មន្ត្រីប៉ូលិសចាប់ខ្លួនបុរសម្នាក់ក្នុងអំឡុងការប៉ះទង្គិចជាមួយបាតុករជាកម្មកររោងចក្រនៅរាជធានីភ្នំពេញកាលពីថ្ងៃអង្គារទី១២ វិច្ឆិកា ២០១៣។ |
ដោយ គង់ សុឋានរិទ្ធ VOA Khmer November 12, 2013
យ៉ាងហោចណាស់មានស្ត្រីអ្នកលក់បាយម្នាក់បានស្លាប់បាត់បង់ជីវិតនិងមនុស្សប្រាំនាក់ផ្សេងទៀតរងរបួសធ្ងន់ក្នុងការប៉ះទង្គិចដោយហិង្សាមួយរវាងក្រុមសមត្ថកិច្ចនិងកម្មកររោងចក្រកាត់ដេរSLកាលពីព្រឹកថ្ងៃអង្គារនេះ។ ដោយឡែកមនុស្សជាង៣០នាក់ផ្សេងទៀតក្នុងនោះមានទាំងព្រះសង្ឃផងត្រូវចាប់ខ្លួន។
នេះបើយោងតាមរបាយការណ៍របស់ក្រុមអ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនិងមន្ត្រីកងរាជអាវុធហត្ថ។
កម្មករ រោងចក្រកាត់ដេរនៃរោងចក្រ SL ប្រមាណជា១.០០០នាក់បានដឹកនាំក្បួនបាតុកម្មមួយកាលពីព្រឹកថ្ងៃ អង្គារនេះក្នុងគោលដៅហែរឆ្ពោះទៅកាន់ភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងបំណងដាក់ញ្ញត្តិសុំអន្តរាគមន៍ពីលោកឲ្យជួយដោះស្រាយវិវាទ ក្នុងរោងចក្រ។ វិវាទនេះបានអូសបន្លាយចាប់តាំងពីខែសីហា មកម្ល៉េះ។
ក្រុមសមត្ថកិច្ចមានប៉ូលិសនិងកងរាជអាវុធហត្ថបង្រ្កាបបាតុកម្មប្រដាប់ដោយកាំភ្លើងបាញ់ឧស្ម័នបង្ហូរទឹកភ្នែក កាំភ្លើងស្វ័យប្រវត្តិ ខែលការពារនិងដំបងឆក់និងដំបងឈើ ព្រមទាំងឡានបាញ់ទឹកបានរារាំងក្រុមបាតុករនៅម្តុំគល់ស្ពានស្ទឹងមានជ័យ នៃខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ការប៉ះទង្គិចដោយហិង្សាបានកើតឡើងភ្លាមៗនៅពេលដែលក្រុមកម្មករព្យាយាមបុកទម្លុះរនាំងរារាំងរបស់ក្រុមសមត្ថកិច្ច។
ការបាញ់គ្រាប់បែកផ្សែងនិងគ្រាប់កាំភ្លើងពិតបានកើតឡើង។ ស្ត្រីអ្នកលក់បាយម្នាក់នៅតាមចិញ្ចើមផ្លូវទទួលរងគ្រាប់កាំភ្លើងត្រង់ដោះហើយបានស្លាប់នៅមន្ទីរពេទ្យ។ ក្រុមបាតុករបានដុតរថយន្តប៉ូលិសឆេះចំនួនពីរគ្រឿងនិងម៉ូតូមួយគ្រឿង។ក្នុងនោះរថយន្តមួយគ្រឿងនិងម៉ូតូមួយគ្រឿងឆេះខ្ទេចគ្មានសល់។ រីឯរថយន្តទីពីរឆេះមួយភាគហើយត្រូវកងពន្លត់អគ្គីភ័យពន្លត់ទាន់ពេល។
លោកចាន់ សូវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សអាដហុក បានចុះទៅអង្កេតផ្ទាល់នៅកន្លែងកើតហេតុ។
លោកបានរៀបរាប់ថា៖ «ខាងខ្ញុំរាប់ឃើញមានការចាប់ខ្លួន២៧នាក់ហើយក្នុងចំណោម២៧នាក់នោះភាគច្រើនមានអាយុត្រឹម២៥ឆ្នាំចុះក្រោម។ ក្នុងនោះមានព្រះសង្ឃដែរ។ ភាគច្រើនជាយុវជនស្នាក់នៅក្នុងវត្តនិងអ្នកភូមិរីឯកម្មករហាក់ដូចជាមិនមានដំណឹងពីការចាប់ខ្លួនទេប៉ុន្តែអ្នករបួសដែលកំពុងស្នាក់នៅក្នុងមន្ទីរពេទ្យរុស្ស៊ី គឺត្រូវកំភ្លៅមួយនិងត្រូវស្មាធ្លាយមកបំពង់ក គឺជាកម្មករនៃរោងចក្រSL»។
ផ្អែកតាមលោកឡាច ស៊ីថុន ប្រធានសម្ព័ន្ធសហជីពស៊ីខាវឌូ (CCAWDU) ប្រចាំរោងចក្រSL ឲ្យដឹងថា កម្មកររោងចក្ររបស់លោករងរបួសធ្ងន់យ៉ាងតិចបីនាក់និងមួយចំនួនទៀតត្រូវចាប់ខ្លួន។
កម្មកររោងចក្រSLមានបំណងស្វែងរកអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែនដើម្បីឲ្យដកទីប្រឹក្សានាយកក្រុមហ៊ុនរោងចក្រកាត់ដេរនេះ ដើម្បីទាមទារលុយថ្លៃបាយចំនួនបីដុល្លារក្នុងមួយថ្ងៃ ដើម្បីកុំកាត់ប្រាក់ខែកម្មករសម្រាប់រយៈពេលពួកគេធ្វើកូដកម្មចាប់ពីខែសីហាមកនិងសុំឲ្យឈប់ប្តឹងកម្មករដែលមានបញ្ហាក្នុងពេលធ្វើកូដកម្ម។
កងរាជអាវុធហត្ថនិងប៉ូលិសត្រូវដាក់ពង្រាយជាច្រើនរយនាក់នៅតាមចំណុចក្រោមស្ពានស្ទឹងមានជ័យនិងនៅលើគល់ស្ពានភាគខាងលិច។ រីឯក្រុមអ្នកតវ៉ាមួយចំនួនបានរត់ចូលក្នុងវត្តចង្រ្កានតាព្រហ្មស្ទឹងមានជ័យនិងរត់បាចសាចគ្នានៅតាមបណ្តោយផ្លូវឆ្លោះមកកាន់ស្ពាន។
ក្រុមយុវជននិងព្រះសង្ឃមួយចំនួនដែលងាកមកគាំទ្រក្រុមអ្នកតវ៉ានិងក្រុមសមត្ថកិច្ចបានយកដុំថ្មគប់ដាក់គ្នាទៅវិញទៅមក។ យូរៗម្តងក្រុមសមត្ថកិច្ចបាញ់កាំគ្រាប់បែកផ្សែងសំដៅរកហ្វូងអ្នកតវ៉ានិងអ្នកគាំទ្រអ្នកតវ៉ា។
បន្ទាប់ពីស្ថិតក្នុងការត្រៀមជាច្រើនម៉ោងក្រុមសមត្ថកិច្ចបានតំរៀបជួរដើរសំដៅធ្វើការបង្រ្កាបក្នុងវត្ត នៅតាមច្រកនានានិងនៅក្នុងផ្ទះប្រជាជនមួយចំនួននិងនៅតាមសាលារៀននៅក្បែរនោះ។
យុវជនជាច្រើនត្រូវចាប់ខ្លួនភ្លាមៗហើយត្រូវក្រុមប៉ូលិសនិងកងរាជអាវុធហត្ថវាយសំពងនឹងដំបងយ៉ាងពេញទំហឹង ទាត់ ធាក់យ៉ាងហិង្សាពោរពេញដោយគំនុំប្រៀបដូចជាគូប្រយុទ្ធក្នុងសមរភូមិ។
យុវជនខ្លះត្រូវគេបោចសក់ក្បាលបណ្តើរ វាយទាត់ធាក់បណ្តើរ។ អ្នកចាប់ខ្លួនខ្លះបានលើកដៃសំពះលុតជង្គង់អង្វរសុំកុំឲ្យវាយខ្លួនឬប្រកែកថាខ្លួនគ្រាន់តែជាអ្នកឈរមើលតែប៉ុណ្ណោះ។ ព្រះសង្ឃវ័យក្មេងត្រូវចាប់ប្រមូលដាក់ឲ្យគង់នៅនឹងដីរង់ចាំរថយន្តមកដឹកឆ្ពោះទៅកាន់ស្នងការប៉ូលិស។
បុរសម្នាក់ជាអ្នកលក់ផ្លែដូងត្រូវកងសមត្ថកិច្ចព្រួតគ្នា រោមវាយដូចគោហ្វូងដោយវាយលើក្បាល ដងខ្លួន ជើងនិងធាក់ដោយគ្រាន់តែសង្ស័យថាបុរសរូបនេះបានចូលរួមបាតុកម្មជាមួយក្រុមកម្មកររោងចក្រSL។ ដៃហើមទាងសងខាង មាត់បែកឈាមពេញមាត់ និងមានស្នាមរបួសលើជើង បុរសនេះមិនហ៊ានទាំងប្រាប់ឈ្មោះខ្លួនទេដោយសារខ្លាចប្រពន្ធរបស់ខ្លួននៅខេត្តព្រៃវែងឮដំណឹងអកុសលរបស់ខ្លួន។
«អាជ្ញាធរវាយ។ហើមដៃហើមជើងអស់ហើយ»។
លោកឧត្តមសេនីយ៍ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមិនអាចទាក់ទងបានទេនៅថ្ងៃនេះ។ ប៉ុន្តែបើយោងតាមការគេហទំព័រសារព័ត៌មានក្នុងស្រុកមួយចំនួនលោកជួន សុវណ្ណបានសម្តែងការសោកស្តាយចំពោះអំពើហិង្សាដែលបានកើតឡើងហើយបានស្តីបន្ទោសជាពិសេសទៅលើការបង្កហេតុរបស់ក្រុមបាតុករ។
ដោយឡែកលោកខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថផ្ទៃប្រទេសបញ្ជាក់ថាកងរាជអាវុធហត្ថគ្រាន់តែជាកងជំនួយដល់សមត្ថកិច្ចប៉ូលិសតែប៉ុណ្ណោះ។
«ខ្ញុំគ្រាន់តែជាកម្លាំងជំនួយក្រោយពេលដែលប៉ូលិសដែលប៉ះទង្គិចជាមួយបាតុករ។ ក្រោយពេលឃើញពួកយើងគេក៏បានរត់ ហើយសល់មួយចំនួនយើងក៏បានឃាត់ខ្លួនហើយបញ្ជូនឲ្យប៉ូលិសដើម្បីឲ្យគេចាត់ការតាមនីតិវិធី»។
យោងតាមលោកខេង ទីតូ កងប៉ូលិសចំនួនបួននាក់បានរងរបួសក្នុងការប៉ះទង្គិចគ្នានោះដែរ។
អ្នកនាំពាក្យកងរាជអាវុធហត្ថដដែលបន្ថែមថាកងប៉ូលិសនឹងត្រូវធ្វើការស៊ើបអង្កេតលើការបាញ់គ្រាប់ពិតដែលបណ្តាលឲ្យស្ត្រីម្នាក់ស្លាប់នោះ។
លោកអំ សំអាត ប្រធានការិយាល័យគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ បានសម្តែងការសោកស្តាយចំពោះអំពើហិង្សានិងបានស្តីបន្ទោសលើអសមត្ថភាពនៃសមត្ថកិច្ចរបស់ស្ថាប័នរដ្ឋាភិបាលក្នុងការដោះសា្រយវិវាទរវាងក្រុមកម្មកររោងចក្រSL ជាមួយនឹងថៅកែរោងចក្រ។
មន្ត្រីសិទ្ធិមនុស្សរូបនេះបានព្រមានពីវប្បធម៌នៃអំពើហិង្សាអាចនឹងបន្តកើតមានដូច្នេះ៖ «ការវាយដំគឺជាការប្រព្រឹត្តិខុសច្បាប់។ការប្រទូសរ៉ាយវាមាន ប៉ុន្តែនៅពេលដែលចាប់បានត្រូវតែអនុវត្តតាមច្បាប់គឺច្បាប់តម្រូវមិនឲ្យធ្វើការវាយដំ។អញ្ចឹងកាលណាមានអំពើហិង្សាហើយអ្នកបង្កឬអ្នកទទួលខុសត្រូវមិនត្រូវបានអនុវត្តច្បាប់ វប្បធម៌នៃអំពើហិង្សានឹងចេះតែបន្តនិងអាចខ្លាំងជាងនេះទៀត»។
ជាមួយគ្នានេះគណបក្សសង្គ្រោះជាតិដែលជាគណបក្សជំទាស់ជាប់ឆ្នោតបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសអំពើហិង្សារបស់អាជ្ញាធរលើកម្មកររោងចក្រSLនិងអំពាវនាវឲ្យអាជ្ញាធរប៉ូលិសកម្ពុជាបញ្ឈប់អំពើហិង្សាតទៅទៀត។
នេះគឺជាលើកទីពីរហើយដែលមានការប៉ះទង្គិចយ៉ាងហិង្សារវាងក្រុមបាតុករនិងក្រុមសមត្ថកិច្ចក្រោយពីការបោះឆ្នោតថ្ងៃទី២៨ខែកក្កដា។
ការប៉ះទង្គិចលើកទី១សមត្ថកិច្ចបានបាញ់និងបណ្តាលឲ្យបុរសម្នាក់ស្លាប់ហើយរហូតមកទល់នឹងពេលនេះអ្នកទទួលខុសត្រូវចំពោះការបាញ់នេះមិនទាន់ត្រូវវែកមុខឃើញនៅឡើយ៕
8 comments:
ឯណាទៅអាឆ្កែកន្ទុយខ្វៀន
*អាយួន រង្សី, អាស្វាញញឹមបោក-ដូចមុខអាយីវ
*អាយួន សុខា ?
អាយួនឆ្អឹនក្តិត ស៊ីក្តិត!..ឆ្អឹនក្ត ស៊ីក្ត!
-
អាបិសាច-អត់ស្រមោល
-អាយួន មាន់ស្ងោរជ្រក់ រង្សី
-អាយួន ការីស្វា សុខា
-អាសង្គ្រោះខ្មែរក្លែងក្លាយ-សង្គ្រោះកៅអីចោរ!
-អាអួតតាំងខ្លួនឯងបន្លំជួយសង្រ្គោះខ្មែរ
អាគុកអស់នេះទៅណាអស់ហើយ?
*ហ៊ុន សែនឲ្យលុយពួកវាគេចទៅដើរ
ស៊ីចាយក្រៅស្រុកមួយរយ:និងដើរបោកបញ្ឆោត
លុយកាក់ខ្មែរនៅបរទេស ដើម្បីប្រជាភិថុត បន្លំអូសបន្លាយពេលវេលាទុកឱកាសឲ្យពួកអាយួនរៀបចំខ្លួនសម្លាប់ខ្មែរចោលជាបន្តបន្ទាប់!
អាយួនរៀបចំឲ្យអា CNRP គេចខ្លួនមួយរយ:
ពេលស្រុកខ្មែរមានបញ្ហា
-អាផ្តាច់ការតាំងខ្លួនជាមហាត្មៈគន្ធី..សម រង្សី
-អាយួនផ្តាច់ការ.................កឹម សុខា
-មីស្វាអួតតាំងខ្លួនជា AUNG SAN SUU KYI
.......មួ សុខហួ
________________________________
** អាមាន់ស្ងោរជ្រក់ សម រង្សី
-វាត្រឡប់ទៅស្រុកខ្មែរថ្ងៃនេះ
12 - 11 - 2013 តែមិនចូលភ្នំពេញទេ
វាបន្លំគេច(បញ្ហា)។
......វាយកលេសវៀងទៅដើរលេង
នៅប្រាសាទព្រះវិហារសិន ។
HUN XEN OWNED CAMBODIA!
1. Country for sale
2. Land concession
3. Deforestation
I,like this way anwser to communist should do stronger that don't stop untill you got result from some one respondable figt and figt .KRANHUN EASAN
I called Ah Hun Sen's Regime is authoritarian and crime against humanity.
This is another very case for ICC.
កណ្ដួយម៉ែអាប៉ូលីសចុយម្រ៉ាយ... អាតិរច្ឆាន!
កុំបានធ្វើឆ្កែយួនប៉ុនហ្នឹងសំញ៉ែងឬកក្អេងក្អាងពេក
កុំខ្លាំងពេក កុំធ្វើឬកយូកូងបាតផ្សារខ្លាំងពេក
ប្រយ័ត្នអាយួនយកទៅការីខ្ទិះដូងសណ្ដែកដីក្លែម
ស្រា-សទៅ...អាថ្លើម..!
ពួកអាបក្សប្រជាជនបានធ្វើអំពើអាក្រក់ច្រើនណាស់!
បើ សហរដ្ឋអាមេរិចមិនកំចាត់ពួកអានេះចោលអោយអស់ទេ
នោះសហរដ្ឋអាមេរិចមិនសមធ្វើជាអ្នកការពារយុត្តិធម៌និងមេដឹកនាំនៅលើពិភពលោកទេ...
You're not human...!! The HS regime gave my people problems with social corruption, and we're demanding for our rights. Why you're using excessive force to my innocent civilians??? Wake up Khmers..!! I am very sad to see this happen to my people...You gave us blood, and you’ll soon receive blood, too. //
Post a Comment