[បាវបំរើដ៏ល្អមួយមិនអាចផ្គាប់ចិត្តចៅហ្វាយពីរក្នុងពេលតែមួយបានទេ បើស្មោះនឹងចៅហ្វាយមួយ គេត្រូវតែហ៊ានក្បត់នឹងចៅហ្វាយមួយទៀតជាមិនខាន។ ]
ជំនួយរបស់ចិនដល់វិស័យយោធាកម្ពុជា Siv Channa/RFI |
ដោយ ប៉ែន បូណា rfi
កម្ពុជានិងចិនកំពុងបន្តពង្រឹងទំនាក់ ទំនងវិស័យយោធាជាមួយគ្នាឲ្យកាន់តែរឹងមាំថែមទៀត។ ការពង្រឹងទំនាក់ទំនងយោធារវាងភ្នំពេញ និងប៉េកាំងបានធ្វើឡើងតាមរយៈទស្សនកិច្ចរបស់ លោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជាទៅកាន់ប្រទេសចិននៅថ្ងៃសៅរ៍នេះ។ គឺជាទស្សនកិច្ចដែលនឹងពិភាក្សាអំពីការផ្តល់សម្ភារៈយោធារបស់ចិនមកឲ្យកម្ពុជា។ ប្រទេសចិនបានផ្តល់ជំនួយយោធាដល់កម្ពុជាជាបន្តបន្ទាប់នារយៈពេលចុងក្រោយនេះ។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានដឹកនាំគណៈប្រតិភូមួយក្រុមចេញទៅទស្សនកិច្ចនៅប្រទេសចិននាព្រឹកថ្ងៃសៅរ៍នេះ។ គឺជាទស្សនកិច្ចក្រៅផ្លូវការ ប៉ុន្តែ មានអត្ថន័យដើម្បីពង្រឹងចំណងទាក់ទងវិស័យយោធានៃប្រទេសទាំងពីរ។ នេះបើយោងតាមការអះអាងរបស់លោកប្រមុខយោធាកម្ពុជាប្រាប់ក្រុមអ្នកកាសែតនៅមុនពេលចេញដំណើរ។
លោក ទៀ បាញ់ មិនបានប្រាប់លម្អិតអំពីរបៀបវារៈនៃដំណើរទស្សនកិច្ចនេះទេ។ ប៉ុន្តែ លោកគ្រាន់តែបញ្ជាក់ថា ក្នុងអំឡុងពេលទស្សនកិច្ចនោះ នឹងមានការពិភាក្សាអំពីការពឹងផ្អែកគ្នាទៅវិញទៅមករវាងកម្ពុជា-ចិន ជាពិសេសការផ្គត់ផ្គង់សម្ភារៈយោធា និងធ្វើយ៉ាងណាឲ្យទំនាក់ទំនងវិស័យការពារជាតិប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត។
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិកម្ពុជាទៅកាន់ប្រទេសចិនបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពីតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេបានចេញសេចក្តីសម្រេចឲ្យកងទ័ពថៃដកចេញពីទឹកដីជុំវិញប្រាសាទព្រះវិហារ និងស្របពេលដែលនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ មកទស្សនកិច្ចនៅកម្ពុជា។ ប៉ុន្តែ លោក ទៀ បាញ់បានបដិសេធថាទស្សនកិច្ចនេះគ្មានបំណងអ្វីផ្សេងក្រៅពីរឹតចំណងទាក់ទងទ្វេភាគីរវាងយោធាកម្ពុជាចិននោះទេ។
គួរកត់សម្គាល់ថា ចិននិងកម្ពុជាកំពុងពង្រឹងចំណងទាក់ទងជាមួយគ្នាកាន់តែស្អិតល្មួតពីមួយថ្ងៃទៅមួយថ្ងៃនិងលើគ្រប់វិស័យ។ នាយករដ្ឋមន្ត្រីចិន លោក លីខឺឈាំង បានបញ្ជាក់ប្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈលិខិតជួយរម្លែកទុក្ខដល់ជនរងគ្រោះដោយទឹកជំនន់កាលពីថ្មីៗនេះថា ចិនត្រៀមខ្លួនជានិច្ចដើម្បីជួយកម្ពុជាទៅតាមតម្រូវការ។
ចិនក៏បានជួយវិស័យយោធាកម្ពុជាយ៉ាងច្រើនដែរ។ កាលពីឆ្នាំ ២០១០ ចិនបានផ្តល់ជំនួយរថយន្តយោធាចំនួន ២៥៧ គ្រឿង។ មួយឆ្នាំក្រោយមក ចិនក៏បានផ្តល់កម្ចីសម្បទានដល់វិស័យយោធាកម្ពុជាដើម្បីទិញឧត្ថម្ភាគចក្រធន់ Zhi-9 ចំនួន ១២ គ្រឿង។ កាលពីឆ្នាំមុន ក្រសួងការពារជាតិចិនក៏បានសម្រេចផ្តល់ជំនួយដែលមានតម្លៃ ១៩ លានដុល្លារដល់កម្ពុជាផងដែរ។
យ៉ាងណាក៏ដោយ ជំនួយរបស់ចិន និងចំណងទាក់ទងចាក់ទឹកមិនលិចរវាងភ្នំពេញនិងប៉េកាំងត្រូវបានមជ្ឈដ្ឋានខ្លះព្រួយបារម្ភថា អាចនឹងធ្វើឲ្យកម្ពុជាស្ថិតក្រោមឥទ្ធិពលរបស់ចិនកាន់តែខ្លាំង៕
6 comments:
don't be jealousy of china helping cambodia. cambodia always want developed countries to help develop cambodia, too. and so far, china is always willing to help cambodia. stop being jeolous of china for wanting to help my country cambodia. if america, japan, australia, the EU want to help develop cambodia, please do. we want all the developed countries to help train cambodians so our country can developed in all areas, too. thank you.
កុំថាជំនួយ ។នេះហៅថាចំណង ចងកម្ពុជាអោយជាប់នៅក្នុងលិទ្ធិ
កុម្មុយនីស្តផ្ដាច់ការ ដើម្បីកុំអោយ
ប្រទេសខ្មែរមានលិទ្ធិប្រជាធិបតេយ្យ
ដើរតាមប្រទេសជឿនលឿននៅអឺរ៉ុបនិង
អាមេរិក។
6:58 AM,
i do want not to say much with you because your brain is damaged.
you have no clue what is going on in khmer politics.
Mother fucker, get lost!
7:42 AM
Is your brain best? Fuck you and your mother too. Get lost stupid and fuck you again.
No bodies can stop Hun Sen from be a slave of China behind shakes hand with Japan,he cheating Japan to talk about next 5 years that he stand not stabalize yet on his fit rigth now.CNRP not do something,but People not stand still yet?for Khmer inside or out side the Country we going strike back on a lot of subjects cheating,killing hit curses monks by caps.KRANHUN EaSAN
ជំនួយចិនជួយខ្មែរ គឺបានន័យថាឲ្យខ្មែរតម្លើងទឹក
ចិត្តចងគំនុំនិងជនជាតិចិន ហើយកាន់តែជំរុញ
ឲ្យខ្មែរមានទឹកចិត្តកាន់តែសម្លាប់ជនជាតិចិនថែម
ទៀត។
Post a Comment