Wednesday, November 13, 2013

មនុស្សស្លាប់ម្នាក់និងរបួសជាច្រើននាក់នៅក្នុងការបង្រ្កាបលើបាតុករអហិង្សា


មន្ត្រី​ប៉ូលិស​ចាប់​ខ្លួន​បុរស​ម្នាក់​ក្នុង​អំឡុង​ការ​ប៉ះទង្គិច​ជាមួយ​​បាតុករ​ជា​កម្មករ​រោងចក្រ​​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​អង្គារ​ទី​១២ វិច្ឆិកា ២០១៣។

ដោយ គង់ សុឋានរិទ្ធ VOA Khmer November 12, 2013

យ៉ាងហោច​ណាស់​មាន​ស្ត្រី​អ្នក​លក់បាយ​ម្នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​និង​មនុស្ស​ប្រាំ​នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់​ក្នុង​ការ​ប៉ះទង្គិច​ដោយ​ហិង្សា​មួយ​រវាង​ក្រុម​សមត្ថកិច្ច​និង​កម្មករ​រោងចក្រ​កាត់ដេរ​SL​កាលពីព្រឹកថ្ងៃ​អង្គារ​នេះ។​ ដោយឡែក​មនុស្ស​ជាង​៣០​នាក់​ផ្សេង​ទៀត​ក្នុង​នោះ​មាន​ទាំង​ព្រះ​សង្ឃ​ផង​ត្រូវ​ចាប់​ខ្លួន។



នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រុម​អ្នក​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​និង​មន្ត្រី​កង​រាជ​អាវុធហត្ថ។

កម្មករ ​រោងចក្រ​កាត់ដេរ​នៃ​រោងចក្រ ​SL ​ប្រមាណ​ជា​១.០០០​នាក់​បាន​ដឹកនាំ​ក្បួន​បាតុកម្ម​មួយ​កាល​ពី​ព្រឹក​ថ្ងៃ​ អង្គារ​នេះ​ក្នុង​គោលដៅ​ហែរ​ឆ្ពោះ​ទៅ​កាន់​ភូមិគ្រឹះ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន​ ក្នុង​បំណង​ដាក់​ញ្ញត្តិ​សុំ​អន្តរាគមន៍​ពី​លោក​ឲ្យ​ជួយ​ដោះ​ស្រាយ​វិវាទ​ ក្នុង​រោងចក្រ។ វិវាទ​នេះ​បាន​អូស​បន្លាយ​ចាប់​តាំង​ពី​ខែ​សីហា​ មក​ម្ល៉េះ។

ក្រុម​សមត្ថកិច្ច​មាន​ប៉ូលិស​និង​កង​រាជ​អាវុធ​ហត្ថ​បង្រ្កាប​បាតុកម្ម​ប្រដាប់​ដោយ​កាំភ្លើង​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ កាំ​ភ្លើង​ស្វ័យ​ប្រវត្តិ ​ខែល​ការពារ​និង​ដំបង​ឆក់​និង​ដំបង​ឈើ​ ព្រម​ទាំង​ឡាន​បាញ់ទឹក​បាន​រារាំង​ក្រុម​បាតុករ​នៅ​ម្តុំ​គល់​ស្ពាន​ស្ទឹង​មានជ័យ ​នៃ​ខណ្ឌ​មានជ័យ​ រាជ​ធានី​ភ្នំពេញ។

ការ​ប៉ះ​ទង្គិច​ដោយ​ហិង្សា​បាន​កើត​ឡើង​ភ្លាមៗ​នៅ​ពេល​ដែល​ក្រុម​កម្មករ​ព្យាយាម​បុក​ទម្លុះ​រនាំង​រារាំង​របស់​ក្រុម​សមត្ថកិច្ច។

ការបាញ់​គ្រាប់​បែក​ផ្សែង​និង​គ្រាប់​កាំភ្លើង​ពិត​បាន​កើត​ឡើង។ ស្ត្រី​អ្នក​លក់​បាយ​ម្នាក់​នៅ​តាម​ចិញ្ចើម​ផ្លូវ​ទទួល​រង​គ្រាប់​កាំភ្លើង​ត្រង់​ដោះ​ហើយ​បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យ។ ​ក្រុម​បាតុករ​បាន​ដុត​រថយន្ត​ប៉ូលិស​ឆេះ​ចំនួន​ពីរ​គ្រឿង​និង​ម៉ូតូ​មួយ​គ្រឿង។​ក្នុង​នោះ​រថយន្ត​មួយ​គ្រឿង​និង​ម៉ូតូ​មួយ​គ្រឿង​ឆេះ​ខ្ទេច​គ្មាន​សល់។​ រីឯ​រថយន្ត​ទីពីរ​ឆេះ​មួយ​ភាគ​ហើយ​ត្រូវ​កង​ពន្លត់​អគ្គីភ័យ​ពន្លត់​ទាន់​ពេល។

លោក​ចាន់​ សូវ៉េត ​អនុ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ បាន​ចុះ​ទៅ​អង្កេត​ផ្ទាល់​នៅ​កន្លែង​កើត​ហេតុ។

លោក​បាន​រៀបរាប់​ថា៖ «ខាង​ខ្ញុំ​រាប់​ឃើញ​មាន​ការ​ចាប់​ខ្លួន​២៧​នាក់​ហើយ​ក្នុង​ចំណោម​២៧​នាក់​នោះ​ភាគ​ច្រើន​មាន​អាយុ​ត្រឹម​២៥​ឆ្នាំ​ចុះ​ក្រោម។​ ក្នុង​នោះ​មាន​ព្រះ​សង្ឃ​ដែរ។ ​ភាគ​ច្រើន​ជា​យុវជន​ស្នាក់​នៅ​ក្នុង​វត្ត​និង​អ្នក​ភូមិ​រីឯ​កម្មករ​ហាក់​ដូច​ជា​មិន​មាន​ដំណឹង​ពី​ការ​ចាប់​ខ្លួន​ទេ​ប៉ុន្តែ​អ្នក​របួស​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​រុស្ស៊ី ​គឺ​ត្រូវ​កំភ្លៅ​មួយ​និង​ត្រូវ​ស្មា​ធ្លាយ​មក​បំពង់​ក​ គឺ​ជា​កម្មករ​នៃ​រោងចក្រ​SL»។

ផ្អែក​តាម​លោក​ឡាច ​ស៊ីថុន ​ប្រធាន​សម្ព័ន្ធ​សហជីព​ស៊ីខាវឌូ (CCAWDU)​​ ប្រចាំ​រោងចក្រ​SL​ ឲ្យ​ដឹង​ថា កម្មករ​រោងចក្រ​របស់​លោក​រង​របួស​ធ្ងន់​យ៉ាង​តិច​បី​នាក់​និង​មួយ​ចំនួន​ទៀត​ត្រូវ​ចាប់​ខ្លួន។

កម្មករ​រោងចក្រ​SL​មាន​បំណង​ស្វែង​រក​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន​ដើម្បី​ឲ្យ​ដក​ទី​ប្រឹក្សា​នាយក​ក្រុមហ៊ុន​រោងចក្រ​កាត់​ដេរ​នេះ ​ដើម្បី​ទាមទារ​លុយ​ថ្លៃ​បាយ​ចំនួន​បី​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ​ដើម្បី​កុំ​កាត់​ប្រាក់ខែ​កម្មករ​សម្រាប់​រយៈ​ពេល​ពួក​គេ​ធ្វើ​កូដកម្ម​ចាប់​ពី​ខែ​សីហា​មក​និង​សុំឲ្យ​ឈប់​ប្តឹង​កម្មករ​ដែល​មាន​បញ្ហា​ក្នុង​ពេល​ធ្វើ​កូដកម្ម។

កងរាជ​អាវុធហត្ថ​និង​ប៉ូលិស​ត្រូវ​ដាក់​ពង្រាយ​ជា​ច្រើន​រយ​នាក់​នៅតាម​ចំណុច​ក្រោម​ស្ពាន​ស្ទឹងមាន​ជ័យ​និង​នៅ​លើ​គល់​ស្ពាន​ភាគ​ខាង​លិច។ រីឯ​ក្រុម​អ្នក​តវ៉ា​មួយ​ចំនួន​បាន​រត់​ចូល​ក្នុងវ​ត្ត​ចង្រ្កាន​តាព្រហ្ម​ស្ទឹង​មានជ័យ​និង​រត់​បាច​សាច​គ្នា​នៅតាម​បណ្តោយ​ផ្លូវ​ឆ្លោះ​មក​កាន់​ស្ពាន។

ក្រុម​យុវជន​និង​ព្រះ​សង្ឃ​មួយ​ចំនួន​ដែល​ងាក​មកគាំទ្រ​ក្រុមអ្នក​តវ៉ា​និង​ក្រុមសមត្ថកិច្ច​បាន​យកដុំថ្ម​គប់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។ យូរៗ​ម្តង​ក្រុម​សមត្ថកិច្ច​​បាញ់​កាំ​គ្រាប់​បែក​ផ្សែង​សំដៅ​រក​ហ្វូង​អ្នកតវ៉ា​និង​អ្នក​គាំទ្រ​អ្នកតវ៉ា។

បន្ទាប់​ពី​ស្ថិត​ក្នុង​ការត្រៀម​ជាច្រើន​ម៉ោង​ក្រុម​សមត្ថកិច្ច​បាន​តំរៀប​ជួរ​ដើរ​សំដៅ​ធ្វើការ​បង្រ្កាប​ក្នុង​វត្ត នៅ​តាម​ច្រក​នានា​និង​នៅ​ក្នុង​ផ្ទះ​ប្រជាជន​មួយ​ចំនួន​និង​នៅ​តាម​សាលា​រៀន​នៅ​ក្បែរនោះ។

យុវជន​ជាច្រើន​ត្រូវចាប់ខ្លួន​ភ្លាមៗ​ហើយ​ត្រូវ​ក្រុមប៉ូលិស​និង​កងរាជអាវុធហត្ថ​វាយ​សំពង​នឹង​ដំបង​យ៉ាង​ពេញ​ទំហឹង​ ទាត់​ ធាក់​យ៉ាង​ហិង្សា​ពោរ​ពេញ​ដោយ​គំនុំ​ប្រៀប​ដូច​ជាគូ​ប្រយុទ្ធ​ក្នុង​សមរភូមិ។

យុវជន​ខ្លះ​ត្រូវ​គេ​បោច​សក់​ក្បាល​បណ្តើរ​ វាយ​ទាត់​ធាក់​បណ្តើរ។ អ្នក​ចាប់ខ្លួន​ខ្លះ​បាន​លើក​ដៃ​សំពះ​​លុត​ជង្គង់​អង្វរ​សុំ​កុំ​ឲ្យវាយខ្លួន​ឬ​ប្រកែកថា​ខ្លួន​គ្រាន់​តែ​ជា​អ្នក​ឈរ​មើល​តែ​ប៉ុណ្ណោះ។ ព្រះ​សង្ឃវ័យ​ក្មេង​ត្រូវ​ចាប់​ប្រមូល​ដាក់​ឲ្យ​គង់​នៅ​នឹង​ដី​រង់ចាំ​រថយន្ត​មកដឹក​ឆ្ពោះ​ទៅ​កាន់​ស្នងការ​ប៉ូលិស។

បុរស​ម្នាក់​ជា​អ្នកលក់​ផ្លែដូង​ត្រូវ​កងសមត្ថកិច្ច​ព្រួតគ្នា ​រោមវាយ​ដូច​គោ​ហ្វូង​​ដោយវាយ​លើក្បាល ​ដង​ខ្លួន ​ជើង​និង​ធាក់​ដោយគ្រាន់​តែ​សង្ស័យ​ថា​បុរស​រូប​នេះ​បាន​ចូល​រួម​បាតុកម្ម​ជាមួយ​ក្រុម​កម្មករ​រោងចក្រ​SL។ ដៃ​ហើម​ទាង​សង​ខាង ​មាត់​បែក​ឈាម​ពេញមាត់​ និង​មាន​ស្នាម​របួស​លើ​ជើង ​បុរស​នេះ​មិន​ហ៊ាន​ទាំង​ប្រាប់​ឈ្មោះ​ខ្លួនទេ​ដោយសារ​ខ្លាច​ប្រពន្ធ​របស់​ខ្លួន​នៅ​ខេត្ត​ព្រៃវែង​ឮ​ដំណឹង​អកុសល​របស់​ខ្លួន។

«អាជ្ញាធរ​វាយ។ហើម​ដៃ​ហើម​ជើង​អស់​ហើយ»។

លោក​ឧត្តមសេនីយ៍​ជួន ​សុវណ្ណ​ ស្នង​ការនគរបាល​រាជ​ធានី​ភ្នំពេញ​និង​លោក​ឧត្តម​សេនីយ៍​ឯក​ខៀវ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​មិនអាច​ទាក់​ទង​បានទេ​នៅថ្ងៃ​នេះ។​  ប៉ុន្តែ​បើ​យោង​តាម​ការ​គេហ​ទំព័រ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​លោក​ជួន សុវណ្ណ​បាន​សម្តែង​ការសោកស្តាយ​ចំពោះ​អំពើ​ហិង្សា​ដែល​បាន​កើត​ឡើង​ហើយ​បានស្តី​បន្ទោស​ជាពិសេស​ទៅ​លើ​ការ​បង្កហេតុ​របស់​ក្រុម​បាតុករ។

ដោយឡែក​លោក​ខេង​ ទីតូ ​អ្នកនាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​ផ្ទៃ​ប្រទេស​បញ្ជាក់​ថា​កង​រាជអាវុធហត្ថ​គ្រាន់​តែ​ជា​កង​ជំនួយ​ដល់​សមត្ថកិច្ច​ប៉ូលិស​តែ​ប៉ុណ្ណោះ។

«ខ្ញុំគ្រាន់​តែ​ជា​កម្លាំង​ជំនួយ​ក្រោយ​ពេល​ដែល​ប៉ូលិស​ដែល​ប៉ះ​ទង្គិច​ជាមួយ​បាតុករ។ ​ក្រោយ​ពេល​ឃើញ​ពួក​យើង​គេ​ក៏បា​នរត់​ ហើយ​សល់​មួយ​ចំនួន​យើង​ក៏​បាន​ឃាត់​ខ្លួន​ហើយ​បញ្ជូន​ឲ្យ​ប៉ូលិស​ដើម្បី​ឲ្យគេ​ចាត់​ការ​តាម​នីតិវិធី»។

យោងតាម​លោក​ខេង​ ទីតូ ​កង​ប៉ូលិស​ចំនួន​បួន​នាក់​បាន​រង​របួស​ក្នុង​ការប៉ះ​ទង្គិច​គ្នា​នោះ​ដែរ។

អ្នកនាំពាក្យ​កង​រាជ​អាវុធហត្ថ​ដដែល​បន្ថែម​ថា​កង​ប៉ូលិស​នឹ​ង​ត្រូវ​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ការ​បាញ់​គ្រាប់​ពិត​ដែល​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​នោះ។

លោកអំ ​សំអាត ​ប្រធាន​ការិយាល័យ​គ្រប់គ្រង​បច្ចេក​ទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​អំពើ​ហិង្សា​និង​បាន​ស្តី​បន្ទោស​លើ​អសមត្ថភាព​នៃ​សមត្ថកិច្ច​របស់​ស្ថាប័ន​រដ្ឋាភិបាល​​ក្នុងការ​ដោះ​សា្រយ​វិវាទ​រវាង​ក្រុម​កម្មករ​រោងចក្រ​SL ​ជាមួយ​នឹង​ថៅកែ​រោងចក្រ។

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​បាន​ព្រមាន​ពីវ​ប្បធម៌​នៃ​អំពើ​ហិង្សា​អាច​នឹង​បន្ត​កើត​មាន​ដូច្នេះ៖ «ការ​វាយដំ​គឺ​ជា​ការ​ប្រព្រឹត្តិ​ខុស​ច្បាប់។​ការ​ប្រទូស​រ៉ាយ​វាមាន​ ប៉ុន្តែ​នៅ​ពេល​ដែល​ចាប់​បាន​ត្រូវ​តែ​អនុ​វត្ត​តាម​ច្បាប់​គឺ​ច្បាប់​តម្រូវ​មិន​ឲ្យ​ធ្វើការ​វាយដំ។​អញ្ចឹង​កាល​ណា​មាន​អំពើ​ហិង្សា​ហើយ​អ្នកបង្ក​ឬ​អ្នក​ទទួល​ខុសត្រូវ​មិន​ត្រូវ​បានអនុវត្ត​ច្បាប់​ វប្បធម៌​នៃ​អំពើ​ហិង្សា​នឹង​ចេះ​តែ​បន្ត​និង​អាច​ខ្លាំង​ជាង​នេះ​ទៀត»។

ជាមួយគ្នា​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ជំទាស់​ជាប់​ឆ្នោត​​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថ្កោលទោស​អំពើ​ហិង្សា​របស់​អាជ្ញាធរ​លើ​កម្មករ​រោងចក្រ​SL​​និង​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​ប៉ូលិស​កម្ពុជា​បញ្ឈប់​អំពើ​ហិង្សា​តទៅ​ទៀត។

នេះគឺ​ជាលើក​ទីពីរ​ហើយ​ដែល​មាន​ការប៉ះ​ទង្គិច​យ៉ាង​ហិង្សា​រវាង​ក្រុម​បាតុករ​និង​ក្រុម​សមត្ថកិច្ច​ក្រោយ​ពី​ការ​បោះឆ្នោត​ថ្ងៃទី​២៨​ខែ​កក្កដា។

ការ​ប៉ះទង្គិច​លើក​ទី​១​សមត្ថកិច្ច​បាន​បាញ់​និង​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ហើយ​រហូត​មក​ទល់​នឹង​ពេល​នេះ​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការបាញ់​នេះ​មិនទាន់​ត្រូវ​វែក​មុខ​ឃើញ​នៅ​ឡើយ៕

8 comments:

Anonymous said...

ឯ​ណាទៅអាឆ្កែកន្ទុយខ្វៀន
*អាយួន រង្សី, អាស្វាញញឹមបោក-ដូចមុខ​អាយីវ
*អាយួន សុខា ?
អាយួនឆ្អឹនក្តិត ស៊ីក្តិត!..ឆ្អឹនក្ត ស៊ីក្ត!
-
អាបិសាច-អត់ស្រមោល
-អាយួន មាន់ស្ងោរជ្រក់ រង្សី
-អាយួន ការីស្វា សុខា
-អាសង្គ្រោះខ្មែរក្លែងក្លាយ-សង្គ្រោះកៅអី​​​​ចោរ!
-អាអួតតាំងខ្លួនឯងបន្លំជួយសង្រ្គោះខ្មែរ

អាគុកអស់នេះទៅណាអស់ហើយ?

*ហ៊ុន សែនឲ្យលុយពួកវាគេចទៅដើរ
ស៊ីចាយក្រៅស្រុកមួយរយ:និងដើរបោកបញ្ឆោត
លុយកាក់ខ្មែរនៅបរទេស ដើម្បី​ប្រជាភិថុត បន្លំអូសបន្លាយពេលវេលាទុកឱកាសឲ្យពួកអាយួនរៀបចំខ្លួន​សម្លាប់ខ្មែរចោលជាបន្តបន្ទាប់!

Anonymous said...

អាយួនរៀបចំឲ្យអា CNRP គេចខ្លួន​មួយរយ:

ពេលស្រុកខ្មែរមានបញ្ហា
-អាផ្តាច់ការតាំងខ្លួនជាមហាត្មៈគន្ធី..សម រង្សី
-អាយួនផ្តាច់ការ.................កឹម សុខា
-មីស្វាអួតតាំងខ្លួនជា AUNG SAN SUU KYI
.......មួ សុខហួ
________________________________

** អាមាន់ស្ងោរជ្រក់ សម រង្សី
-វាត្រឡប់ទៅស្រុកខ្មែរ​​​​​​ថ្ងៃនេះ
12 - 11 - 2013 តែមិនចូលភ្នំពេញទេ
វាបន្លំគេច(បញ្ហា)។
......វាយកលេសវៀងទៅដើរលេង
នៅប្រាសាទព្រះវិហារសិន ។

Anonymous said...

HUN XEN OWNED CAMBODIA!

1. Country for sale

2. Land concession

3. Deforestation

Anonymous said...

I,like this way anwser to communist should do stronger that don't stop untill you got result from some one respondable figt and figt .KRANHUN EASAN

Anonymous said...

I called Ah Hun Sen's Regime is authoritarian and crime against humanity.
This is another very case for ICC.

Anonymous said...




កណ្ដួយម៉ែអាប៉ូលីសចុយម្រ៉ាយ... អាតិរច្ឆាន!
កុំបានធ្វើឆ្កែយួនប៉ុនហ្នឹងសំញ៉ែងឬកក្អេងក្អាងពេក
កុំខ្លាំងពេក កុំធ្វើឬកយូកូងបាតផ្សារខ្លាំងពេក
ប្រយ័ត្នអាយួនយកទៅការីខ្ទិះដូងសណ្ដែកដីក្លែម
ស្រា-សទៅ...អាថ្លើម..!

Anonymous said...

ពួកអាបក្សប្រជាជនបានធ្វើអំពើអាក្រក់ច្រើនណាស់!
បើ សហរដ្ឋអាមេរិចមិនកំចាត់ពួកអានេះចោលអោយអស់ទេ
នោះសហរដ្ឋអាមេរិចមិនសមធ្វើជាអ្នកការពារយុត្តិធម៌និងមេដឹកនាំនៅលើពិភពលោកទេ...

Anonymous said...

You're not human...!! The HS regime gave my people problems with social corruption, and we're demanding for our rights. Why you're using excessive force to my innocent civilians??? Wake up Khmers..!! I am very sad to see this happen to my people...You gave us blood, and you’ll soon receive blood, too. //