ពលរដ្ឋនាំគ្នាដុតបំផ្លាញគ្រឿងចក្រឈូសឆាយដីឬអេស្កាវ៉ាទ័រមួយ គ្រឿង និងបំពង់ទីបជ័របូមខ្សាច់ជាច្រើនដើម ខាងមុខប៉ាឆានៃវត្តខ្ទរ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៣។ RFA/Mom Sophon |
ប្រជាពលរដ្ឋជាង ១.០០០នាក់ រស់នៅក្នុងភូមិចំនួន៣ គឺភូមិខ្ទរ ភូមិបាក់ខែង និងភូមិព្រែកលៀប នៃសង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ បាននាំគ្នាដុតបំផ្លាញគ្រឿងចក្រឈូសឆាយដី ឬអេស្កាវ៉ាទ័រមួយគ្រឿង និងបំពង់ទីបជ័រធំៗសម្រាប់បូមខ្សាច់ជាច្រើនដើម ព្រមទាំងបានយករថយន្តដឹកសពមួយគ្រឿង រនាំងដែក និងបំពង់ទីបជ័រធំៗសម្រាប់បូមខ្សាច់ទៅគរបិទផ្លូវជាតិលេខ៦អា (6A) នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ត្រង់ចំណុចមុខវត្តខ្ទរ ក្បែរសាលាបឋមសិក្សាខ្ទរ។
ក្រុមអ្នកភូមិតវ៉ាប្រឆាំងនឹងការលក់ដីរបស់វត្ត និងការវាយបំផ្លាញទីប៉ាឆា កាលពីម៉ោង ១២អាធ្រាត្រយប់ថ្ងៃទី២២ ខែវិច្ឆិកា។ ពួកគេសង្ស័យថា ចៅសង្កាត់ព្រែកលៀប លោក ព្រាប មុន្នី និងព្រះចៅអធិការវត្តខ្ទរ បានឃុបឃិតគ្នាលក់ដីទីប៉ាឆារបស់វត្ត និងបានបើកដៃអោយអ្នកទិញដីនោះទៅវាយបំផ្លាញប៉ាឆាទាំងយប់។
បន្ទាប់ពីបានតវ៉ាបិទផ្លូវប្រហែលមួយម៉ោង អភិបាលខណ្ឌឫស្សីកែវ លោក ឃ្លាំង ហួត បានចុះទៅសម្របសម្រួល ដើម្បីអោយពលរដ្ឋបើកផ្លូវវិញ។ ក្រុមអ្នកភូមិនៅតែមិនព្រមបើកផ្លូវឡើយ ដោយពួកគេទាមទារអោយចៅសង្កាត់ព្រែកលៀប និងព្រះចៅអធិការវត្តខ្ទរ ចេញមុខមកដោះស្រាយបញ្ហា គឺត្រូវបញ្ចប់កិច្ចសន្យាទិញលក់ដីវត្ត និងជួសជុលប៉ាឆាឡើងវិញ។
រហូតដល់ម៉ោង ១០ព្រឹកនេះ អ្នកភូមិបានយល់ព្រមបើកផ្លូវវិញ នៅពេលដែលអភិបាលខណ្ឌឫស្សីកែវ បានលើកហេតុផលបញ្ចុះបញ្ចូលអោយអ្នកភូមិបើកផ្លូវ និងសន្យាដោះស្រាយបញ្ហា។ យ៉ាងណា អ្នកភូមិបានដាក់ឱសានវាទអោយត្រឹមថ្ងៃច័ន្ទ សប្ដាហ៍ក្រោយ ហើយប្រសិនបើពុំមានដំណោះស្រាយដូចការទាមទារទេនោះ ពួកគេនឹងមានវិធានការថ្មីទៀត។
ទីប៉ាឆានៃវត្តខ្ទរ មានទីតាំងនៅខាងក្រៅបរិវេណវត្ត គឺឋិតនៅកណ្ដាលវាលខ្សាច់ដែលក្រុមហ៊ុនមួយបានបូមខ្សាច់ចាក់បំពេញផ្ទៃបឹងក្នុងទំហំជាង ១០ហិកតារ៕
9 comments:
Do not work with or do business with the people who buy and sell our temple property.
I am very proud of the people who protect their community property.
Who have the right to sell the Temple land,must be youn slave.
Now, the CPP (slave Viet) ist trying to destroy Pagoda like Kampuchea Krom in the past. This is the only method that the Viet ever used till now, for instance in Champa,Khmer Krom and now in Kampuchea. Hun Sen is real traitor to give Khmer land to Viet. All Khmer must fight back from now before it will be late.
CNRP MUST GET INVOLVE TO SAVE THAT LAND.
Khmer people around all city need to be united and standup against the traitor who's sell this land. You khmer people do nothing and more to come. so weakness and it will not scare anyone.
Hey ah Kanjass Choy M'rai calling yourself "Kdamjor" (kdor Cham ក្ដ ចាម), quit before you get every one of your comment deleted by KI-Media staff. Go fuck your mother since you think so much of your "Kdor" which means prick/dick. Go stick your "kdor"/prick/dick in your mother's or daugther's ass. Khmer people does not need a sick person like you here on KI-Media.
You have the rights to protect and defend your lands. The evil people rob your lands, your houses, your properties and you have sole rights to defend them. This is NOT a crime. Those who committed wrong against you are criminals and they shall face their own grave consequences in the future.
Another interesting news item. Can someone translate it to English. Oh, how I wish KI_Media had a English version
Where comes the CPP from? CPP was created by Viet, so it muss be served for Viet. What the CPP said that CPP serves for Khmer interest is just lie, as proof CPP sell pagoda to foreigner and detsroy pagoda step by step like Viet did in Kampuchea Krom 100%.
Post a Comment