លទ្ធផលនៃការស៊ើបអង្កេតរបស់ក្រុមលាក់បាំងអំពើរពុករលួយ អោប យួនទៀង ប្រាកដជារកឃើញថា របាយការណ៍របស់ក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា ប្រាសចាកពីការពិតហើយ ព្រោះការពិត ទ្រី ភាព គ្រាន់តែជាអ្នកទទួលប្រាក់កំរ៉ៃពី ហ៊ុន សែន តែប៉ុណ្ណោះ ចំណែកប្រាក់រាប់សិបលានដែលបានមកពីកាប់ព្រៃឈើ គឺ ហ៊ុន សែន ជាអ្នកយកតើ !
(រូបភាពពី របាយការណ៍នៃក្រុមកិច្ចការពិសេសសិទ្ធិមនុស្ស)
ដោយ៖ តាំង វីដា និង អ៊ឹង ប៊ុនថន | ថ្ងៃព្រហស្បតិ៍ ទី21 ខែវិច្ឆិកា ឆ្នាំ2013, ម៉ោង 04:53 PM VOD
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា ជំរុញរដ្ឋាភិបាល និងអង្គភាពប្រឆាំងអំពើពុករលួយ ចាត់វិធានការស៊ើបអង្កេតជាបន្ទាន់ លើករណីក្រុមហ៊ុន ទ្រី ភាព ដែលត្រូវបានរបាយការណ៍ស៊ើបអង្កេតមួយចោទថា កំពុងកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើខុសច្បាប់ទៅលក់ក្រៅប្រទេស។
ការជំរុញនេះ ធ្វើឡើងក្រោយពី លោក ទ្រី ភាព ម្ចាស់ក្រុមហ៊ុន ទ្រីភាព គ្រុប បានចេញមុខឆ្លើយតបទៅនឹងរបាយការណ៍របស់ក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានដើមអម្ពិលថា ក្រុមហ៊ុនរបស់លោក បច្ចុប្បន្ននេះ មានផ្ទៃដី ត្រឹមតែ ២១.០០០ហិកតាប៉ុណ្ណោះ ហើយផ្ទៃដីទាំងនេះ គឺដាំដំណាំកសិ-ឧស្សាហកម្មកៅស៊ូ និងម្រេច ខុសពីរបាយការណ៍ដែលលើកឡើងថា ក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ច រហូតដល់ទៅជិត ៧ម៉ឺនហិកតា។ លោក ទ្រី ភាព បានច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ទាំងឡាយ ដែលថា ក្រុមហ៊ុន បានដឹកជញ្ជូនឈើខុសច្បាប់ ហើយលោក បានប្រគល់ផ្ទៃដី មិនទាន់ឈូសឆាយ ជាង ១ម៉ឺនហិកតា ជូនរាជរដ្ឋាភិបាលវិញ ដើម្បីយកទៅធ្វើជាតំបន់អភិរក្សបរិស្ថាន។
តំណាង ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ចាត់ទុកថា ការដែលក្រុមហ៊ុន ទ្រី ភាព ចេញមុខប្រកាសប្រគល់ដីសម្បទាន ១ម៉ឺនហិកតា ត្រលប់មករដ្ឋាភិបាលវិញ ដោយពុំមានការអភិវឌ្ឍន៍អ្វីនោះ គឺបង្ហាញយ៉ាងច្បាស់ថា ក្រុមហ៊ុននោះ អនុវត្តការងារ ផ្ទុយពីកិច្ចសន្យាជាមួយរាជរដ្ឋាភិបាល ដែលទាមទារឲ្យរដ្ឋាភិបាល គប្បីស៊ើបអង្កេតករណីនេះ ៖ “ការពិតទៅគ្រាន់តែយកទៅកាប់ព្រៃឈើ លក់ ហើយយកលុយដាក់ហោប៉ៅ ហើយបន្ទាប់មកផ្តល់ឲ្យ រដ្ឋាភិបាលវិញ ដោយមិនមានការអភិវឌ្ឍ អ្វីទាំងអស់ ហើយកត់សំគាល់ឃើញថា ក៏មិនបានធ្វើការស៊ើបអង្កេតឲ្យបានត្រឹមត្រូវ និងដាក់ទណ្ឌកម្ម ច្បាប់ដែលមិនបានគោរពកិច្ចសន្យាជាមួយរដ្ឋាភិបាល ដែលមានការកោតសរសើរទៅដល់ក្រុមហ៊ុនថែមទៀត”។

ប្រធានអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង ខកចិត្តចំពោះរដ្ឋាភិបាល ដែលមិនមានចំណាត់ការលើរឿងនេះ ថែមទាំងលើកទឹកចិត្តដល់ក្រុមហ៊ុននេះ បន្តសកម្មភាពខុសច្បាប់។ លោក ព្រមានថា បើរដ្ឋាភិបាលនៅតែបន្តលម្អៀងទៅកាន់ក្រុមហ៊ុន មិនចាត់វិធានការទៀតនោះ បណ្តាញសហគមន៍ព្រៃឈើ នឹងធ្វើសកម្មភាពតវ៉ាជាមួយក្រុមហ៊ុន ទ្រី ភាព ហើយដាក់ពាក្យបណ្តឹងទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ ដើម្បីរកយុត្តិធម៌ ៖ “បើរដ្ឋាភិបាលមិនអើពើទេ គាត់នឹងធ្វើចលនាប្រជាជនមួយ ដើម្បីការពារធនធានធម្មជាតិ និងទាមទារដីមកវិញដោយខ្លួនគាត់។ មិនទុកចិត្តតុលាការព្រោះតុលាការ មិនដែលផ្តល់យុត្តិធម៌ជូនអង្គការ ជូនប្រជាពលរដ្ឋទាល់តែសោះ ប៉ុន្តែខ្ញុំនឹងអាចដាក់ពាក្យបន្តឹងទៅខាងតុលាការអន្តរជាតិ ព្រោះតុលាការស្រុកខ្មែរខ្ញុំអត់មានជំនឿទុកចិត្ត”។
របាយការណ៍ស៊ើបអង្កេតក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា ចេញផ្សាយម្សិលមិញនេះ បង្ហាញថា ឧកញ៉ា ទ្រី ភាព បានចំណាយលុយប្រចាំខែ១លានដុល្លារ បង់ឲ្យក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីដឹកឈើពីស្រុកខ្មែរទៅលក់នៅប្រទេសវៀតណាម ឬចិន។
ករណីនេះ ទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្ត្រី លោក ហ៊ីង ប៊ុនហៀង ថាលោក មិនបានដឹងពីររឿងនេះឡើយ។ ចំណែកឯ ជំនួយការលោកឧកញ៉ា ទ្រី ភាព គឺលោក អ៊ុក កុសល ចាត់ទុករបាយការណ៍ស៊ើបអង្កេតនោះថា ជារបាយការណ៍មិនត្រឹមត្រូវ ៖ ”ខ្ញុំអត់មានពាក់ព័ន្ធរឿងនេះទេ របាយការណ៍នេះ គឺរបាយការណ៍ឆ្កួត ខ្ញុំអត់ដឹងរឿងអីអស់ហ្នឹងទេ ព្រោះរបាយការណ៍ណាពាក់ព័ន្ធខ្ញុំមិនដឹងទេ”។
របាយការណ៍ស៊ើបអង្កេតនេះ ឲ្យដឹងថា ក្រុមហ៊ុន ទ្រី ភាព ត្រូវបានរដ្ឋាភិបាល ផ្តល់សិទ្ធិប្រមូលទិញឈើពីគ្រប់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ដែលមាន ២៧តំបន់នៃខេត្តចំនួន ១២ គ្របដណ្តប់ដោយព្រៃឈើ ក្នុងនោះ មានគម្រោងអភិវឌ្ឍន៍ និងគម្រោងសម្បទានសេដ្ឋកិច្ច។ ក្រុមហ៊ុន ទ្រី ភាព ទទួលដីសម្បាទានសេដ្ឋកិច្ចពីរដ្ឋាភិបាលចំនួន ៦៨០៨៨ហិកតា នៅក្នុងខេត្តចំនួន១២ តាមរយៈការបំបែកឈ្មោះជាក្រុមហ៊ុនតូចៗ ដោយក្រុមហ៊ុនខ្លះ បានយកឈ្មោះអ្នកស្រី ម៉ៅ ម៉ុម ដែលជាភរិយារបស់លោក ទ្រី ភាព មកឈរឈ្មោះ៕
សូមសរសេរមកកាន់ លោក តាំង វីដា តាមរយៈ vida@vodhotnews.com
5 comments:
Corrupted people should sit in jail! I hate corruption!
Who love it, Jendhamuni?
Yes, the corrupter, despite it's illegal!
How we end it?
Curiosity
Yes it is true, TREE PHEAP was very poor in 2000, after he become HUN SEN adapted brother, HUN SEN let TREE PHEAP to cut all of Cambodian forestry selling to Vietnam and TREE PHEAP has giving 1 million dollars to HUN SEN family. TREE PHEAP never go to ask permission from the Ministry of Agriculture or Environment, he just got HUN SEN letter then show this to every one and did his job smoothly. CHUT VUTHY was killed because he gave too much trouble to some one who had done with forestry business. I appeal to Global Withnes must bring HUN SEN and TREE PHEAP to the world court of criminal because those people has destroyed Cambodian life and enviroment.
I used to see Cham Sos Timas AKA Sos Chenda stayed at Watt Tri Rathanaram Temple studying Khmer language from the most Ven. Sao Khorn.
After she read and writes better, she dump that teacher monk and gone away from him, That monk help her so much such as money, Cameras, computers, editing programs to make the TempleNews works. But, nothing works except uses that program to Fame herself and CNRP political party. She even talk trash about that monk so bad too, for sometimes. She ran away from many men to get a new man all the time, I don't know about Kim Sakal will he be able satisfied HER? or else!
Is she a thief or sampheung???
Ah chhka'e try pheab kor douc ah kanh jah yuonhunsen der
Post a Comment