Friday, November 22, 2013

ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា និង​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស ជំរុញ​រដ្ឋាភិបាល​ចាត់វិធានការ​បន្ទាន់​លើ​ក្រុមហ៊ុន ទ្រី ​ភាព​​

លទ្ធផលនៃការស៊ើបអង្កេតរបស់ក្រុមលាក់បាំងអំពើរពុករលួយ អោប យួនទៀង ប្រាកដជារកឃើញថា​ របាយការណ៍របស់ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា ប្រាស​ចាកពីការពិតហើយ ព្រោះការពិត ទ្រី ភាព គ្រាន់តែជាអ្នកទទួលប្រាក់កំរ៉ៃពី ហ៊ុន សែន តែប៉ុណ្ណោះ ចំណែកប្រាក់រាប់សិបលានដែលបានមកពីកាប់ព្រៃឈើ គឺ ហ៊ុន សែន ជាអ្នកយកតើ !
(រូបភាពពី របាយការណ៍នៃក្រុមកិច្ចការពិសេស​សិទ្ធិមនុស្ស​)
ដោយ៖​ តាំង វី​ដា និង អ៊ឹង ប៊ុនថន​​ | ថ្ងៃព្រហស្បតិ៍ ទី21 ខែវិច្ឆិកា ឆ្នាំ2013, ម៉ោង 04:53 PM​ VOD
​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា និង​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា ជំរុញ​រដ្ឋាភិបាល និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាត់វិធានការ​ស៊ើបអង្កេត​ជាបន្ទាន់ លើ​ករណី​ក្រុមហ៊ុន ទ្រី ភាព ដែល​ត្រូវបាន​របាយការណ៍​ស៊ើបអង្កេត​មួយ​ចោទថា កំពុង​កាប់បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទៅ​លក់​ក្រៅប្រទេស​។​
​ការជំរុញ​នេះ ធ្វើឡើង​ក្រោយ​ពី​ លោក ទ្រី ភាព ម្ចាស់​ក្រុមហ៊ុន​ ទ្រី​ភាព​ គ្រុប បាន​ចេញ​មុខ​ឆ្លើយតប​ទៅ​នឹង​របាយការណ៍​របស់​ក្រុម​កិច្ចការពិសេ​សសិទ្ធិមនុ​ស្ស​កម្ពុជា ក្នុង​បទ​សម្ភា​សន៍​​ជាមួយ​សារព័ត៌មាន​ដើមអម្ពិល​ថា ក្រុមហ៊ុន​របស់​លោក បច្ចុប្បន្ននេះ មាន​ផ្ទៃដី ត្រឹមតែ ២១.០០០​ហិកតា​ប៉ុណ្ណោះ ហើយ​ផ្ទៃដី​ទាំងនេះ គឺ​ដាំ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​កៅស៊ូ និង​ម្រេច ខុស​ពី​របាយការណ៍​ដែល​លើកឡើងថា ក្រុមហ៊ុន​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច រហូតដល់​ទៅ​ជិត ៧​ម៉ឺន​ហិកតា​។ លោក ទ្រី ភាព បាន​ច្រានចោល​ទាំងស្រុង ចំពោះ​ការ​ចោទ​ប្រកាន់​ទាំងឡាយ ដែលថា ក្រុមហ៊ុន បាន​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់ ហើយ​លោក បានប្រគល់​ផ្ទៃដី មិនទាន់​ឈូសឆាយ ជាង ១​ម៉ឺន​ហិកតា ជូន​រាជរដ្ឋាភិបាល​វិញ ដើម្បី​យក​ទៅ​​ធ្វើ​ជា​តំបន់​អភិរក្ស​បរិស្ថាន​។
​តំណាង ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក រ៉ុង ឈុន ចាត់ទុកថា ការ​ដែល​ក្រុមហ៊ុន ទ្រី ភាព ចេញ​មុខ​ប្រកាស​ប្រគល់​ដី​សម្បទាន ១​ម៉ឺន​ហិកតា ត្រលប់​មក​រដ្ឋាភិបាល​វិញ ដោយ​ពុំ​មាន​ការអភិវឌ្ឍន៍​អ្វី​នោះ គឺ​បង្ហាញ​យ៉ាងច្បាស់​ថា ក្រុមហ៊ុន​នោះ អនុវត្ត​ការងារ ផ្ទុយ​ពី​កិច្ចសន្យា​ជាមួយ​រាជរដ្ឋាភិបាល ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល គប្បី​ស៊ើបអង្កេត​ករណីនេះ​ ​៖ “​ការពិត​ទៅ​គ្រាន់តែ​យក​ទៅ​កាប់​ព្រៃឈើ លក់ ហើយ​យក​លុយ​ដាក់​ហោប៉ៅ ហើយ​បន្ទាប់មក​ផ្តល់ឲ្យ រដ្ឋាភិបាល​វិញ ដោយ​មិន​មាន​ការអភិវឌ្ឍ អ្វី​ទាំងអស់ ហើយ​កត់សំគាល់ឃើញ​ថា ក៏​មិន​បាន​ធ្វើ​ការស៊ើបអង្កេត​ឲ្យបាន​ត្រឹមត្រូវ និង​ដាក់​ទណ្ឌកម្ម ច្បាប់​ដែល​មិន​បាន​គោរព​កិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល ដែល​មាន​ការកោតសរសើ​រ​ទៅដល់​ក្រុមហ៊ុន​ថែមទៀត​”​។​


​ប្រធាន​អង្គការ​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូច ឡេង ខកចិត្ត​ចំពោះ​រដ្ឋាភិបាល ដែល​មិន​មាន​ចំណាត់ការ​លើ​រឿងនេះ ថែម​ទាំង​លើក​ទឹកចិត្ត​ដល់​ក្រុមហ៊ុន​នេះ ប​ន្ត​សកម្មភាព​ខុសច្បាប់​។ លោក ព្រមាន​ថា បើ​រដ្ឋាភិបាល​នៅ​តែ​បន្ត​លម្អៀង​ទៅកាន់​ក្រុមហ៊ុន មិន​ចាត់​វិធានការ​ទៀត​នោះ បណ្តាញ​សហគមន៍​ព្រៃឈើ នឹង​ធ្វើ​សកម្មភាព​តវ៉ា​ជា​មួយ​​ក្រុមហ៊ុន ​ទ្រី ភាព ហើយ​ដាក់​ពាក្យបណ្តឹង​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ដើម្បី​រក​យុត្តិធម៌​ ​៖ “​បើ​រដ្ឋាភិបាល​មិន​អើពើ​ទេ គាត់​នឹង​ធ្វើ​ចលនា​ប្រជាជន​មួយ ដើម្បី​ការពារ​ធនធាន​ធម្មជាតិ និង​ទាមទារ​ដី​មក​វិញ​ដោយ​ខ្លួន​គាត់​។ មិន​ទុកចិត្ត​តុលាការ​ព្រោះ​តុលាការ មិន​ដែល​ផ្តល់​យុត្តិធម៌​ជូន​អង្គការ ជូន​ប្រជាពលរដ្ឋ​ទាល់តែសោះ ប៉ុន្តែ​ខ្ញុំ​នឹង​អាច​ដាក់​ពាក្យបន្តឹង​ទៅខាង​តុលាការ​អន្តរជាតិ ព្រោះ​តុលាការ​ស្រុក​ខ្មែរ​ខ្ញុំ​អត់​មាន​ជំនឿ​ទុកចិត្ត​”​។​

​របាយការណ៍​ស៊ើបអង្កេត​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា ចេញផ្សាយ​ម្សិលមិញ​នេះ បង្ហាញថា ឧកញ៉ា ទ្រី ភាព បាន​ចំណាយលុយ​ប្រចាំខែ​១​លាន​ដុល្លារ បង់​ឲ្យ​ក្រុមគ្រួសារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ដឹក​ឈើ​ពី​ស្រុក​ខ្មែរ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ឬ​ចិន​។​

​ករណីនេះ ទីប្រឹក្សា​ផ្ទាល់​លោកនាយក​រដ្ឋមន្ត្រី លោក ហ៊ីង ប៊ុន​ហៀ​ង ថា​លោក មិន​បានដឹង​ពី​រ​រឿង​នេះ​ឡើយ​។ ចំណែកឯ ជំនួយការ​លោក​ឧកញ៉ា ទ្រី ភាព គឺ​លោក អ៊ុក កុសល ចាត់ទុក​របាយការណ៍​ស៊ើបអង្កេត​នោះ​ថា ជា​របាយការណ៍​មិន​ត្រឹមត្រូវ​ ​៖ ”​ខ្ញុំ​អត់​មាន​ពាក់ព័ន្ធ​រឿង​នេះ​ទេ របាយការណ៍នេះ គឺ​របាយការណ៍​ឆ្កួត ខ្ញុំ​អត់​ដឹង​រឿង​អី​អស់ហ្នឹង​ទេ ព្រោះ​របាយការណ៍​ណា​ពាក់ព័ន្ធ​ខ្ញុំ​មិន​ដឹង​ទេ​”​។​

​របាយការណ៍​ស៊ើបអង្កេត​នេះ ឲ្យដឹងថា ក្រុមហ៊ុន ទ្រី ភាព ត្រូវ​បាន​រដ្ឋាភិបាល ផ្តល់​សិទ្ធិ​ប្រមូល​ទិញ​ឈើ​ពី​គ្រប់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ដែលមាន ២៧​តំបន់​នៃ​ខេត្ត​ចំនួន ១២ គ្របដណ្តប់​ដោយ​ព្រៃឈើ ក្នុងនោះ មាន​គម្រោង​អភិវឌ្ឍន៍ និង​គម្រោង​សម្បទាន​សេដ្ឋកិច្ច​។ ក្រុមហ៊ុន ទ្រី ភាព ទទួល​ដី​សម្បា​ទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ចំនួន ៦៨០៨៨​ហិ​ក​តា នៅ​​ក្នុង​​ខេត្ត​ចំនួន​១២ តាមរយៈ​ការ​បំបែក​ឈ្មោះ​ជា​ក្រុមហ៊ុន​តូចៗ ដោយ​ក្រុមហ៊ុន​ខ្លះ បាន​យកឈ្មោះ​អ្នកស្រី ម៉ៅ ម៉ុម ដែលជា​ភរិយា​របស់​លោក ទ្រី ភាព មក​ឈរ​ឈ្មោះ​៕

សូមសរសេរមកកាន់ លោក តាំង វី​ដា តាមរយៈ vida@vodhotnews.com

5 comments:

Jendhamuni said...


Corrupted people should sit in jail! I hate corruption!

Anonymous said...

Who love it, Jendhamuni?
Yes, the corrupter, despite it's illegal!
How we end it?

Curiosity

Anonymous said...

Yes it is true, TREE PHEAP was very poor in 2000, after he become HUN SEN adapted brother, HUN SEN let TREE PHEAP to cut all of Cambodian forestry selling to Vietnam and TREE PHEAP has giving 1 million dollars to HUN SEN family. TREE PHEAP never go to ask permission from the Ministry of Agriculture or Environment, he just got HUN SEN letter then show this to every one and did his job smoothly. CHUT VUTHY was killed because he gave too much trouble to some one who had done with forestry business. I appeal to Global Withnes must bring HUN SEN and TREE PHEAP to the world court of criminal because those people has destroyed Cambodian life and enviroment.

Anonymous said...

I used to see Cham Sos Timas AKA Sos Chenda stayed at Watt Tri Rathanaram Temple studying Khmer language from the most Ven. Sao Khorn.
After she read and writes better, she dump that teacher monk and gone away from him, That monk help her so much such as money, Cameras, computers, editing programs to make the TempleNews works. But, nothing works except uses that program to Fame herself and CNRP political party. She even talk trash about that monk so bad too, for sometimes. She ran away from many men to get a new man all the time, I don't know about Kim Sakal will he be able satisfied HER? or else!

Is she a thief or sampheung???

Anonymous said...

Ah chhka'e try pheab kor douc ah kanh jah yuonhunsen der