Sunday, November 24, 2013

ពលរដ្ឋ​គ្រោង​បន្ត​ដុត​ទុយយោ​បូម​ខ្សាច់​ក្រុមហ៊ុន​ប្រឆាំង​នឹង​ការ​លក់​ដី​វត្ត​នៅ​ព្រែកលៀប


បំពង់​ទីប​សម្រាប់​បូម​ខ្សាច់​របស់​ក្រុមហ៊ុន អេង កាំង ដែល​ត្រូវ​ប្រជាពលរដ្ឋ​ដុត​កម្ទេច​ចោល ស្ថិត​ក្នុង​
សង្កាត់​ព្រែកលៀប ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។ RFA/Sek Bandith

អ្នក​ភូមិ​ស្ថិត​ក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​បន្ត​ដុត​គំនរ​ទុយយោ​បូម​ខ្សាច់​ក្រុមហ៊ុន អេង កាំង នៅ​ថ្ងៃ​ទី​២៤ វិច្ឆិកា ស្រប​ពេល​ដែល​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​ចុះ​ទៅ​ពិនិត្យ​តំបន់​នោះ។

ដោយ វោហារ RFA November 23, 2013

តំណាង​ប្រជាពលរដ្ឋ​នៃ​សហគមន៍​ជ្រោយ​ចង្វា បញ្ជាក់​នៅ​ថ្ងៃ​ទី​២៤ វិច្ឆិកា ថា ប្រជាពលរដ្ឋ​គ្រោង​ដុត​កម្ទេច​ឲ្យ​អស់​នូវ​ទុយយោ​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​ដែល​សល់​ពី​ម្សិលមិញ។ លោក​ថា លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​ចុះ​ទៅ​ទីតាំង​នោះ និង​កំពុង​ចុះ​ទៅ​ពិនិត្យ​មើល​កន្លែង​បូម​ខ្សាច់​មួយ​នៅ​ក្បែរ​នោះ​ដែរ ដែល​ប្រជាពលរដ្ឋ​ចោទ​ថា ការ​បូម​ខ្សាច់​នេះ​បាន​ធ្វើ​ឲ្យ​បាក់​ច្រាំង​ទន្លេ​នៅ​ម្ដុំ​នោះ។

ស្រប​ពេល​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ព្រែកលៀប នៅ​ថ្ងៃ​ទី​២៤ វិច្ឆិកា នេះ លោក កូប ស្លេះ អភិបាល​រង​ខណ្ឌ​ឫស្សីកែវ បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ ក៏​កំពុង​ចុះ​ទៅ​ជួប​ជួយ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដែរ នៅ​ថ្ងៃ​ជាមួយ​គ្នា​នេះ។

កាល​ពី​ម៉ោង ១២​អាធ្រាត្រ​យប់​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ក្រុម​អ្នក​ភូមិ​តវ៉ា​ប្រឆាំង​នឹង​ការ​លក់​ដី​របស់​វត្ត​ពោធិព្រឹក្ស ហៅ​វត្ត​ខ្ទរ និង​ការ​លួច​វាយ​បំផ្លាញ​ប៉ាឆា​ស្ថិត​នៅ​បណ្តោយ​ផ្លូវ​ជាតិ​៦​អា ហើយ​បាន​ឈាន​ទៅ​ដល់​ការ​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៦​អា អស់​ជាច្រើន​ម៉ោង គឺ​ចាប់​ពី​ម៉ោង ៧​ព្រឹក រហូត​ដល់​ម៉ោង​ជាង​១០ ថ្ងៃ​ទី​២៣ វិច្ឆិកា។

អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា ការ​បិទ​ផ្លូវ​នេះ​ជា​ការ​ប្រឆាំង​នឹង​ក្រុមហ៊ុន អេង កាំង ដែល​បាន​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ ចៅ​អធិការ​វត្ត គណៈកម្មការ​អាចារ្យ​ទិញ​លក់​ដី​វត្ត និង​បំផ្លាញ​ប៉ាឆា​ដែល​ជា​ទី​កន្លែង​បូជា​សព​របស់​ប្រជាពលរដ្ឋ​ចំណុះ​ជើង​វត្ត មាន​ភូមិ​ខ្ទរ បាក់ខែង និង​ព្រែកលៀប ជាដើម។

សូម​រង់ចាំ​ស្ដាប់ និង​អាន​ព័ត៌មាន​បន្ថែម...


4 comments:

Anonymous said...


The only way for the all Khmer survival is removed Hun Sen now.

The only way for the survival of Khmer nation is removed Hun Sen now.

The only way to stop Hun Sen from killing more innocent Khmer all Khmer from every parts of the country and Khmer oversea must follow SL factory workers, we must follow ពលរដ្ឋជាង ១០០០នាក់ នៅខណ្ឌឫស្សីកែវ they shown us very good models to follow their footsteps.

Mr. Kem Sokah and Mr. Sam Rainsy must learn and follow SL workers and ពលរដ្ឋជាង ១០០០នាក់ នៅខណ្ឌឫស្សីកែវ footsteps to liberate our country from Yuon Hanoi before it is too late like Champa, Lao and Kapuchea-Krom.

Ah Hun Sen must go now!

No more negotiation after enough failed negotiation with the so-called Hun Sen government.

Anonymous said...

Ah Hun Sen must go by force from millions Cambodian by all means.

Anonymous said...

ALL CAMBODIAN MUST STAND UP AND DO THE SAME LIKE PEOPLE IN PREK LEAP TEMPLE TODAY IF YOU ALL WANT TO HAVE PEACE, FREEDOM, JUSTICE, DEMOCRACY AND PROSPERITY IN THE FUTURE

Anonymous said...

If there are people from the other party involved shown up, grab them , tied them up, dose them up with gasoline and throw them in the inferno. Let them go to hell alive.