Friday, November 29, 2013

បក្សប្រឆាំង​នៅ​កម្ពុជា មិនអាច​ដើរ​តាម​គន្លង​នយោបាយ របស់​បក្សប្រឆាំង​ថៃ បានទេ​!


ថ្ងៃទី 28 វិច្ឆិកា 2013, ដោយ: លី សិលាCEN

ភ្នំពេញ: បរិបទ​នយោបាយ​នៅ​កម្ពុជា និង​ប្រទេស​ថៃ មិន​ដូចគ្នា​ទេ​។ មានឈ្មោះ​តែ​ជា​បក្សប្រឆាំង​ដូចគ្នា​មែនពិត ហើយ​ធ្វើបាតុកម្ម​តវ៉ា​តាមផ្លូវ លើក​បដា ស្រែក​មេក្រូ ដើម្បី​បុព្វហេតុ “​ទម្លាក់​នាយករដ្ឋមន្ត្រី​” ដូចគ្នា ក៏ពិតមែន ប៉ុន្តែ​គណបក្សប្រឆាំង​នៅ​កម្ពុជា មិនអាច​ដើរ​តាម​គន្លង​នយោបាយ​តវ៉ា​នៅ​ថៃ​ដោយ​ចូលកាន់​កាប់​ក្រសួង ស្ថាប័នរដ្ឋ ដូច​គណបក្សប្រឆាំង​នៅ​ប្រទេស​ថៃ​នាពេលនេះ​បានទេ​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ នៅ​បាងកក បាតុកម្ម​របស់​បក្សប្រឆាំង ដឹកនាំ​ដោយ​លោក អាប់​ភី​ស៊ីត និង​លោក ស៊ូ​ថេប ថង​ស៊ូ​បាន បាន​បំផុស​ចលនា ប្រមូលផ្តុំ​បាតុករ ដេក​ដើរ​តវ៉ា ដង្ហែ​តាម​ដងផ្លូវ រហូត​ឈានដល់​ចូលទៅ​កាន់កាប់​ក្រសួង​សំខាន់ៗ របស់​រដ្ឋាភិបាល​ថៃ ថែមទៀត​។​

​បាតុកម្ម នៅ​ទីក្រុង​បាងកក ចុងក្រោយ​នេះ បាន​ប្រព្រឹត្តទៅ​យូរថ្ងៃ​មកហើយ ដោយ​មិន មាន​អំពើហិង្សា និង​ការបង្ក្រាប​ពី​សំណាក់​ប៉ូលិស ទាហាន​ថៃ​នៅឡើយ​ទេ មកដល់​ថ្ងៃទី​២៧វិច្ឆិកា។ បាតុកម្ម​របស់​បក្សប្រឆាំង គឺ​ទាមទារ​ទម្លាក់​លោកស្រី យី​ង​ឡាក់ ចេញពី​តំណែង​នាយករដ្ឋមន្ត្រី ក្រោម​ហេតុផល​ថា រដ្ឋាភិបាល​របស់លោក​ស្រី យី​ង​ឡាក់ ដែល​កើតចេញពី​ការបោះឆ្នោត កាលពី​ឆ្នាំ​២០១១ គឺ​ស្ថិតនៅក្រោម​ការដឹកនាំ បញ្ជា​ផ្ទា​ល់ពី​បងប្រុស​របស់លោក​ស្រី គឺ​លោក​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន និងបញ្ហាពុករលួយ ជាដើម​។​

​បាតុកម្ម​របស់​បក្សប្រឆាំង នៅ​បាងកក តិច​ឬ​ច្រើន ពិតជា​បាន​បង្ក​ការខាតបង់​ដល់​សេដ្ឋកិច្ច​ថៃ ហើយ​ក៏បាន​បន្លាច​ដល់​អ្នកវិនិយោគ ព្រមទាំង​អ្នកទេសចរ​មិនតិច​ទេ ក្នុង​រយៈពេល​ប្រមាណ ២ សប្តាហ៍​មកនេះ​។ មាន​ប្រទេស​យ៉ាងហោចណាស់ ២៣ បានចេញ​បម្រាម ដើម្បី​សុវត្ថិភាព​របស់​ពលរ​ដ្ឋ​ខ្លួន នៅពេល​ធ្វើដំណើរ និង​រស់នៅ​បាងកក​។​

តើ​វា​ជា​ភ័ព្វសំណាង របស់​គណបក្សប្រឆាំង នៅ​ប្រទេស​ថៃ​ឬ ដែល​ក្នុង​ការដឹកនាំ​ធ្វើ​បាតុកម្ម តវ៉ា​ជាប់​គ្នាច្រើន​ថ្ងៃ​មកហើយ​នោះ កងកម្លាំងប្រដាប់អាវុធ មិនបាន​បញ្ចេញ​សកម្មភាព? កុំ​អី​បាតុករ​ប្រឆាំង​របស់លោក អាប់​ភី​ស៊ីត ប្រហែលជា​នឹងមិន​អាច​ឈរ​តវ៉ា និង​សម្រុកចូល ដេក​កាន់កាប់​ក្រសួង ស្ថាប័នរដ្ឋ​សំខាន់ៗ ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ចុង​ក្រោយនេះ បានឡើយ​។​

​យើង​ងាក​មក​មើល​បរិបទ​នយោបាយ នៅ​ប្រទេស​កម្ពុជា​វិញ​ម្តង​។ ចាប់តាំងពី​ការ​បោះឆ្នោតជាតិ ថ្ងៃ​២៨ ខែកក្កដា ឆ្នាំ​២០១៣ គណបក្សប្រឆាំង ដឹកនាំ​ដោយ​លោក​សមរង្ស៊ី និង​លោក​កឹម សុខា បាន​ព្យាយាម​ជំទាស់​តវ៉ា​នឹង​លទ្ធផល​បោះឆ្នោត តាម​គ្រប់​មធ្យោបាយ រហូតដល់​ដឹកនាំ​អ្នកគាំទ្រ ចុះ​ផ្លូវ និង​ជួបជុំ ធ្វើបាតុកម្ម រហូត​ដេក​តវ៉ា នៅ​ទីលាន​ប្រជាធិបតេយ្យ​ច្រើនលើក​មកហើយ​។​

​នៅពេលនេះ​ថែមទៀត គាប់​ជួន​ស្ថានការណ៍​របស់​បក្សប្រឆាំង​ថៃ នៅ​ទីក្រុង​បាងកក កម្រើក​តវ៉ា ទាមទារ​ទម្លាក់​នាយក​រដ្ឋមន្ត្រី លោកស្រី យី​ង​ឡាក់ គឺ​នៅ​កម្ពុជា គណបក្សប្រឆាំង ក៏បាន​កំណត់​ថ្ងៃ​ធ្វើបាតុកម្ម ជា​អចិន្ត្រៃយ៍ ចាប់ពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៣ ក្នុង​បំណង​ទាមទារ សើរើ​លទ្ធផល​បោះឆ្នោត​ផង និង​បញ្ចេញ​ការទាមទារ​​ថ្មី​មួយទៀត គឺ​​ទម្លាក់​សម្តេច ហ៊ុន សែន ចេញពី​នាយករដ្ឋមន្ត្រី តែម្តង​។​

​អ្វី​ជាការ​កត់សម្គាល់ ទោះបីជា​ក្នុង​បុព្វហេតុ ចុះ​ដើរ​តាមផ្លូវ ធ្វើបាតុកម្ម ដើម្បី​ទាមទារ​ទម្លាក់​នាយករ​ដ្ឋ​មន្ត្រី ដូចគ្នា​ទៅនឹង​គណបក្សប្រឆាំង នៅ​ប្រទេស​ថៃ ក៏ពិតមែន ប៉ុន្តែ ចូល​កុំភ្លេចថា គណបក្សប្រឆាំង​របស់​លោក​សមរង្ស៊ី និង​លោក​កឹម សុខា មិនអាច​“​កូ​ពី​”​សោះឡើយ​ពី​របៀប​នៃ​ការដើរ​ហែ​ក្បួន​បាតុកម្ម ចូលទៅ​កាន់កាប់ ក្នុង​ស្ថាប័ន​ក្រសួង​រដ្ឋាភិបាល ដូច​នៅ​ប្រទេស​ថៃ​។​

​នៅ​កម្ពុជា ច្បាប់​កំណត់ថា កងកម្លាំងប្រដាប់អាវុធ​ គឺ​ស្ថិតក្រោម​ការដឹកនាំ​បញ្ជា​ដោយផ្ទាល់​ពី​នាយករដ្ឋមន្ត្រី​។ ដូច្នេះ នៅពេល​មាន​អ្នក​ចង់​ទាញ​ទម្លាក់​នាយករដ្ឋមន្ត្រី ពី​តំណែង ថា​តើ​កងកម្លាំងប្រដាប់អាវុធ ប៉ូលិស ទាហាន ប៉េអឹម នៅ​ឈរ​ឱបដៃ​ឬ​?
​(រដ្នធម្មនុញ្ញ ជំពូកទី២
មាត្រា២២ ថ្មី នៅពេលប្រជជជាតិប្រឈមមុខនឹងគ្រោះអាសន្ន ព្រះមហាក្សត្រទ្រង់ ប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសក្នុងភាពអាសន្ន ក្រោយពីបានឯកភាពពីយករដ្ឋមន្ត្រី  ប្រធានរដ្នសភា ប្រធានព្រឹទ្ធសភា។
មាត្រា២៣ ព្រះមហាក្សត្រទ្រង់ជាមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទ )
គឺ​មិន​ដូច្នោះ​ទេ​។ ហេតុការណ៍​ក្រោយ​ការបោះឆ្នោត ថ្ងៃ​២៨​កក្កដា ជា​ឧទាហរណ៍​ជាក់ស្តែង​។ កងកម្លាំងប្រដាប់អាវុធ ប៉ូលិស ប៉េអឹម និង​ទាហាន មាន​ភារកិច្ច​ការពារ​រាជរដ្ឋាភិបាល​។​

​ព្រឹត្តិការណ៍​នៅ​ក្បាលថ្នល់ នា​យប់​ថ្ងៃទី​១៥​កញ្ញា ព្រឹត្តិការណ៍ នៅមុខ​វត្ត​ស្ទឹងមានជ័យ កាលពី​ថ្ងៃទី​១២​វិច្ឆិកា គឺជា​សក្ខីកម្ម​បញ្ជាក់ថា បើសិនជា​គណបក្សប្រឆាំង របស់លោក​សមរង្ស៊ី និង​លោក​កឹម​សុខា ហ៊ាន​ចម្លង​គំរូ ធ្វើបាតុកម្ម​របស់​បក្ស​ប្រឆាំង​នៅ​ក្រុង​បាងកក នាពេល​សព្វថ្ងៃនេះ “​កណ្តាប់ដៃ​ធ្ងន់​មួយ​ទំនងជា​មិនអាច​ចៀស​រួច​ឡើយ​”​។​

​សរុបទៅ មានតែ​គណបក្ស​សង្គ្រោះ​ជាតិ ខិតខំ​បន្តទៅទៀត ដើម្បី​គ្រប់គ្រង​បាតុករ​របស់ខ្លួន ឲ្យ​ធ្វើការ​ជួបជុំ​តវ៉ា​ដោយ​អហិង្សា ដូច​កាល​ជួបជុំ ធ្វើបាតុកម្ម​បី​បួន​ដង​រួចមកហើយ​ប៉ុណ្ណោះ ទើប​អាច​បញ្ចៀស​បាន​នូវ​សោកនាដកម្ម​ដ៏​សោកសៅ ដែល​នឹង​អាចមាន​ការបង្ហូរ​ឈាម​លើ​ពលរដ្ឋ​ខ្មែរ ដែល​អះអាងថា ជា​អ្នក​សេ្ន​ហា​ជាតិ និង​ជា​អ្នកប្រជាធិបតេយ្យ​និយម​។ រីឯ​កងកម្លាំងប្រដាប់អាវុធ និង​រដ្ឋាភិបាល ក៏ត្រូវ​បង្កើន​ការអត់ធ្មត់ ហើយ​កុំ​ប្រើប្រាស់​អាវុធ​។​

​មួយវិញទៀត អ្នកនយោបាយ​ទាំង​គណបក្សកាន់អំណាច និង​ទាំង​គណបក្សប្រឆាំង ដែល​សុទ្ធតែ​អះអាងថា ដើម្បី​តែ​ប្រជាពលរដ្ឋ និង​ដើម្បី​តែ​ប្រទេសជាតិ​រីកចម្រើន​នោះ ក៏​គួរតែ​ដល់ពេល​ធ្វើ នូវ​អ្វីដែល​ខ្លួន​និយាយ​កោ​កៗ​។ គឺ​មេដឹកនាំ​នយោបាយ ត្រូវ​វិលត្រឡប់​ចូល​តុ​ចរចា​ថ្នាក់​កំពូល​ឡើងវិញ ហើយ​ស្វែងរក​ឲ្យ​ខាន​តែ​បាន​នូវ​ផ្លូវកណ្តាល​មួយ ដែល​អាច​នាំគ្នា​ធ្វើការ ដើម្បី​ប្រជាពលរដ្ឋ និង​ដើម្បី​ការរីកចម្រើន​ពិតប្រាកដ​របស់​ប្រទេស​កម្ពុជា​ដ៏​អភ័ព្វ​នៃ​យើង​។​

​ល្មម​ដល់ពេល​ហើយ​! ខ្មែរ​យើង ក៏​គួរតែ​បញ្ចប់​ជម្លោះផ្ទៃក្នុង និង​ងាក​ទៅ​កសាង​ប្រទេស ឲ្យ​ស្គាល់​ការរីកចម្រើន​ទាំងអស់គ្នា ម្តង​មើល​! នៅពេលនោះ តើ​ម៉េច​ដែរ​!៕

3 comments:

Anonymous said...

CNRP IS NOT AN OPPOSITION PARTY, BUT A GOVERNMENT WHOSE PARTY HAS BEEN OPPRESSED BY THE ELECTION COUP, AND THERE AFTER THE CONSTITUTIONAL COUP.

Anonymous said...

CNRP IS NOT AN OPPOSITION PARTY JUST A TROUBLE MAKER.

SORRY ASS.

Anonymous said...

ត្រូវហើយស្រុកខ្មែរមិនដូចស្រុកថៃបានទេ ព្រោះ
ស្រុកខ្មែរកាន់លទ្ធិកុម្មុយនិស្ស មានចៅហ្វាយនាយ
បីសាចកុម្មុយនិស្ត ៕ មិនដែលស្គាល់អ្វីទៅដែល
ហៅថា សិទ្ធសេរិភាបរបស់មនុស្ស របស់ប្រជាពល
រដ្ឋ ។ ម្ល៉ោះហើយ គណៈបក្សប្រឆាំងក្តី ប្រជាពល
រដ្ឋក្តី ធ្វើម្ត៉េចនឹងអាចធ្វើដូចបក្សប្រឆាំង និង ប្រជាពលរដ្ឋថៃបាន ? ។ កុំថាឡើយធ្វើបាតុកម្ម
ដោយហឹង្សា សូម្បីតែការចរចារក៍គណៈបក្ស
"សង្រ្គោះជាតិ" និង ប្រជាពលរដ្ឋខ្មែរចាញ់ប្រៀប
ពួកគណៈបក្សស្រីបិសាចលើកជើងហ្នុងដែរ ។ ពួកវាប្រើអំណាច ប្រើកម្លាំងប្រដាប់អាវុធគៀប
សង្កត់ និយាយបំពាន និយាយរំលោភ គ្មានយុត្តិ
ធម៌ គ្មានឆ័ន្ទៈក្នុងការចរចារពិតប្រកដ ។ មិន
គិតពីការចង់បានរបស់ប្រជាពលរដ្ឋ គិតតែពី
ធ្វើតាមការចង់បានរបស់ចៅហ្វាយយួនពួកវាប៉ុណ្ណោះ ។

គេថាៈ ម្ជុលមិនទាន់ចាក់ដល់សាច់ខ្លួនឯង​ឥត
ដឹងឈឺទេ យ៉ាងណាមិញអ្នកមិនដែលធ្លាប់
អង្គុយចរចារជាមួយពួកបីសាចអស់ទាំងហ្ុង ហើយ ធ្លាប់ទទួលរងការគៀបសង្កត់ ការនិយាយ
បំពាន រំលោភទាំងទទឹងទឹសមកលើ គឺឥតដឹង
ទេ ។ មានតែអ្នកដែលធ្លាប់រងអំពើអស់ទាំង
ហ្នឹងផ្ទាល់ ទើបដឹង ។ ដូច្នេះ សូមកុំជម្រុញគណៈ
បក្សជំទាស់ឲទៅចរចារជាមួយពួកគណៈបក្សបី
សាចដុះចង្កូមអូសដីព្រៃផ្សៃហ្នឹងទៀតបើពួកវានៅតែមិនព្រមបង្កើតគណៈកម្មការសើុបអង្កេតទេនោះ ។ ព្រោះបើពួកវាមិនព្រមរកយុត្តិធម៌ជូនប្រ
ជាពលរដ្ឋដែលជាម្ចាស់ឆ្នោតទេ មានន័យថាពួក
វាឥតគោរពឆ័ន្ទៈប្រជាពលរដ្ឋរបស់ពួកវា ។ បើ ដូច្នេះ ដូចជាគ្មានអ្វីដែលត្រូវនិយាយជាមួយពួក
វាផង ។

ដូចយោបល់របស់បងប្អូនជនរួមជាតិខ្លះ សុំឲ
គណៈបក្ស សង្រ្គោះជាតិ គួរតែបង្កើតគណៈកម្ម
ការចម្រុះមួយដែលមានអង្គការសហប្រជាជាតិជាអាជ្ញាកណ្តាលដើម្បីធ្វើការសើុអង្កេតភាពមិនប្រក្រតិនេះ ដោយមិនចាំបាច់មានវត្តមានរបស់ពួក
គណៈបក្សប្រជាជនខ្ញុំយួន ។ កាលណារកឃើញ
ភាពយុត្តិធម៌ហើយ តំណាងអង្គការសហប្រជា
ជាតិជាអ្នកសម្រេចយកលទ្ធផលនោះតែម្តង ។ ពួកវាធ្វើអ្វីតែម្នាក់ឯង គណៈបក្ស ជំទាស់ក៍មាន
ប្រជាពលរដ្ឋគាំទ្រជាងពាក់កណ្តាលនគរដែរ ក៍
អាចធ្វើបែបហ្នឹងបានដូចគ្នា ។ ុះ