Monday, November 11, 2013
Analysts talk about ruling of Preah Vihear temple
អ្នកវិភាគ៖ កម្ពុជាអាចមានប្រៀបលើថៃ ក្នុងរឿងក្តី ប្រាសាទព្រះវិហារ
នៅថ្ងៃទីច័ន្ទទី១១ ខែ វិច្ឆិកានេះម៉ោងប្រមាណ៤រសៀល ម៉ោងនៅកម្ពុជា តុលាការយុត្តិធម៌អន្តរជាតិនឹងធ្វើសេចក្ដីសម្រេចលើសំណើសុំឲ្យបកស្រាយសាលក្រមឆ្នាំ១៩៦២ឡើងវិញរបស់កម្ពុជា ពាក់ព័ន្ធនឹងរឿងក្ដីប្រាសាទព្រះវិហារ។
ម៉ម មុនីរតន៍ RFA 2013-11-10
កម្ពុជាបានប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិកំពូលមួយនេះ ជាថ្មីឡើងវិញ កាលពីខែមេសា ឆ្នាំ២០១១ ក្រោយពីប្រាសាទព្រះវិហារមានជម្លោះដោយយោធាម្ដងទៀត កាលពីឆ្នាំ២០០៨។
គិតមកដល់ពេលនេះ ជម្លោះនៅតំបន់ប្រាសាទព្រះវិហារ បានអូសបន្លាយអស់រយៈពេលជាង ៥០ ឆ្នាំមកហើយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ភាពតានតឹងនេះ បានកក្រើកជាថ្មីឡើងវិញ ដែលបណ្ដាលឲ្យ ភាគីទាំងពីរ ឈានដល់ការប្រើប្រាស់អាវុធ រហូតមានស្លាប់ និងរបួសជាបន្តបន្ទាប់។ ដើម្បីដោះស្រាយការប្រឈមមុខដោយយោធានេះ នៅនាទីចុងក្រោយ ភាគីកម្ពុជាសម្រេច ស្នើឲ្យតុលាការយុត្តិធម៌អន្តរជាតិ បកស្រាយសាលក្រម ឆ្នាំ១៩៦២ ដែលមានជម្លោះដ៏តានតឹងនេះ ឡើងវិញ។
មន្ត្រីរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកកិច្ចការបរទេសចាត់ទុកថា ជម្លោះនេះផ្ដើមចេញពីចំណុចតួចមួយ គឺភាគីថៃប្រឆាំងកម្ពុជា ដែលសម្រេចដាក់ប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ភ្លាមៗក្រោយពីកម្ពុជាដាក់ប្រាសាទព្រះវិហារ ក្នុងបញ្ជីរបស់អង្គការ យូណេស្កូ (UNESCO) កាលពីឆ្នាំ២០០៨ កាលណោះភាគីថៃ ដែលមានលោក អាភីស៊ីត វេចាជីវ៉ា ជានាយករដ្ឋមន្ត្រីក៏បានបញ្ជូនយោធារបស់ខ្លួន ឡើងប្រាសាទព្រះវិហារដែរ។ ផ្ដើមពីបញ្ហានេះហើយ ដែលបណ្ដាលឲ្យកម្ពុជា និងថៃ ប្រើប្រាស់អាវុធ ដើម្បីដោះស្រាយបញ្ហា ក្រោយឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១១។
កាលពីឆ្នាំ១៩៦២ សាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិបានកាត់ឲ្យកម្ពុជាឈ្នះក្ដីលើប្រទេសថៃ រឿងប្រាសាទព្រះវិហារនេះម្ដងរួចមកហើយ។ អ្វីដែលតុលាការយុត្តិធម៌ពិភពលោកនេះ សម្រេចឲ្យកម្ពុជា ឈ្នះក្ដីលើប្រទេសថៃ នៅគ្រានោះ គឺដោយសំអាងជាពិសេស លើផែនទី ដែលបារាំង គូរនៅឆ្នាំ១៩០៧ ដោយចាត់ទុកថា ប្រទេសកម្ពុជា គឺជាម្ចាស់ស្របច្បាប់នៃប្រាសាទព្រះវិហារ។ ទន្ទឹមនឹងនោះ សាលក្រម កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ តុលាការក្រុងឡាអេ តម្រូវឲ្យប្រទេសថៃ ដែលកាលណោះហៅថាសៀម ប្រគល់ឲ្យកម្ពុជាវិញ នូវវត្ថុបុរាណទាំងអស់ ដែលសៀមបានយកទៅ នៅពេលសៀមកាន់កាប់ប្រាសាទព្រះវិហារ។
ទាំងផែនទីដែលបារាំងគូរ ដែលហៅថាអនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងសាលក្រម ឆ្នាំ១៩៦២ គឺជាតឹកតាង បញ្ជាក់យ៉ាងច្បាស់ថា ប្រាសាទព្រះវិហារ គឺជារបស់ខ្មែរ តាំងពីសម័យនោះមក។ បីឆ្នាំក្រោយពោលគឺ នៅឆ្នាំ១៩០៧ ពេលដែលបារាំងគូរផែនទីថ្មី បែងចែកព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសសៀមរួច។ ចំណែកប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រាសាទ កាលណោះ ប្រគល់មកឲ្យខាងកម្ពុជា។ ចាប់តាំងពីពេលនោះមក ថៃមិនដែលតវ៉ាអ្វីឡើយ អស់ពេលជាងពាក់កណ្ដាលមួយសតវត្សរ៍មកនេះ។
ទើបតែនៅឆ្នាំ២០០៨ ក្រោយពីប្រាសាទព្រះវិហារត្រូវបានកម្ពុជាសម្រេចដាក់បញ្ចូល ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលជ្រោមជ្រែងដោយ អង្គការ យូណេស្កូ (UNESCO) ភាគីថៃក៏ផ្ដើមជំទាស់ និងបង្កជម្លោះយោធា នៅតាមព្រំដែនឡើង។ ដោយគ្មានអ្វីសេសសល់ ថៃបានបង្កើតសេនារីយោថ្មីមួយទៀតគឺបង្កើត តំបន់៤.៦ គីឡូម៉ែត្រការ៉េ ដីក្បែរប្រាសាទព្រះវិហារ ថាជារបស់ខ្លួន។ ដោយមើលឃើញថាប្រាសាទព្រះវិហារ បានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកហើយ កាលពីថ្ងៃទី ៧ កក្កដា ឆ្នាំ២០០៨ហើយនោះ។ ម្យ៉ាងវិញទៀត ដោយមានសម្ពាធ ពីក្រុមជ្រុលនិយមអាវលឿងថៃផង កាលណោះ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) អតីតនាយករដ្ឋមន្ត្រីថៃ ត្រូវបានក្រុមអាវលឿងថៃ ធ្វើរដ្ឋប្រហារទម្លាក់ កាលពីឆ្នាំ២០០៦ ដោយចោទថា បានធ្វើឲ្យបាត់បង់ទឹកដីមកខាងកម្ពុជា។
ក្រោយពីអតីតនាយករដ្ឋមន្ត្រីថ្មីឡើងកាន់អំណាច គឺលោក អាភីស៊ីត វេចាជីវ៉ា (Abhisit Vejjajiva) ក៏បានបញ្ជូនកងយោធាភ្លាមៗ ឡើងមកកាន់វត្តកែវសិក្ខាគិរីស្វារៈ ក្នុងបំណងគ្រប់គ្រង ប្រាសាទព្រះវិហារ។ នៅក្នុងចន្លោះឆ្នាំ២០០៨ មកដល់ឆ្នាំ២០១១ កម្ពុជា និងថៃ បានផ្ទុះអាវុធជាច្រើនលើកច្រើនសារ រហូតធ្វើឲ្យតួប្រាសាទវត្តក្បែរប្រាសាទ មនុស្ស និង សត្វ ត្រូវជម្លៀសរកទីសុវត្ថិភាព។ ក្នុងនោះយោធា ទាំងសង្ខាងមានស្លាប់ និងរបួស។ ស្របពេលតំណាងរដ្ឋាភិបាល របស់ប្រទេសទាំងពីរ បានបើកកិច្ចប្រជុំ ដើម្បីទម្លុះទម្លាយភាពជាប់គាំងនេះ ម្ដងជាពីរម្ដង មិនបានសម្រេច ទើបកម្ពុជា បង្ខំដាក់ពាក្យទៅតុលាការ យុត្តិធម៌អន្តរជាតិម្ដងទៀត កាលពីថ្ងៃទី ២៨ ខែ មេសា ឆ្នាំ២០១១ ឲ្យបកស្រាយឡើងវិញ អំពីកាលក្រមឆ្នាំ១៩៦២។
នៅមុនការប្រកាសសាលដីកា ចាប់ផ្ដើម ប៉ុន្មានថ្ងៃមុន ភាគីថៃ បានបង្កើតចលនាផ្សេងៗ ដោយរួមទាំងបង្កើនកម្លាំងយោធា នៅតាមព្រំដែន និង ចោទកម្ពុជាថា មិនបានគោរពកិច្ចព្រមព្រៀង ដែលសន្យាមិនឲ្យមានចល័តទ័ព នៅទីដែលមានជម្លោះថែមទៀត។ ទោះបីមេដឹកនាំកំពូល របស់ប្រទេសទាំងពីរ បានអំពាវនាវ ឲ្យពលរដ្ឋ និង យោធា បន្តស្ងប់ស្ងៀម ក៏ដោយចុះ ក៏កម្លាំងយោធា ត្រូវបានពង្រឹង និង ប្រុងជើងការរៀងៗខ្លួនដែរនៅពេលនេះ។
កាលពីថ្ងៃទី៨ វិច្ឆិកា កន្លងទៅនេះ មន្ត្រីរាជទូតថៃ ប្រចាំប្រទេសហូល្លង់ដ៍ (Netherlands) លោក វីរ៉ាឆៃ ផ្លាសៃ (Virakchai Plasai ) ត្រូវបានកាសែត បាងកកប៉ុស្តិ៍ ដកស្រង់សំដី ដោយនិយាយ តុលាការយុត្តិធម៌ អន្តរជាតិទីក្រុងឡាអេ ទំនងនឹងធ្វើសេចក្ដីសន្និដ្ឋាន របស់ខ្លួន ទៅលើលទ្ធផល ចំនួន៤នៅថ្ងៃទី១១ វិច្ឆិកា គឺទីមួយ តុលាការកំពូលពិភពលោកនេះ នឹងពុំមានយុត្តាធិការ ណាមួយ នៅក្នុងជម្លោះនេះឡើយ ទីពីរ ផ្ទៃដីដែលជុំវិញទីតាំង ដែលមានជម្លោះនោះ អាចជាកម្មសិទ្ធិ របស់កម្ពុជា ទីបី ទីតាំងដែលមានជម្លោះនោះ អាចត្រូវបានកំណត់ តាមការគូរវាស របស់ថៃ និង ទីបួន តុលាការនឹងទុកឲ្យភាគីជម្លោះទាំងពីរ បន្តការចរចា ទ្វេភាគីក្នុងតំបន់ជាថ្មីទៀត។
បើទោះជាទឡ្ហីករណ៍ ដែលភាគីថៃទាញយក ដើម្បីធ្វើសេចក្ដីសន្និដ្ឋាននេះ ហាក់មានការប្រទង់ប្រទាញគ្នាបន្តិចក្ដី សម្រាប់ក្រុមអ្នកវិភាគកម្ពុជាគិតថា ឥទ្ធិពលណាមួយនៃសេចក្ដីសម្រេចនៅនាទីចុងក្រោយនេះ កម្ពុជាក៏ទទួលបានជ័យជម្នះលើភាគីថៃដែរ។
ចំណែក លោក សុក សំអឿន នាយកអង្គការ ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា ពន្យល់ថា ផ្អែកតាម គោលការណ៍ច្បាប់ បើភាគីណាមួយ មិនគោរពតាមអំណាច សាលដីកា របស់តុលាការកំពូលពិភពលោកនេះទេ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ អាចមានសិទ្ធិចាប់បង្ខំភាគី ដែលមានជម្លោះនោះ ឲ្យអនុវត្តតាម។ លោកបន្តថា៖ «មិនគោរពអង្គការសហប្រជាជាតិគេអាចបង្ខំ។អាហ្នឹងត្រូវទៅដល់ក្រុមប្រឹក្សាគេអាចធ្វើអ្វីមួយហើយ សម្រាប់ឲ្យភាគីដែលមិនគោរពហ្នឹង ឲ្យគោរពអ្ហា»។
លោក សុខ ទូច បណ្ឌិតវិទ្យាសាស្ត្រនយោបាយ ចាត់ទុកថា ការព្យាយាមម្ដងហើយម្ដង ដោយបង្កើតយុទ្ធសាស្ត្រ ផ្ទុយពីគោលការណ៍ ច្បាប់ គឺជារបៀបធ្វើនំអត់ស្មៅប៉ុណ្ណោះ របស់ថៃ។លោក សុខ ទូច គិតថា កម្ពុជានឹងមិនបរាជ័យ ចំពោះមុខនេះឡើយ។លោក បញ្ជាក់ថា ព្រោះកម្ពុជាមានលក្ខណៈ គ្រប់គ្រាន់តាមផ្លូវច្បាប់។លោកបន្តថា៖ «គ្រាន់តែបកស្រាយ ដែលថៃ វង្វេងប្រវត្តិសាស្ត្រ កាលពីឆ្នាំពីឆ្នាំ១៩៦២ ហ្នឹងមកបង្ហាញសារជាថ្មីទេ។ តាមពិតនេះបង្ហាញអំពីភាពខ្សោយរបស់ខ្មែរទេ ។បើខ្មែរខ្លាំងវិញ ខ្មែរអាចប្រើប្រាស់កម្លាំងកងទ័ព ឲ្យថៃគោរពសាលដីកា ឆ្នាំ១៩៦២។ ប៉ុន្តែដោយសារយើងទេ ដែលខ្វះសមត្ថភាព មិនគ្រប់គ្រាន់ ទីមួយ ទីពីរឬក៏គឺដោយសារយើងមិនចង់ធ្វើសង្គ្រាមហ្នឹង បានយើងរុញបញ្ហានេះ ទៅឡាអេ ដើម្បីឲ្យឡាអេ បកស្រាយសាដើមឡើងវិញ។នៅឆ្នាំ១៩៦២ មានបីចំណុច ទីមួយប្រាសាទព្រះវិហារ ស្ថិតនៅក្នុងទឹកដីខ្មែរ អាហ្នឹងច្បាស់ណាស់។ហើយទីពីរ សូមឲ្យទាហានថៃ ឬក៏ឆ្មាំថៃហ្នឹង ដកចេញចេញពីប្រាសាទព្រះវិហារ ។ទីបីសូមឲ្យថៃដែលចូលលួចបេតិកភណ្ឌ ទាំងអស់ហ្នឹងចេញពីប្រាសាទ ឲ្យវិលត្រឡប់មកវិញ។ ថៃមិនធ្វើទាន់ធ្វើអាចំណុចទីបីហ្នឹងផង។អញ្ចឹងទេ ខ្ញុំបានជំ រាប់ម្ដងហើយម្ដងទៀតថា ប្រទេសថៃហ្នឹងសូម្បីតែរាំអប្ប រា រាំរាជ្យទ្រព្យ រាំឲ្យបានដូច ដែលមាននៅក្នុងអប្ប រាហ្នឹង គឺរាំមិនកើតផង »។
ទ្វារដែលកំពុងតែចំហ គឺកម្ពុជាចង់បិទ ឬបើកនៅពេលណាក៏បាន មិនចាំបាច់ត្រូវរង់ចាំភាគីថៃឡើយ ព្រោះថាកូនសោទ្វារនៅពេលនេះ គឺស្ថិតនៅក្នុងដៃរបស់កម្ពុជា ៕
Subscribe to:
Post Comments (Atom)
7 comments:
Pourquoi hun sen et les autres d esclaves youn n ont parlent que le problem de pres vihear? Et le problem que youn en train envahise le cambodge actuellement à kampongcham pourquoi il n'y a pas dans actualité?
If Cambodian lost territory around Preah Vehea temple, HUN SEN must be hanged because HUN SEN the one must be answer all of Cambodian land has been lost to Thailand and Vietnam ?
I appeal to all Cambodian, not spend too much time to think Cambodian territory has been lost to Thailand must be think Cambodian territory has been lost to Vietnam on the East especially Koh Tral, it is huge island the same size to Singapore country ?
នេះជាការរៀបចំនយោបាយរបស់យួនទេ សូមកុំចាប់អារម្មណ៏ពេក
យើង នឹងស្នើរ អោយតុលាការ យកករណី ចោរ លួចសន្លឹកឆ្នោត ទៅឡាអេ និង សើររើរឿងឧក្រឹតកម្ម របស់ រដ្ឋាភិបាលអាយ៉ងយួនបរទេស
សូម ងាកមករកជំងឺពិតរបស់កម្ពុជា រឿងដីមួយដុំតូច(៤.៦ គីឡូម៉ែត្រការេ)នៅក្បែរប្រសាទ
វាមិនសំខាន់ទេ សំខាន់យួនមានបំណងលេបយក កម្ពុជានៅជំនាន់នេះ ដូចជា
កោះ ត្រល់ ជាដើម ។
Stop dreaming that Rainsy could do anything, this weak freak going to let you down, he led all his supporters to nowhere but corner with that smeung smath joke Demo. His supporters will be less and less as the last demo. all the youth already disappeared.
CNRP USELESS...USELESS...LOSER.
Dear arsehole 11:02 PM
This is exactly what I told you: Hun $en is cheating the people with Preach Vihear, while it closes its mouth with the Viets or Yuon who are really taking our territory.
Ah asshole 4:37 AM
Stop dreaming that Rainsy could do anything, this weak freak going to let you down, he led all his supporters to nowhere but corner with that smeung smath joke Demo. His supporters will be less and less as the last demo. all the youth already disappeared.
CNRP USELESS...USELESS...LOSER.
CNRP ដូចជាទាល់ច្រកហើយមើលទៅ បើនិយាយនឹងគេៗមិនខ្វល់អញ្ចឹង បើធ្វើប៉ាតិកម្ម ក៍គេមិនខ្វល់ ព្រោះវាបាតដៃទទេអញ្ចឹង ប្រជាជនខំគំទ្រតែដូចជាអត់ យូអិន ដូចផ្កាយលើមេឃ
ហុន សែន ដឹងទាំងអស់បានជាគេធ្វើដូច្នេះ ឥឡូវដូចដើរទាត់ខ្យល់អញ្ចឹង បើចូលជាមូយ ហុន សែន គ្រាន់តែបានប្រាក់ខែ តែដូចកាន់ក្តឱ្យ អា ឈាង វុឌ វាជេរឱ្យ ឌឿដងឱ្យរាល់ថ្ងៃ ធ្វើម្តេចកាំភើងនៅលើគេ
ច្បាប់នៅលើគេ គុកនៅលើគេ គ្រាន់តែនិយាយក៍គេដាក់គុកបានដែរ មើលទៅដូចអស់ច្រកដើរហើយដឹង?
តើអស់លោកយល់យ៉ាងណាដែរ?យើងឃើញអ្នកស្នេហាជាតិច្រើនហើយដែលត្រូវនាក់មានអំណាច
ចាត់ទុក្ខដូចកូនក្មេង ខ្លះគេសម្លាប់ចោល ហើយចោទថាក្បត់ជាតិទៀតផង។
អាអន្ទិតសម រង្សី ,
អាខ្ទើយក្តទន់ល្វក់-បាក់កងាប់
ជាប់ស្នេហ៍កូនឆ្កែញី CPP យួន!
* សូមលោកប្រធាន កុំសាប់ប្រពន្ធខ្លាំងពេក!!!
* សម រង្ស៊ី ឣ្នកធ្វើ ប្រពន្ធឣ្នកស្រែក !!!
* កុំប្រដៅអាមនុស្សនៅលើបង្គង ថាកុំឲ្យសាប់!
* កុំប្រដៅអាមនុស្សបំរើផ្លូវភេទ ថាកុំឲ្យស្រែក!
* កុំប្រដៅអាល្ងង់ទូរថា កុំឲ្យអាសែនវាសាប់!
* កុំប្រដៅអាស៊ីឆ្កែជើងពីរ ថាកុំឲ្យវាស៊ីអាចម៍អាសែន!
* នាងរត់រកអ្នក ,អាមនុស្សពាលវារត់រកពាល
គ្នាវា!................ អញ្ចឹងហើយ!
* សូម្បីតែអាមនុស្សក្បត់ជាតិ ក៏កុំយកជាគ្នា
បេីចង់ឡេីងធ្វេីជានាយករដ្ធមន្ត្រី សូមលោកប្រធានដកឈ្មោះ
តំណាងរាស្ត្រណាម្នាក់ចេញសិន ដេីម្បីលោកប្រធានអាចដាក់ឈ្មោះ
របស់លោកប្រធានជំនួសវិញ !!!
Post a Comment