ឆ្កែសុទ្ធ បើគ្មានការតវ៉ាពីសំណាក់ប្រជាពលរដ្ឋទេ កុំស្មានថា ហ៊ុន សែន នឹក ឃើញប្រគល់ដីឲ្យវត្តវិញឲ្យសោះ ព្រោះ ហ៊ុន សែន បានសន្យាហើយថា ចាញ់ ឆ្នោតឈប់ធ្វើបុណ្យ ដូច្នេះមុននិងឈប់ធ្វើបុណ្យគឺ ហ៊ុន សែន ត្រូវលក់វត្តឲ្យអស់ !
ដោយ៖ ញឹម សុខន | ថ្ងៃអាទិត្យ ទី24 ខែវិច្ឆិកា ឆ្នាំ2013 | 2 ម៉ោង មុន VOD
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យ មន្ត្រីក្រោមឱវាទ ប្រគល់ដីបូជាសពមួយកន្លែងនៅវត្តខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ឲ្យទៅព្រះសង្ឃគ្រប់គ្រងវិញ បន្ទាប់ពីពលរដ្ឋ ផ្ទុះហិង្សាដុតសម្ភារៈ និងគ្រឿងចក្រ កាលពីថ្ងៃសៅរ៍ម្សិលមិញ ប្រឆាំងនឹងការលួចលក់ដីសាធារណៈរបស់វត្តនេះ។
កាលពីថ្ងៃទី២២ ខែវិច្ឆិកា ប្រជាពលរដ្ឋជាង ១.០០០នាក់ ចំណុះជើងវត្តនេះ បានចេញតវ៉ាទាំងយប់ ដោយបិទផ្លូវជាតិលេខ៦អា និងដុតគ្រឿងចក្រ មួយគ្រឿងរបស់ក្រុមហ៊ុន ដែលឈូសឆាយដីនៅតំបន់នោះ មិនប្រាប់ពីមូលហេតុ។
ក្រោយពីមានផ្ទុះហិង្សា ព្រះសង្ឃមួយចំនួននៅវត្តនោះ អះអាងថា ដីនៅកន្លែងបូជាសពនោះ មានការបញ្ជាឲ្យលក់ពីថ្នាក់លើ និងស្ថាប័នពាក់ដែលពាក់ព័ន្ធ។
អភិបាលខណ្ឌឫស្សីកែវ លោក ឃ្លាំង ហួត អះអាងប្រាប់ ពលរដ្ឋនៅកន្លែងប្រមូលផ្តុំនៅព្រឹកថ្ងៃអាទិត្យនេះថា លោកនាយករដ្ឋមន្ត្រី បានចេញបញ្ជាទៅសាលារាជធានី ឲ្យអន្តរាគមន៍ប្រគល់ដីទៅឲ្យវត្តវិញហើយ។
នៅព្រឹកថ្ងៃអាទិត្យនេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៉ី នឹងក្រុមការងារ ក៏បានចុះទៅជួបពលរដ្ឋដែលកំពុងតវ៉ានោះដែរ ហើយសន្យាថា នឹងទាមទាររកយុត្តិធម៌ជូនពលរដ្ឋនៅតំបន់នោះ៕
សូមសរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
5 comments:
This is the oblivious sign that Hun Sen is afraid of people muscle, anyway Hun Sen must go by million Khmer by all means.
ALL KHMER must stand up do the same thing like people in Prek Leap Temple today, to do like this HUN SEN must runt to live in HANOI soon
Three thing which any communists do not believe are: Monarchy, Religion and Democracy.
Another interesting news item. Can someone at KI_-ysSonywMedia translate it to English for me.
Do not just burn their equipment, kill them too. Next time they would never dare to do that stupid thing like that again. You got to be tough to deal with these corrupted officials.
Post a Comment