Sunday, November 24, 2013

នាយករដ្ឋមន្ត្រី​ បញ្ជា​ឲ្យ​ប្រគល់​ទីលាន​បូជាសព​នៅ​វត្ត​ខ្ទរ ​ធ្វើ​កម្មសិទ្ធិ​វត្ត​វិញ​ ​​

ឆ្កែសុទ្ធ បើគ្មានការតវ៉ាពីសំណាក់ប្រជាពលរដ្ឋទេ កុំស្មានថា ហ៊ុន សែន នឹក ឃើញប្រគល់ដីឲ្យវត្តវិញឲ្យសោះ ព្រោះ ហ៊ុន សែន បានសន្យាហើយថា ចាញ់ ឆ្នោតឈប់ធ្វើបុណ្យ ដូច្នេះមុននិងឈប់ធ្វើបុណ្យគឺ ហ៊ុន សែន ត្រូវលក់វត្តឲ្យអស់ !

ដោយ៖​ ញឹម សុខន​ | ថ្ងៃអាទិត្យ ទី24 ខែវិច្ឆិកា ឆ្នាំ2013 | 2 ម៉ោង មុន​ VOD
លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន បញ្ជា​ឲ្យ មន្ត្រី​ក្រោម​ឱវាទ ប្រគល់ដី​បូជាសព​មួយ​កន្លែង​នៅ​វត្ត​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ឲ្យ​ទៅ​ព្រះសង្ឃ​គ្រប់គ្រង​វិញ បន្ទាប់​ពី​ពលរដ្ឋ ផ្ទុះ​ហិង្សា​ដុត​សម្ភារៈ​ និង​គ្រឿងចក្រ កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ប្រឆាំង​នឹង​ការ​លួច​លក់​ដី​សាធារណៈ​របស់​​វត្ត​នេះ។
​កាលពី​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា ប្រជាពលរដ្ឋ​ជាង ១.០០០​នាក់ ចំណុះជើងវត្ត​នេះ បាន​ចេញ​តវ៉ា​ទាំងយប់ ដោយ​បិទ​ផ្លូវ​ជាតិ​លេខ​៦​អា និង​ដុត​គ្រឿងចក្រ មួយ​គ្រឿងរបស់​ក្រុមហ៊ុន ដែលឈូសឆាយ​ដី​នៅ​តំបន់​នោះ មិន​ប្រាប់​ពី​មូលហេតុ។​
​ក្រោយពី​មាន​ផ្ទុះ​ហិង្សា​ ​ព្រះសង្ឃ​មួយចំនួន​នៅ​វត្ត​នោះ​ អះអាងថា ដី​នៅ​កន្លែង​បូជាសព​នោះ មាន​ការបញ្ជាឲ្យ​លក់​ពី​ថ្នាក់លើ និង​ស្ថាប័ន​ពាក់​ដែល​ពាក់​ព័ន្ធ។​
​អភិបាល​ខណ្ឌ​ឫ​ស្សី​កែវ លោក ឃ្លាំង ហួត អះអាង​ប្រាប់ ​ពលរដ្ឋ​នៅ​កន្លែង​ប្រមូលផ្តុំ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ថា លោកនាយក​រដ្ឋមន្ត្រី ​បាន​ចេញ​បញ្ជា​ទៅ​សាលា​រាជធានី ឲ្យ​អន្តរាគមន៍ប្រគល់ដីទៅឲ្យវត្តវិ​ញ​ហើយ។​
​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៉ី​ នឹង​ក្រុម​ការងារ ក៏​បាន​ចុះ​ទៅ​ជួប​ពលរដ្ឋ​ដែល​កំពុង​តវ៉ា​នោះ​ដែរ  ហើយ​សន្យា​ថា នឹង​ទាមទា​ររក​យុត្តិធម៌​ជូន​ពលរដ្ឋ​នៅ​តំបន់​នោះ​៕


​សូមសរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

5 comments:

Anonymous said...

This is the oblivious sign that Hun Sen is afraid of people muscle, anyway Hun Sen must go by million Khmer by all means.

Anonymous said...

ALL KHMER must stand up do the same thing like people in Prek Leap Temple today, to do like this HUN SEN must runt to live in HANOI soon

Anonymous said...

Three thing which any communists do not believe are: Monarchy, Religion and Democracy.

Anonymous said...

Another interesting news item. Can someone at KI_-ysSonywMedia translate it to English for me.

Anonymous said...

Do not just burn their equipment, kill them too. Next time they would never dare to do that stupid thing like that again. You got to be tough to deal with these corrupted officials.