវាស៊ីអាចម៍អាសែន!
* នាងរត់រកអ្នក ,អាមនុស្សពាលវារត់រកពាល
គ្នាវា!................ អញ្ចឹងហើយ!
* សូម្បីតែអាមនុស្សក្បត់ជាតិ ក៏កុំយ​កជាគ្នា

បេីចង់ឡេីងធ្វេីជានាយករដ្ធមន្ត្រី សូមលោកប្រធានដកឈ្មោះ
តំណាងរាស្ត្រណាម្នាក់ចេញសិន ដេីម្បីលោកប្រធានអាចដាក់ឈ្មោះ
របស់លោកប្រធានជំនួសវិញ !!!​